សៀមរាប៖ ប្រជាពលរដ្ឋក្នុងខេត្តសៀមរាបនៅតែបន្តរទទួចស្នើសុំ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាជួយចាត់វិធានការច្បាប់ចំពោះ លោកឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ ដែលមានតួរនាទីជាអនុប្រធាននាយកដ្នាន បំរើការនៅ អគ្គនាយដ្ឋានភស្តុភា និងហិរញ្ញវត្ថុ នាយកដ្ឋានសុខាភិបាល ក្រសួងមហាផ្ទៃ បានឆបោកប្រាក់ចំនួន១៨,០០០(មួយម៉ឺនប្រំាពាន់)ដុល្លា តំាងពីឆ្នំាពី២០១៩មក។
លោកឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ បានលួងលោមប្រជាពលរដ្ឋក្នុងខេត្តសៀមរាបឱ្យ ប្រគល់លុយឱ្យខ្លួន ចំនួន១៨០០០(១ម៉ឺនប្រំាបីពាន់) ដុល្លា ជាស្នូរនឹងការរកក្របខ័ណ្ឌ ឱ្យកូនរបស់ខ្លួន ប៉ុន្តែក្រោយទទួលបានលុយហើយ លោកឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ ពុំបានធ្វើតាមពាក្យសន្យានោះឡើយ ហើយកុហក់បោកប្រាស់ប្រជាពលរដ្ឋចាប់តំាងពីថ្ងៃទទួលបានលុយនោះមករហូតដល់បច្ចុប្បន្ន។
ប្រជាពលរដ្ឋបានថ្លែងប្រាប់សារព័ត៌មានមហាខ្មែរថា ខ្លូនបានជឿងលង់ក្នុងការលួងលោម របស់លោកឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ ដែលបានសន្យាថា នឹងរកក្របខ័ណ្ឌការងារជានគរបាលឱ្យកូនរបស់ខ្លូន ហើយខ្លួនបាន ជឿងលង់នឹងសម្តីបោកប្រាស់របស់ លោកឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ ក៏បានផ្ទេរប្រាក់ចំនួន ១៨០០០(១ម៉ឺនប្រំាពាន់) ដុល្លា ទៅអោយលោកឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ ដែលប្រាក់ទំាងនេះ ខ្លូនបានខ្ចីពីធនាគារ ហើយសង្ឈឹមថានឹងបានការងារឱ្យកូន ដើម្បី បានប្រាក់ខែរនោះមកបង់ធនាគារ ប៉ុន្តែរងចំាពីមួយថ្ងៃទៅមួយថ្ងៃ គឺចាប់តំាងពីឆ្នំា ២០១៩មករហូត ពុំមានក្រមខ័ណ្ឌណាមួយឱ្យកូនរបស់ខ្លូនបានធ្វើការនោះទេ។
ប្រជាពលរដ្ឋបានព្យាយាមសុំលុយពី លោកឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ មកវិញដើម្បីសងធនាគារ ប៉ុន្តែទារប្រាក់ពុំបានវិញនោះទេ បើទោះជាប្រជាពលរដ្ឋមានឯកសារក្នុងការផ្ទេរប្រាក់ និងភស្តុតាងគ្រប់គ្រាន់ក៏ដោយ។
ដោយសន្យាធានារកក្របខ័ណ្ឌនគរបាលឲ្យកូនរបស់ខ្លូន ប៉ុន្តែក្រោយទទួលបានប្រាក់ហើយ លោក ឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ រូបនេះ ពុំបានធ្វើតាមសន្យានោះឡើយគិតចាប់ពីតំាងពីឆ្នំាង២០១៩មក ដោយបានត្រឹមសន្យាខ្យល់ និងកុហក់ភូតភរប្រជាពលរដ្ឋស្លូតត្រង់តែប៉ុណ្ណោះ។ ទោះបីប្រជាពលរដ្ឋព្យាយាមអង្វរកយ៉ាងណាក៏ដោយ ក៏បានត្រឹមតែ លោក ឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ បន្តភូតកុហក់ប្រជាពលរដ្ឋម្តងជាពីរដរហូតមកដល់បច្ចុប្បន្ននេះ ក៏នៅតែមិនទទួលបានអ្វីពីលោក ឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ នោះដែរ។
មិនត្រឹមតែប៉ុណ្ណោះនោះទេ ឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ រូបនេះបានឲ្យបក្សពួកមកភួតកុហកប្រជាពលរដ្ឋម្តងជាពីរដងរហូតមកដល់ពេលនេះ។ ហើយអ្នកដែលចូលរួមភូតកុហក់នោះ ដែលជាបក្សពួក មាន២នាក់ ទី១ គឺលោកវរសេនីយ៍ឯក អតីតនាយការិយាល័យមួយដែលបានធ្លាប់បំរើការងារនៅស្នងការដ្នាននគរបាលខេត្តសៀមរាប និងម្នាក់ទៀត គឺនាយទាហានរស់នៅមណ្ឌល៣ (តំបន់សួនសត្វ) ហើយនាយទាហានរូបនេះក៏មានរឿងច្រើនណាស់ដែរ។
ថ្លែងប្រាប់ទីភ្នាក់សារព័ត៌មាន លឹម សំបូរ ញូស៍ & អង្គភាពសារព័ត៌មានមហាខ្មែរថា លុយចំនួន១៨០០០ដុល្លានោះ ខ្លួនបានទៅខ្ចីពីធនាគារ យកមកឲ្យ លោក ឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ ដែលបានធានារកក្របខ័ណ្ណការងារឱ្យកូនរបស់ខ្លូន ប៉ុន្តែក្រោយពីបានទទួលបានថវិកាហើយ លោក ឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ ពុំបានធ្វើតាមកិច្ចសន្យានោះឡើយ គឺបានត្រឹមកុហក់បោកប្រាស់ តែប៉ុណ្ណោះ។
ជាសរុបមក លោក ឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ និងបក្សពួកមិនត្រឹមតែកុហក់ប្រជាពលរដ្ឋនោះទេ គឺកុហក់ដល់អ្នកសារព័ត៌មានទៀតផង។ ព្រោះអ្នកសារព័ត៌មានធ្លាប់បានជួយសម្របសម្រួល ដើម្បីឲ្យ លោក ឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ ប្រគល់ថវិកា មកឲ្យប្រជាពលរដ្ឋវិញ។ ចំពោះលោក ឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ ក៏ធ្លាប់សន្យាខ្យល់ បោកប្រាស់អ្នកសារព័ត៌មានផងដែរ អំពីការសន្យាសងប្រាក់ទៅប្រជាពលរដ្ឋ។
ប្រជាពលរដ្ឋសូមគោរពស្នើសុំ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រោះទំាងឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ មេត្តាជួយអន្តរាគមន៍ និងចាត់វិធានការច្បាប់ ដើម្បីឱ្យ លោក ឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ ផ្តល់ថវិកាទំាងនោះ មកវិញ ហើយខ្លួននឹងយកទៅសងធនាគារ ព្រោះថាខ្លួនមិនមានលិទ្ធបង់ការប្រាក់ធនាគារបន្តទៅនោះទេ ហើយខ្លួនបានរុះរើផ្ទះពីតំបន់ រមណីដ្ឋានអង្គរទៅរស់ក្នុង នៅក្នុងភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយពុំមានប្រាក់សាងសង់ផ្ទះ និងដោយពុំបានប្រកដរបររកស៊ីអ្វីបាននោះដែរ។
គួរបញ្ជក់ផងដែរថា ក្នុងកំឡុង ពេលថ្មីៗនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រើកណ្តាប់ដៃដែក បកសក្តិ និងបណ្តេញពីក្របខ័ណ្ឌនគរបាលជាតិជាច្រើនរូប ដែលប្រព្រឹត្តិអំពើពុករលួយ និង ឆបោកប្រជាពលរដ្ឋ។ យើងចំាមើលថា តើវាសនា លោក ឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ និងទៅជាយ៉ាងណាដែរ?
ជុំវិញករណីខាងលើនេះដែរ អង្គភាពសារព័ត៌មានមហាខ្មែរ បានទាក់ទងទៅកាន់ លោក ឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ ដើម្បីសុំការបំភ្លឺ ប៉ុន្តែគ្រាន់តែឃើញលេខអ្នកសារព័ត៌មានខលទៅ លោក ឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ ចុចបិទតែម្តង ដោយជាប់រវល់រហូត។
ពាក់ព័ន្ធករណីខាងលើនេះដែរ អង្គភាពសារព័ត៌មានយើងខ្ញុំរងចំាការឆ្លើយបំភ្លឺពីលោក ឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ គ្រប់ម៉ោងរដ្ឋបាល។ លេខទំនាក់ទំនង៖ 012 927 732/ 015 883 332 ៕