ករណីក្រុមមន្ត្រីអាជ្ញាធរជាតិអប្សរាប្រើប្រាស់ហិង្សាលើកុមារមហាជនស្នើសុំឱ្យអនុវត្តច្បាប់ចំពោះអ្នកប្រព្រឹត្ត ព្រោះជាករណីព្រហ្មទណ្ឌ ខណៈអាជ្ញាធរអប្សរាសេចក្តីប្រកាសព័ត៌មានទទួលស្គាល់កំហុស
សៀមរាប៖ ក្រោយបែកធ្លាយនូវឃ្លឹបវីដេអូ ក្រុមមន្ត្រីអាជ្ញាធរជាតិអប្សរា ប្រើប្រាស់អំពើហិង្សាលើកុមារម្នាក់ នៅមុខរមណីដ្ឋានអង្គសៀមរាប បង្ហោះចែករំលែកលើបណ្តាញសង្គមធ្វើឱ្យមហាជនធ្វើការរិះគន់យ៉ាងខ្លាំងចំពោះទង្វើដ៏អនុស្សធម៌នេះ និងគុណធម៌ ស្រាប់តែនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ អាជ្ញាធរជាតិអប្សរាចេញសេចក្តីប្រកាសព័ត៌មានទទួលកំហុស និងព្រមទាំងដាក់វិន័យរដ្ឋបាល ណែនាំ និងធ្វើកិច្ចសន្យា បានណែនាំឱ្យបុគ្គលិករូបនេះ ទៅសុំទោសឪពុក ម្តាយ និងកុមាររូបនេះដោយផ្ទាល់ ដើម្បីបញ្ចាប់រឿង។ ពាក់ព័ន្ធករណីប្រើអំពើហិង្សា លើកុមារបែបនេះ ត្រូវបានមហាជនអ្នកលេងបណ្តាញសង្គមចាត់ទុកថាជាបទល្មើសព្រហ្មទណ្ឌធ្ងន់ធ្ងរបំផុតលើកុមារ ដែលមិនគួរលើកលែងដាច់ខាត ត្រូវអនុវត្តទោសតាមផ្លូវច្បាប់កំណត់មិនគួរលើកលេងឡើយ ដើម្បីធ្វើជាគំរូសម្រាប់ដល់អ្នកដទៃទៀត។ តាមសេចក្តីប្រកាសព័ត៌មាន របស់អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា៖ នៅរសៀល ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ គណនីមួយនៃបណ្តាញទំនាក់ទំនងសង្គម Facebook បានផ្សព្វផ្សាយនូវវីដេអូ ដែលក្នុងនោះបានបង្ហាញអំពីការប្រើប្រាស់ហិង្សារបស់បុគ្គលិកសណ្ដាប់ធ្នាប់ នៃអាជ្ញាធរជាតិអប្សរា ទៅលើកុមារដើរលក់កូនសត្វអណ្ដើកចល័ត នៅបរិវេណកសិន្ទអង្គរវត្ត។ ពាក់ព័ន្ធនឹងករណីនេះ អាជ្ញាធរជាតិអប្សរា សូមបញ្ជាក់ជូនសាធារណជនទាំងអស់ មេត្តាជ្រាបដូចខាងក្រោម៖ ១- ក្រោយពីបានទទួលព័ត៌មាននេះ ថ្នាក់ដឹកនាំពាក់ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា បានរៀបចំកិច្ចប្រជុំមួយជាបន្ទាន់ ដោយបានហៅបុគ្គលិកនោះ មកសួរនាំអំពីមូលហេតុពិតប្រាកដ នៃការឈានទៅដល់ការប្រើប្រាស់នូវសកម្មភាពមិនសមរម្យខាងលើ។ តាមរយៈនេះ អាជ្ញាធរជាតិអប្សរា បានសម្រេចដាក់ពិន័យរដ្ឋបាល និងតម្រូវឱ្យចុះហត្ថលេខាលើកិច្ចសន្យាទទួលស្គាល់កំហុស…

