Skip to content
  • Privacy
  • Terms
  • Terms of Use
  • Disclaimer
  • Copyright
  • Cookie
  • Contact Us
Mah Khmer

Mah Khmer

សារព័ត៌មានមហាខ្មែរ

  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • ជីវិតនិងសង្គម
  • សេដ្ឋកិច្ច
  • ហោរាសាស្ត្រ
  • បច្ចេកវិទ្យា
  • សុខភាពនិងសម្រស់
    • កីឡា
    • កម្មវិធីសិក្សា
  • English
  • Toggle search form
  • តុលាការ​សម្រេច​ឃុំ​អ្នកដឹកនាំនិង​ថត​រឿង«​ក្តៅ​សាច់​»​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ព័ត៌មានជាតិ
  • ឆ្នាំចាស់ផ្លាស់ទៅឆ្នំាថ្មីចូលមក! ប្រុសស្រីកើតឆ្នាំ រកា កុរ ជូត ឆ្លូវ វក មមែ ត្រូវធ្វើរឿងទាំងនេះ ហោរាសាស្ត្រ
  • ច្បាស់ៗណាស់! ប្រុសស្រីកើតឆ្នាំ ថោះ កុរ រកា មមី ម្សាញ់ លាភសំណាងមកដល់នៅ​ចុងសប្តាហ៍​នេះ​ហើយ ហោរាសាស្ត្រ
  • មាឌប៉ុនដំរី អត់ចេះរកស៊ីអី?! សមត្ថកិច្ចខេត្តបាត់ដំបង ឃាត់ខ្លួនបានបុរសរត់ម៉ូតូកង់បី ដែលបង្កបញ្ហាលើ​ស្ត្រី​ជន​ជាតិបារាំង បណ្តាលឱ្យរងរបួស.. ព័ត៌មានជាតិ
  • លាដៃទទួលលាភ!ប្រុសស្រីកើតឆ្នំាមមី ច រកា ជូត ខាល ហេងខ្លាំងសំណាងល្អលាភផ្ទួននៅថ្ងៃស្អែក ហោរាសាស្ត្រ
  • ពីរថ្ងៃចុងសប្តាហ៍ ពេលា​ល្អ​ឆ្នាំ​ទាំង​៧ ​ទេវតា​ទ្រព្យ​គោះ​ទ្វារ​ប្រទាន​លាភធំទាំងព្រឹក ហោរាសាស្ត្រ
  • កុំស្តាយត្រឹមតែ១ស៊ែរ ហុងស៊ុយស័ក្តសិទ្ធិនាំលាភចូលផ្ទះដល់ឆ្នាំ កុរ មមី វក ខាល​ ឆ្លូវ ម្សាញ់ រកា៣ថ្ងៃនេះ ហោរាសាស្ត្រ
  • គម្រោងផ្លូវល្បឿនលឿនទី៣ “ភ្នំពេញ-សៀមរាប” អាចនឹងសាងសង់ហួសទៅដល់ក្រុងប៉ោយប៉ែត សេដ្ឋកិច្ច

ប៉ូលីសខេត្ត បង្ក្រាបក្រុមលួចម៉ូតូដ៏សកម្មមួយសំបុកធំ ក្នុងក្រុងសៀមរាប រួមទាំងអ្នកទទួលផលចោរកម្ម ចំនួន ៩ នាក់បញ្ជូន ទៅ តុលាការ

Posted on July 18, 2023 By Mah Khmer

ខេត្តសៀមរាប៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នង ការដ្ឋាននគរបាលខេត្ត សហការជាមួយ កម្លាំងនគរបាលស្រុកស្ទោង ខេត្ត កំពង់ធំ បានស្រាវជ្រាវ បង្ក្រាបក្រុមលួច ម៉ូតូ ចំនួន ៩នាក់ ដ៏សកម្មមួយសំបុកធំ ក្នុងក្រុងសៀមរាប រួមទាំងអ្នកទទួលផលចោរកម្ម បញ្ជូនទៅ តុលាការខេត្តសៀមរាប ។

ជាក់ស្តែងនៅថ្ងៃទី១៤ និង ១៧ ខែកក្កដា ឆ្នាំ២០២៣ នគរបាលខេត្តសៀមរាបបានស្រាវជ្រាវនិងបង្ក្រាបមុខសញ្ញាអំពើលួចម៉ូតូដ៏សកម្មមួយសំបុកធំ នៅក្នុងក្រុងសៀមរាបរួមទាំងអ្នកទទួលផលចោរកម្មផងដែរ។

បើតាមលោកវរសេនីយ៍ឯក នួន ស័ក្ដិចំរើនរិទ្ធ ស្នងការរង ទទួលផែនការងារនគរ បាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរ បាលខេត្តសៀមរាប បានប្រាប់ តាម តេ លេក្រាម នៅរសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣ នេះថា

ដោយមានការយក ចិត្តទុកដាក់ខ្ពស់ពីសំណាក់លោកឧត្តម សេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរ បាលខេត្តសៀមរា ចំពោះបងប្អូនប្រជា ពលរដ្ឋក្នុងខេត្តសៀមរាបទាំងមូល អំពីបញ្ហាសន្តិសុខ សុវត្តិភាព និង កិច្ចសម្រប សម្រួលនីតិវិធីពី លោក ព្រះរាជអាជ្ញា បាន ឱ្យលោកដឹកនាំកម្កាំង ចុះប្រតិបត្តិការស៊ើបអង្គេត និងស្រាវជ្រាវ ករណី អំពើលួច (លួចម៉ូតូ)យ៉ាងសកម្មនៅក្នុង ក្រុង/ ខេត្តសៀមរាប រហូតឈានដល់ឃាត់ខ្លួនជនសង្ស័យ ប្រុស ស្រី ចំនួន០៩នាក់ រួចរៀបចំកសាងសំណុំរឿង បញ្ជូនបន្តទៅតុលាការខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ។

លោក បញ្ជាក់ថា ជន សង្ស័យ ម្នាក់ដែលសមត្ថកិច្ចយើង ឈ្មោះ វិន ជែម ហៅ ចេម ភេទប្រុស អាយុ១៨ឆ្នាំ ឃាត់ខ្លួននៅថ្ងៃទី ១៦.០៧ ២០២៣ វេលា ម៉ោង២០និង៣០នាទីយប់ស្ថិតនៅចំណុចសួនបឹងគីឡូ ស្ថិតនៅភូមិមណ្ឌល ២ សង្កាត់ស្វាយដង្គំ ក្រុង ខេត្តសៀមរាប ដែលជា មុខសញ្ញាពាក់ព័ន្ធនឹងករណី អំពើលួច (លួចម៉ូតូ) បន្ទាប់ពីធ្វើការសាក សួរជន សង្ស័យខាងលើរួច មក កម្លាំងសមត្ថកិច្ចយើងបន្តស៊ើបអង្គេត ស្រាវជ្រាវ ហើយក៏បានឃាត់ខ្លួនក្រុមបក្ខពួកជន សង្ស័យខាងលើ

បន្ថែមទៀតបានចំនួន ០៦នាក់បន្ថែមទៀត :១.ឈ្មោះ ផុន តាណា ហៅខេមរៈ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិព្រែកសំរោង ឃុំរការខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល បច្ចុប្បន្នរស់នៅភូមិទី៦ សង្កាត់ចុងឃ្នៀស ក្រុង/ខេត្តសៀម រាប ( ធ្លាប់ជាប់មណ្ឌលស្តានីតិសម្បទាអ្នកញៀនគ្រឿងញៀនរយៈពេល០៣ខែ )

២.ឈ្មោះ ទាន វណ្ណា ហៅតូច ភេទប្រុស អាយុ១៧ ឆ្នាំមុខរបរ មិនពិតប្រាកដ មានស្រុកកំណើតនៅភូមិ ព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ទីលំនៅបច្ចុប្បន្នមិនពិតប្រាកដ ។ ៣.ឈ្មោះ សំ សុភា ហៅរ៉ា ភេទប្រុស អាយុ១៧ឆ្នាំ មុខ របរមិនពិតប្រាកដ មានស្រកកំណើតនៅភូមិភ្នំក្រោម សង្កាត់ សៀមរាប ក្រុង/ខេត្តសៀមរាប ទីលំនៅបច្ចុប្បន្នរស់នៅមិនច្បាស់លាស់ ។ ៤.ឈ្មោះ ហីម រចនា ហៅ ទី ហ៊ីម ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុង/ខេត្តសៀមរាប។ ៥.ឈ្មោះ ពត បញ្ញាពេជ្រ ភេទប្រុស អាយុ១៧ឆ្នាំមុខរបរមិនពិតប្រាកដ មាន ទីលំនៅបច្ចុប្បន្នរស់នៅភូមិជ្រាវ សង្កាត់ជ្រាវ ក្រុង/ខេត្តសៀមរាប។

៦.ឈ្មោះ រិទ្ធី យ៉ាស័ក្តិ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិសំបុកអក ឃុំកំពុងព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង បច្ចុប្បន្នរស់នៅភូមិត្រៀក សង្កាត់សៀមរាប ក្រុង/ខេត្តសៀមរាប
ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា បក្ខពួកខ្លួនបានប្រព្រឹត្តអំពើ (លួចម៉ូតូ )ក្នុងក្រុងសៀមរាប បានម៉ូតូចំនួន១០គ្រឿង ក្នុងពេលធ្វើ សកម្មភាពលួចម៉ូតូបាន បក្ខពួកខ្លួនបានយកទៅលក់បន្តនៅខេត្តកំពង់ធំ។

បន្ទាប់មកនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង ១៧ និង ៥០នាទី ល្ងាច កម្លាំងនគរបាលផែនព្រហ្មទណ្ឌ នៃស្នង ការដ្ឋាននគរបាលខេត្តសៀមរាប បានសហការណ៍ជាមួយនិងកម្លាំងអធិ ការដ្ឋាននគរបាលស្រុកស្ទោង នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានបន្តការ ស្រាវជ្រាវ នឹងឃាត់ខ្លួនជនសង្ស័យ អ្នក ទទួលផលចោរកម្ម ចំនួន០២នាក់ មាន:

១.ឈ្មោះ ជា កុសល ភេទប្រុស អាយុ ៤៤ឆ្នាំ មានទីកន្លែង កំណើត និងទីលំនៅបច្ចុប្បន្នភូមិសានគរ ឃុំសានគរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ (ធ្លាប់ជាប់ព័ន្ធនាគារ ចំនួន៤លើក) ។ ២.ឈ្មោះ អិត យន ភេទស្រី អាយុ៣៩ឆ្នាំ មានស្រុកកំណើតភូមិដូង ឃុំដូង ស្រុកស្ទោង ខេត្តកំពង់ធំ និងទីលំនៅបច្ចុប្បន្នភូមិគ្រួរ ឃុំដូង ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ ដែលជាមុខសញ្ញាពាក់ព័ន្ធនឹងករណី ទទួលផលចោរ កម្ម ដោយកន្លងមកជនសង្ស័យទាំងពីរនាក់នេះ តែងតែទទួលទិញម៉ូតូ ដែលបានពីការប្រព្រឹត្តបទល្មើស ពីខេត្តសៀមរាប និងបណ្តាខេត្តផ្សេងៗទៀតផង។

ជនសង្ស័យទាំងពីរនាក់នេះ គឺជាប្តី និងប្រពន្ធ យើងបានឃាត់ខ្លួននៅចំណុចភូមិតាចរ ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ ។

វត្ថុតាងដកហូតសរុបក្នុងកិច្ចប្រតិបត្តិការណ៍បាន ម៉ូតូចំនួន០៧គ្រឿង ( យើងស្រាវជ្រាវឃើញម្ចាស់ចំនួន០៥គ្រឿង ) ដែលជាម៉ូតូជនសង្ស័យលួចបាន និងទូរស័ព្ទដៃចំនួន០២គ្រឿង ។

បច្ចុប្បន្នជនសង្ស័យ ប្រុស ស្រី ចំនួន ៩ នាក់ ព្រមទាំង អ្នកទទួលផលចោរកម្ម រួមទាំងវត្ថុតាងត្រូវបានកម្លាំងសមត្តកិច្ចជំនាញកំពុងរៀបចំកសាងសំណុំរឿង និងបញ្ជូនខ្លួន ទៅតុលាការ ដើម្បីបន្តនីតិវិធីនិងផ្តន្ទាទោសតាមផ្លូវច្បាប់ ។ ចំណែក ម៉ូតូ ដែល ដកហូត បានពី ជនសង្ស័យ និង អ្នក ទទួលផលចោរកម្ម បានប្រគល់ឱ្យ ជនរងគ្រោះ មួយចំនួនហើយ នៅ សល់ មួយចំនួន កំពុងស្វែងរក ម្ចាស់ មកទទួល យក នូវ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប៕ដោយ៖សហការី


ព័ត៌មានជាតិ Tags:National News

Post navigation

Previous Post: ពលរដ្ឋជាង៣០នាក់ពុលអាហាប៊ូហ្វេនៅហាងស្រីខួច ខិនថេនើ ខណៈ លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាបថាមកពីស៊ីអាក្រក់ពេក
Next Post: ប្រជាពលរដ្ឋដែលមានវិវាទ និងបញ្ហាពាក់ព័ន្ធនឹងការទិញ-លក់-ជួលអចលនទ្រព្យ អាចដាក់ពាក្យបណ្ដឹង ឬសំណើសុំអន្តរាគមន៍ពី និយ័តករអាជីវកម្មអចលនវត្ថុ

អត្ថបទទាក់ទង

  • រាជរដ្ឋាភិបាល ចេញអនុក្រឹត្យ ស្ដីពី ការកែប្រែដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ព័ត៌មានជាតិ
  • ជេីងខ្លាំងបោកតាម AI ត្រូវបាន ស្នងការខេត្តសៀមរាបចាប់វាស់កម្ពស់ និងបញ្ជូនទៅតុលាការ ព័ត៌មានជាតិ
  • ពិធីប្រកាសចូលកាន់មុខតំណែង ប្រធានអង្គភាពនគរបាលទេសចរណ៍ ប្រចាំខេត្តសៀមរាបថ្មី ព័ត៌មានជាតិ
  • ថេរសភាសង្ឃខេត្តសៀមរាប បានសម្រេចបញ្ចប់តំណែង និងចោទប្រកាន់ភិក្ខុ កែវ ខូយ ចៅអធិការវត្តពោធិលង្កា ឲ្យត្រូវអាបត្តិសង្ឃាទិសេស ព័ត៌មានជាតិ
  • សម្ដេចតេជោ ហ៊ុន សែន ព្រមានបិទ Facebook មិនឱ្យប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា ព័ត៌មានជាតិ
  • កម្លាំងសមត្ថកិច្ចបានធ្វើការដកហូតនូវបំពង់សុីមាំងកែច្នៃដែលបង្កជាសំឡេងខ្លាំងៗ មកធ្វើការកិនកម្ទេចចោលសរុបចំនួន៣០០ដើម ព័ត៌មានជាតិ
  • ឆ្លូវ ម្សាញ់ ខាល មមី វក រកា លាភធំមកដល់នៅចុងស​ប្តា​ហ៍​ស្អែក​នេះហើយ ហោរាសាស្ត្រ
  • លាដៃទទួលលាភ!!! ត្រឹម តែ ៤ ថ្ងៃ សោះលុយហោះពេញផ្ទះអ្នកឆ្នាំទាំង៦ ហោរាសាស្ត្រ
  • ព្រៃលិចទឹករាប់សិបហិចតាត្រូវបានឆេះនៅសង្កាត់ចុងឈ្នៀសខេត្តសៀមរាប ព័ត៌មានជាតិ
  • ខែថ្មី ខែលាភ ខែទ្រព្យ ខែជ័យ!ដើមខែថ្មីបីថ្ងៃ ០១,០២,០៣​ជា​ថ្ងៃ​ល្អ ថ្ងៃ​មាស ថ្ងៃ​ប្រា​ក់ ថ្ងៃ​ហេង​នៃ​ឆ្នាំ​ទាំង​៧​ពិត​ ហោរាសាស្ត្រ
  • ថ្ងៃលាភ ថ្ងៃជ័យ ថ្ងៃសេរីសួស្តី! ឆ្នំាថោះ ច រកា មមែ វក ជូត ចាប់ពីស្អែកទៅមានលាភ មានជ័យដ៏អស្ចារ្យ ហោរាសាស្ត្រ
  • ថ្ងៃទី 08, 09, 10 ឆ្នាំ​កុង្សីយ៍​ទាំង​៧​រាសី​ខ្ពស់​ជាង​ស្តេច​សម្រេច​ក្តី​បំណង​ភ្លាម ហោរាសាស្ត្រ
  • សេចក្តីបំភ្លឺព័ត៌មានរបស់លោក យាង សុភាព និងអ្នកស្រី ពេជ សុខា ដែលត្រូវកូនប្រសារស្រីបរិហាកេរ្តិ៍តាមបណ្តាញសង្គម! ជីវិតនិងសង្គម
  • ថ្ងៃ17, 18, 19, 20, 21 ឆ្នំារោង ជូត វក មមី រការ ខាល មមែ លាភហូរចូលដល់ក្នុងផ្ទះ ហោរាសាស្ត្រ

Address: House#111 group 06, Watbo village, Sangkat salakamreuk, Siem Reap city, Siem Reap province.

ទូរស័ព្ទលេខ៖ 069​ 522 333 Tel: 069 522 333 | អ៊ីម៉ែល៖ info@mahakhmer.com

Copyright © 2019-2025 | Maha Khmer & LSN Pte., Ltd | Email: info@mahakhmer.com | Tel: 012 927 732 . 015 883 332

Powered by Sambo Lim