Skip to content
  • Privacy
  • Terms
  • Terms of Use
  • Disclaimer
  • Copyright
  • Cookie
  • Contact Us
Mah Khmer

Mah Khmer

សារព័ត៌មានមហាខ្មែរ

  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • ជីវិតនិងសង្គម
  • សេដ្ឋកិច្ច
  • ហោរាសាស្ត្រ
  • បច្ចេកវិទ្យា
  • សុខភាពនិងសម្រស់
    • កីឡា
    • កម្មវិធីសិក្សា
  • English
  • Toggle search form
  • ២៨,២៩,៣០ ថ្ងៃ​មាស​ថ្ងៃ​ពេជ្រ​ឆ្នាំ​ទាំង​៤​ហេង​ខ្លាំង​សំណាងល្អ​ហូរ​លុយ​ផ្ទួន ហោរាសាស្ត្រ
  • ទ្រាំបន្តិចទៅយ៉ាងយូរ៥ថ្ងៃទៀត ឆ្នាំ វក ថោះ​ ម្សាញ់ ជូត ឆ្លូវ មមែ ច នឹងជួបលាភធំ លុយហូរចូល ហោរាសាស្ត្រ
  • រាប់លុយចុកដៃហើយ ​ ទទួលផលលាភ ឡើងសក្តិយសបីថ្ងៃទៀត ហោរាសាស្ត្រ
  • ក្បួនចិន៖ ត្រឹមតែ៧ថ្ងៃខាងមុខនេះ ឆ្នាំ ថោះ ខាល រោង ម្សាញ់ មមែ រកា នឹងជួបរឿងនឹកស្មានមិនដល់ ហោរាសាស្ត្រ
  • សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំកម្មវិធីដំណើរកម្សាន្ត ជូនប្រជាពលរដ្ឋទៅកាន់ខេត្តទាំង៤នៅភាគឦសាន រៀងរាល់ចុងសប្តាហ៍ ជីវិតនិងសង្គម
  • ប្រជុំ​ឆ្នាំ​សំណាង​ទាំង​៩​លាភ​ធំ​លុយ​ផ្ទួន​ចាប់ពី​ថ្ងៃនេះ​ដល់​ថ្ងៃដាច់ខែ ហោរាសាស្ត្រ
  • ប្រជាពលរដ្ឋចោទប្រកាន់លោក ម៉ី ថារី ដែលមានតួរនាទីជាក្រុមប្រឹក្សាស្រុកស្វាយលើ បោកប្រាស់លុយកាក់ប្រជាពលរដ្ឋ ព័ត៌មានជាតិ
  • ប្រជុំ​ឆ្នាំ​សំណាង​ទាំង​៩​លាភ​ធំ​លុយ​ផ្ទួន​ចាប់ពី​ថ្ងៃនេះ​ដល់​ថ្ងៃដាច់ខែ ហោរាសាស្ត្រ

មន្ទីរសម្រាកព្យាបាល «សម្ភពផល្លី» ត្រូវបានប្រជាពលរដ្ឋប្តឹងទៅតុលាការ ដើម្បីរកយុត្តិធម៌ក្រោយមានករណីស្លាប់មនុស្សម្នាក់

Posted on April 29, 2025 By Mah Khmer

កណ្ដាល៖ ក្នុងវ័យ១៨ឆ្នាំ យុវតីដែលជាកូនអ្នកលក់ចេកអាំងតាមចញ្ចើមផ្លូវម្នាក់ នៅក្រុងតាខ្មៅ ខេត្តកណ្ដាល បានរងគ្រោះថ្នាក់រហូតបាត់បង់ជីវិត ដោយសារតែការវះកាត់សង្ស័យខ្វះបច្ចេកទេសនៅមន្ទីរសម្រាកព្យាបាល «សម្ភពផល្លី» ស្ថិតក្នុងក្រុងតាខ្មៅ។

លោក សំ វិច្ឆិកា ដែលត្រូវជាឪពុកជនរងគ្រោះឈ្មោះ វិច្ឆិកា លីហ្សា អាយុ១៨ឆ្នាំ បានដាក់ពាក្យប្ដឹងម្ចាស់មន្ទីរសម្រាកព្យាបាល «សម្ភពផល្លី» ទៅកាន់អយ្យការអមសាលាដំបូងខេត្តកណ្ដាល ដើម្បីទាមទារយុត្តិធម៌។ នេះបើតាមពាក្យបណ្ដឹងរបស់ឪពុកជនរងគ្រោះដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥នេះ។

ឪពុកជនរងគ្រោះបានឲ្យដឹងថា ដើមឡើយកូនស្រីរបស់គាត់មានជំងឺចុកពោះ ហើយពេទ្យសម្ភពផល្លីថា មានជំងឺគ្រុនពោះវៀន បន្ទាប់ពីព្យាបាលរួចក៏ឈឺចុកចាប់ទៀត ហើយពេទ្យដដែលនេះទាមទារឆ្លុះអេកូ និងសន្និដ្ឋានថា ជាករណីបែកគ្រាប់ឈាមពេញពោះវៀន និងវះកាត់បន្ទាន់ដោយគ្មានដាក់ថ្នាំសន្លប់ទេ។

បន្ទាប់ពីវះហើយយកសាច់ស្បូនទៅពិនិត្យ ដោយប្រាប់ថា សង្ស័យមានរោគរបេងកូនកណ្ដុរ រួចឲ្យថ្នាំរបេងទទួលទាន តែមិនជាសះស្បើយឡើយ។
ប៉ុន្តែស្ថានភាពជំងឺកាន់តែធ្ងន់ទៅៗ ទើបលោកសម្រេចយកទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។ ជាលទ្ធផលក្រោយពិនិត្យ មន្ទីរពេទ្យកាល់ម៉ែត បានអះអាងថា កូនស្រីគាត់កើតជំងឺមហារីកពោះវៀនធំ និងមានមេរោគ ចូលក្នុងឈាមធ្ងន់ធ្ងរ ដោយសារតែមុខរបួសវះមិនស្អាត មិនមានជំងឺរបេងកូនកណ្ដុរទេ។

ក្នុងនាមជាឪពុក លោក សំ វិច្ឆិកា បានសម្ដែងនូវការស្លុតចិតត្តជាខ្លាំង ចំពោះមន្ទីរសម្រាកព្យាបាល «សម្ភពផល្លី» ដែលព្យាបាលកូនស្រីគាត់បែបនេះ ហើយកូនស្រីគាត់បានស្លាប់បាត់ទៅហើយ ដែលករណីនេះបណ្ដាលឲ្យ ប៉ះពាល់ផ្លូវចិត្តលោក និងគ្រួសារយ៉ាងធ្ងន់បំផុត និងស្នើសុំព្រះរាជអាជ្ញាមេត្តារកយុត្តិធម៌។

ទីភ្នាក់ងារសារព័ត៌មានមហាខ្មែរ មិនអាចទាក់ទងមន្ទីរសម្រាកព្យាបាល «សម្ភពផល្លី» ដើម្បីបំភ្លឺបាននៅឡើយទេរហូតដល់ម៉ោងផ្សាយនេះ។
ប៉ុន្តែចំពោះករណីនេះ មេធាវីតំណាងឲ្យមន្ទីរសម្រាកព្យាបាល «សម្ភពផល្លី» ក៏បានចេញលិខិតបំភ្លឺអះអាង ពីភាពត្រឹមត្រូវរបស់កូនក្ដីរបស់ខ្លួនផងដែរ។

ដោយឡែកម្ចាស់គ្លីនីក បានប្រាប់អ្នកសារព័ត៌មានថា ចំពោះករណីនេះ លោកស្រីបានចូលបំភ្លឺរួចហើយ ហើយកំពុងសហការជាមួយស្ថាប័នពាក់ព័ន្ធ និងសហការជាមួយស្ថាប័នតុលាការ៕


ព័ត៌មានជាតិ Tags:National News

Post navigation

Previous Post: ភាពខុសគ្នារវាងបណ្ដឹងព្រហ្មទណ្ឌ និងបណ្ដឹងរដ្ឋប្បវេណី
Next Post: សាលាឧទ្ធរណ៍ភ្នំពេញសម្រេចតម្កល់ការផ្ដន្ទាទោសជនល្មើស ស្រី ស៊ីណា ដាក់ពន្ធនាគារ ៣១ឆ្នាំ

អត្ថបទទាក់ទង

  • អធិរាជ មហាសាច់ បានលេបថ្នាំ ស ម្លា.ប់ ខ្លួ.ន ព័ត៌មានជាតិ
  • ស្នងការនគរបាលខេត្តសៀមរាបធ្វើសេចក្តីបំភ្លឺព័ត៌មាន ករណីបា.ញ់ ប្រ.ហារទៅលើអ្នកសារព័ត៌មានម្នាក់ នៅស្រុកជីក្រែង ខេត្តសៀមរាប គឺជាករណីទំនាស់រវាងបុគ្គល និងបុគ្គល ពុំមែនពាក់ព័ន្ទនឹងនយោបាយណាមួយនោះឡើយ(វីដេអូ) ព័ត៌មានជាតិ
  • កម្លំាងនគរបាលជំនាញខេត្តសៀមរាបចាប់បាន ក្រុមបង្ហោះបង្កួតអួតកាំបិត ព័ត៌មានជាតិ
  • សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ក្រុមរបស់ ឡេង ចាន់ណា មានលក្ខណៈជាប្រព័ន្ធឆបោកតាមរូបមន្ត Ponzi Scheme ព័ត៌មានជាតិ
  • ចាប់លោកឧត្ដមសេនីយ៍ទោ វ៉ាន់ កុសល និង បក្សពួក ៤ នាក់ ពាក់ព័ន្ធបទល្មើស កំហែងយក ព័ត៌មានជាតិ
  • ពិធីសំណេះសំណាលជាមួយអ្នកសារព័ត៌មានក្នុងខេត្តសៀមរាប ព័ត៌មានជាតិ
  • ប្រជុំ​ឆ្នាំ​សំណាង​ទាំង​៩​លាភ​ធំ​លុយ​ផ្ទួន​ចាប់ពី​ថ្ងៃនេះ​ដល់​ថ្ងៃដាច់ខែ ហោរាសាស្ត្រ
  • ឆ្លងផុតថ្ងៃនេះ ប្រុសស្រីកើតឆ្នាំ ឆ្លូវ ម្សាញ់ ជូត រកា វក ច ទទួលលាភសំណាងធំចូលមកក្នុងជីវិត៣ថ្ងៃជាប់គ្នា ហោរាសាស្ត្រ
  • ថ្ងៃទី 20​, 21, 22, 23 ឆ្នាំ​កុង្សីយ៍​ទាំង​៦​រាសី​ខ្ពស់​ជាង​ស្តេច​សម្រេច​ក្តី​បំណង​ភ្លាម ហោរាសាស្ត្រ
  • ម្សាញ់ រកា ថោះ ច ឆ្លូវ មមែលាភសំណាងមកដល់នៅថ្ងៃ​ស្អែកនេះហើយ ហោរាសាស្ត្រ
  • សំណាងបានមកដល់ហើយ! បីថ្ងៃចុងសប្តាហ៍ ពេលា​ល្អ​ឆ្នាំ​ទាំង​៧ ​ទេវតា​ទ្រព្យ​គោះ​ទ្វារ​ប្រទាន​លាភធំទាំងព្រឹក ហោរាសាស្ត្រ
  • ត្រៀមហិបដាក់លុយ ចាប់ពីថ្ងៃ 25, 26, 27, 28 ប្រុសស្រីកើតឆ្នំា វក ឆ្លូវ រការ ថោះ ម្សាញ់ កុរ ខាល លុយចូលដូចទឹក ហោរាសាស្ត្រ
  • ហេងនោះហេង ឆ្នាំទាំង៧ ថ្ងៃនេះលាភធំចូលទាំងព្រឹក តែដាច់ខាតត្រូវតែ… ហោរាសាស្ត្រ
  • របៀបបង្កើនលាភសំណាងសម្រាប់ឆ្នំាទំាង១២ ក្នុងខែថ្មី សូមធ្វើតាមសេចក្តីណែនំានេះ អន្តរជាតិ

Address: House#111 group 06, Watbo village, Sangkat salakamreuk, Siem Reap city, Siem Reap province.

ទូរស័ព្ទលេខ៖ 069​ 522 333 Tel: 069 522 333 | អ៊ីម៉ែល៖ info@mahakhmer.com

Copyright © 2019-2025 | Maha Khmer & LSN Pte., Ltd | Email: info@mahakhmer.com | Tel: 012 927 732 . 015 883 332

Powered by Sambo Lim