Skip to content
Mah Khmer

Mah Khmer

សារព័ត៌មានមហាខ្មែរ

  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • ជីវិតនិងសង្គម
  • សេដ្ឋកិច្ច
  • ហោរាសាស្ត្រ
  • បច្ចេកវិទ្យា
  • សុខភាពនិងសម្រស់
    • កីឡា
    • កម្មវិធីសិក្សា
  • English
  • Toggle search form
  • កំពូលឆ្នាំ​សំណាង​ទាំង​៩​! ឆ្លូវ ថោះ ម្សាញ់ ជូត​ មមែ រកា វក មមី កុរ លាភ​ធំ​លុយ​ផ្ទួន​ៗចាប់ពី​ថ្ងៃនេះ​ដល់​ថ្ងៃដាច់ខែ ហោរាសាស្ត្រ
  • ទប់លែង ឈ្នះ ហើយ! រកា មមែ ច វក ថោះ កុរ និងម្សាញ់ ​មានលាភមានសំណាង​ធំ​នៅ​ស្អែក​នេះ!! ហោរាសាស្ត្រ
  • ឯកឧត្តម ធីម សំផូត ត្រូវបានបញ្ចប់មុខតំណែងពីទីប្រឹក្សាក្រសួងព័ត៌មាន មានឋានៈស្មើអនុរដ្ឋលេខាធិការ ព័ត៌មានជាតិ
  • ចាប់ពី​ថ្ងៃ​១២​ទៅ​ឆ្នាំ​ទាំង​៦​រាសី​ល្អ​ខ្លាំ​ង​ណាស់​ដឹង​តែ​មិន​ខ្វះ​លុយ​ចាយ​​ទេ ហោរាសាស្ត្រ
  • ត្រៀមៗ មហាឆ្នាំទាំង៦​មានង៉ូវហេង​ល្អ​ណាស់ពេញ​១​ខែថ្មី​នេះ ហោរាសាស្ត្រ
  • ឆ្លងផុតថ្ងៃនេះ ប្រុសស្រីកើតឆ្នាំ ឆ្លូវ ម្សាញ់ ជូត រកា វក ច ទទួលលាភសំណាងធំចូលមកក្នុងជីវិត៣ថ្ងៃជាប់គ្នា ហោរាសាស្ត្រ
  • ទីបំផុត តុលាការ​កូរ៉េ​ខាងត្បូង ចេញដីកា​ចាប់ខ្លួន​ប្រធានាធិបតីព្យួរតំណែង​ យូន ស៊ុកយោល អន្តរជាតិ
  • បាំងតែប៉ុន្មានថ្ងៃទេ ឆ្នាំ មមែ ជូត វក ខាល ម្សាញ់ រការ ថោះ ច ជួបលាភសំណាងខ្លាំងមានលុយចាយមិនខ្វះឡើយ ហោរាសាស្ត្រ

សកម្មភាពក្មេងទំនើងនៅខេត្តសៀមរាបថយចុះគួរឱ្យកត់សម្គាល់ ក្រោយការបង្ក្រាបម៉ឺងម៉ាត់របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប

Posted on June 12, 2026 By Mah Khmer

សៀមរាប៖ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ស្ថានភាពសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈនៅក្នុងខេត្តសៀមរាប ត្រូវបានកត់សម្គាល់ឃើញថា មានភាពល្អប្រសើរឡើងជាបន្តបន្ទាប់ ខណៈសកម្មភាពក្រុមក្មេងទំនើង ដែលធ្លាប់បង្កការព្រួយបារម្ភដល់ប្រជាពលរដ្ឋ បានថយចុះគួរឱ្យកត់សម្គាល់។

លទ្ធផលវិជ្ជមាននេះ ត្រូវបានមើលឃើញថា កើតចេញពីការដឹកនាំប្រកបដោយភាពម៉ឺងម៉ាត់ និងការអនុវត្តវិធានការបង្ក្រាបដោយគ្មានការបន្ធូរបន្ថយរបស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប។

ក្រោមការដឹកនាំរបស់លោកស្នងការ កម្លាំងនគរបាលគ្រប់ជំនាញ និងគ្រប់អធិការដ្ឋាននគរបាលក្រុង-ស្រុក បានបង្កើនការល្បាត ការស្រាវជ្រាវ និងការបង្ក្រាបបទល្មើសនានា ជាពិសេសសកម្មភាពក្រុមក្មេងទំនើង ដែលប្រមូលផ្តុំគ្នាបង្កអសន្តិសុខក្នុងមូលដ្ឋាន។

ជាក់ស្តែង កម្លាំងសមត្ថកិច្ចបានចុះប្រតិបត្តិការជាបន្តបន្ទាប់ ដើម្បីកំណត់មុខសញ្ញា អប់រំ ណែនាំ និងចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនដែលពាក់ព័ន្ធនឹងសកម្មភាពក្មេងទំនើង។ វិធានការទាំងនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការទប់ស្កាត់ និងបង្ការមិនឱ្យមានការបង្កហិង្សា ការប្រើប្រាស់អាវុធខុសច្បាប់ ការប្រមូលផ្តុំបង្កភាពអនាធិបតេយ្យ និងសកម្មភាពល្មើសផ្សេងៗទៀត។

ប្រជាពលរដ្ឋជាច្រើននៅក្នុងខេត្តសៀមរាប បានសម្តែងការគាំទ្រ និងវាយតម្លៃខ្ពស់ចំពោះវិធានការរបស់ស្នងការដ្ឋាននគរបាលខេត្ត ដោយចាត់ទុកថា ជាវិធានការចាំបាច់ក្នុងការធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលមកទស្សនាខេត្តទេសចរណ៍ដ៏សំខាន់មួយនេះ។

ទន្ទឹមនឹងនេះ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក៏បានអំពាវនាវឱ្យអាណាព្យាបាល បង្កើនការយកចិត្តទុកដាក់អប់រំ និងតាមដានកូនចៅរបស់ខ្លួន ព្រមទាំងសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ច ក្នុងការរាយការណ៍ព័ត៌មានពាក់ព័ន្ធនឹងសកម្មភាពល្មើសផ្សេងៗ ដើម្បីរួមគ្នារក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមឱ្យកាន់តែប្រសើរឡើង។

ជាមួយនឹងការបន្តអនុវត្តវិធានការបង្ការ និងបង្ក្រាបយ៉ាងម៉ឺងម៉ាត់ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ប្តេជ្ញារក្សាឱ្យបាននូវបរិយាកាសសន្តិសុខល្អប្រសើរ និងទប់ស្កាត់រាល់សកម្មភាពដែលអាចបង្កការគំរាមកំហែងដល់សុវត្ថិភាពរបស់ប្រជាពលរដ្ឋ៕


ព័ត៌មានជាតិ Tags:National News

Post navigation

Previous Post: ព័ត៌មានចុងក្រោយ និងបន្ទាន់សម័យ! តុលាការខេត្តសៀមរាប ផ្តន្ទាទោសបុរសម្នាក់ជាប់ពន្ធនាគារ ៧ឆ្នាំ និងបង្គាប់ឱ្យសងសំណង ២ម៉ឺនដុល្លារ ករណីឃាតកម្មសម្លាប់ជាងភ្លើងម្នាក់
Next Post: លោកឧត្តមសេនីយ៍ទោ ហួត សុធី ប្រើ «កណ្តាប់ដៃដែក» បំបែកសំណុំរឿងប្លន់ម៉ូតូកណ្តាលអធ្រាត្រ! ចាប់ខ្លួនជនសង្ស័យ ៨នាក់ និងដកហូតម៉ូតូប្រគល់ជូនម្ចាស់វិញ

អត្ថបទទាក់ទង

  • ភាគីពាក់ព័ន្ធ កំពុងពិគ្រោះយោបល់លើ ព្រះរាជក្រឹត្យស្តីពី «ការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ» ព័ត៌មានជាតិ
  • នាយ​ឧត្តម​សេនីយ៍ ​ទៀ ​សីហា ​ប្រគ​ល់​ភារកិច្ច​ជូន​ឥស្សរជន​ ជា​រដ្ឋ​លេខា​ធិការ​ និង​អនុ​រដ្ឋលេខា​ធិការ​ ក្រសួង​ការ​ពារ​ជាតិ​ ព័ត៌មានជាតិ
  • អង្គភាពសារព័ត៌មានជាច្រើនប្រកាស ថ្កោលទោសចំពោះបុគ្គល ផែង វណ្ណៈ! ព័ត៌មានជាតិ
  • សារព័ត៌មានមហាខ្មែរសម្រេចប្តឹងស្ត្រីពីររូបដែលបានជេរប្រមាថ និងគម្រាមមកលើអ្នកសារព័ត៌មានមហាខ្មែរ ព័ត៌មានជាតិ
  • ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់អនឡាញនៅកម្ពុជាមានប្រសិទ្ធភាពខ្លះៗ ខណៈគេហទំព័រខុសច្បាប់កំពុងកើនឡើង ព័ត៌មានជាតិ
  • ប្រជាពលរដ្ឋនៅតែបន្តគោរពស្នើសុំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា មេត្តាជួយចាត់វិធានការចំពោះ លោកឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ ដែលបានបោកប្រាស់ប្រជាពលរដ្ឋ ព័ត៌មានជាតិ
  • ចាប់ថ្ងៃទី ១៨, ១៩, ២០, ២១ នេះតទៅថ្ងៃមហាសំណាង ថ្ងៃល្អ សម្រាប់ប្រុសស្រីកើតឆ្នាំ វក ច កុរ រកា ម្សាញ់ ឆ្លូវ ថោះ លាភផ្ទួនៗចូលផ្ទះ ហោរាសាស្ត្រ
  • សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា សាខាខេត្តសៀមរាបរៀបចំ សន្និសីទ ស៊ីយូអេស ២០២៤ ស្តីពី ការសិក្សានៅឧត្ដមសិក្សា និងឱកាសការងារ ជីវិតនិងសង្គម
  • ដឹងតែមិនខ្វះលុយចាយហើយប្រុសស្រីកើតឆ្នំា ថោះ វក ជូត មមី ខាល កុរ និង ម្សាញ់ ​ជោ​កជាំ​ជុំ​ជិត​ដោយ​លាភ​សំណាង ហោរាសាស្ត្រ
  • ៣ថ្ងៃដើមខែថ្មី ឆ្នាំទាំង8 ឆ្លូវ កុរ​ រោង ថោះ ខាល រការ មមី ម្សាញ់ មានលាភមានលុយធំ ហោរាសាស្ត្រ
  • ប្រជាពលរដ្ឋនៅតែបន្តគោរពស្នើសុំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា មេត្តាជួយចាត់វិធានការចំពោះ លោកឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ ដែលបានបោកប្រាស់ប្រជាពលរដ្ឋ ព័ត៌មានជាតិ
  • លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តចាប់ផ្តើមប្រើធម៌ក្តៅបង្ក្រាបក្មេងទំនើងក្នុងក្រុងសៀមរាប ព័ត៌មានជាតិ
  • លុយហូរចូលកាន់ពេញៗដៃ! ត្រឹមតែ​៤​ថ្ងៃ​ សោះ​ លុយ​ ហោះ​​ ពេ​ញ​​ ផ្ទះ​ អ្នក​ឆ្នាំ​ទាំង​៦ មមែ ឆ្លូវ ខាល រោង ម្សាញ់ រកា ក្នុង​រង្វង់​បួន​ថ្ងៃ​គឺ​ថ្ងៃ​25-26-27-28 ហោរាសាស្ត្រ
  • ភូមិវត្តបូព៌នឹងរៀបចំឱ្យមានការតាំងលក់ដូរម្ហូបអាហារ ផ្ទាំងទស្សនីយភាពសិល្បៈកំសាន្ត និងអមដោយបរិស្ថានស្រស់បំព្រង សេដ្ឋកិច្ច

Address: House#111 group 06, Watbo village, Sangkat salakamreuk, Siem Reap city, Siem Reap province.

ទូរស័ព្ទលេខ៖ 069​ 522 333 Tel: 069 522 333 | អ៊ីម៉ែល៖ info@mahakhmer.com

Copyright © 2019-2026 | Maha Khmer & LSN Pte., Ltd | Email: info@mahakhmer.com | sambolim168@gmail.com | Tel: 012 927 732 . 015 883 332

Powered by Sambo Lim

Accessibility Adjustments

Powered by OneTap

How long do you want to hide the toolbar?
Hide Toolbar Duration
Select your accessibility profile
Vision Impaired Mode
Enhances website's visuals
Seizure Safe Profile
Clear flashes & reduces color
ADHD Friendly Mode
Focused browsing, distraction-free
Blindness Mode
Reduces distractions, improves focus
Epilepsy Safe Mode
Dims colors and stops blinking
Content Modules
Font Size

Default

Line Height

Default

Color Modules
Orientation Modules