Skip to content
  • Privacy
  • Terms
  • Terms of Use
  • Disclaimer
  • Copyright
  • Cookie
  • Contact Us
Mah Khmer

Mah Khmer

សារព័ត៌មានមហាខ្មែរ

  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • ជីវិតនិងសង្គម
  • សេដ្ឋកិច្ច
  • ហោរាសាស្ត្រ
  • បច្ចេកវិទ្យា
  • សុខភាពនិងសម្រស់
    • កីឡា
    • កម្មវិធីសិក្សា
  • English
  • Toggle search form
  • ថ្ងៃលាភ ថ្ងៃជ័យ បីថ្ងៃនេះ! ម្សាញ់ ច រកា កុរ មមែ ជូត ខាល រាសីល្អមានលាភមានសំណាងធំ ហោរាសាស្ត្រ
  • លាភធំជុំទិស បួនថ្ងៃនេះថ្ងៃ 24, 25, 26, 27 ឆ្នាំរោង មមែ រការ កុរ ឆ្លូវ ជូត លាភជ័យសិរីសួស្តីក្នុងមានលាភធំចូលមកជីវិតដោយមិនដឹងខ្លួន ហោរាសាស្ត្រ
  • ខ្មាន់កាំភ្លើងមួយក្រុម សម្រុកចូលរំដោះអ្នកទោសជនជាតិចិនម្នាក់ នៅក្រុងសៀមរាប ពេលមន្ដ្រីបញ្ជូនទៅពេទ្យធ្មេញ ព័ត៌មានជាតិ
  • ចាប់ពីថ្ងៃស្អែកទៅឆ្នំា មមី ខាល រោង ម្សាញ់ មមែ កុរ ជូត រកា ៤​ថ្ងៃ​ទៀត​នឹង​ជួប​មហា​សំណាង ហោរាសាស្ត្រ
  • មិនយូរទេ ៣ថ្ងៃខាងមុខនេះអ្នកកើតឆ្នាំជូត ម្សាញ់ មមី រកា កុរ ឆ្លូវ មមែ លុយ​ចូល​ខាប់​ដូច​ទឹកគ្រឿង ហោរាសាស្ត្រ
  • សេចក្តីជូនដំណឹង ស្តីពី យុទ្ធនាការ “១ម៉ឺនរៀល១ម៉ឺននាក់” សម្រាប់កុមារកម្ពុជា​ ជីវិតនិងសង្គម
  • គួរដឹង! ជោគជតាឆ្នាំថ្មី ឆ្នាំ២០២៣សម្រាប់ប្រុសស្រីកើតឆ្នាំទាំង១២ ហោរាសាស្ត្រ
  • សម្បត្តិ​សេដ្ឋី​! ​ថ្ងៃ24,25,26, 27នេះ​ឆ្នាំ​ទាំង​៨​រាសី​ល្អ​លាភ​ផ្ទួន​ង៉ូ​វ​ហេង​ឡើង​ស្រឺ​តៗ ហោរាសាស្ត្រ

Author: Mah Khmer

លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប ត្រូវបាន ឯកឧត្តម នាយឧត្តមសេនីយ៍ សួស អង្គារ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លើកសសើរ ជាស្នងការគំរូ

Posted on July 14, 2025 By Mah Khmer
លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប ត្រូវបាន ឯកឧត្តម នាយឧត្តមសេនីយ៍ សួស អង្គារ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លើកសសើរ ជាស្នងការគំរូ

លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប ត្រូវបាន ឯកឧត្តម នាយឧត្តមសេនីយ៍ សួស អង្គារ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លើកសសើរ ជាស្នងការគំរូ ក្នុងឱកាសប្រជុំបូកសរុប ឆមាសទី១ ភូមិឃុំសង្កាត់មានសុវត្ថិភាព១ សៀមរាប៖ ថ្ងៃចន្ទ ៤រោច ខែអសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង០៨:៣០នាទី នៅសាលប្រជុំសាលាខេត្ត លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប អញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបរបាយការណ៍ ស្តីពីការអនុវត្តគោលនយោបាយ “ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព” ប្រចាំឆមាសទី១ ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សួស អង្គារ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។ ក្នុងនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ សួស អង្គារ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លើកសសើរ លោកឧត្តមសេនីយ៍ទោ ហួត…

អានបន្ត “លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប ត្រូវបាន ឯកឧត្តម នាយឧត្តមសេនីយ៍ សួស អង្គារ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លើកសសើរ ជាស្នងការគំរូ” »

ព័ត៌មានជាតិ

ជេីងខ្លាំងបោកតាម AI ត្រូវបាន ស្នងការខេត្តសៀមរាបចាប់វាស់កម្ពស់ និងបញ្ជូនទៅតុលាការ

Posted on July 9, 2025 By Mah Khmer
ជេីងខ្លាំងបោកតាម AI ត្រូវបាន ស្នងការខេត្តសៀមរាបចាប់វាស់កម្ពស់  និងបញ្ជូនទៅតុលាការ

សៀមរាបប៖ ដោយបានការយកចិត្តទុកដាក់ និងដឹកនាំបញ្ជាដោយផ្ទាល់ដោយ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប។ នៅល្ងាចថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា និងកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម បានចូលរួមសហការជាមួយកម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ហុង ភា ភេទប្រុស អាយុ៣០ឆ្នាំ បច្ចុប្បន្នរស់នៅ ភូមិបន្ទាត់បោះ ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប ក្នុងករណី ឆបោក តាមរយៈបណ្តាញសង្គម ដែលបានបង្កើតគណនីហ្វេសប៊ុកមួយមាន ឈ្មោះ ខ្មែរ ខ្មែរ (ប្រើប្រាស់បច្ចុប្បន្ន) និងគណនីហ្វេសប៊ុកចំនួន ០៤ទៀត ដែលមានឈ្មោះ ហុង ភា, ម៉េសៀមរាប, Ah Su, ម៉ែសៀមរាប។ ដោយក្នុងអំឡុងឆ្នាំ២០២៥នេះ ជនសង្ស័យខាងលើ បានប្រើប្រាស់គណនីហ្វេសប៊ុក ឈ្មោះ ខ្មែរ ខ្មែរ បង្ហោះនូវរូបភាពកុមារកំព្រា…

អានបន្ត “ជេីងខ្លាំងបោកតាម AI ត្រូវបាន ស្នងការខេត្តសៀមរាបចាប់វាស់កម្ពស់ និងបញ្ជូនទៅតុលាការ” »

ព័ត៌មានជាតិ

មហាសេដ្ឋី អេឡុន ម៉ាសក៍ បង្កើតគណបក្សថ្មី

Posted on July 7, 2025 By Mah Khmer
មហាសេដ្ឋី អេឡុន ម៉ាសក៍ បង្កើតគណបក្សថ្មី

នៅសហរដ្ឋអាមេរិក ​មហាសេដ្ឋីលំដាប់ពិភពលោក​​ អេឡុន ម៉ាសក៍ ដែលជា​ចៅហ្វាយ​ក្រុម​ហ៊ុន​ Space X, ឡាន Tesla និង​បណ្តាញសង្គម​ X បានប្រកាសបង្កើតគណបក្សនយោបាយថ្មី ក្រោយពីឈ្លោះប្រកែកឌឺដងគ្នាជាមួយលោកប្រធានាធិបតី ដូណាល់ ត្រាំ ជុំវិញរឿងច្បាប់ថវិកាជាតិ។ មហាសេដ្ឋីរូបនេះបានរិះគន់ច្បាប់ថវិការបស់រដ្ឋបាលលោក ដូណាល់ ត្រាំ ថាមិនត្រឹមតែបង្កើនបំណុលសាធារណៈ ជាង ៣ ០០០ ពាន់លានដុល្លារប៉ុណ្ណោះទេ តែថែមទាំងធ្វើឲ្យអាមេរិកអាចនឹងក្ស័យធនទៀតផង។ ក្រោយដកខ្លួន​ចេញ​ពី​រដ្ឋបាល​អាមេរិក​របស់ចៅហ្វាយ​សេតវិមាន​ ​លោកដូណាល់ ត្រាំ កាលពីចុងខែឧសភា កន្លងទៅ និងបន្ត​ឈ្លោះប្រកែកគ្នា អស់ជាច្រើនសប្តាហ៍ ពាក់ព័ន្ធនឹងច្បាប់ថវិកាជាតិ លោក មហាសេដ្ឋី អេឡុន មាសក៍ បានសម្រេចចិត្តចូលប្រឡូកក្នុងនយោបាយ ដោយបានប្រកាសបង្កើតគណបក្សនយោបាយថ្មី ឈ្មោះថា គណបក្សអាមេរិក (America Party)។ ការបង្កើតគណបក្សនេះ​ដើម្បីចូលរួមប្រកួតប្រជែងជាមួយបក្សសាធារណរដ្ឋនិងបក្សប្រជាធិបតេយ្យ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណតិ្ត នៅឆ្នាំ២០២៦ ខាងមុខ។ នេះបើតាមការបញ្ជាក់របស់លោក អេឡុន មាសក៍ នៅលើបណ្តាញសង្គម​ X នៅថ្ងៃសៅរ៍ ទី៥ កក្កដា។…

អានបន្ត “មហាសេដ្ឋី អេឡុន ម៉ាសក៍ បង្កើតគណបក្សថ្មី” »

អន្តរជាតិ

ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បង្ហាញកម្លាំង និងយុទ្ធោបករណ៍ ត្រៀមចូលរួមសមរភូមិជាមួយកងទ័ពការពារទឹកដី

Posted on June 28, 2025 By Mah Khmer
ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បង្ហាញកម្លាំង និងយុទ្ធោបករណ៍ ត្រៀមចូលរួមសមរភូមិជាមួយកងទ័ពការពារទឹកដី

សៀមរាប៖ នៅព្រឹកថ្ងៃសៅរ៍ ទី២៨ ខែមិថុនា ឆ្នាំ២០២៥ នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារចំពោះកិច្ចដើម្បីត្រួតពិនិត្យកម្លាំង និងយុទ្ធោបករណ៍ នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ សួស អង្គារ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ ពិធីនេះមានការអញ្ជើញចូលរួមពីប្រតិភូអមដំណើរអភិបាលរងខេត្ត លោកស្នងការ លោក-លោកស្រី ស្នងការរង លោកនាយការិយាល័យទាំង៣៣ លោកអធិការនគរបាលក្រុង-ស្រុកទាំង១៣ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០០ លោកនាយប៉ុស្តិ៍ការពារទាំង៦ ចំណុះឲ្យការិយាល័យនគរបាលការពារបេតិកភណ្ឌ និងកម្លាំងត្រៀមអន្តរាគមន៍ផងដែរ។ ជាកិច្ចចាប់ផ្តើម លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានថ្លែងសុន្ទរកថាស្វាគមន៍ រាយការណ៍អំពីវឌ្ឍនភាព និងការបង្កើតក្រុមការងារដើម្បីត្រួតពិនិត្យកម្លាំងត្រៀមអន្តរាគមន៍ ដែលមានកម្លាំងសរុបចំនួន ១៥៦នាក់ និងត្រូវបានបែងចែកជា ៤កងអនុសេនាតូច ដែលមាន លោកស្នងការរង ជាមេបញ្ជាការដឹកនាំ និងបានត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ ទាំងសម្ភារៈចាំបាច់ មធ្យោបាយដឹកជញ្ជូន បរិក្ខាពេទ្យ និងសង្រ្គោះ ដោយប្រើប្រាស់កម្លាំងសរុប និងមធ្យោបាយសរុប ដើម្បីប្រមូលផ្តុំកម្លាំងត្រៀមអន្តរាគមន៍ ២៤ម៉ោង/២៤ម៉ោង ក្នុងភារកិច្ចការពារសន្តិសុខ…

អានបន្ត “ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បង្ហាញកម្លាំង និងយុទ្ធោបករណ៍ ត្រៀមចូលរួមសមរភូមិជាមួយកងទ័ពការពារទឹកដី” »

ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ដែលប្រើល្បិច លួចកេងបន្លំយកលុយនៅតាមកន្លែងផ្តល់សេវាផ្ទេរលុយវីង(Wing)ត្រូវបានឃាត់ខ្លួនបានហើយ

Posted on June 28, 2025 By Mah Khmer
ជនសង្ស័យម្នាក់ដែលប្រើល្បិច លួចកេងបន្លំយកលុយនៅតាមកន្លែងផ្តល់សេវាផ្ទេរលុយវីង(Wing)ត្រូវបានឃាត់ខ្លួនបានហើយ

សៀមរាប: នៅថ្ងៃទី២៦​ ខែមិថុនា​ ឆ្នាំ២០២៥​ យោងតាមការផ្តល់ព័ត៌មាន ពីបងប្អូនអាជីវករ និងដោយមានការចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងដោយមានកិច្ច សហការល្អ ពីនគរបាលខេត្តសៀមរាប និងនគរបាលខេត្តត្បូងឃ្មុំ កម្លាំងនគរបាលស្រុកប្រាសាទបាគង បានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន០១ នាក់ ដែលបានធ្វើសកម្មភាពដេីរដូរលុយតាមស្នាក់ការវីង ក្នុងស្រុកប្រាសាទបាគង​ តែដោយសារបងប្អូនអជីវករ ធ្លាប់ឃើញភិនភាគជនសង្ស័យរូបនេះ ដូចជនសង្ស័យ ដែលអ្នករងគ្រោះបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុគ ពាក់ព័ន្ធ ករណីដាក់ថ្នាំ លួចលុយ(កេងបន្លំលុយតាមស្នាក់ការវីង)កន្លងមក ក៏បានរាយការណ៍ មក អធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ភ្លាមៗកម្លាំងយេីង បានចេញអន្តរាគមន៍ និងនាំជនសង្ស័យរូបនេះ មក អធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ដេីម្បីសាកសួរ​នាំ ។ បន្ទាប់ពីបានធ្វើការសាកសួរនាំ ទើបយើងដឹងថា​ ជនសង្ស័យ​រូបនេះ ជាជនជាតិចិន​ មានឈ្មោះ LUO GONGZHENG. ភេទប្រុស អាយុ៤៨ឆ្នាំ ក្រោយមកទៀត ដោយមានកិច្ចសហការល្អ រវាង នគរបាលផែនការងារព្រហ្មទណ្ឌខេត្តសៀមរាប និងនគរបាលផែនការងារព្រហ្មទណ្ឌខេត្តត្បូងឃ្មុំ យើងបានស្រាវជ្រាវ ដឹងបន្តទៀតថា…

អានបន្ត “ជនសង្ស័យម្នាក់ដែលប្រើល្បិច លួចកេងបន្លំយកលុយនៅតាមកន្លែងផ្តល់សេវាផ្ទេរលុយវីង(Wing)ត្រូវបានឃាត់ខ្លួនបានហើយ” »

ព័ត៌មានជាតិ

កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារចំពោះកិច្ចដើម្បីត្រួតពិនិត្យកម្លាំង និងយុទ្ធោបករណ៍ នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប

Posted on June 28, 2025 By Mah Khmer
កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារចំពោះកិច្ចដើម្បីត្រួតពិនិត្យកម្លាំង និងយុទ្ធោបករណ៍ នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប

សៀមរាប ៖ នៅព្រឹកថ្ងៃសៅរ៍ ៣កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារចំពោះកិច្ចដើម្បីត្រួតពិនិត្យកម្លាំង និងយុទ្ធោបករណ៍ នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សួស អង្គារ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ប្រតិភូអមដំណើរ ឯកឧត្តម អភិបាលរងខេត្ត លោកស្នងការ លោក-លោកស្រី ស្នងការរង លោកនាយការិយាល័យទាំង៣៣ លោកអធិការនគរបាលក្រុង-ស្រុកទាំង១៣ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០០ លោកនាយប៉ុស្តិ៍ការពារទាំង៦ ចំណុះឲ្យការិយាល័យនគរបាលការពារបេតិកភណ្ឌ និងកម្លាំងត្រៀមអន្តរាគមន៍ផងដែរ។ ជាកិច្ចចាប់ផ្តើម លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានថ្លែងសុន្ទរកថាស្វាគមន៍ រាយការណ៍អំពីវឌ្ឍនភាព និងការបង្កើតក្រុមការងារដើម្បីត្រួតពិនិត្យកម្លាំងត្រៀមអន្តរាគមន៍ ដែលមានកម្លាំងសរុបចំនួន ១៥៦នាក់…

អានបន្ត “កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារចំពោះកិច្ចដើម្បីត្រួតពិនិត្យកម្លាំង និងយុទ្ធោបករណ៍ នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប” »

ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត អញ្ជើញចូលរួម អបអរសាទរ ខួបលើកទី១៨ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២៥ និងពិធីសម្ពោធអគារទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាប

Posted on June 28, 2025 By Mah Khmer
លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត អញ្ជើញចូលរួម អបអរសាទរ ខួបលើកទី១៨ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២៥ និងពិធីសម្ពោធអគារទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាប

សៀមរាប៖ នៅរសៀលថ្ងៃសុក្រ ២កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ នៅបរិវេណទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាប លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាប បានអញ្ជើញដឹកនាំ លោក-លោកស្រី ស្នងការរង លោកនាយ-នាយរងការិយាល័យទាំង៣៣ លោកអធិការនគរបាលក្រុង-ស្រុកទាំង១៣ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០០ លោកនាយប៉ុស្តិ៍ការពារទាំង៦ ចំណុះឲ្យការិយាល័យការពារបេតិកភណ្ឌ រួមទាំងលោក-លោកស្រីប្រធាន អនុប្រធាន សមាជិក សមាជិការ នៃលេខាធិការដ្ឋានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ចូលរួមអបអរសាទរ ខួបលើកទី១៨ ទិវាអតីតយុទ្ធជនកម្ពុជា (២១ មិថុនា ឆ្នាំ២០០៧- ២១ មិថុនា ឆ្នាំ២០២៥) និងពិធីសម្ពោធអគារទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា នាយឧត្តមសេនីយ៍ផុតលេខ ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្រ្តមណ្ឌលសៀមរាប។ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានថ្លែងសុន្ទរកថាស្វាគមន៍ និងរាយការណ៍អំពីវឌ្ឍនភាព…

អានបន្ត “លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត អញ្ជើញចូលរួម អបអរសាទរ ខួបលើកទី១៨ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២៥ និងពិធីសម្ពោធអគារទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាប” »

ជីវិតនិងសង្គម

ប្រជាពលរដ្ឋរស់នៅក្នុងខេត្តសៀមរាប គោរពថ្លៃងអំណរអរុណ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប

Posted on June 25, 2025June 26, 2025 By Mah Khmer
ប្រជាពលរដ្ឋរស់នៅក្នុងខេត្តសៀមរាប គោរពថ្លៃងអំណរអរុណ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប

ប្រជាពលរដ្ឋរស់នៅក្នុងខេត្តសៀមរាប គោរពថ្លៃងអំណរអរុណ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សៀមរាប៖ ប្រជាពលរដ្ឋឈ្មោះ ពុំ ជុំ ភេទប្រុស អាយុ៣២ឆ្នំា រស់នៅភូមិ ធ្រៀស ឃុំស្រែញ័រ ស្រុកពួក ខេត្តសៀមរាប មានមុខរបររត់រ៉ីម៉ក់កង់បី សូមគោរពថ្លៃងអំណរអរុណ ចំពោះលោកឧត្តមសេនីយទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដែលបានសម្របសម្រួល ជូនប្រជាពលរដ្ឋ ក្នងករណីគ្រោះថ្នាក់ចរាចរណ៍មួយកាលពីថ្ងៃទី១៧ ខែមេសា ឆ្នំា២០២៥ វេលាម៉ោង៦.៣០នាទីល្ងាច។ លោកឧត្តមសេយ៍ទោ ហួត សុធី ថ្លែងថា ករណីនេះ គឺឈ្មោះ ពុំ ជុំ បើកបរមិនប្រយ័ត្ន ដោយបត់ឆ្វេង មិនមើលក្រោយ បណ្តាលអោយបរុស នារី ជិះម៉ូតូ១ មានគ្នា៤នាក់បុកពីក្រោយ បានបាក់ឆ្មេញ និង បាក់ដៃ។ តែជនបង្កមិនបានរត់គេចទៅណាដែរនោះទេ។ គឺនៅទទួលខុសត្រូវគ្រប់យ៉ាង និងបានបង់ជំងឺចិត្តជូនជនរងគ្រោះរួចហើយផងដែរ។ ប៉ុន្តៃនៅជាប់បណ្តឹងអាជ្ញា។ លោកឧត្តមសេយ៍ទោ បានស៊ើបប្រវត្តិរបស់ជនបង្ករួចហើយដែរ…

អានបន្ត “ប្រជាពលរដ្ឋរស់នៅក្នុងខេត្តសៀមរាប គោរពថ្លៃងអំណរអរុណ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប” »

ជីវិតនិងសង្គម

សម្ដេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍ពលរដ្ឋខ្មែរដែលកំពុងរស់នៅ ឬធ្វើការនៅប្រទេសថៃ ត្រឡប់មកកម្ពុជាវិញ មិនអាចឲ្យក្រុមជ្រុលនិយមប្រមាថបានឡើយ

Posted on June 16, 2025 By Mah Khmer
សម្ដេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍ពលរដ្ឋខ្មែរដែលកំពុងរស់នៅ ឬធ្វើការនៅប្រទេសថៃ ត្រឡប់មកកម្ពុជាវិញ មិនអាចឲ្យក្រុមជ្រុលនិយមប្រមាថបានឡើយ

ភ្នំពេញ៖ ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច សម្ដេចតេជោ ហ៊ុន សែន បានប្រកាសស្វាគមន៍ឲ្យប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ ឬធ្វើការនៅក្នុងប្រទេសថៃ ត្រឡប់មកប្រទេសកម្ពុជាវិញ ដោយមិនអាចនៅឲ្យក្រុមជ្រុលនិយមថៃប្រមាថមើលងាយបានឡើយ។ ក្នុងឱកាសថ្លែងសារពិសេសចេញពីវិមានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ពលរដ្ឋខ្មែរគ្មានលិខិត ហើយអាចធ្វើដំណើរមកបាន គឺរាជរដ្ឋាភិបាលទទួលយកទាំងអស់ ខាងកម្ពុជាមិនត្រូវការលិខិតស្នាមអ្វីទាំងអស់។ បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន, ក្នុងករណីពលរដ្ឋខ្មែរធ្វើការនៅថៃ ហើយគ្មានលិខិតស្នាម អាចទៅរកលិខិតស្នាមនៅស្ថានទូត ឬកុងស៊ុលកម្ពុជា មានអនុព័ន្ធផ្នែការងារផងដែរ។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «អ្នកដែលត្រូវការលិខិតស្នាម គឺត្រូវទៅរកនៅស្ថានទូត និងបណ្ដាកុងស៊ុលកម្ពុជា ដែលក្នុងនោះមានអនុព័ន្ធការងារផងដែរ។ ប៉ុន្ដែសម្រាប់អ្នកដែលគ្មានលិខិតហើយអាចធ្វើដំណើរមកបាន រាជរដ្ឋាភិបាលកម្ពុជាទទួលយកទាំងអស់ មានឬគ្មានលិខិតឲ្យតែជាជនជាតិខ្មែរ គឺទទួលយកទាំងអស់ព្រោះយើងត្រូវតែទទួលយកពលរដ្ឋយើងត្រឡប់មកវិញ កុំទុកឲ្យគេប្រមាថ កុំឲ្យគេធ្វើបាប ព្រោះទង្វើនៃការរើសអើងជាតិសាសន៍នៅក្នុងប្រទេសថៃ ទៅលើពលករកម្ពុជាកំពុងឡើងកម្ដៅ»។ ក្នុងន័យនេះ សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ក្នុងករណីពលរដ្ឋដែលគ្មានលិខិតស្នាម ហើយអាចធ្វើដំណើរមកព្រំដែនបានសូមអញ្ជើញធ្វើដំណើរមក ព្រោះមកដល់ទឹកដីខ្មែរហើយអាជ្ញាធរមិនត្រូវការលិខិតស្នាមអ្វីទាំងអស់។…

អានបន្ត “សម្ដេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍ពលរដ្ឋខ្មែរដែលកំពុងរស់នៅ ឬធ្វើការនៅប្រទេសថៃ ត្រឡប់មកកម្ពុជាវិញ មិនអាចឲ្យក្រុមជ្រុលនិយមប្រមាថបានឡើយ” »

ព័ត៌មានជាតិ

រដ្ឋមន្រ្តីការពារជាតិថៃ ស្នើឱ្យកម្ពុជាដកទ័ព តែត្រូវរដ្ឋមន្រ្តីការពារជាតិកម្ពុជាបដិសេធ!

Posted on June 6, 2025 By Mah Khmer
រដ្ឋមន្រ្តីការពារជាតិថៃ ស្នើឱ្យកម្ពុជាដកទ័ព តែត្រូវរដ្ឋមន្រ្តីការពារជាតិកម្ពុជាបដិសេធ!

នៅរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានជួបពិភាក្សាជាមួយឯកឧត្តម Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ អំពីភាពតានតឹងតាមព្រំដែន ដែលបានប្រព្រឹត្តទៅនៅស្រុកអារញ្ញប្រថេត ខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ ជាលទ្ធផលនៃកិច្ចប្រជុំ យើងបាន៖ – ឯកភាពកាត់បន្ថយភាពតានតឹង ដោយភាគីយើងទាំងពីរ បានរក្សាការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក ការយោគយល់គ្នា និងរក្សាការសន្ទនាដោយសន្តិវិធីទៅថ្ងៃខាងមុខទៀត ក្នុងគោលបំណង ចៀសវាងការប៉ះទង្គិចយោធាគ្នា កម្ពុជា-ថៃ។ – ចំនុចភាគីថៃ បានស្នើសុំឲ្យកម្ពុជាដកកងទ័ពចេញពីទីតាំងឈរជើងនៅតំបន់មុំបីដែលប្រយុទ្ធគ្នាកាលពីថ្ងៃទី២៨ ឧសភាកន្លងទៅ ភាគីកម្ពុជាបដិសេធមិនទទួលយកការស្នើសុំនោះទេ ព្រោះទីតាំងខាងលើ ជាទីតាំងស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ដែលបានឈរជើងជាអចិន្ត្រៃយ៍តាំងពីដើមរៀងមក ។ ភាគីកម្ពុជា មិនអាចថយពីទីតាំងដែលកងទ័ពកម្ពុជាបានឈរជើងជាយូរណាស់មកហើយ និងដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា បានឡើយ។ – ដរាបណាភាគីថៃ នៅប្រើ ផែនទីខុសគ្នា មាត្រដ្ឋានខុសគ្នា នោះយើងនឹងមិនអាចរកចំនុចកណ្តាលក្នុងការថែរក្សាស្ថិរភាពព្រំដែនបានឡើយ។ ភាគីកម្ពុជា នៅតែប្រកាន់ស្មារតី នៃការគោរពអនុស្សរណៈ នៃការយោគយល់គ្នា ឆ្នាំ២០០០ (MOU 2000)…

អានបន្ត “រដ្ឋមន្រ្តីការពារជាតិថៃ ស្នើឱ្យកម្ពុជាដកទ័ព តែត្រូវរដ្ឋមន្រ្តីការពារជាតិកម្ពុជាបដិសេធ!” »

ព័ត៌មានជាតិ

លោកឧត្ដមសេនីយ៍ទោ ហួត សុធី បញ្ជាក់ថាពលរដ្ឋមានការបន្ទាន់អាចទៅប្ដឹងនៅប៉ុស្ដិ៍ប្រចាំបញ្ជាបាន ក្នុងករណីប៉ុស្ដិ៍នគរបាលរដ្ឋបាលមិនទទួលពាក្យបណ្ដឹង!

Posted on June 2, 2025 By Mah Khmer
លោកឧត្ដមសេនីយ៍ទោ ហួត សុធី បញ្ជាក់ថាពលរដ្ឋមានការបន្ទាន់អាចទៅប្ដឹងនៅប៉ុស្ដិ៍ប្រចាំបញ្ជាបាន ក្នុងករណីប៉ុស្ដិ៍នគរបាលរដ្ឋបាលមិនទទួលពាក្យបណ្ដឹង!

ខេត្តសៀមរាប៖ ថ្លែងប្រាប់អ្នកសារព័ត៌មានកាលពីម្សិលមិញ លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបញ្ជាក់ថា ប្រជាពលរដ្ឋអាចទៅប្ដឹងនៅប៉ុស្ដិ៍ប្រចាំបញ្ជាបាន ប្រសិនមានករណីណាមួយបន្ទាន់ទៅប្ដឹងនៅ តាមប៉ុស្ដិ៍នគរបាលរដ្ឋបាល មិនមានអ្នកទទួលពាក្យបណ្ដឹងនោះ។ លោកឧត្ដមសេនីយ៍ទោ ហួត សុធី បានមានប្រសាសន៍ប្រាប់ថា បើប្រជាពលរដ្ឋទៅប្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាល ដែលនៅក្បែរបងប្អូន ហើយគាត់អត់ធ្វើការជូន ឬក៏យឺតយាវការងារនោះ បងប្អូនប្រជាពលរដ្ឋ អាចទៅដាក់ពាក្យបណ្ដឹង នៅតាមបណ្ដាប៉ុស្ដិ៍ប្រចាំបញ្ជាអចិន្ត្រៃយ៍ ដែលលោកបានកសាង និងដាក់ឲ្យបម្រើដល់ប្រជាពលរដ្ឋ តាមគោលដៅទាំង៧ទីតាំងដូចខាងក្រោមបាន៖ ទី១-រង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ (អតីតរង្វង់មូលគ្រុឌ) ទី២-សួនច្បារ លោក អ៊ុង អឿន ទី៣-អាងក្រពើ ទី៤-ខាងកើតរង្វង់មូលផ្ការំដួលស្វាយធំ ស្ថិតក្នុងស្រុកប្រាសាទបាគង។ ទី៥-ចាន់សស្រុកសូទ្រនិគមក្បែរចូលទៅព្រលានយន្តហោះថ្មី ទី៦-ស្តុកស្មាញលីង ទី៧-គល់ស្ពានវត្តដំណាក់។ លោកស្នងការបានបញ្ជាក់ថាគ្រប់គោលដៅខាងលើសុទ្ធតែជាមន្ត្រីរង់ចាំធ្វើការជូន២៤ម៉ោង លើ២៤ម៉ោង ដែលពលរដ្ឋអាចទៅដាក់ពាក្យបណ្ដឹងបាននៅទីនោះផងដែរ។ ជាមួយគ្នានេះផងដែរលោកស្នងការបានបញ្ជាក់ថា រឿងដែលបានកើតឡើងក្នុងមូលដ្ឋានពួកគាត់ក្ដី (ប្រជាពលរដ្ឋ) ឬក៏កើតឡើងចំពោះគាត់ក្ដី ក៏អាចធ្វើការខលទៅលេខទូរស័ព្ទប្រតិកម្មរហ័ស របស់ស្នងការរដ្ឋាននគរបាលខេត្តសៀមរាប បានតាមរយៈលេខ 0977780013៕ ដោយ៖ លឹម សំបូរ

ព័ត៌មានជាតិ

ការហ្វឹកហាត់បាញ់គ្រាប់ពិតរបស់កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប ផ្អើលដល់បណ្តាញផ្សព្វផ្សាយធំៗរបស់ប្រទេសថៃ

Posted on May 29, 2025 By Mah Khmer
ការហ្វឹកហាត់បាញ់គ្រាប់ពិតរបស់កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប ផ្អើលដល់បណ្តាញផ្សព្វផ្សាយធំៗរបស់ប្រទេសថៃ

សៀមរាប៖ រយៈពេលជិត១ខែមកហើយ ពោលគឺចាប់តាំងពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ រហូតមកដល់ពេលនេះ ការហ្វឹកហាត់ជាប្រចាំរបស់ កម្លាំងកងអនុសេនាធំចល័ត នៃកងរាជអាវុធហត្ថខេត្តសៀមរាប ក្រោមការដឹកនាំផ្ទាល់របស់ ឧត្តមសេនីយ៍ សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តសៀមរាប បានល្បីរន្ទឺដល់បណ្តាញផ្សព្វផ្សាយធំៗរបស់ថៃ យកទៅចុះផ្សាយព្រោងព្រាតនៅបណ្តាញសង្គម ស្របពេលដែលកម្ពុជា និងថៃ មានការប៉ះទង្គិចគ្នាដោយអាវុធនៅព្រំដែន ក្នុងខេត្តព្រះវិហារ។ ជាក់ស្តែងកាលពីថ្ងៃម្សិលមិញបណ្តាញព័ត៌មាន Top News ដ៏ល្បីឈ្មោះរបស់ថៃបានយកវិដេអូនៃការហ្វឹកហាត់ទៅផ្សព្វផ្សាយ ដោយបានសរសេរថា កម្លាំងកងទ័ពរបស់កម្ពុជាបានពង្រឹង និងត្រៀមខ្លួនជាស្រេចដើម្បីកិច្ចការពារព្រំដែនប្រទេសរបស់ខ្លួន។ គិតត្រឹមថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ និស្សិតបញ្ចប់ថ្នាក់បណ្ឌិតសភាយោធាពីប្រទេសអូស្រ្តាលី ឧត្តមសេនីយ៍ សៀ ទីន បាននឹងកំពុងបន្តដឹកនាំហ្វឹកហាត់អស់រយៈពេល២៩ថ្ងៃមកហើយ នឹងបន្តហ្វឹកហាត់បន្ថែមទៀត ដើម្បីពង្រឹងកិច្ចការងារកងកម្លាំងរបស់ខ្លួន ហើយការហ្វឹកហាត់នេះធ្វើឡើងនៅទីលានបាញ់គ្រាប់ពិតរបស់កងពលធំអន្តរាគមន៍លេខ២ លើទឹកដីខេត្តសៀមរាប៕

ព័ត៌មានជាតិ

អធិការ និងអធិការងក្រុងប៉ោយប៉ែតត្រូវបានប្រជាពលរដ្ឋប្តឹងទៅកាន់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ(វីដេអូ)

Posted on May 27, 2025May 28, 2025 By Mah Khmer
អធិការ និងអធិការងក្រុងប៉ោយប៉ែតត្រូវបានប្រជាពលរដ្ឋប្តឹងទៅកាន់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ(វីដេអូ)

លោក យឹង សារ៉ាត់ សម្រេចប្តឹងអធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត និងបក្ខពួក ចូលមក ឯកឧត្តម អភិសន្តិបណ្ឌិត  ស សុខា  ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ  ករណីមន្ត្រីធ្វើរបាយការណ៍ និងសរសេរកំណត់ហេតុបំភ្លៃការពិត ពាក់ព័ន្ធអំពើហិង្សាដែលបានកើតឡើងកាលពីថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០២៥។ តាមពាក្យបណ្តឹងដែលសារព័ត៌មានយើងខ្ញុំទើបទទួលបាននៅថ្ងៃទី២១ ខែ ឧសភា ឆ្នាំ២០២៥ បានរៀបរាប់យ៉ាងលំអិតអំពីភាពមិនប្រក្រតីនៃការកសាងសំណុំរឿង និងភាពមិនប្រក្រតីចំពោះការអះអាងរបស់មន្ត្រីនគរបាលលើកឡើងអំពីអ្នកលូកដៃធ្វើអន្តរាគមន៍។ ក្នុងពាក្យបណ្តឹង លោកយឹង សារ៉ាត់ ជំរាបជូន ឯកឧត្តម អភិសន្តិបណ្ឌិត ថារបាយការណ៍ និងកំណត់ហេតុរបស់មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត មានភាពមិនប្រក្រតី និងក្លែងបន្លំ។ ១. មេធាវីរបស់ខ្ញុំបាទបានបញ្ជាក់ប្រាប់ថាការកសាងសំណុំរឿងមានភាពមិនប្រក្រតី។ ២. មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែត បានឃាត់ខ្លួនជនបង្កឈ្មោះថាន ធាន នៅថ្ងៃទី១០ខែកុម្ភះ ឆ្នាំ២០២៥ លុះ៥ថ្ងៃក្រោយមក ទើបបញ្ជូនបន្តទៅស្នងការរដ្ឋាននគរបាលខេត្ត បន្ទាយមានជ័យ។ ៣. ហេតុអ្វីមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែត មិនបើកការស្រាវជ្រាវរកមុខសញ្ញាជនដៃដល់ដែលអង្គុយរួមតុជាមួយឈ្មោះថាន ធាន មានបុរសដាក់ធ្មេញមាស និងបក្ខពួកផ្សេងទៀត? ៤. ពាក្យបណ្តឹងរបស់ខ្ញុំបាទប្តឹងឈ្មោះថាន ធាន ខ្ញុំបានរៀបរាប់ច្បាស់ៗថា ខ្ញុំឥតបានវាយឈ្មោះថាន…

អានបន្ត “អធិការ និងអធិការងក្រុងប៉ោយប៉ែតត្រូវបានប្រជាពលរដ្ឋប្តឹងទៅកាន់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ(វីដេអូ)” »

ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ សមិទ្ធផលថ្មី នៃអធិការដ្ឋាននគរបាលស្រុកជីក្រែង

Posted on May 24, 2025 By Mah Khmer
លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ សមិទ្ធផលថ្មី នៃអធិការដ្ឋាននគរបាលស្រុកជីក្រែង

សៀមរាប ៖ នៅរសៀលថ្ងៃសុក្រ ១២រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ នៅបរិវេណអធិការដ្ឋាននគរបាលស្រុកជីក្រែង បានរៀបចំពិធីសម្ពោធ សមិទ្ធផលថ្មី នៃអធិការដ្ឋាននគរបាលស្រុកជីក្រែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប។ ក្នុងពិធីនោះដែលក៏មានការចូលរួមពី សមាជិកក្រុមប្រឹក្សាស្រុក លោកស្រី អភិបាលរងស្រុក លោកស្នងការរង លោកអធិការ-អធិការរង លោកនាយ-នាយរងផ្នែក លោកនាយ-នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាល និងមន្រ្តីនៃអធិការដ្ឋាននគរបាលស្រុកជីក្រែងផងដែរ។ ជាកិច្ចចាប់ផ្តើម លោកវរសេនីយ៍ឯង តាំង លីហេង អធិការនគរបាលស្រុកជីក្រែង បានមានមតិស្វាគមន៍ ព្រមទាំងរាយការណ៍ពីសមិទ្ធផងនានា រួមទាំងលទ្ធផលកិច្ចប្រតិបត្តិការដែលសម្រេចបាននាពេលកន្លងមក និងលើកឡើងពីការប្តេជ្ញាចិត្ត ក្នុងការអនុវត្តផែនការបន្តរបស់អធិការដ្ឋាននគរស្រុកជីក្រែង។ ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត បានមានប្រសាសន៍លើកសរសើរ ដល់ថ្នាក់ដឹកនាំ រួមទាំងមន្រ្តីនគរបាលទាំងអស់ នៃអធិការដ្ឋាននគរបាលស្រុកជីក្រែង ដែលកន្លងមកបានខិតខំបំពេញតួនាទីភារកិច្ចក្នុងការ ការពារ សន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋបានល្អប្រសើរ…

អានបន្ត “លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ សមិទ្ធផលថ្មី នៃអធិការដ្ឋាននគរបាលស្រុកជីក្រែង” »

ជីវិតនិងសង្គម

កម្លាំងសមត្ថកិច្ចខេត្តសៀមរាបបានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ពាក់ព័ន្ធករណី ហិង្សាដោយចេតនា ប្រឆាំងនឹងអ្នករាជការសាធារណៈ

Posted on May 23, 2025 By Mah Khmer
កម្លាំងសមត្ថកិច្ចខេត្តសៀមរាបបានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ពាក់ព័ន្ធករណី ហិង្សាដោយចេតនា ប្រឆាំងនឹងអ្នករាជការសាធារណៈ

សៀមរាប ៖ ដោយបានការយកចិត្តទុកដាក់ និងអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ១៤:០០នាទី កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក បានដាក់គោលដៅរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅត្រង់ចំណុចខាងលិចស្ពានព្រះឥន្ទកោសី ដែលស្ថិតនៅក្នុងភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ លុះដល់វេលាម៉ោង ១៥:២០នាទី ជនសង្ស័យឈ្មោះ ទី គឹមហួរ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប បានធ្វើដំណើរឆ្លងកាត់គោលដៅរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដោយពុំបានពាក់មួកការពារសុវត្ថិភាព ក៏ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជាឱ្យឈប់ តែជនសង្ស័យខាងលើមិនព្រមឈប់ហើយបានធ្វើសកម្មភាពលើកជើងខាងឆ្វេងរបស់ខ្លួនធាក់ទៅលើកម្លាំងនគរបាលចរាចរណ៍ ដែលកំពុងអនុត្តច្បាប់ចរាចរណ៍ផ្លូវគោក។ ក្រោយកម្លាំងសមត្ថកិច្ចឃាត់ខ្លួនមកធ្វើការសួរនាំ តាមចម្លើយសារភាពជនសង្ស័យ ឈ្មោះ ទី គឹមហួរ ហៅទុយ បានឆ្លើយសារភាពថា រូបខ្លួនពិតជាបានធ្វើសកម្មភាពលើកជើងខាងឆ្វេងរបស់ខ្លួន ធាក់ទៅលើនគរបាលចរាចរណ៍ដែលកំពុងរឹតបន្តឹងការអនុត្តច្បាប់ចរាចរណ៍ផ្លូវគោកពិតប្រាកដមែន។ ជនសង្ស័យខាងលើត្រូវបានកម្លាំងការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីអនុវត្តឱ្យបានត្រឹមត្រូវតាមនីតិវិធីច្បាប់។ បច្ចុប្បន្នជនត្រូវចោទរូបនេះ ត្រូវបានចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប ចេញដីកាបង្កាប់ឱ្យឃុំខ្លួន នៅពន្ធនាគារខេត្តសៀមរាប៕

ព័ត៌មានជាតិ

ស្នងការដ្ឋាននគរបាលខេត្តសៀមរាប រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងចាត់វិធានការរថយន្តដែលដឹកសម្ភារៈ និងការដាក់មនុស្សលើសចំណុះ

Posted on May 20, 2025 By Mah Khmer
ស្នងការដ្ឋាននគរបាលខេត្តសៀមរាប រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងចាត់វិធានការរថយន្តដែលដឹកសម្ភារៈ និងការដាក់មនុស្សលើសចំណុះ

ស្នងការដ្ឋាននគរបាលខេត្តសៀមរាប រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងចាត់វិធានការរថយន្តដែលដឹកសម្ភារៈ និងការដាក់មនុស្សលើសចំណុះ សៀមរាប៖ ដោយអនុវត្តតាមការណែនាំរបស់លោក ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានដាក់បទបញ្ជាដ៏តឹងរុឹងដល់កម្លាំងផែនការងារសណ្តាប់ធ្នាប់ និងកម្លាំងតាមបណ្តាអធិការដ្ឋាននគរបាលក្រុង-ស្រុកទាំងអស់ ត្រូវចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស និងមានវិធានការចំពោះយានយន្តទាំងឡាយណា ដែលដឹកសម្ភារៈសំពីងសំពោង និងការដាក់មនុស្សលើសចំណុះ ដែលមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសយានយន្ត និងត្រូវអនុវត្តតាមវិធានការច្បាប់ដែលបានកំណត់។ ដោយកន្លងទៅថ្មីៗនេះ បញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅក្នុងខេត្តសៀមរាបតែងតែកើតឡើងជារឿយៗ ដែលបង្កជាហានិភ័យខ្ពស់ធ្វើឲ្យប៉ះពាល់ដល់អាយុជីវិត ដោយបញ្ហាទាំងនេះច្រើនកើតឡើងដោយសារ អ្នកបើកបរយានយន្តគ្រប់ប្រភេទ បើកបរមិនគោរពទៅតាមស្លាកសញ្ញា, គំនូសសញ្ញា, ភ្លើងសញ្ញចរាចរណ៍ ការដឹកសម្ភារៈសំពីងសំពោង ការដាក់មនុស្សលើសចំណុះ ការបើកបរហួសល្បឿនកំណត់ ការបើកបរដោយធ្វេសប្រហែស និងការបើកបរស្ថិតក្នុងស្ថានភាពស្រវឹងជាដើម។ ដើម្បីចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក សូមបងប្អូនសាធារណជនដែលជាអ្នកប្រើប្រាស់ដងផ្លូវទាំងអស់ សូមយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នឲ្យបានខ្ពស់គ្រប់ពេលដែលធ្វើដំណើរនៅលើដងផ្លូវ ចូលរួមគោរពច្បាប់ចរាចរណ៍ដោយស្មារតីទទួលខុសត្រូវ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដទៃ៕

ព័ត៌មានជាតិ

បុគ្គលិកធនាគារម្នាក់បង្ករបួលស្នាម ដល់មេភូមិតាវៀន ក្នុងសង្កាត់ សាលាកំរើក ក្រុងសៀមរាប

Posted on May 14, 2025May 14, 2025 By Mah Khmer
បុគ្គលិកធនាគារម្នាក់បង្ករបួលស្នាម ដល់មេភូមិតាវៀន ក្នុងសង្កាត់ សាលាកំរើក ក្រុងសៀមរាប

សៀមរាប៖ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង០១.២៤នាទី នៅចំណុចបន្ទប់ជួលក្នុងក្រុមទី១ ភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប មានករណីហិង្សាដោយចេតនា ( ច្រានជនរងគ្រោះដួលទៅលើដី ដោយក្បាលត្រូវនឹងថ្ម បណ្តាលហូរឈាម)។ បង្កឡើងដោយជនសសង្ស័យឈ្មោះ ថៃ វិសុទ្ធ ភែទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកធនាគារ មានស្រុកកំណើតនៅភូមិកំពង់ក្តី១ ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប ស្នាក់នៅបន្ទប់ជួលទីតាំងកើតហេតុ ក្នុងភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប បានផឹកស្រាវឹង ឈ្លោះជាមួយម្ចាស់ផ្ទះជួល។ បន្ទាប់មកម្ចាស់ផ្ទះជួល បានទូរស័ព្ទមកជនរងគ្រោះឈ្មោះ សោ តារា ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរមេភូមិតាវៀន រស់នៅភូមិកើតហេតុ ដើម្បីជួយអន្តរាគមន៍។ ក្រោយពីទទួលសេចក្តីរាយការណ៍ពីម្ចាស់ផ្ទះជួល ជនរងគ្រោះក៏ចុះទៅជួយអន្តរាគមន៍ ក៏ត្រូវជនសង្ស័យខាងលើ រុញជនរងគ្រោះដួលទៅលើដី បណ្តាលឲក្បាលបោកប៉ះនឹងថ្ម រយាស់ហូរឈាម បន្ទាប់មកសមត្ថកិច្ចយើងបានចុះទៅអន្តរាគមន៍ ហើយនាំខ្លួនជនសង្ស័យមកប៉ុស្តីរដ្ឋបាលដើម្បីសាកសួរអង្គហេតុ ហើយជនសង្ស័យក៍បានឆ្លើយសារភាពទាងស្រុងពីករណីខាងលើនេះ។ គរណីនេះដែលជនបង្ករត្រូវបាននគរបាលបុស្តិ៍នំាយកទៅអធិកាដ្ឋាននគរបាលក្រុងសៀមរាប។ យ៉ាងណាមិញសារព័ត៌មានយើងខ្ញុំមិនទាន់ទទួលបានរបាយការណ៍ពីអធិការក្រុងនៅឡើយ។ ដូច្នេះសូមរងចំាតាមដានភាគបន្ត៕

ព័ត៌មានជាតិ

ដំណឹងក្តៅៗ! កម្ពុជា ហាមឃាត់បណ្តោះអាសន្ន លើការនាំចូលសត្វពាហនៈ និងផលិតផលសាច់សត្វ ពីប្រទេសថៃ

Posted on May 7, 2025 By Mah Khmer
ដំណឹងក្តៅៗ! កម្ពុជា ហាមឃាត់បណ្តោះអាសន្ន លើការនាំចូលសត្វពាហនៈ និងផលិតផលសាច់សត្វ ពីប្រទេសថៃ

ភ្នំពេញ៖ បើទោះបីជាបច្ចុប្បន្ន កម្ពុជាពុំរកឃើញមានជំងឺឈាមខ្មៅ ឬជំងឺអង់ត្រាក់ (ពិសធ្យូង) លើសត្វពាហនៈ (គោ-ក្របី) ក្តី, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្រេចហាមឃាត់ជាបណ្តោះអាសន្នលើការនាំចូលសត្វពាហនៈ និងផលិតផលសាច់សត្វ ពីច្រកព្រំដែនទាំងអស់នៃប្រទេសថៃ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម ដែលបណ្តាញព័ត៌មាន ទទួលបាននៅថ្ងៃទី៧ ខែឧសភានេះ។ ក្រសួងកសិកម្មបញ្ជាក់ថា ខ្លួនកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះករណីកើតមានជំងឺឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ (គោ-ក្របី) ដែលកំពុងកើតមាននៅក្នុងតំបន់មួយចំនួននៃប្រទេសថៃ។ បច្ចុប្បន្ន ពុំមានករណីជំងឺនេះនៅក្នុងប្រទេសកម្ពុជានោះទេ ប៉ុន្តែយ៉ាងណាក្តីជាវិធានការបង្ការ ក្រសួងបានដាក់ឱ្យអនុវត្តការហាមឃាត់ជាបណ្តោះអាសន្នលើការនាំចូលសត្វពាហនៈ និងផលិតផលសាច់សត្វ ពីច្រកព្រំដែនទាំងអស់នៃប្រទេសថៃ ព្រមទាំងបានសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធនៅតាម បណ្តាច្រកព្រំដែនទាំងនេះដើម្បីពង្រឹងការត្រួតពិនិត្យ និងធានាការអនុវត្តវិធានការប្រកបដោយប្រសិទ្ធភាពខ្ពស់។ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វក៏បានរៀបចំបណ្តាញប្រព័ន្ធប្រតិកម្មរហ័សមួយ នៅគ្រប់រាជធានី-ខេត្តទាំង២៥ ក្នុងគោលដៅតាមដានសុខភាពសត្វពាហនៈ និងធ្វើការអន្តរាគមន៍ក្នុងករណីសង្ស័យ។ ក្រសួងនឹងបន្តធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់ និងផ្តល់ព័ត៌មានថ្មីៗពីការវិវត្តនៃជំងឺនេះក្នុងករណីចាំបាច់។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់ទូរស័ព្ទលេខ ១២៨៩៕

ព័ត៌មានជាតិ

សាលាឧទ្ធរណ៍ភ្នំពេញសម្រេចតម្កល់ការផ្ដន្ទាទោសជនល្មើស ស្រី ស៊ីណា ដាក់ពន្ធនាគារ ៣១ឆ្នាំ

Posted on May 1, 2025 By Mah Khmer
សាលាឧទ្ធរណ៍ភ្នំពេញសម្រេចតម្កល់ការផ្ដន្ទាទោសជនល្មើស ស្រី ស៊ីណា ដាក់ពន្ធនាគារ ៣១ឆ្នាំ

ភ្នំពេញ​៖ សាលាឧទ្ធរណ៍ភ្នំពេញ នៅថ្ងៃទី៣០ ខែមេសានេះ បានប្រកាសសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការ ដោយឈ្មោះស្រី ស៊ីណា ត្រូវផ្តន្ទាទោសពីបទល្មើសចំនួន ៣៖ ១. បទឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ និងមាត្រា២០ នៃច្បាប់ស្ដីពីការគ្រប់គ្រងអាវុធជាតិផ្ទុះ និងគ្រាប់រំសេវ ដោយដាក់ពន្ធនាគារ ១៥ (ដប់ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ ២លានរៀល។ ២. បទប៉ុនប៉ងឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត តាមមាត្រា២៧ មាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ និងមាត្រា២០ នៃច្បាប់ស្ដីពីការគ្រប់គ្រងអាវុធជាតិផ្ទុះ និងគ្រាប់រំសេវ ដោយដាក់ពន្ធនាគារ ១៥ (ដប់ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ ២លានរៀល។ ៣. បទរំលោភលើលំនៅឋាន តាមមាត្រា២៩៩ នៃក្រមព្រហ្មទណ្ឌ ដោយដាក់ពន្ធនាគារ ១ (មួយ) ឆ្នាំ និងពិន័យជាប្រាក់ចំនួន ២លានរៀល។ សរុបទាំង ៣ សំណុំរឿងនេះ, ជនល្មើស ស្រី ស៊ីណា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារសរុប ៣១ឆ្នាំ…

អានបន្ត “សាលាឧទ្ធរណ៍ភ្នំពេញសម្រេចតម្កល់ការផ្ដន្ទាទោសជនល្មើស ស្រី ស៊ីណា ដាក់ពន្ធនាគារ ៣១ឆ្នាំ” »

ព័ត៌មានជាតិ

មន្ទីរសម្រាកព្យាបាល «សម្ភពផល្លី» ត្រូវបានប្រជាពលរដ្ឋប្តឹងទៅតុលាការ ដើម្បីរកយុត្តិធម៌ក្រោយមានករណីស្លាប់មនុស្សម្នាក់

Posted on April 29, 2025 By Mah Khmer
មន្ទីរសម្រាកព្យាបាល «សម្ភពផល្លី» ត្រូវបានប្រជាពលរដ្ឋប្តឹងទៅតុលាការ ដើម្បីរកយុត្តិធម៌ក្រោយមានករណីស្លាប់មនុស្សម្នាក់

កណ្ដាល៖ ក្នុងវ័យ១៨ឆ្នាំ យុវតីដែលជាកូនអ្នកលក់ចេកអាំងតាមចញ្ចើមផ្លូវម្នាក់ នៅក្រុងតាខ្មៅ ខេត្តកណ្ដាល បានរងគ្រោះថ្នាក់រហូតបាត់បង់ជីវិត ដោយសារតែការវះកាត់សង្ស័យខ្វះបច្ចេកទេសនៅមន្ទីរសម្រាកព្យាបាល «សម្ភពផល្លី» ស្ថិតក្នុងក្រុងតាខ្មៅ។ លោក សំ វិច្ឆិកា ដែលត្រូវជាឪពុកជនរងគ្រោះឈ្មោះ វិច្ឆិកា លីហ្សា អាយុ១៨ឆ្នាំ បានដាក់ពាក្យប្ដឹងម្ចាស់មន្ទីរសម្រាកព្យាបាល «សម្ភពផល្លី» ទៅកាន់អយ្យការអមសាលាដំបូងខេត្តកណ្ដាល ដើម្បីទាមទារយុត្តិធម៌។ នេះបើតាមពាក្យបណ្ដឹងរបស់ឪពុកជនរងគ្រោះដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥នេះ។ ឪពុកជនរងគ្រោះបានឲ្យដឹងថា ដើមឡើយកូនស្រីរបស់គាត់មានជំងឺចុកពោះ ហើយពេទ្យសម្ភពផល្លីថា មានជំងឺគ្រុនពោះវៀន បន្ទាប់ពីព្យាបាលរួចក៏ឈឺចុកចាប់ទៀត ហើយពេទ្យដដែលនេះទាមទារឆ្លុះអេកូ និងសន្និដ្ឋានថា ជាករណីបែកគ្រាប់ឈាមពេញពោះវៀន និងវះកាត់បន្ទាន់ដោយគ្មានដាក់ថ្នាំសន្លប់ទេ។ បន្ទាប់ពីវះហើយយកសាច់ស្បូនទៅពិនិត្យ ដោយប្រាប់ថា សង្ស័យមានរោគរបេងកូនកណ្ដុរ រួចឲ្យថ្នាំរបេងទទួលទាន តែមិនជាសះស្បើយឡើយ។ ប៉ុន្តែស្ថានភាពជំងឺកាន់តែធ្ងន់ទៅៗ ទើបលោកសម្រេចយកទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។ ជាលទ្ធផលក្រោយពិនិត្យ មន្ទីរពេទ្យកាល់ម៉ែត បានអះអាងថា កូនស្រីគាត់កើតជំងឺមហារីកពោះវៀនធំ និងមានមេរោគ ចូលក្នុងឈាមធ្ងន់ធ្ងរ ដោយសារតែមុខរបួសវះមិនស្អាត មិនមានជំងឺរបេងកូនកណ្ដុរទេ។ ក្នុងនាមជាឪពុក លោក សំ វិច្ឆិកា បានសម្ដែងនូវការស្លុតចិតត្តជាខ្លាំង…

អានបន្ត “មន្ទីរសម្រាកព្យាបាល «សម្ភពផល្លី» ត្រូវបានប្រជាពលរដ្ឋប្តឹងទៅតុលាការ ដើម្បីរកយុត្តិធម៌ក្រោយមានករណីស្លាប់មនុស្សម្នាក់” »

ព័ត៌មានជាតិ

ភាពខុសគ្នារវាងបណ្ដឹងព្រហ្មទណ្ឌ និងបណ្ដឹងរដ្ឋប្បវេណី

Posted on April 26, 2025 By Mah Khmer
ភាពខុសគ្នារវាងបណ្ដឹងព្រហ្មទណ្ឌ និងបណ្ដឹងរដ្ឋប្បវេណី

បណ្ដឹងទាំងពីរប្រភេទនេះមានលក្ខណៈខុសគ្នាយ៉ាងច្បាស់ តាមគោលបំណង ធាតុផ្សំ និងនីតិវិធី។ ខាងក្រោមនេះជាការវែកញែកលម្អិត៖ ១. គោលបំណងនៃបណ្ដឹង – បណ្ដឹងព្រហ្មទណ្ឌ: គោលបំណងចម្បងគឺពិនិត្យអំពីបទល្មើសដែលបង្កគ្រោះថ្នាក់ដល់សង្គម ឬបុគ្គល និងដាក់ទណ្ឌកម្មចំពោះជនប្រព្រឹត្តបទល្មើស។ ឧទាហរណ៍៖ ការលួច ឬការវាយប្រហារ។ – បណ្ដឹងរដ្ឋប្បវេណី: ត្រូវបានធ្វើឡើងដើម្បីដោះស្រាយជម្លោះផ្ទាល់ខ្លួន ដូចជា ការទាមទារសងប្រាក់ ការបំពានកិច្ចសន្យា ឬការកំណត់សិទ្ធិលើទ្រព្យ។ ២. ភាគីដែលអាចធ្វើបណ្ដឹង – បណ្ដឹងព្រហ្មទណ្ឌ: ត្រូវបានចាប់ផ្តើមដោយ ព្រះរាជអាជ្ញា (រដ្ឋ) ប៉ុណ្ណោះ ដោយផ្អែកលើព័ត៌មានពីប្រជាពលរដ្ឋ ឬមន្ត្រីយុត្តិធម៌។ – បណ្ដឹងរដ្ឋប្បវេណី: អាចធ្វើដោយបុគ្គលឯកជន ឬនីតិបុគ្គល (ឧ. ក្រុមហ៊ុន) ដើម្បីការពារសិទ្ធិផ្ទាល់ខ្លួន។ ៣. ធាតុផ្សំនៃបណ្ដឹង – បណ្ដឹងព្រហ្មទណ្ឌ: – ធាតុសត្យានុម័ត (សកម្មភាពជាក់ស្តែង ដែលបង្កគ្រោះថ្នាក់)។ – ធាតុអត្តនោម័ត (ចេតនា ឬអចេតនារបស់ជនល្មើស)។ – បណ្ដឹងរដ្ឋប្បវេណី: – តម្រូវឲ្យមានស្តុតាង…

អានបន្ត “ភាពខុសគ្នារវាងបណ្ដឹងព្រហ្មទណ្ឌ និងបណ្ដឹងរដ្ឋប្បវេណី” »

ជីវិតនិងសង្គម

រាជរដ្ឋាភិបាល នឹងលែងឱ្យមានការផ្តល់រង្វាន់លើគម្របដប ឬក្រវិលកំប៉ុងគ្រឿងស្រវឹង

Posted on April 25, 2025April 25, 2025 By Mah Khmer
រាជរដ្ឋាភិបាល នឹងលែងឱ្យមានការផ្តល់រង្វាន់លើគម្របដប ឬក្រវិលកំប៉ុងគ្រឿងស្រវឹង

ភ្នំពេញ៖ បំណងប្រាថ្នាដែលប្រជាពលរដ្ឋកម្ពុជាចង់ឃើញអស់យូរ​ខែ​ឆ្នាំមកហើយនោះ ទីបំផុតត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំ​ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្រេចហើយ គឺនឹង​លែង​ឱ្យមានការផ្តល់រង្វាន់លើគម្របដប ឬក្រវិលកំប៉ុងគ្រឿងស្រវឹង​ទៀត​ហើយ។ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥កន្លងទៅនេះ ទីស្តីការគណៈរដ្ឋមន្ត្រី បានផ្ញើលិខិតមួយទៅកាន់លោក​អគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោកស្រី ចម និម្មល រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម និងលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដោយឱ្យចាត់វិធានការលើការធ្វើទីផ្សារដោយការផ្ដល់រង្វាន់តាមរយៈ គម្របដប និងក្រវិលកំប៉ុងក្នុងឧស្សាហកម្មភេសជ្ជៈ និងគ្រឿង​ស្រវឹង។ ក្នុងលិខិតនោះ ទីស្តីការគណៈរដ្ឋមន្ត្រី បានឯកភាពឱ្យទុកពេល៦ខែ ឬ១ឆ្នាំ ដើម្បីឱ្យក្រុមហ៊ុនផលិតគ្រឿងស្រវឹង ត្រៀមខ្លួនជាមុន ក្នុងការហាម​ឃាត់​ចំពោះការផ្ដល់រង្វាន់តាមរយៈក្រវិលកំប៉ុង ឬគម្របដប នៃផលិតផលគ្រឿងស្រវឹង និងភេសជ្ជៈ។ ទីស្តីការគណៈរដ្ឋមន្ត្រី ក៏បានឯកភាពរៀបចំកិច្ចប្រជុំរវាងម្ចាស់​ក្រុម៉ហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈ និងក្រសួង ស្ថាប័នពាក់ព័ន្ធ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីបិទមិនឱ្យមានការផ្ដល់​រង្វាន់​ទាំង​អស់នាពេលវេលាសមស្របណាមួយ។ ចំណាត់ការរបស់រាជរដ្ឋាភិបាលនេះ ហាក់បានផ្តល់នូវរង្វាន់ដ៏ធំមួយសម្រាប់ប្រជាពលរដ្ឋក្រោយបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ ចំណាត់ការនេះ…

អានបន្ត “រាជរដ្ឋាភិបាល នឹងលែងឱ្យមានការផ្តល់រង្វាន់លើគម្របដប ឬក្រវិលកំប៉ុងគ្រឿងស្រវឹង” »

ជីវិតនិងសង្គម

អ្នកសារព័ត៌មានមានសិទ្ធិថតរូបនៅកន្លែងផ្សេងៗ តាមគោលការណ៍សេរីភាពសារព័ត៌មាន

Posted on April 22, 2025 By Mah Khmer
អ្នកសារព័ត៌មានមានសិទ្ធិថតរូបនៅកន្លែងផ្សេងៗ តាមគោលការណ៍សេរីភាពសារព័ត៌មាន

អ្នកសារព័ត៌មានមានសិទ្ធិថតរូបនៅកន្លែងផ្សេងៗ តាមគោលការណ៍សេរីភាពសារព័ត៌មាន ប៉ុន្តែមានការកំណត់ខ្លះៗដូចខាងក្រោម៖ ១. កន្លែងសាធារណៈ (Public Spaces) – ផ្លូវសាធារណៈ សួនឧទ្យាន ឬកន្លែងសាធារណៈផ្សេងៗ៖ អាចថតរូបបានដោយសេរី លើកលែងតែមានការហាមឃាត់ជាក់លាក់ (ឧ. ព្រឹត្តិការណ៍ស៊ីជម្រៅ ឬការពារសុវត្ថិភាព)។ – ការប្រជុំសាធារណៈ៖ អាចថតរូបបាន ប៉ុន្តែត្រូវគោរពក្រមសីលធម៌ (ឧ. មិនរំខានសកម្មភាព)។ ២.កន្លែងឯកជន (Private Property) – ត្រូវទទួលការអនុញ្ញាតពីម្ចាស់កន្លែង៖ ដូចជាផ្ទះឯកជន ហាងដែលមិនបើកទូលាយ។ បើគ្មានការយល់ព្រម អាចនាំឱ្យមានបញ្ហាច្បាប់ (ឧ. ការឈ្លានពាន)។ ៣.កន្លែងដែលមានការរឹតបន្តឹង – តុលាការ ឬស្ថាប័នរដ្ឋ៖ អាចមានការហាមឃាត់ថតរូបដើម្បីការពារសុវត្ថិភាព ឬឯកជនភាព។ – តំបន់ស៊ីជម្រៅជាតិ៖ ដូចជាមូលដ្ឋានទ័ព ឬកន្លែងសម្ងាត់។ – ស្ថាប័នសុខាភិបាល និងសិក្សា៖ ត្រូវការការអនុញ្ញាត ដោយសារកត្តាឯកជនភាព។ ៤. ការពារឯកជនភាព – មនុស្សជាក់លាក់៖ ក្នុងប្រទេសខ្លះ តម្រូវឱ្យមានការយល់ព្រមមុនពេលបោះពុម្ពរូបភាពដែលអាចសម្គាល់អត្តសញ្ញាណបាន។ ៥.កត្តាច្បាប់តាមប្រទេស…

អានបន្ត “អ្នកសារព័ត៌មានមានសិទ្ធិថតរូបនៅកន្លែងផ្សេងៗ តាមគោលការណ៍សេរីភាពសារព័ត៌មាន” »

ជីវិតនិងសង្គម

តើអ្វីទៅ​ជា​សិទ្ធិ​ខាង​រូបភាព​នៃ​បុគ្គល?

Posted on April 22, 2025 By Mah Khmer
តើអ្វីទៅ​ជា​សិទ្ធិ​ខាង​រូបភាព​នៃ​បុគ្គល?

សិទ្ធិខាងរូបភាព គឺ​ជា​ផ្នែក​មួយ​នៃ​សិទ្ធិ​បុគ្គល ដែល​ទទួល​បាន​ការការពារ​ដោយ​ក្រម​រដ្ឋប្បវេណី។ ​មាត្រា ១០​ នៃ​ក្រមរដ្ឋប្បវេណី​​ខ្មែរ ​ចែងថា៖ “សិទ្ធិ​របស់​បុគ្គល សំដៅ​ទៅលើ​សិទ្ធិ​ដែល​មាន​អត្ថន័យ​ពាក់ព័ន្ធ​នឹង​ជីវិត​រូបកាយ​ សុខភាព សេរីភាព នាម កិត្តិយស ភាព​ឯកជន ឬ សិទ្ធិ​ផ្សេងទៀត ដែល​ជា​ផលប្រយោជន៍ ទាក់ទង​នឹង​លក្ខណៈ​បុគ្គល”។ ខាងក្រោម​នេះ ជា​សំណួរ-ចម្លើយ​ជុំវិញ​សិទ្ធិ​ខាង​រូបភា​ពនៃ​បុគ្គល។ សំណួរ-តើ​អ្វី​ទៅ​ជា​សិទ្ធិ​ខាង​រូបភាព​នៃ​បុគ្គល? ចម្លើយ-សិទ្ធិ​ខាង​រូបភាព គឺ​ជា​​សិទ្ធិ​របស់​បុគ្គល​ក្នុងការ​ហាមឃាត់​អ្នកដទៃ​មិន​ឲ្យ​ថត ឬ​ផ្សព្វផ្សាយ​រូបភាព​របស់​ខ្លួន។ ដូច្នេះ បើ​ទោះបី​​ត្រឹម​តែ​ថតរូប ហើយមិន​យក​រូបថត​ទៅ​ផ្សព្វផ្សាយ​ក៏ដោយ ក៏​ជា​ការ​រំលោភ​លើ​សិទ្ធិ​ខាង​រូបភាព​​ដែរ ប្រសិន​បើ​គ្មាន​ការព្រមព្រៀង​ពី​ម្ចាស់រូប។ សំណួរ-តើ​អ្នក​​រំលោភលើ​​សិទ្ធិ​ខាងរូបភាព​នេះ អាច​ត្រូវ​ទទួល​ទោស​បែបណា? ចម្លើយ-​​អ្នក​រំលោភ​លើ​សិទ្ធិ​ខាងរូបភាព​អាច​នឹង​ត្រូវ​ទទួល​ទោស​ខាង​រដ្ឋប្បវេណីផង និង​ខាង​ព្រហ្មទណ្ឌផង។ យោងតាម​​ក្រម​រដ្ឋប្បវេណី ក្នុងករណី​​មាន​ការ​ថត ឬ​ផ្សព្វផ្សាយ​រូបភាព​​ដោយ​គ្មាន​ការ​ព្រមព្រៀង​ពី​ម្ចាស់រូប ម្ចាស់​រូប​មាន​សិទ្ធិ៖ ទាមទារ​ឲ្យ​បញ្ឈប់ (មាត្រា​ ១១)៖ ដូចជា ពេល​ឃើញ​គេ​​លើក​ម៉ាស៊ីន​ថត​ចង់​ថត ​សាមី​ខ្លួន​អាច​​ហាមឃាត់​មិន​ឲ្យ​ថត។ ទាមទារ​ឲ្យ​ដក​ចេញ​នូវលទ្ធផល​នៃ​សកម្មភាព​រំលោភ (មាត្រា ១២)៖ បើ​សិន​ជា​រូបភាព​ត្រូវ​បាន​ថតរួចទៅហើយ សាមី​ខ្លួន​អាច​ទាមទារ​ឲ្យ​លុប​រូប​នេះ​ចេញ​ពី​ម៉ាស៊ីន​ថតវិញ។ បើ​សិន​ជា​រូបថតនេះ ត្រូវ​បាន​យក​ទៅ​ចុះផ្សាយ​រួចហើយ​ (ដូចជា​ចុះផ្សាយ​នៅលើ​ទំព័រ​វិបសៃត៍​ជាដើម) ម្ចាស់​រូប​អាច​ទាមទារ​ឲ្យ​ដក​រូបនេះ​ចេញវិញ។ ទាមទារ​សំណង​ការខូចខាត (មាត្រា ១៣)៖…

អានបន្ត “តើអ្វីទៅ​ជា​សិទ្ធិ​ខាង​រូបភាព​នៃ​បុគ្គល?” »

ជីវិតនិងសង្គម

គម្រោងផ្លូវដែកតភ្ជាប់ពីចិនមកកម្ពុជាកំពុងពិភាក្សាគ្នា

Posted on April 21, 2025 By Mah Khmer
គម្រោងផ្លូវដែកតភ្ជាប់ពីចិនមកកម្ពុជាកំពុងពិភាក្សាគ្នា

ភ្នំពេញ៖ លោក វ៉ាង វិនពីង ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានលើកឡើងថា ចិនយកចិត្តទុកដាក់យ៉ាងខ្លាំង លើគម្រោងផ្លូវដែកល្បឿនលឿននៅកម្ពុជា។ លោកក៏បានបន្តថា គម្រោងផ្លូវដែកតភ្ជាប់ពីប្រទេសកម្ពុជាទៅចិន ក៏កំពុងត្រូវបានពិភាក្សាផងដែរ។ លោកឯកអគ្គរដ្ឋទូត បានថ្លែងបែបនេះ ក្នុងឱកាសស្ថានទូតចិនប្រចាំកម្ពុជា បានរៀបចំសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកម្ពុជា របស់លោក ស៉ី ជីនពីង ប្រធានាធិបតីចិន នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥នេះ។ លោកបានបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំយល់ឃើញថា កិច្ចសហប្រតិបត្តិការផ្លូវដែក ភាគីចិនយើងយកចិត្តទុកដាក់មែនទែន ហើយយើងនឹងជំរុញយ៉ាងសកម្ម។ ហើយយើងយល់ឃើញថា យើងបង្កើនសហប្រតិបត្តិការផ្លូវដែកនឹងផ្តល់ផលប្រយោជន៍ដល់ចិន និងកម្ពុជា ក៏ដូចជាផ្តល់ប្រយោជន៍ដល់ការតភ្ជាប់ក្នុងតំបន់យើង ហើយនឹងលើកកម្ពស់នូវប្រសិទ្ធភាពការដឹកជញ្ជូនមនុស្ស និងអីវ៉ាន់។ ចំពោះផ្លូវដែកពីប្រទេសចិន ដល់កម្ពុជា នឹងធ្វើឆ្លងកាត់តាមប្រទេសណាហ្នឹង យើងកំពុងពិភាក្សាគ្នា»។ ពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍ផ្លូវដែកនៅកម្ពុជានេះ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី៥ព ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា កម្ពុជា បានសិក្សា និងរៀបចំផែនការរួចរាល់ហើយ។ ផែនការអភិវឌ្ឍន៍ផ្លូវ​ដែក​​នៅកម្ពុជាចែកចេញជាពីរដំណាក់កាលរួមមាន៖ ដំណាក់កាលមធ្យមពីឆ្នាំ២០២៣ ទៅឆ្នាំ២០២៧ និងរយៈពេលវែងពីឆ្នាំ២០២៨…

អានបន្ត “គម្រោងផ្លូវដែកតភ្ជាប់ពីចិនមកកម្ពុជាកំពុងពិភាក្សាគ្នា” »

សេដ្ឋកិច្ច

Posts pagination

1 2 … 52 Next
  • ដាច់ខាតអានហើយស៊ែរចេញ ចន្លោះថ្ងៃ 29, 30 នេះ ហោចិនផ្តាំ អ្នកកើតឆ្នាំ រោង វក ច ថោះ ជូត ម្សាញ់ មមី រការ ហោរាសាស្ត្រ
  • លាភសំណាងជាជង្រុកមាស ជង្រុកប្រាក់ចូលមកហើយ ថ្ងៃ 12, 13, 14 ឆ្នាំទាំង៧ មានលាភ សំណាង ង៉ូវហេងខ្ពស់ត្រដែត ហោរាសាស្ត្រ
  • ប្រាកដណាស់ចាប់ពីស្អែកនេះឆ្នាំ មមី វក ច​ ថោះ ជូត ម្សាញ់ រកា យីអ៊ុនខ្លាំងលាភលុយហូរចូលតាំងពីព្រឹក ហោរាសាស្ត្រ
  • ចំណាងពិតៗ! វក ខាល ថោះ ច ជូត ម្សាញ់ មមី រការ លាភធំចូលមកចាប់ពីថ្ងៃស្អែករហូតដល់ចុងខែ ហោរាសាស្ត្រ
  • ផ្លូវរថភ្លើងល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត ៣៨២គ.ម ត្រូវការទុនវិនិយោគជាង ៤ពាន់លានដុល្លារ សេដ្ឋកិច្ច
  • ឆ្នាំថោះ ច រការ វក ឆ្លូវ ជូត លាភជ័យសិរីសួស្តីក្នុងថ្ងៃ ០១, ០២, ០៣ ត្រូវតែជួបសំណាង ហោរាសាស្ត្រ
  • ចាប់ពីថ្ងៃស្អែកទៅឆ្នំា មមី ខាល រោង ម្សាញ់ មមែ កុរ ជូត រកា ៤​ថ្ងៃ​ទៀត​នឹង​ជួប​មហា​សំណាង ហោរាសាស្ត្រ
  • សំណាងបានមកដល់ហើយត្រៀមហិបដាក់លុយថ្ងៃ 9,10,11 ឆ្នាំទាំង៧ មានលាភ សំណាង ង៉ូវហេងខ្ពស់ត្រដែត ហោរាសាស្ត្រ

Address: House#111 group 06, Watbo village, Sangkat salakamreuk, Siem Reap city, Siem Reap province.

ទូរស័ព្ទលេខ៖ 069​ 522 333 Tel: 069 522 333 | អ៊ីម៉ែល៖ info@mahakhmer.com

Copyright © 2019-2025 | Maha Khmer & LSN Pte., Ltd | Email: info@mahakhmer.com | Tel: 012 927 732 . 015 883 332

Powered by Sambo Lim