កម្លាំងគយចល័តតំបន់៦ ចុះបង្ក្រាបទីតាំងផលិតបារី ESSE ក្លែងក្លាយ នៅស្រុកមេមត់, ឧកញ៉ាម្នាក់គំរាមសមត្ថកិច្ចពេលចុះបង្ក្រាប ខណៈវិធានច្បាប់ត្រូវអនុវត្តយ៉ាងតឹងរឹង


(ត្បូងឃ្មុំ)៖ កម្លាំងគយចល័តតំបន់៦ ដឹកនាំដោយលោក ព្រាប គារ៉ាត ប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៦ បានដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងផលិតបារីក្លែងក្លាយ ម៉ាក ESSE មួយកន្លែង និងឃ្លាំងស្ដុកបារីមួយកន្លែងទៀត គ្មានច្បាប់អនុញ្ញាតនៅឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ជាប់ផ្លូវចូលមាត់ច្រកទា្វរភាគីដា។

ប្រតិបត្តិការនេះ ធ្វើឡើងនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ ដោយមានការចូលរួមពី មន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស, មន្ត្រីកងរាជអាវុធហត្ថខេត្ត, មន្ត្រីស្នងការដ្ឋាននគរបាលខេត្ត ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តត្បូងឃ្មុំ ជំនួសដោយលោក សូ សុវិទ្យា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តត្បូងឃ្មុំ។

បើតាមសេចក្ដីរាយការណ៍ នៅក្នុងពេលប្រតិបត្តិការរបស់កម្លាំងសមត្ថកិច្ច មានឧកញ៉ាម្នាក់ បានទូរស័ព្ទមកគំរាមសមត្ថកិច្ច ដែលកំពុងអនុវត្តតួនាទីភារកិច្ច ប៉ុន្ដែការគំរាមតាមទូរស័ព្ទមិនមានប្រសិទ្ធភាពឡើយ ពោលកម្លាំងសមត្ថកិច្ចនៅតែបន្ដប្រតិបត្តិការ ហើយអនុវត្តវិធានការច្បាប់យ៉ាងតឹងរឹងបំផុតចំពោះសកម្មភាពខុសច្បាប់នេះ៕


Advertisements

Next Post

ស៊ែរចែកគ្នាដឹង! សិស្ស​​ជាប់បាក់​ឌុ​ប ​និ​ន្ទេ​ស A,B,C នឹង​ជាប់​ធ្វើ​ជា​គ្រូបង្រៀន ដោយ​ស្វ័យប្រវត្តិ

Tue Aug 29 , 2023
រាជធានី​ភ្នំពេញ ៖ សម្រាប់​ការ​ធ្វើ​កំណែទម្រង់​វិស័យ​អប់រំ​ថ្មី ចំពោះ​សិស្ស ដែល​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់​ឌុ​ប ជាប់​និ​ន្ទេ​ស A,B,C នឹង​ជាប់​ធ្វើ​ជា​​គ្រូបង្រៀន ដោយ​ស្វ័យប្រវត្តិ ​យោង​តាម​របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា ​ស្តី​ពី​ការ​សម្រួច​អាទិភាព នៃ​កំណែទម្រង់វិស័យ​អប់រំ​យុវជន និង​កីឡា​ សម្រាប់​ឆ្នាំ ២០២៣-២០២៤ ផ្សាយ​ផ្សាយ​នៅ​ខែសីហា ឆ្នាំ​២០២៣​ បាន​ឲ្យ​ដឹង​ថា ​ការ​អភិវឌ្ឍ​គ្រូបង្រៀន​តាមរយៈ​កំណែទម្រង់​គ្រឹះស្ថាន​បណ្តុះបណ្តាល​ ត្រូវ​បាន​កំណត់​កូតា​សម្រាប់ “​សិស្ស​និទ្ទេស A,B,C ដើម្បី​ជ្រើសរើស​ចូល​ធ្វើ​គ្រូបង្រៀន​ ដោយ​ឆ្លងកាត់​ការ​វាយ តម្លៃ​ទៅ​តាម​លក្ខណៈ​វិនិច្ឆ័យ ​ដែល​នឹង​បាន​កំណត់ (​អាច​ជ្រើសរើស​ផ្អែក​តាម​លំដាប់​ពិន្ទុ​ពេល​ប្រឡង​) ។ ឯកសារ​បាន​ឲ្យ​បាន​លើក​ឡើង​ថា ដោយឡែកកូតា​នៅ​សល់​សម្រាប់​បេក្ខ​ជន​ផ្សេង​ទៀត ដោយ​ត្រូវ​ឆ្លងកាត់​ការ​ប្រឡង​ជ្រើសរើស​ដូចធម្មតា ដែល​នឹង​ដឹកនាំ​ដោយ​ក្រុម​ការងារ​ថ្នាក់​ជាតិ និង​មានការ​ចូលរួម​ពី​សំ​ណាក់​តំណាង​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​។ ជាមួយ​គ្នា​នោះ​ដែរ​ ក្រសួង​បាន​ប្រកាស​អនុវត្ត “​វិធានការ​ម៉ឺងម៉ាត់ ក្នុង​ការ​គ្រប់គ្រង​គ្រូបង្រៀន និង​បុគ្គលិក​អប់រំ​” ដោយ​ទប់ស្កាត់​មិន​ឱ្យ​មាន​ករណីអន្តរាគមន៍ ​ជា​ដាច់ខាត ​។ ក្រសួង​នឹង​រៀបចំ “​រង្វាន់​លើកទឹកចិត្ត​គ្រូ​ល្អ និង​នាយក​ល្អ ដែល​សម្រេច បាន​សមិទ្ធកម្ម​ល្អ​ប្រសើរ តាម​រយៈ​ការរៀបចំ​ជា​ប្រាក់​លើកទឹកចិត្ត ប្រាក់​តំបន់​ជួប​ការ​លំបាក […]

អត្ថបទគួរអាន!

ព័ត៌មានទាន់ហេតុការណ៍