Skip to content
Mah Khmer

Mah Khmer

សារព័ត៌មានមហាខ្មែរ

  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • ជីវិតនិងសង្គម
  • សេដ្ឋកិច្ច
  • ហោរាសាស្ត្រ
  • បច្ចេកវិទ្យា
  • សុខភាពនិងសម្រស់
    • កីឡា
    • កម្មវិធីសិក្សា
  • English
  • Toggle search form
  • សម្បត្តិ​សេដ្ឋី​! ​ថ្ងៃ24,25,26, 27នេះ​ឆ្នាំ​ទាំង​៨​រាសី​ល្អ​លាភ​ផ្ទួន​ង៉ូ​វ​ហេង​ឡើង​ស្រឺ​តៗ ហោរាសាស្ត្រ
  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលកម្ពុជាមិនយកពន្ធអ្វីថ្មីពីប្រជាពលរដ្ឋនោះទេ និងមិនតម្លើងពន្ធលើពលរដ្ឋទេ សេដ្ឋកិច្ច
  • សំណាងណាស់ចុងសប្តាហ៍បីថ្ងៃ​អ្នក​ឆ្នាំ​ទាំង៨រាប់​លុយ​ចុក​ដៃ​ហើយ ហោរាសាស្ត្រ
  • ទ្រាំបន្តិចទៅ! ឆ្នាំទំាង៥នេះ ចាប់ចូលខែថ្មីទៅ រាសីឡើងកប់ លាភលុយចូលច្រើនៗ! ហោរាសាស្ត្រ
  • ចាប់ថ្ងៃទី ១៨, ១៩, ២០, ២១ នេះតទៅថ្ងៃមហាសំណាង ថ្ងៃល្អ សម្រាប់ប្រុសស្រីកើតឆ្នាំ វក ច កុរ រកា ម្សាញ់ ឆ្លូវ ថោះ លាភផ្ទួនៗចូលផ្ទះ ហោរាសាស្ត្រ
  • ៤ថ្ងៃនេះ (២០, ២១, ២២, ២៣) រោង មមែ ជូត រកា ច ម្សាញ់ ថោះ មាន​សំណាង​ធំ​លុយ​ចូល​ជុំ​ទិស ហោរាសាស្ត្រ
  • លាដៃទទួលលាភ! ច្បា​ស់ដូចថ្ងៃ ចុងសប្តាហ៍ រកា ច កុរ ជូត ឆ្លូវ ខាល មមី មមែ វក សំណាងធំណាស់ ហោរាសាស្ត្រ
  • សំណាង​ល្អ​ដាច់​គេ!រសៀលថ្ងៃសីល​កំពូល​ឆ្នាំ​​ទាំង​៦​ង៉ូ​វ​ហេ​ង​ល្អ​មានលាភ​មានជ័យមានសិរីសួស្តី ហោរាសាស្ត្រ

Category: ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ ហួត សុធី ប្រើ «កណ្តាប់ដៃដែក» បំបែកសំណុំរឿងប្លន់ម៉ូតូកណ្តាលអធ្រាត្រ! ចាប់ខ្លួនជនសង្ស័យ ៨នាក់ និងដកហូតម៉ូតូប្រគល់ជូនម្ចាស់វិញ

Posted on June 19, 2026 By Mah Khmer
លោកឧត្តមសេនីយ៍ទោ ហួត សុធី ប្រើ «កណ្តាប់ដៃដែក» បំបែកសំណុំរឿងប្លន់ម៉ូតូកណ្តាលអធ្រាត្រ! ចាប់ខ្លួនជនសង្ស័យ ៨នាក់ និងដកហូតម៉ូតូប្រគល់ជូនម្ចាស់វិញ

សៀមរាប៖ ក្រោមការដឹកនាំប្រកបដោយប្រសិទ្ធភាព និងការបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កម្លាំងនគរបាលជំនាញបានបើកប្រតិបត្តិការស្រាវជ្រាវយ៉ាងសកម្ម និងម៉ឺងម៉ាត់ រហូតឈានដល់ការបំបែកសំណុំរឿងប្លន់ម៉ូតូដ៏សាហាវមួយ ដែលបានកើតឡើងនៅចំណុចខាងលិចស្ពានក្អែក ស្ថិតក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ដោយចាប់ខ្លួនជនសង្ស័យបានចំនួន ៨នាក់ និងដកហូតម៉ូតូរបស់ជនរងគ្រោះបានមកវិញ ប្រគល់ជូនម្ចាស់ដោយជោគជ័យ។ ករណីនេះបានកើតឡើងនៅវេលាម៉ោង ១:០០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ នៅចំណុចភូមិត្រាង ឃុំកណ្តែក ស្រុកប្រាសាទបាគង ខណៈជនរងគ្រោះឈ្មោះ អង អែម អាយុ ១៩ឆ្នាំ ត្រូវបានក្រុមជនសង្ស័យមួយក្រុមប្រដាប់ដោយកាំបិតផ្គាក់ ធ្វើសកម្មភាពធាក់ និងកាប់បង្ករបួសស្នាម មុនពេលប្លន់យកម៉ូតូម៉ាក Honda Dream C125 ស៊េរីឆ្នាំ២០២៦ រួចគេចខ្លួនបាត់។ ក្រោយទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ លោកឧត្តមសេនីយ៍ទោ ហួត សុធី បានដាក់បទបញ្ជាភ្លាមៗឱ្យកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌខេត្ត សហការជាមួយអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង បើកការស៊ើបអង្កេតស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ក្រោមការសម្របសម្រួលនីតិវិធីពីឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប។ ដោយប្រើប្រាស់វិធានការជំនាញ និងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ខេត្តព្រះវិហារ និងអធិការដ្ឋាននគរបាលស្រុកស្វាយលើ សមត្ថកិច្ចបានកំណត់អត្តសញ្ញាណ…

អានបន្ត “លោកឧត្តមសេនីយ៍ទោ ហួត សុធី ប្រើ «កណ្តាប់ដៃដែក» បំបែកសំណុំរឿងប្លន់ម៉ូតូកណ្តាលអធ្រាត្រ! ចាប់ខ្លួនជនសង្ស័យ ៨នាក់ និងដកហូតម៉ូតូប្រគល់ជូនម្ចាស់វិញ” »

ព័ត៌មានជាតិ

សកម្មភាពក្មេងទំនើងនៅខេត្តសៀមរាបថយចុះគួរឱ្យកត់សម្គាល់ ក្រោយការបង្ក្រាបម៉ឺងម៉ាត់របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប

Posted on June 12, 2026 By Mah Khmer
សកម្មភាពក្មេងទំនើងនៅខេត្តសៀមរាបថយចុះគួរឱ្យកត់សម្គាល់ ក្រោយការបង្ក្រាបម៉ឺងម៉ាត់របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប

សៀមរាប៖ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ស្ថានភាពសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈនៅក្នុងខេត្តសៀមរាប ត្រូវបានកត់សម្គាល់ឃើញថា មានភាពល្អប្រសើរឡើងជាបន្តបន្ទាប់ ខណៈសកម្មភាពក្រុមក្មេងទំនើង ដែលធ្លាប់បង្កការព្រួយបារម្ភដល់ប្រជាពលរដ្ឋ បានថយចុះគួរឱ្យកត់សម្គាល់។ លទ្ធផលវិជ្ជមាននេះ ត្រូវបានមើលឃើញថា កើតចេញពីការដឹកនាំប្រកបដោយភាពម៉ឺងម៉ាត់ និងការអនុវត្តវិធានការបង្ក្រាបដោយគ្មានការបន្ធូរបន្ថយរបស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប។ ក្រោមការដឹកនាំរបស់លោកស្នងការ កម្លាំងនគរបាលគ្រប់ជំនាញ និងគ្រប់អធិការដ្ឋាននគរបាលក្រុង-ស្រុក បានបង្កើនការល្បាត ការស្រាវជ្រាវ និងការបង្ក្រាបបទល្មើសនានា ជាពិសេសសកម្មភាពក្រុមក្មេងទំនើង ដែលប្រមូលផ្តុំគ្នាបង្កអសន្តិសុខក្នុងមូលដ្ឋាន។ ជាក់ស្តែង កម្លាំងសមត្ថកិច្ចបានចុះប្រតិបត្តិការជាបន្តបន្ទាប់ ដើម្បីកំណត់មុខសញ្ញា អប់រំ ណែនាំ និងចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនដែលពាក់ព័ន្ធនឹងសកម្មភាពក្មេងទំនើង។ វិធានការទាំងនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការទប់ស្កាត់ និងបង្ការមិនឱ្យមានការបង្កហិង្សា ការប្រើប្រាស់អាវុធខុសច្បាប់ ការប្រមូលផ្តុំបង្កភាពអនាធិបតេយ្យ និងសកម្មភាពល្មើសផ្សេងៗទៀត។ ប្រជាពលរដ្ឋជាច្រើននៅក្នុងខេត្តសៀមរាប បានសម្តែងការគាំទ្រ និងវាយតម្លៃខ្ពស់ចំពោះវិធានការរបស់ស្នងការដ្ឋាននគរបាលខេត្ត ដោយចាត់ទុកថា ជាវិធានការចាំបាច់ក្នុងការធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលមកទស្សនាខេត្តទេសចរណ៍ដ៏សំខាន់មួយនេះ។ ទន្ទឹមនឹងនេះ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក៏បានអំពាវនាវឱ្យអាណាព្យាបាល បង្កើនការយកចិត្តទុកដាក់អប់រំ និងតាមដានកូនចៅរបស់ខ្លួន ព្រមទាំងសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ច ក្នុងការរាយការណ៍ព័ត៌មានពាក់ព័ន្ធនឹងសកម្មភាពល្មើសផ្សេងៗ ដើម្បីរួមគ្នារក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមឱ្យកាន់តែប្រសើរឡើង។ ជាមួយនឹងការបន្តអនុវត្តវិធានការបង្ការ…

អានបន្ត “សកម្មភាពក្មេងទំនើងនៅខេត្តសៀមរាបថយចុះគួរឱ្យកត់សម្គាល់ ក្រោយការបង្ក្រាបម៉ឺងម៉ាត់របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប” »

ព័ត៌មានជាតិ

ព័ត៌មានចុងក្រោយ និងបន្ទាន់សម័យ! តុលាការខេត្តសៀមរាប ផ្តន្ទាទោសបុរសម្នាក់ជាប់ពន្ធនាគារ ៧ឆ្នាំ និងបង្គាប់ឱ្យសងសំណង ២ម៉ឺនដុល្លារ ករណីឃាតកម្មសម្លាប់ជាងភ្លើងម្នាក់

Posted on June 4, 2026 By Mah Khmer
ព័ត៌មានចុងក្រោយ និងបន្ទាន់សម័យ! តុលាការខេត្តសៀមរាប ផ្តន្ទាទោសបុរសម្នាក់ជាប់ពន្ធនាគារ ៧ឆ្នាំ និងបង្គាប់ឱ្យសងសំណង ២ម៉ឺនដុល្លារ ករណីឃាតកម្មសម្លាប់ជាងភ្លើងម្នាក់

សៀមរាប៖ តុលាការនៃសាលាដំបូងខេត្តសៀមរាប បានសម្រេចផ្តន្ទាទោសជនជាប់ចោទឈ្មោះ សាន សែន ភេទប្រុស អាយុ៣៣ឆ្នាំ ឱ្យជាប់ពន្ធនាគាររយៈពេល ៧ឆ្នាំ និងបង្គាប់ឱ្យសងសំណងជារដ្ឋប្បវេណីចំនួន ២០,០០០ដុល្លារអាមេរិក ជូនដល់គ្រួសារសពជនរងគ្រោះឈ្មោះ គឹម បញ្ញា ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរជាជាងភ្លើង។ យោងតាមសំណុំរឿង ជនរងគ្រោះឈ្មោះ គឹម បញ្ញា មានទីលំនៅភូមិធ្លកណ្ដូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ខណៈជនជាប់ចោទឈ្មោះ សាន សែន មានស្រុកកំណើតនៅភូមិចុងកៅស៊ូ ឃុំស្លក្រាម ស្រុកសៀមរាប និងស្នាក់នៅបច្ចុប្បន្នភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាម ក្រុងសៀមរាប។. សំណុំរឿងនេះបានកើតឡើងនៅវេលាល្ងាចថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចតាមបណ្ដោយផ្លូវទឹកលិច ស្ថិតក្នុងភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលបណ្តាលឱ្យជនរងគ្រោះបាត់បង់ជីវិត។ ក្រោយការស៊ើបអង្កេត និងប្រមូលភស្តុតាងរួចមក ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប បានសម្រេចចោទប្រកាន់ និងឃុំខ្លួនជនសង្ស័យឈ្មោះ សាន សែន ពីបទ «ឃាតកម្ម» តាមបញ្ញត្តិមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ និងបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារ…

អានបន្ត “ព័ត៌មានចុងក្រោយ និងបន្ទាន់សម័យ! តុលាការខេត្តសៀមរាប ផ្តន្ទាទោសបុរសម្នាក់ជាប់ពន្ធនាគារ ៧ឆ្នាំ និងបង្គាប់ឱ្យសងសំណង ២ម៉ឺនដុល្លារ ករណីឃាតកម្មសម្លាប់ជាងភ្លើងម្នាក់” »

ព័ត៌មានជាតិ

ផ្ទុះការព្រួយបារម្ភ! ប្រជាពលរដ្ឋសង្ស័យសំណង់មួយចំនួនតាមផ្លូវថ្មីខាងលិចសាលាវត្តបូព៌ សាងសង់រំលោភចំណីផ្លូវសាធារណៈ

Posted on May 26, 2026 By Mah Khmer
ផ្ទុះការព្រួយបារម្ភ! ប្រជាពលរដ្ឋសង្ស័យសំណង់មួយចំនួនតាមផ្លូវថ្មីខាងលិចសាលាវត្តបូព៌ សាងសង់រំលោភចំណីផ្លូវសាធារណៈ

សៀមរាប៖ តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ដែលបានផ្តល់ព័ត៌មានមកកាន់ទីភ្នាក់ងារសារព័ត៌មាន «លឹម សំបូរ ញូស៍» និងសារព័ត៌មាន «មហាខ្មែរ» បានឱ្យដឹងថា នៅតាមបណ្តោយផ្លូវថ្មី ខាងលិចសាលារៀនវត្តបូព៌ា ស្ថិតក្នុងក្រុងសៀមរាប មានសំណង់ជាច្រើនកន្លែង កំពុងសាងសង់ ដែលត្រូវបានប្រជាពលរដ្ឋដាក់ការសង្ស័យថា អាចមានការរំលោភចូលលើចិញ្ចើម និងចំណីផ្លូវសាធារណៈ។ ក្រោយទទួលបានព័ត៌មាន រូបភាព និងឯកសារពាក់ព័ន្ធ អ្នកសារព័ត៌មានបានធ្វើការពិនិត្យបឋម និងបានបញ្ជូនរូបភាពទៅកាន់លោក ហ៊ី សាយ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប ដើម្បីស្នើសុំឱ្យមានការចុះពិនិត្យ និងចាត់វិធានការតាមផ្លូវច្បាប់ជាបន្ទាន់ ក្នុងករណីរកឃើញថា មានការសាងសង់រំលោភលើចំណីផ្លូវសាធារណៈពិតប្រាកដមែន។ តាមរយៈរូបភាពដែលទទួលបាន គេសង្កេតឃើញថា សំណង់ខ្លះត្រូវបានសាងសង់ជិតទ្រូងផ្លូវខ្លាំង រហូតស្ទើរមិនទុកចន្លោះសម្រាប់ថ្មើរជើងឡើយ ដែលអាចបង្កការលំបាក និងហានិភ័យដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ ជាពិសេសតំបន់នេះជាតំបន់មានភ្ញៀវបរទេស និងអ្នកទេសចរចេញចូលច្រើនជារៀងរាល់ថ្ងៃ។ ប្រជាពលរដ្ឋមួយចំនួនបានលើកឡើងថា ប្រសិនបើសំណង់ ឬអាជីវកម្មភោជនីយដ្ឋានសាងសង់រំលោភចំណីផ្លូវបែបនេះ នៅពេលបើកដំណើរការអាជីវកម្ម អាចនឹងបង្កបញ្ហាខ្វះទីតាំងចតរថយន្ត និងម៉ូតូ ដែលអាចនាំឱ្យមានការចតលើទ្រូងផ្លូវ បង្កការកកស្ទះចរាចរណ៍ និងប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។ ជាមួយគ្នានេះ ប្រជាពលរដ្ឋបានស្នើសុំដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប…

អានបន្ត “ផ្ទុះការព្រួយបារម្ភ! ប្រជាពលរដ្ឋសង្ស័យសំណង់មួយចំនួនតាមផ្លូវថ្មីខាងលិចសាលាវត្តបូព៌ សាងសង់រំលោភចំណីផ្លូវសាធារណៈ” »

ព័ត៌មានជាតិ

Breaking News | ផ្ទុះការរិះគន់ខ្លាំង! អាជ្ញាធរក្រុងសៀមរាប ទទួលស្គាល់ការប្រមូលលុយពីអ្នកលក់ដូរ និងកន្លែងផ្ញើម៉ូតូតាមមាត់ស្ទឹង

Posted on May 25, 2026 By Mah Khmer
Breaking News | ផ្ទុះការរិះគន់ខ្លាំង! អាជ្ញាធរក្រុងសៀមរាប ទទួលស្គាល់ការប្រមូលលុយពីអ្នកលក់ដូរ និងកន្លែងផ្ញើម៉ូតូតាមមាត់ស្ទឹង

សៀមរាប៖ ករណីប្រមូលលុយពីអាជីវករតូចតាច និងអ្នកទទួលផ្ញើម៉ូតូតាមបណ្ដោយមាត់ស្ទឹងសាធារណៈ ក្នុងក្រុងសៀមរាប កំពុងផ្ទុះការរិះគន់យ៉ាងខ្លាំងពីមហាជន បន្ទាប់ពីមន្ត្រីសាលាក្រុងបានចេញមុខទទួលស្គាល់ជាសាធារណៈថា ពិតជាមានការប្រមូលប្រាក់ទាំងនោះប្រាកដមែន។ លោក ធា សថានី អភិបាលរងក្រុងសៀមរាប បានថ្លែងទទួលស្គាល់ថា រដ្ឋបាលក្រុងពិតជាបានប្រមូលលុយពីអ្នកទទួលផ្ញើម៉ូតូ នៅចំណុចមាត់ស្ទឹង ក្នុង១ខែចំនួន៤០០ដុល្លារ។ ជាមួយគ្នានេះ អ្នកលក់ដូរតាមរទេះ និងរ៉ឺម៉កម៉ូតូតាមបណ្ដោយមាត់ស្ទឹង ក៏ត្រូវបង់ប្រាក់ចំនួន៣.០០០រៀលក្នុង១យប់ សម្រាប់១រទេះផងដែរ។ បើតាមការបញ្ជាក់របស់មន្ត្រីសាលាក្រុង ការបង់ប្រាក់ទាំងនេះ គឺជាការស្ម័គ្រចិត្តពីសំណាក់ប្រជាពលរដ្ឋ ដោយថវិកាដែលប្រមូលបាន ត្រូវយកទៅផ្គត់ផ្គង់កម្លាំងសណ្ដាប់ធ្នាប់ និងប្រជាការពារ។ ប៉ុន្តែផ្ទុយទៅវិញ អាជីវករជាច្រើនដែលលក់នំប៉័ងសាច់ ប្រហិតចៀន ការ៉េម ទឹកអំពៅ បង្អែម មីឆា បាយឆា សាច់អាំង និងម្ហូបអាហារផ្សេងៗ តាមរទេះ និងរ៉ឺម៉កម៉ូតូ បានអះអាងស្រដៀងគ្នាថា ការបង់លុយនេះមិនមែនជាការស្ម័គ្រចិត្តនោះទេ ប៉ុន្តែជាកាតព្វកិច្ចដែលពួកគេត្រូវបង់ ប្រសិនបើចង់បន្តលក់ដូរនៅទីនោះ។ ពួកគេលើកឡើងថា រៀងរាល់ពេលព្រលប់ កម្លាំងសណ្ដាប់ធ្នាប់តែងដើរប្រមូលលុយមិនដែលខកខានឡើយ។ លើសពីនេះ ខាងអនាម័យក៏ប្រមូលបន្ថែម ១.៥០០រៀល ក្នុង២ថ្ងៃម្ដងផងដែរ។ អាជីវករមួយចំនួនបញ្ជាក់ទៀតថា ការប្រមូលលុយបែបនេះ មិនមែនទើបកើតឡើងថ្មីៗទេ ប៉ុន្តែបានអូសបន្លាយរាប់ឆ្នាំមកហើយ។ ខណៈដែលតំបន់មាត់ស្ទឹង ជាតំបន់ទេសចរណ៍ដ៏សំខាន់…

អានបន្ត “Breaking News | ផ្ទុះការរិះគន់ខ្លាំង! អាជ្ញាធរក្រុងសៀមរាប ទទួលស្គាល់ការប្រមូលលុយពីអ្នកលក់ដូរ និងកន្លែងផ្ញើម៉ូតូតាមមាត់ស្ទឹង” »

ព័ត៌មានជាតិ

ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចេញវិធានការតឹងរ៉ឹង លើទីតាំងស្នាក់នៅពាក់ព័ន្ធជនបរទេសខុសច្បាប់ និង Scam Online

Posted on May 25, 2026 By Mah Khmer
ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចេញវិធានការតឹងរ៉ឹង លើទីតាំងស្នាក់នៅពាក់ព័ន្ធជនបរទេសខុសច្បាប់ និង Scam Online

សៀមរាប៖ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថា កម្លាំងជំនាញកំពុងបន្តចុះធ្វើរដ្ឋបាល និងត្រួតពិនិត្យជាប្រចាំទៅលើផ្ទះសំណាក់ សណ្ឋាគារ ផ្ទះល្វែង និងទីតាំងស្នាក់នៅផ្សេងៗទៀតនៅទូទាំងខេត្ត ដើម្បីទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសពាក់ព័ន្ធនឹងជនបរទេសស្នាក់នៅដោយខុសច្បាប់ ជាពិសេសសកម្មភាពបើកល្បែងស៊ីសងតាមប្រព័ន្ធអនឡាញ (Scam Online) ដែលកំពុងបង្កផលប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់សង្គម និងកិត្តិយសប្រទេសជាតិ។ លោកស្នងការ បានបញ្ជាក់ទៀតថា ម្ចាស់ផ្ទះសំណាក់ សណ្ឋាគារ ផ្ទះជួល ឬម្ចាស់ទីតាំងណាក៏ដោយ ដែលហ៊ានជួល ឬអនុញ្ញាតឱ្យជនបរទេសស្នាក់នៅដោយខុសច្បាប់ ដោយមិនបានរាយការណ៍ជូនសមត្ថកិច្ច ឬពាក់ព័ន្ធនឹងការលួចបង្កប់សកម្មភាពល្មើសច្បាប់ នឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ដោយមិនមានការលើកលែងនោះឡើយ។ បើតាមការបញ្ជាក់ពីលោកស្នងការ គិតមកដល់ពេលនេះ កម្លាំងជំនាញបានរកឃើញ និងអនុវត្តវិធានការផាកពិន័យលើទីតាំងមួយចំនួនរួចមកហើយ ក្រោយរកឃើញថា មានការលួចទទួលជនបរទេសខុសច្បាប់ឱ្យស្នាក់នៅ។ អាជ្ញាធរបានព្រមានថា ចាប់ពីពេលនេះតទៅ ម្ចាស់ទីតាំងណាដែលនៅតែរឹងរូស ឬចេតនាលាក់បាំងជនបរទេសខុសច្បាប់ នឹងត្រូវប្រឈមមុខនឹងការចាត់វិធានការតាមផ្លូវច្បាប់យ៉ាងម៉ឺងម៉ាត់ និងដាច់ខាត។ ជាមួយគ្នានេះ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្មទាំងអស់ ត្រូវចូលរួមសហការជាមួយសមត្ថកិច្ច ដោយរាយការណ៍ជាបន្ទាន់ ប្រសិនបើមានការសង្ស័យលើសកម្មភាពជនបរទេសខុសច្បាប់ ឬការបង្កប់បទល្មើសផ្សេងៗ ដើម្បីរួមគ្នារក្សាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សង្គមឱ្យកាន់តែល្អប្រសើរ។ លោកឧត្តមសេនីយ៍ទោ…

អានបន្ត “ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចេញវិធានការតឹងរ៉ឹង លើទីតាំងស្នាក់នៅពាក់ព័ន្ធជនបរទេសខុសច្បាប់ និង Scam Online” »

ព័ត៌មានជាតិ

ព័ត៌មានបឋម៖ ប្រជាពលរដ្ឋផ្ទុះការតវ៉ា! ចោទលោក ហ៊ា ហាវ ចៅសង្កាត់ស្វាយដង្គំ ប្រើអំណាចខុសនីតិវិធី យកគ្រឿងចក្រកាយដីធ្វើផ្លូវដោយគ្មានមន្ត្រីជំនាញត្រួតពិនិត្យ

Posted on May 8, 2026May 8, 2026 By Mah Khmer
ព័ត៌មានបឋម៖ ប្រជាពលរដ្ឋផ្ទុះការតវ៉ា! ចោទលោក ហ៊ា ហាវ ចៅសង្កាត់ស្វាយដង្គំ ប្រើអំណាចខុសនីតិវិធី យកគ្រឿងចក្រកាយដីធ្វើផ្លូវដោយគ្មានមន្ត្រីជំនាញត្រួតពិនិត្យ

សៀមរាប៖ ប្រជាពលរដ្ឋបានរាយការណ៍មកកាន់អង្គភាពសារព័ត៌មាន “មហាខ្មែរ” ដោយលើកឡើងថា លោក ហ៊ា ហាវ ចៅសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប កំពុងរងការរិះគន់យ៉ាងខ្លាំង ពាក់ព័ន្ធនឹងការប្រើប្រាស់អំណាចដោយខ្វះតម្លាភាព និងមិនគោរពតាមនីតិវិធីបច្ចេកទេស ក្នុងការយកគ្រឿងចក្រទៅកាយយកអាចម៍ដី ដើម្បីសាងសង់ផ្លូវ ដោយមិនមានការចូលរួមពីប្រជាពលរដ្ឋ និងមន្ត្រីជំនាញពាក់ព័ន្ធឡើយ។ តាមការអះអាងពីប្រជាពលរដ្ឋ បានឲ្យដឹងថា សកម្មភាពធ្វើផ្លូវនេះ ត្រូវបានអនុវត្តឡើងដោយចិត្តឯង ពុំមានការចុះត្រួតពិនិត្យ វាស់វែង ឬវាយតម្លៃពីមន្ត្រីជំនាញនោះទេ ដែលធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភយ៉ាងខ្លាំង ពីសុវត្ថិភាព និងគុណភាពសំណង់ផ្លូវ។ ប្រជាពលរដ្ឋបានបន្តទៀតថា ការធ្វើផ្លូវដោយគ្មានបច្ចេកទេសត្រឹមត្រូវ និងគ្មានការចូលរួមពិភាក្សាជាមួយអ្នករស់នៅក្នុងមូលដ្ឋាន អាចបង្កហានិភ័យធ្ងន់ធ្ងរ ដល់ប្រជាពលរដ្ឋ ជាពិសេសកុមារតូចៗ ដែលរស់នៅក្បែរតំបន់កំពុងដំណើរការកាយដី។ ពួកគាត់ស្នើឲ្យអាជ្ញាធរពាក់ព័ន្ធ និងមន្ត្រីជំនាញ ចុះពិនិត្យសកម្មភាពនេះជាបន្ទាន់ ដើម្បីបញ្ចៀសគ្រោះថ្នាក់ដែលអាចកើតមានជាយថាហេតុ។ ជុំវិញករណីនេះ អង្គភាពសារព័ត៌មាន “មហាខ្មែរ” បានព្យាយាមទាក់ទងសុំការបំភ្លឺពីលោក ហ៊ា ហាវ ចៅសង្កាត់ស្វាយដង្គំ ប៉ុន្តែពេលទូរសព្ទចូល មិនមានអ្នកទទួល ហើយក្រោយមកទូរសព្ទត្រូវបានបិទ។ ដោយឡែក លោកអភិបាលក្រុងសៀមរាប ក៏ត្រូវបានទាក់ទងផងដែរ ប៉ុន្តែទូរសព្ទចូលហើយ មិនមានការលើកទទួលនោះឡើយ។ ប្រជាពលរដ្ឋកំពុងរង់ចាំការបកស្រាយ និងចំណាត់ការពីអាជ្ញាធរពាក់ព័ន្ធ…

អានបន្ត “ព័ត៌មានបឋម៖ ប្រជាពលរដ្ឋផ្ទុះការតវ៉ា! ចោទលោក ហ៊ា ហាវ ចៅសង្កាត់ស្វាយដង្គំ ប្រើអំណាចខុសនីតិវិធី យកគ្រឿងចក្រកាយដីធ្វើផ្លូវដោយគ្មានមន្ត្រីជំនាញត្រួតពិនិត្យ” »

ព័ត៌មានជាតិ

បទសម្ភាសន៍ជាមួយលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប​ស្តីពី៖ ការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការធានាសុវត្ថិភាពសង្គម ក្នុងខេត្តសៀមរាប

Posted on April 4, 2026April 4, 2026 By Mah Khmer
បទសម្ភាសន៍ជាមួយលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប​ស្តីពី៖ ការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការធានាសុវត្ថិភាពសង្គម ក្នុងខេត្តសៀមរាប

ប្រធានបទ៖ ការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការធានាសុវត្ថិភាពសង្គម ក្នុងខេត្តសៀមរាប អង្គភាពសារព័ត៌មាន៖ សារព័ត៌មានមហាខ្មែរ ពិធីករ៖ លោក លឹម សំបូរ ភ្ញៀវកិត្តិយស៖ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប 🎙️ ពិធីករ លឹម សំបូរ៖ សូមគោរពស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត ចំពោះលោកឧត្តមសេនីយ៍ទោ ហួត សុធី ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីសម្ភាសន៍របស់សារព័ត៌មានមហាខ្មែរ។ ក្នុងឱកាសដ៏មានតម្លៃនេះ សូមលោកមេត្តាជួយបង្ហាញយ៉ាងលម្អិតអំពីស្ថានភាពសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ នៅក្នុងខេត្តសៀមរាបបច្ចុប្បន្ន។ 🎙️ លោកឧត្តមសេនីយ៍ទោ ហួត សុធី៖ សូមអរគុណ! បច្ចុប្បន្ន ស្ថានភាពសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈក្នុងខេត្តសៀមរាប ត្រូវបានចាត់ទុកក្នុងកម្រិតល្អប្រសើរ មានស្ថេរភាព និងគ្រប់គ្រងបានយ៉ាងមានប្រសិទ្ធភាព។ កម្លាំងនគរបាលបានអនុវត្តយ៉ាងតឹងរឹងនូវវិធានការពារ បង្ការ និងបង្ក្រាបបទល្មើសគ្រប់ទម្រង់ ដោយផ្អែកលើយុទ្ធសាស្ត្រច្បាស់លាស់ និងការគ្រប់គ្រងយ៉ាងមានវិន័យ ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ទាំងជាតិ និងអន្តរជាតិ។ 🎙️ ពិធីករ៖ ក្នុងបរិបទនៃការកើនឡើងនៃបញ្ហាបទល្មើសសង្គម កងកម្លាំងនគរបាលខេត្តបានដាក់ចេញនូវយុទ្ធសាស្ត្រយ៉ាងដូចម្តេច ដើម្បីទប់ស្កាត់ និងបង្ក្រាបឲ្យមានប្រសិទ្ធភាព?…

អានបន្ត “បទសម្ភាសន៍ជាមួយលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប​ស្តីពី៖ ការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការធានាសុវត្ថិភាពសង្គម ក្នុងខេត្តសៀមរាប” »

ព័ត៌មានជាតិ

ទីបំផុតចៅក្រមស៊ើបសួរ ២រូប ចេញដីកាឃុំខ្លួន ឯកឧត្តមបណ្ឌិត ធឹម សំផូត ក្នុងថ្ងៃតែមួយ ពាក់ព័ន្ធបទឆបោកផ្សេងគ្នា

Posted on January 26, 2026January 26, 2026 By Mah Khmer
ទីបំផុតចៅក្រមស៊ើបសួរ ២រូប ចេញដីកាឃុំខ្លួន ឯកឧត្តមបណ្ឌិត ធឹម សំផូត ក្នុងថ្ងៃតែមួយ ពាក់ព័ន្ធបទឆបោកផ្សេងគ្នា

ចុចអានអត្ថបទរបស់មហាខ្មែរផ្សាយមុនៗ៖ ១-ទីប្រឹក្សាក្រសួងព័ត៌មានម្នាក់ត្រូវបានព្រះរាជអាជ្ញានៃអយ្យការអមតុលាការខេត្តសៀមរាបសម្រេចឱ្យបើកការស៊ើបអង្កេតលើករណីឆបោក ២-បែកធ្លាយកាន់តែច្រើនឡើងអំពីឯកឧត្តម បណ្ឌិត ទីប្រឹក្សាក្រសួងព័ត៌មានម្នាក់គឺជាអតីតទណ្ឌិតព្រោះប្រព្រឹត្តិបទល្មើសដដែលៗ សៀមរាប៖ ឯកឧត្តមបណ្ឌិត ធឹម សំផូត ទីប្រឹក្សាក្រសួងព័ត៌មាន និងជាមន្ត្រីពហុជំនាញ ត្រូវបានចៅក្រមស៊ើបសួរ ២រូប នៃសាលាដំបូងខេត្តសៀមរាប ចេញដីកាបង្គាប់ឱ្យឃុំខ្លួន ក្នុងថ្ងៃតែមួយ ពាក់ព័ន្ធបទល្មើសឆបោក និងត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តសៀមរាប។ នេះបើតាមឯកសារតុលាការដែលទីភ្នាក់ងារសារព័ត៌មាន លឹម សំបូរ ញូស៍ &សារព័ត៌មានមហាខ្មែរទទួលបាន។ ១- ដីកាទី១ (ដីកាបង្គាប់ឱ្យឃុំខ្លួនបណ្តោះអាសន្ន) ចេញដោយចៅក្រមស៊ើបសួរ លោក ចាប តុលា ពាក់ព័ន្ធបទឆបោក ដែលបានប្រព្រឹត្តនៅភូមិមណ្ឌល ៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប កាលពីថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ២០២៤។ បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឱ្យផ្តន្ទាទោសតាមបញ្ញត្តិ មាត្រា ៣៧៧ និង ៣៧៨ នៃក្រមព្រហ្មទណ្ឌ។ ដីកាបង្គាប់ឱ្យឃុំខ្លួន មានលេខ ៣៥ ដកបឃខ ចុះថ្ងៃទី ៩ ខែមករា ឆ្នាំ២០២៦…

អានបន្ត “ទីបំផុតចៅក្រមស៊ើបសួរ ២រូប ចេញដីកាឃុំខ្លួន ឯកឧត្តមបណ្ឌិត ធឹម សំផូត ក្នុងថ្ងៃតែមួយ ពាក់ព័ន្ធបទឆបោកផ្សេងគ្នា” »

ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាបង្ខំចិត្តវាយបកដើម្បីការពារទឹកដី ក្រោយអត់ធ្មត់គោរពបទឈប់បាញ់ជាង ២៤ម៉ោង ដើម្បីទុកពេលជម្លៀសប្រជាជនទៅកាន់តំបន់សុវត្ថិភាព

Posted on December 9, 2025 By Mah Khmer
សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាបង្ខំចិត្តវាយបកដើម្បីការពារទឹកដី ក្រោយអត់ធ្មត់គោរពបទឈប់បាញ់ជាង ២៤ម៉ោង ដើម្បីទុកពេលជម្លៀសប្រជាជនទៅកាន់តំបន់សុវត្ថិភាព

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានចេញសារពិសេសមួយពាក់ព័ន្ធនឹងស្ថានភាពនៅតាមព្រំដែន ដោយបញ្ជាក់ថា កងកម្លាំងកម្ពុជាបានបង្ខំចិត្តបើកការវាយតបតវិញកាលពីល្ងាចម្សិលមិញ រហូតមកដល់ព្រឹកថ្ងៃនេះ បន្ទាប់ពីបានអត់ធ្មត់គោរពបទឈប់បាញ់អស់រយៈពេលជាង ២៤ម៉ោង ដើម្បីទុកពេលជម្លៀសប្រជាជនទៅកាន់តំបន់សុវត្ថិភាព។ ប្រតិកម្មរបស់សម្តេចតេជោ បានធ្វើឡើងបន្ទាប់ពីមានការប្រកាសរបស់ភាគីថៃ ដែលដឹកនាំដោយលោក អនុធីន (Anutin) ថានឹងប្រើប្រាស់កម្លាំងវាយយកចំណុចចំនួន ១១។ ចំពោះការគំរាមកំហែងនេះ សម្តេចតេជោបានលើកឡើងថា ដោយសារមិនដឹងច្បាស់ថាចំណុចទាំង ១១ នោះនៅទីតាំងណាខ្លះ សម្តេចបានដាក់បទបញ្ជាដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ត្រូវវាយការពារគ្រប់ចំណុចដែលខ្មាំងបានវាយចូល។ សម្តេចតេជោ បានគូសបញ្ជាក់ពីប្រៀបឈ្នះនៃយុទ្ធសាស្ត្ររបស់កម្ពុជាថា៖ «យើងការពារទឹកដីយើងដោយមានលេណដ្ឋានរឹងមាំ ជាមួយអាវុធគ្រប់ប្រភេទ។ ឯសត្រូវឈ្លានពានត្រូវចល័តវាយចូលទីតាំងយើង ពួកគេមិនអាចទូលលេណដ្ឋានមកបានទេ ហើយក្បាលពួកគេក៏មិនបានប៉ានដែកដែរ»។ សម្តេចបានបន្ថែមថា ស្ថានភាពនេះផ្តល់ឱកាសឱ្យកម្ពុជាអនុវត្តយុទ្ធវិធីកម្ទេចកម្លាំងរស់របស់សត្រូវ តាមរយៈការចាត់តាំងទប់ទល់យ៉ាងមានប្រសិទ្ធភាព។ ឆ្លើយតបនឹងសម្តីរបស់មេទ័ពថៃ ដែលបានប្រកាសថា ដើម្បីសន្តិសុខប្រជាជនថៃ ពួកគេត្រូវតែបំផ្លាញសមត្ថភាពកម្លាំងការពារជាតិរបស់កម្ពុជាសម្រាប់រយៈពេលវែងនោះ សម្តេចតេជោបានចំអកថា សម្តីនេះហាក់បីដូចជាខ្លាំងជាងមហាអំណាចយោធាលើពិភពលោកទៅទៀត។ សម្តេចបានសង្កត់ធ្ងន់ថា៖ «យើងពិតជាមិនអង្គុយអោបដៃឱ្យអស់លោកបំផ្លាញតាមចិត្តចង់របស់អស់លោកទេ»។ នៅក្នុងសារដដែលនេះ សម្តេចតេជោ ក៏បានផ្ញើសារទៅកាន់ក្រុមអ្នករិះគន់មួយចំនួន ដែលកាលពីខែកក្កដាបានចោទប្រកាន់រដ្ឋាភិបាលថា «ល្មោភសង្គ្រាម» ពេលកម្ពុជាវាយតបត។ លុះដល់ពេលកម្ពុជាអត់ធ្មត់គោរពបទឈប់បាញ់ ដើម្បីស្វែងរកសន្តិវិធី ពួកគេបែរជាចោទថា «ខ្លាចថៃ ឬកាត់ដីឱ្យថៃដូរយកសន្តិភាព» ទៅវិញ។…

អានបន្ត “សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាបង្ខំចិត្តវាយបកដើម្បីការពារទឹកដី ក្រោយអត់ធ្មត់គោរពបទឈប់បាញ់ជាង ២៤ម៉ោង ដើម្បីទុកពេលជម្លៀសប្រជាជនទៅកាន់តំបន់សុវត្ថិភាព” »

ព័ត៌មានជាតិ

ឯកឧត្តម កើត រិទ្ធ ណែនាំដល់មន្ត្រីតុលាការទូទាំងប្រទេសត្រូវពង្រឹងគុណភាពការងារយុត្តិធម៌ និងអភិបាលកិច្ចផ្ទៃក្នុង

Posted on December 3, 2025 By Mah Khmer
ឯកឧត្តម កើត រិទ្ធ ណែនាំដល់មន្ត្រីតុលាការទូទាំងប្រទេសត្រូវពង្រឹងគុណភាពការងារយុត្តិធម៌ និងអភិបាលកិច្ចផ្ទៃក្នុង

សៀមរាប៖ ថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែង ព្រះរាជអាជ្ញាថ្មី នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានណែនាំ និងផ្ដាំផ្ញើដល់ចៅក្រម ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ក្រឡាបញ្ជី និងមន្ត្រីតុលាការទាំងអស់ នៅតាមសាលាជម្រះក្តី និងអង្គការអយ្យការអមសាលាជម្រះក្តីទូទាំងប្រទេស ដើម្បីលើកកម្ពស់វិស័យយុត្តិធម៌នៅកម្ពុជា ត្រូវយកចិត្តទុកដាក់ពង្រឹងគុណភាពការងារយុត្តិធម៌ ជាពិសេសការងារអភិបាលកិច្ចផ្ទៃក្នុងរបស់អង្គភាព។ ‎ ‎ឯកឧត្តម កើត រិទ្ធ បានជំរុញដោយផ្ដោតសំខាន់លើចំណុចគន្លឹះមួយចំនួនដូចជា ត្រូវពង្រឹងអភិបាលកិច្ចផ្ទៃក្នុង និងការដឹកនាំអង្គភាព និងស្ថាប័នរបស់ខ្លួនឱ្យបានល្អប្រសើរ ប្រកបដោយសាមគ្គីភាពផ្ទៃក្នុងល្អ និងកិច្ចសហប្រតិបត្តិការល្អជាមួយមន្ត្រីអនុវត្តច្បាប់ អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ។ មន្ត្រីទាំងអស់ ត្រូវបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវអភិក្រមដ៏ថ្លៃថ្លាបំផុតទាំង ៥ ចំណុចរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា គឺ៖ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង វះកាត់។ ត្រូវពង្រឹងគុណភាពនៃការចាត់ការសំណុំរឿងឱ្យបានត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមច្បាប់ និងនីតិវិធី។ ជាពិសេស ត្រូវខិតខំពង្រឹងគុណភាពនៃការសរសេរសាលក្រម…

អានបន្ត “ឯកឧត្តម កើត រិទ្ធ ណែនាំដល់មន្ត្រីតុលាការទូទាំងប្រទេសត្រូវពង្រឹងគុណភាពការងារយុត្តិធម៌ និងអភិបាលកិច្ចផ្ទៃក្នុង” »

ព័ត៌មានជាតិ

ក្រោមការដឹកនំាបញ្ជារពីលោកឧត្តមសេនីយ៍ទោ ហួត សុធី ចាត់ឱ្យកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ខ សហការជាមួយជំនាញរដ្ឋបាលព្រៃឈើបង្ក្រាបធ្យូងខុសច្បាប់ជាង១០០តោននៅកណ្ដាលក្រុងសៀមរាប

Posted on November 25, 2025 By Mah Khmer
ក្រោមការដឹកនំាបញ្ជារពីលោកឧត្តមសេនីយ៍ទោ ហួត សុធី ចាត់ឱ្យកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ខ សហការជាមួយជំនាញរដ្ឋបាលព្រៃឈើបង្ក្រាបធ្យូងខុសច្បាប់ជាង១០០តោននៅកណ្ដាលក្រុងសៀមរាប

ខេត្តសៀមរាប៖ ដោយទទួលបានបទបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ហួរ សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចាត់ឱ្យលោកឧត្តមសេនីយ៍ត្រី សឿន សេន ស្នងការរងទទួលផែនការងារប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំកម្លាំងនគរបាលចូលរួមសហការជាមួយជំនាញរដ្ឋបាលព្រៃឈើខេត្តសៀមរាប ចុះពិនិត្យទីតាំងស្តុកចំនួន២កន្លែង របស់ ឈ្មួញ មានឈ្មោះ ស៊ង វាសនា ភេទប្រុស អាយុ៦០ឆ្នាំ រកឃើញនិងដកហូតធ្យូងខុសច្បាប់ជាង១០០តោន កាលពីរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៥កន្លងទៅ។ ការចុះសហការរបស់កម្លំាងនគរបាលជាមួយជំនាញរដ្ឋបាលព្រៃឈើក្នុងពេលនោះគឺដើម្បីពិនិត្យទីតាំងស្តុកចំនួន២កន្លែងរបស់ឈ្មួញខាងលើ និងបានរកឃើញថា៖ ១. ទីតាំងស្តុកអុសចម្រុះ ស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុង-ខេត្តសៀមរាប មានអុសចម្រុះ សរុបចំនួន ២៥៥.៤៧៥ស្ទែរ (មានច្បាប់អនុញ្ញាត)។ ២. ទីតាំងស្តុកធ្យូង មានចំនួន ៥,០១៨ការ៉ុង ស្មើនឹង ១០០,៣៦០គីឡូក្រាម ស្ថិតនៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុង-ខេត្តសៀមរាប (គ្មានលិខិអនុញ្ញាត) ។ ដោយមានការបញ្ជារបស់ថ្នាក់ដឹកនាំខេត្តសៀមរាប ចំពោះករណីនេះ កម្លាំងចម្រុះ បានធ្វើការចាប់យកវត្ថុតាង ធ្យូងចំនួន៥,០១៨ការ៉ុង ស្មើនឹង ១០០,៣៦០kg បញ្ជូនទៅកាន់ខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប ដើម្បីអនុវត្តទៅតាមនីតិវិធី…

អានបន្ត “ក្រោមការដឹកនំាបញ្ជារពីលោកឧត្តមសេនីយ៍ទោ ហួត សុធី ចាត់ឱ្យកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ខ សហការជាមួយជំនាញរដ្ឋបាលព្រៃឈើបង្ក្រាបធ្យូងខុសច្បាប់ជាង១០០តោននៅកណ្ដាលក្រុងសៀមរាប” »

ព័ត៌មានជាតិ

បែកធ្លាយកាន់តែច្រើនឡើងអំពីឯកឧត្តម បណ្ឌិត ទីប្រឹក្សាក្រសួងព័ត៌មានម្នាក់គឺជាអតីតទណ្ឌិតព្រោះប្រព្រឹត្តិបទល្មើសដដែលៗ

Posted on November 7, 2025 By Mah Khmer
បែកធ្លាយកាន់តែច្រើនឡើងអំពីឯកឧត្តម បណ្ឌិត ទីប្រឹក្សាក្រសួងព័ត៌មានម្នាក់គឺជាអតីតទណ្ឌិតព្រោះប្រព្រឹត្តិបទល្មើសដដែលៗ

កាលពីលើកមុនមហាខ្មែរបានចុះផ្សាយអំពី ទីប្រឹក្សាក្រសួងព័ត៌មានម្នាក់ត្រូវបានព្រះរាជអាជ្ញានៃអយ្យការអមតុលាការខេត្តសៀមរាបសម្រេចឱ្យបើកការស៊ើបអង្កេតលើករណីឆបោក (សូមចុចអានអត្ថបទពេញ)។ សៀមរាប៖ ក្រោយការចុះផ្សាយរបស់អង្គភាពសារព័ត៌មានយើងខ្ញុំកន្លងមកក៏មានប្រជាពលរដ្ឋសុំមិនបញ្ជេញឈ្មោះ ធ្លាប់បានរងគ្រោះ ដោយសារបុគ្គលឈ្មោះ ធឹម សំផូត បានផ្ញើឯកសារពាក់ព័ន្ធមកកាន់អង្គភាពយើងខ្ញុំឱ្យជួយផ្សាយបន្ថែម។ ក្នុងនោះយើងបានរកឃើញសាវតារបស់បុគ្គល ធឹម សំផូត គឺមានតួនាទី និងការងារបីក្រសួង គឺ ទីប្រឹក្សាក្រសួងព័ត៌មាន មន្ត្រី នៃមន្ទីរមុខងារសាធារណៈខេត្តសៀមរាប និងជាពេទ្យធ្មេញ (ទន្តពេទ្យ) នេះទើបគេហៅថាមនុស្សពហុជំនាញ ដែលក្រសួងពាក់ព័ន្ធខ្វះមិនបានឬយ៉ាងណា? ១- បុគ្គលឈ្មោះ ធឹម សំផូត ធ្លាប់ជាទណ្ឌិត (ជាប់ទោសដោយបទល្មើសឆបោក) កាលពីកំឡុងឆ្នំា២០១២។ ប៉ុន្តែក្រោយពីពេញពីគុកមកវិញ បុគ្គលរូបនេះមិនបានកែប្រែខ្លួននោះទេ គឺនៅប្រព្រឹត្តិបទល្មើសដដែល។ ដោយនៅក្នុងខែតុលា ឆ្នំា២០២៥ នេះ បុគ្គលឈ្មោះ ធឹម សំផូត ត្រូវបានឯកឧត្តមព្រះរាជអាជ្ញារង នៃអយ្យការអមតុលាការខេត្តសៀមរាបចេញដីកាសម្រេចឲ្យបើកការស៊ើបអង្កេតលើករណីឆបោក និងត្រូវបាននគរបាលយុត្តិធម៌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបចេញលិខិតកោះហៅឱ្យចូលខ្លួនកាលពីថ្ងៃទី២៤ ខែតុលាឆ្នំា២០២៥ វេលាម៉ោង០៨ និង៣០ នាទីព្រឹក ដោយយោងទៅតាមពាក្យបណ្តឹងរបស់ស្ត្រីម្នាក់ ដោយមានលិខិតលេខ៖ ១៤៤/២០២៥ ល.ក.ហ ។ ២-បុគ្គលឈ្មោះ ធឹម សំផុត…

អានបន្ត “បែកធ្លាយកាន់តែច្រើនឡើងអំពីឯកឧត្តម បណ្ឌិត ទីប្រឹក្សាក្រសួងព័ត៌មានម្នាក់គឺជាអតីតទណ្ឌិតព្រោះប្រព្រឹត្តិបទល្មើសដដែលៗ” »

ព័ត៌មានជាតិ

ថ្នាក់ដឹកនាំខេត្តសៀមរាប ជំរុញដល់អាជ្ញាធរមានសមត្ថកិច្ចក្នុងការធ្វើបច្ចុប្បន្នភាព ពីលទ្ធផលក្នុងការដោះស្រាយ សំណួរ និង សំណូមពរដែលប្រជាពលរដ្ឋលើកឡើង

Posted on November 3, 2025 By Mah Khmer
ថ្នាក់ដឹកនាំខេត្តសៀមរាប ជំរុញដល់អាជ្ញាធរមានសមត្ថកិច្ចក្នុងការធ្វើបច្ចុប្បន្នភាព ពីលទ្ធផលក្នុងការដោះស្រាយ សំណួរ និង សំណូមពរដែលប្រជាពលរដ្ឋលើកឡើង

ខេត្តសៀមរាប៖ ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត បានធ្វើការជំរុញដល់លេខាធិការដ្ឋាន ធ្វើកិច្ចសហការជាមួយមន្ទីរ អង្គភាពពាក់ព័ន្ធ រួមនឹងរដ្ឋបាលក្រុង ស្រុក ក្នុងការធ្វើបច្ចុប្បន្នភាព ពីលទ្ធផលក្នុងការដោះស្រាយ សំណួរ និង សំណូមពរដែលប្រជាពលរដ្ឋលើកឡើងនៅក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ឆ្នាំ២០២៤ នៅតាមបណ្តាក្រុង ស្រុក ដើមី្បយកទៅធ្វើការបង្ហាញជូនបងប្អូន នៅក្នុងវេទិកាឆ្នាំ២០២៥ខាងមុខនេះ។ ការលើកឡើងបែបនេះ ក្នងឱកាសឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក នាក់ ណេរ៉ុន អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១៨របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៤ នាថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ នៅសាលប្រជុំសាលាខេត្ត ដោយមានការចូលរួមពីឯកឧត្តម​ លោកជំទាវ ជាសមាជិក​ សមាជិកាក្រុមប្រឹក្សាខេត្ត អស់លោក លោកស្រីជាគណៈអភិបាលខេត្ត នាយក នាយករង រដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់ការ អង្គភាពចំណុះសាលាខេត្ត និង…

អានបន្ត “ថ្នាក់ដឹកនាំខេត្តសៀមរាប ជំរុញដល់អាជ្ញាធរមានសមត្ថកិច្ចក្នុងការធ្វើបច្ចុប្បន្នភាព ពីលទ្ធផលក្នុងការដោះស្រាយ សំណួរ និង សំណូមពរដែលប្រជាពលរដ្ឋលើកឡើង” »

ព័ត៌មានជាតិ

ទីប្រឹក្សាក្រសួងព័ត៌មានម្នាក់ត្រូវបានព្រះរាជអាជ្ញានៃអយ្យការអមតុលាការខេត្តសៀមរាបសម្រេចឱ្យបើកការស៊ើបអង្កេតលើករណីឆបោក

Posted on October 27, 2025October 28, 2025 By Mah Khmer
ទីប្រឹក្សាក្រសួងព័ត៌មានម្នាក់ត្រូវបានព្រះរាជអាជ្ញានៃអយ្យការអមតុលាការខេត្តសៀមរាបសម្រេចឱ្យបើកការស៊ើបអង្កេតលើករណីឆបោក

សៀមរាប៖ យោងតាមដីលិខិតកោះហៅ ដែលអង្គភាពសារព៏ត៌មានមហាខ្មែរ ទទួលបាននោះ គឺលោក ធឹម សំផូត ដែលមានងារជាឯកឧត្តមបណ្ឌិត និងជាទីប្រឹក្សាក្រសួងព័ត៌មាន ដែលគេស្គាល់ថាមនុស្សពហុជំនាញ ក្នុងនោះជាទីប្រឹក្សាក្រសួងព័ត៌មានផង ជាមន្ត្រីនីក្រសួងមុខងារសាធារណៈផង និងជាទន្តបណ្ឌិតផង ត្រូវបានឯកឧត្តមព្រះរាជអាជ្ញារង នៃអយ្យការអមតុលាការខេត្តសៀមរាបចេញដីកាសម្រេចឲ្យបើកការស៊ើបអង្កេតលើករណីឆបោក និងត្រូវបាននគរបាលយុត្តិធម៌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបចេញលិខិតកោះហៅឱ្យចូលខ្លួនកាលពីថ្ងៃទី២៤ ខែតុលាឆ្នំា២០២៥ វេលាម៉ោង០៨ និង៣០ នាទីព្រឹក ដោយយោងទៅតាមពាក្យបណ្តឹងរបស់ស្ត្រីម្នាក់។ ក្នុងលិខិតកោះហៅនោះបានបញ្ជាក់យ៉ាងច្បាស់អំពីឈ្មោះ ធឹម សំផូត អាយុ ៣៨ឆ្នាំ សញ្ញាតិខ្មែរ មុខរបរទីប្រឹក្សាក្រសួងព័ត៌មាន ទីលំនៅបច្ចុប្បន្នភូមិមណ្ឌល៣ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ ស្ត្រីម្នាក់បានថ្លៃងប្រាប់អង្គភាពសារព័ត៌មានមហាខ្មែរថា៖ កាលចុងឆ្នាំ ២០២៣ ជនរងគ្រោះបានពរចៅដើរលេងតាមបណ្ដោយមាត់ស្ទឹងសៀមរាបស្ថិតនៅក្នុងភូមិមណ្ឌលបីសង្កាត់ ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ក៏ប្រទះជួបជនសង្ស័យដែលមានងារជាឯកឧត្តមកំពុងកាប់ដើមដំឡូងនៅក្នុងចំការរបស់គាត់ឃើញដូចនេះជនរងគ្រោះក៏សុំដើមដំឡូងយកទៅដាំធ្វើពូជ បន្ទាប់មកក៏និយាយជជែកគ្នាលេងពីនេះពីនោះ។ ក្រោយមកទៀតឯកឧត្តមបានសួរថាអ៊ីមានកូនចង់ធ្វើទាហានអត់ ? គេជ្រើសរើសច្រើននាក់ណាស់បន្ទាប់មកជនរងគ្រោះបានប្រាប់ថាមានកូន ១ នាក់ចង់ចូលដែរ ហើយជនសង្ស័យបានប្រាប់ថាអ៊ីនៅភូមិជាមួយគ្នាខ្ញុំយកតែ 8.500 ដុល្លារទេ បើនៅតាមខេត្តផ្សេងៗខ្ញុំយកគេមួយនាក់ 13000 ដុល្លារ ។ហើយជនរងគ្រោះបាននិយាយថាស្រុកឥឡូវខ្ញុំខ្លាចតែគេបោកទេ បន្ទាប់មកទៀតឯកឧត្តមបាននិយាយថាបើគេបោកគាត់…

អានបន្ត “ទីប្រឹក្សាក្រសួងព័ត៌មានម្នាក់ត្រូវបានព្រះរាជអាជ្ញានៃអយ្យការអមតុលាការខេត្តសៀមរាបសម្រេចឱ្យបើកការស៊ើបអង្កេតលើករណីឆបោក” »

ព័ត៌មានជាតិ

សេចក្តីប្រកាសព័ត៌មាន ទីភ្នាក់ងារសារព័ត៌មាន លឹម សំបូរ ញូស៍ & សារព័ត៌មានមហាខ្មែរ

Posted on October 24, 2025 By Mah Khmer
សេចក្តីប្រកាសព័ត៌មាន  ទីភ្នាក់ងារសារព័ត៌មាន លឹម សំបូរ ញូស៍ & សារព័ត៌មានមហាខ្មែរ

សេចក្តីប្រកាសព័ត៌មាន ទីភ្នាក់ងារសារព័ត៌មាន លឹម សំបូរ ញូស៍ & សារព័ត៌មានមហាខ្មែរ មានកិត្តិយសសូមគោរពជម្រាបជូន សាធារណជន និងអ្នកសារព័ត៌មានមេត្តាជ្រាបថា៖ ក្រោយមានការសម្របសម្រួល និងពិភាក្សាដោយសុទ្ធចិត្តពី មន្ទីរព័ត៌មានខេត្តសៀមរាប។ ហេតុដូច្នេះ អង្គភាពសារព័ត៌មានយើងខ្ញុំសម្រេច លុបចេញនូវអត្ថបទដែលបានផ្សាយអំពី “ឯកឧត្តម បណ្ឌិត មួយរូប” កាលពីថ្ងៃទី ១៨, ១៩, ២០ និង ២១ ខែតុលា ឆ្នាំ ២០២៥។ ប៉ុន្តែក្នុងករណីដែលមានការវិវឌ្ឍន៍ព័ត៌មាន ឬកើតមានភាពមិនប្រក្រតី និងបញ្ហាផ្សេងៗ អង្គភាពសារព័ត៌មានយើងខ្ញុំ នឹងធ្វើការចុះផ្សាយសារជាថ្មី ដោយអនុវត្តតាមក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន។ ការសម្រេចនេះ ដើម្បីទុកសិទ្ធិឲ្យគូភាគីទាំងពីរបន្តដោះស្រាយបញ្ហាដោយសន្តិវិធី ឬតាមនីតិវិធី តុលាការ។ អាស្រ័យហេតុដូចបានគោរពជម្រាបជូនខាងលើ សូមសាធារណជន និងអ្នកសារព័ត៌មានមេត្តាជ្រាប ជាព័ត៌មាន នឹងទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់បំផុតពីយើងខ្ញុំ។

ព័ត៌មានជាតិ

ដំណឹងបន្ទាន់! កងទ័ពថៃចេញសេចក្តីព្រមានដល់ពលរដ្ឋខ្មែរដែលនៅតាមព្រំដែន

Posted on September 19, 2025 By Mah Khmer
ដំណឹងបន្ទាន់! កងទ័ពថៃចេញសេចក្តីព្រមានដល់ពលរដ្ឋខ្មែរដែលនៅតាមព្រំដែន

ដំណឹងបន្ទាន់! កងទ័ពថៃចេញសេចក្តីព្រមានដល់ពលរដ្ឋខ្មែរដែលនៅតាមព្រំដែន នេះបើតាមសារព័ត៌មានរបស់ថៃឈ្មោះ Khaosod English ចេញផ្សាយវេលាម៉ោង ១០យប់ ថ្ងៃទី១៨ ខែកញ្ញា ឆ្នំា២០២៥! ខាងក្រោមនេះជាអត្ថបទជាភាសាអង់គ្លេស ដែលសារព័ត៌មានមហាខ្មែរយកមកបកប្រែជូនប្រជាពលរដ្ឋខ្មែរយើងឱ្យមានការប្រុងប្រយ័ត្នខ្ពស់៖ នៅថ្ងៃទី១៨ ខែកញ្ញា ទំព័រផ្លូវការរបស់កងយោធពលខេមរភូមិន្ទថៃ បានបង្ហោះសេចក្តីថ្លែងការណ៍មួយ បង្ហាញពីការដាក់ទណ្ឌកម្មផ្លូវច្បាប់ចំពោះពលរដ្ឋខ្មែរ ដែលបង្កការរំខានក្នុងទឹកដីថៃ បន្ទាប់ពីមានការប៉ះទង្គិចកាលពីម្សិលមិញនៅ ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ (Ban Nong Ya Kaew ក្នុងខេត្តស្រះកែវ)។ សេចក្តីប្រកាសនោះបានបញ្ជាក់ថា៖ «សូមប្រយ័ត្នប្រជាពលរដ្ឋខ្មែរ! នេះជាទឹកដីអធិបតេយ្យរបស់ថៃ បើអ្នកបង្កបញ្ហាក្នុងព្រះរាជាណាចក្រថៃ ហើយត្រូវចាប់ខ្លួនអ្នកនឹងប្រឈមនឹងការផាកពិន័យដូចតទៅ៖ 1. ការចូលដោយខុសច្បាប់(សំដៅលើការចូលទឹកដីរបស់ថៃ)៖ ត្រូវចាប់ដាក់ពន្ធនាគាររហូតដល់ ២ឆ្នាំ ឬពិន័យជាប្រាក់ ២០,០០០បាត (ស្មើ៖២,៥២០,០០០រៀល) 2. ការបំផ្លាញទ្រព្យសម្បត្តិរបស់រដ្ឋាភិបាល (ដូចជាការរុះរើលួសបន្លា)៖ ត្រូវចាប់ដាក់ពន្ធនាគារ ៥ឆ្នាំ និងពិន័យជាប្រាក់១០០,០០០បាត (ស្មើ៖១២,៦០០,០០០រៀល) ៣.លួចទ្រព្យសម្បត្តិរដ្ឋ (យកបន្លាលួស)៖ ត្រូវចាប់ពន្ធនាគារពី១ឆ្នាំ ដល់៧ឆ្នាំ និងពិន័យជាប្រាក់ពី២០.០០០ ទៅ១៤ម៉ឺនបាត (ឬពីចន្លោះ ១២.៦០០.០០០-១៧.៦២០.០០០រៀល) 4….

អានបន្ត “ដំណឹងបន្ទាន់! កងទ័ពថៃចេញសេចក្តីព្រមានដល់ពលរដ្ឋខ្មែរដែលនៅតាមព្រំដែន” »

ព័ត៌មានជាតិ

ចាប់ខ្លួនជនជាតិវៀតណាម ១៤៩នាក់ ខ្មែរ​ ៨៥នាក់​ ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកអនឡាញដ៏ធំមួយនៅកណ្តាលរាជធានីភ្នំពេញ

Posted on July 15, 2025 By Mah Khmer
ចាប់ខ្លួនជនជាតិវៀតណាម ១៤៩នាក់ ខ្មែរ​ ៨៥នាក់​ ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកអនឡាញដ៏ធំមួយនៅកណ្តាលរាជធានីភ្នំពេញ

ភ្នំពេញ៖​ កម្លាំងចម្រុះនៃរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញ ដោយសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥។ បានចុះបង្រ្កាបទីតាំងសង្ស័យពាក់ព័ន្ធនឹងបទល្មើសឆបោកអនឡាញ (Online Scams)​ មួយកន្លែង ដែលមានទីតាំងនៅក្នុងអគារលេខ១៥ ផ្លូវ១២៨ ភូមិ៦ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ក្នុងប្រតិបត្តិការបង្រ្កាបនេះ ក្រុមសមត្ថកិច្ចបានរកឃើញជនជាតិវៀតណាម សរុបចំនួន ១៤៩នាក់ (ស្រី២៣នាក់)​ និងជនជាតិខ្មែរ​ ៨៥នាក់ (ស្រី១៧ នាក់)​ ដែលមានមុខរបរជាជាងភ្លើង កម្មករសំណង់​ សន្តិសុខ មកពីក្រុមហ៊ុនសេវាកម្មសន្តិសុខឈ្មោះ ហាន ហុង, និងជាចុងភៅ​ និងកូនកាំបិត ផងដែរ។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងអនុវត្តនីតិវិធីអន្តោប្រវេសន៍ចំពោះជនជាតិវៀតណាមដែលពាក់ព័ន្ធ និងបានប្រគល់ជនជាតិខ្មែរចំនួន ៦៧នាក់ (ស្រី ១២នាក់)​ ព្រមទាំងមធ្យោបាយសម្ភារជូនស្នងការដ្ឋានរាជធានីភ្នំពេញដើម្បីបន្តអនុវត្តនីតិវិធី ខណៈអនុវត្តវិធានការអប់រំណែនាំដល់អ្នកពាក់ព័ន្ធផ្សេងទៀត និង បានប្រគល់ជូនទីតាំងអគារជូនម្ចាស់អគារគ្រប់គ្រងបន្តវិញ៕

ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប ត្រូវបាន ឯកឧត្តម នាយឧត្តមសេនីយ៍ សួស អង្គារ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លើកសសើរ ជាស្នងការគំរូ

Posted on July 14, 2025 By Mah Khmer
លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប ត្រូវបាន ឯកឧត្តម នាយឧត្តមសេនីយ៍ សួស អង្គារ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លើកសសើរ ជាស្នងការគំរូ

លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប ត្រូវបាន ឯកឧត្តម នាយឧត្តមសេនីយ៍ សួស អង្គារ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លើកសសើរ ជាស្នងការគំរូ ក្នុងឱកាសប្រជុំបូកសរុប ឆមាសទី១ ភូមិឃុំសង្កាត់មានសុវត្ថិភាព១ សៀមរាប៖ ថ្ងៃចន្ទ ៤រោច ខែអសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង០៨:៣០នាទី នៅសាលប្រជុំសាលាខេត្ត លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប អញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបរបាយការណ៍ ស្តីពីការអនុវត្តគោលនយោបាយ “ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព” ប្រចាំឆមាសទី១ ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សួស អង្គារ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ។ ក្នុងនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ សួស អង្គារ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លើកសសើរ លោកឧត្តមសេនីយ៍ទោ ហួត…

អានបន្ត “លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប ត្រូវបាន ឯកឧត្តម នាយឧត្តមសេនីយ៍ សួស អង្គារ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លើកសសើរ ជាស្នងការគំរូ” »

ព័ត៌មានជាតិ

ជេីងខ្លាំងបោកតាម AI ត្រូវបាន ស្នងការខេត្តសៀមរាបចាប់វាស់កម្ពស់ និងបញ្ជូនទៅតុលាការ

Posted on July 9, 2025 By Mah Khmer
ជេីងខ្លាំងបោកតាម AI ត្រូវបាន ស្នងការខេត្តសៀមរាបចាប់វាស់កម្ពស់  និងបញ្ជូនទៅតុលាការ

សៀមរាបប៖ ដោយបានការយកចិត្តទុកដាក់ និងដឹកនាំបញ្ជាដោយផ្ទាល់ដោយ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប។ នៅល្ងាចថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា និងកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម បានចូលរួមសហការជាមួយកម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ហុង ភា ភេទប្រុស អាយុ៣០ឆ្នាំ បច្ចុប្បន្នរស់នៅ ភូមិបន្ទាត់បោះ ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប ក្នុងករណី ឆបោក តាមរយៈបណ្តាញសង្គម ដែលបានបង្កើតគណនីហ្វេសប៊ុកមួយមាន ឈ្មោះ ខ្មែរ ខ្មែរ (ប្រើប្រាស់បច្ចុប្បន្ន) និងគណនីហ្វេសប៊ុកចំនួន ០៤ទៀត ដែលមានឈ្មោះ ហុង ភា, ម៉េសៀមរាប, Ah Su, ម៉ែសៀមរាប។ ដោយក្នុងអំឡុងឆ្នាំ២០២៥នេះ ជនសង្ស័យខាងលើ បានប្រើប្រាស់គណនីហ្វេសប៊ុក ឈ្មោះ ខ្មែរ ខ្មែរ បង្ហោះនូវរូបភាពកុមារកំព្រា…

អានបន្ត “ជេីងខ្លាំងបោកតាម AI ត្រូវបាន ស្នងការខេត្តសៀមរាបចាប់វាស់កម្ពស់ និងបញ្ជូនទៅតុលាការ” »

ព័ត៌មានជាតិ

ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បង្ហាញកម្លាំង និងយុទ្ធោបករណ៍ ត្រៀមចូលរួមសមរភូមិជាមួយកងទ័ពការពារទឹកដី

Posted on June 28, 2025 By Mah Khmer
ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បង្ហាញកម្លាំង និងយុទ្ធោបករណ៍ ត្រៀមចូលរួមសមរភូមិជាមួយកងទ័ពការពារទឹកដី

សៀមរាប៖ នៅព្រឹកថ្ងៃសៅរ៍ ទី២៨ ខែមិថុនា ឆ្នាំ២០២៥ នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារចំពោះកិច្ចដើម្បីត្រួតពិនិត្យកម្លាំង និងយុទ្ធោបករណ៍ នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ សួស អង្គារ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ ពិធីនេះមានការអញ្ជើញចូលរួមពីប្រតិភូអមដំណើរអភិបាលរងខេត្ត លោកស្នងការ លោក-លោកស្រី ស្នងការរង លោកនាយការិយាល័យទាំង៣៣ លោកអធិការនគរបាលក្រុង-ស្រុកទាំង១៣ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០០ លោកនាយប៉ុស្តិ៍ការពារទាំង៦ ចំណុះឲ្យការិយាល័យនគរបាលការពារបេតិកភណ្ឌ និងកម្លាំងត្រៀមអន្តរាគមន៍ផងដែរ។ ជាកិច្ចចាប់ផ្តើម លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានថ្លែងសុន្ទរកថាស្វាគមន៍ រាយការណ៍អំពីវឌ្ឍនភាព និងការបង្កើតក្រុមការងារដើម្បីត្រួតពិនិត្យកម្លាំងត្រៀមអន្តរាគមន៍ ដែលមានកម្លាំងសរុបចំនួន ១៥៦នាក់ និងត្រូវបានបែងចែកជា ៤កងអនុសេនាតូច ដែលមាន លោកស្នងការរង ជាមេបញ្ជាការដឹកនាំ និងបានត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ ទាំងសម្ភារៈចាំបាច់ មធ្យោបាយដឹកជញ្ជូន បរិក្ខាពេទ្យ និងសង្រ្គោះ ដោយប្រើប្រាស់កម្លាំងសរុប និងមធ្យោបាយសរុប ដើម្បីប្រមូលផ្តុំកម្លាំងត្រៀមអន្តរាគមន៍ ២៤ម៉ោង/២៤ម៉ោង ក្នុងភារកិច្ចការពារសន្តិសុខ…

អានបន្ត “ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បង្ហាញកម្លាំង និងយុទ្ធោបករណ៍ ត្រៀមចូលរួមសមរភូមិជាមួយកងទ័ពការពារទឹកដី” »

ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ដែលប្រើល្បិច លួចកេងបន្លំយកលុយនៅតាមកន្លែងផ្តល់សេវាផ្ទេរលុយវីង(Wing)ត្រូវបានឃាត់ខ្លួនបានហើយ

Posted on June 28, 2025 By Mah Khmer
ជនសង្ស័យម្នាក់ដែលប្រើល្បិច លួចកេងបន្លំយកលុយនៅតាមកន្លែងផ្តល់សេវាផ្ទេរលុយវីង(Wing)ត្រូវបានឃាត់ខ្លួនបានហើយ

សៀមរាប: នៅថ្ងៃទី២៦​ ខែមិថុនា​ ឆ្នាំ២០២៥​ យោងតាមការផ្តល់ព័ត៌មាន ពីបងប្អូនអាជីវករ និងដោយមានការចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងដោយមានកិច្ច សហការល្អ ពីនគរបាលខេត្តសៀមរាប និងនគរបាលខេត្តត្បូងឃ្មុំ កម្លាំងនគរបាលស្រុកប្រាសាទបាគង បានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន០១ នាក់ ដែលបានធ្វើសកម្មភាពដេីរដូរលុយតាមស្នាក់ការវីង ក្នុងស្រុកប្រាសាទបាគង​ តែដោយសារបងប្អូនអជីវករ ធ្លាប់ឃើញភិនភាគជនសង្ស័យរូបនេះ ដូចជនសង្ស័យ ដែលអ្នករងគ្រោះបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុគ ពាក់ព័ន្ធ ករណីដាក់ថ្នាំ លួចលុយ(កេងបន្លំលុយតាមស្នាក់ការវីង)កន្លងមក ក៏បានរាយការណ៍ មក អធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ភ្លាមៗកម្លាំងយេីង បានចេញអន្តរាគមន៍ និងនាំជនសង្ស័យរូបនេះ មក អធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ដេីម្បីសាកសួរ​នាំ ។ បន្ទាប់ពីបានធ្វើការសាកសួរនាំ ទើបយើងដឹងថា​ ជនសង្ស័យ​រូបនេះ ជាជនជាតិចិន​ មានឈ្មោះ LUO GONGZHENG. ភេទប្រុស អាយុ៤៨ឆ្នាំ ក្រោយមកទៀត ដោយមានកិច្ចសហការល្អ រវាង នគរបាលផែនការងារព្រហ្មទណ្ឌខេត្តសៀមរាប និងនគរបាលផែនការងារព្រហ្មទណ្ឌខេត្តត្បូងឃ្មុំ យើងបានស្រាវជ្រាវ ដឹងបន្តទៀតថា…

អានបន្ត “ជនសង្ស័យម្នាក់ដែលប្រើល្បិច លួចកេងបន្លំយកលុយនៅតាមកន្លែងផ្តល់សេវាផ្ទេរលុយវីង(Wing)ត្រូវបានឃាត់ខ្លួនបានហើយ” »

ព័ត៌មានជាតិ

កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារចំពោះកិច្ចដើម្បីត្រួតពិនិត្យកម្លាំង និងយុទ្ធោបករណ៍ នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប

Posted on June 28, 2025 By Mah Khmer
កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារចំពោះកិច្ចដើម្បីត្រួតពិនិត្យកម្លាំង និងយុទ្ធោបករណ៍ នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប

សៀមរាប ៖ នៅព្រឹកថ្ងៃសៅរ៍ ៣កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារចំពោះកិច្ចដើម្បីត្រួតពិនិត្យកម្លាំង និងយុទ្ធោបករណ៍ នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សួស អង្គារ៍ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ប្រតិភូអមដំណើរ ឯកឧត្តម អភិបាលរងខេត្ត លោកស្នងការ លោក-លោកស្រី ស្នងការរង លោកនាយការិយាល័យទាំង៣៣ លោកអធិការនគរបាលក្រុង-ស្រុកទាំង១៣ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០០ លោកនាយប៉ុស្តិ៍ការពារទាំង៦ ចំណុះឲ្យការិយាល័យនគរបាលការពារបេតិកភណ្ឌ និងកម្លាំងត្រៀមអន្តរាគមន៍ផងដែរ។ ជាកិច្ចចាប់ផ្តើម លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានថ្លែងសុន្ទរកថាស្វាគមន៍ រាយការណ៍អំពីវឌ្ឍនភាព និងការបង្កើតក្រុមការងារដើម្បីត្រួតពិនិត្យកម្លាំងត្រៀមអន្តរាគមន៍ ដែលមានកម្លាំងសរុបចំនួន ១៥៦នាក់…

អានបន្ត “កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារចំពោះកិច្ចដើម្បីត្រួតពិនិត្យកម្លាំង និងយុទ្ធោបករណ៍ នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប” »

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍ពលរដ្ឋខ្មែរដែលកំពុងរស់នៅ ឬធ្វើការនៅប្រទេសថៃ ត្រឡប់មកកម្ពុជាវិញ មិនអាចឲ្យក្រុមជ្រុលនិយមប្រមាថបានឡើយ

Posted on June 16, 2025 By Mah Khmer
សម្ដេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍ពលរដ្ឋខ្មែរដែលកំពុងរស់នៅ ឬធ្វើការនៅប្រទេសថៃ ត្រឡប់មកកម្ពុជាវិញ មិនអាចឲ្យក្រុមជ្រុលនិយមប្រមាថបានឡើយ

ភ្នំពេញ៖ ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច សម្ដេចតេជោ ហ៊ុន សែន បានប្រកាសស្វាគមន៍ឲ្យប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ ឬធ្វើការនៅក្នុងប្រទេសថៃ ត្រឡប់មកប្រទេសកម្ពុជាវិញ ដោយមិនអាចនៅឲ្យក្រុមជ្រុលនិយមថៃប្រមាថមើលងាយបានឡើយ។ ក្នុងឱកាសថ្លែងសារពិសេសចេញពីវិមានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ពលរដ្ឋខ្មែរគ្មានលិខិត ហើយអាចធ្វើដំណើរមកបាន គឺរាជរដ្ឋាភិបាលទទួលយកទាំងអស់ ខាងកម្ពុជាមិនត្រូវការលិខិតស្នាមអ្វីទាំងអស់។ បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន, ក្នុងករណីពលរដ្ឋខ្មែរធ្វើការនៅថៃ ហើយគ្មានលិខិតស្នាម អាចទៅរកលិខិតស្នាមនៅស្ថានទូត ឬកុងស៊ុលកម្ពុជា មានអនុព័ន្ធផ្នែការងារផងដែរ។ សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «អ្នកដែលត្រូវការលិខិតស្នាម គឺត្រូវទៅរកនៅស្ថានទូត និងបណ្ដាកុងស៊ុលកម្ពុជា ដែលក្នុងនោះមានអនុព័ន្ធការងារផងដែរ។ ប៉ុន្ដែសម្រាប់អ្នកដែលគ្មានលិខិតហើយអាចធ្វើដំណើរមកបាន រាជរដ្ឋាភិបាលកម្ពុជាទទួលយកទាំងអស់ មានឬគ្មានលិខិតឲ្យតែជាជនជាតិខ្មែរ គឺទទួលយកទាំងអស់ព្រោះយើងត្រូវតែទទួលយកពលរដ្ឋយើងត្រឡប់មកវិញ កុំទុកឲ្យគេប្រមាថ កុំឲ្យគេធ្វើបាប ព្រោះទង្វើនៃការរើសអើងជាតិសាសន៍នៅក្នុងប្រទេសថៃ ទៅលើពលករកម្ពុជាកំពុងឡើងកម្ដៅ»។ ក្នុងន័យនេះ សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ក្នុងករណីពលរដ្ឋដែលគ្មានលិខិតស្នាម ហើយអាចធ្វើដំណើរមកព្រំដែនបានសូមអញ្ជើញធ្វើដំណើរមក ព្រោះមកដល់ទឹកដីខ្មែរហើយអាជ្ញាធរមិនត្រូវការលិខិតស្នាមអ្វីទាំងអស់។…

អានបន្ត “សម្ដេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍ពលរដ្ឋខ្មែរដែលកំពុងរស់នៅ ឬធ្វើការនៅប្រទេសថៃ ត្រឡប់មកកម្ពុជាវិញ មិនអាចឲ្យក្រុមជ្រុលនិយមប្រមាថបានឡើយ” »

ព័ត៌មានជាតិ

រដ្ឋមន្រ្តីការពារជាតិថៃ ស្នើឱ្យកម្ពុជាដកទ័ព តែត្រូវរដ្ឋមន្រ្តីការពារជាតិកម្ពុជាបដិសេធ!

Posted on June 6, 2025 By Mah Khmer
រដ្ឋមន្រ្តីការពារជាតិថៃ ស្នើឱ្យកម្ពុជាដកទ័ព តែត្រូវរដ្ឋមន្រ្តីការពារជាតិកម្ពុជាបដិសេធ!

នៅរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានជួបពិភាក្សាជាមួយឯកឧត្តម Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ អំពីភាពតានតឹងតាមព្រំដែន ដែលបានប្រព្រឹត្តទៅនៅស្រុកអារញ្ញប្រថេត ខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ ជាលទ្ធផលនៃកិច្ចប្រជុំ យើងបាន៖ – ឯកភាពកាត់បន្ថយភាពតានតឹង ដោយភាគីយើងទាំងពីរ បានរក្សាការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក ការយោគយល់គ្នា និងរក្សាការសន្ទនាដោយសន្តិវិធីទៅថ្ងៃខាងមុខទៀត ក្នុងគោលបំណង ចៀសវាងការប៉ះទង្គិចយោធាគ្នា កម្ពុជា-ថៃ។ – ចំនុចភាគីថៃ បានស្នើសុំឲ្យកម្ពុជាដកកងទ័ពចេញពីទីតាំងឈរជើងនៅតំបន់មុំបីដែលប្រយុទ្ធគ្នាកាលពីថ្ងៃទី២៨ ឧសភាកន្លងទៅ ភាគីកម្ពុជាបដិសេធមិនទទួលយកការស្នើសុំនោះទេ ព្រោះទីតាំងខាងលើ ជាទីតាំងស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ដែលបានឈរជើងជាអចិន្ត្រៃយ៍តាំងពីដើមរៀងមក ។ ភាគីកម្ពុជា មិនអាចថយពីទីតាំងដែលកងទ័ពកម្ពុជាបានឈរជើងជាយូរណាស់មកហើយ និងដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា បានឡើយ។ – ដរាបណាភាគីថៃ នៅប្រើ ផែនទីខុសគ្នា មាត្រដ្ឋានខុសគ្នា នោះយើងនឹងមិនអាចរកចំនុចកណ្តាលក្នុងការថែរក្សាស្ថិរភាពព្រំដែនបានឡើយ។ ភាគីកម្ពុជា នៅតែប្រកាន់ស្មារតី នៃការគោរពអនុស្សរណៈ នៃការយោគយល់គ្នា ឆ្នាំ២០០០ (MOU 2000)…

អានបន្ត “រដ្ឋមន្រ្តីការពារជាតិថៃ ស្នើឱ្យកម្ពុជាដកទ័ព តែត្រូវរដ្ឋមន្រ្តីការពារជាតិកម្ពុជាបដិសេធ!” »

ព័ត៌មានជាតិ

Posts pagination

1 2 … 7 Next
  • ចាប់ពីចុងសប្តាហ៍នេះ​ទៅ​ឆ្នាំ​ទាំង​៧​ង៉ូ​វ​ហេង​ល្អ​ហូរ​មាស​ហូរ​ប្រាក់​ចូលមក ហោរាសាស្ត្រ
  • ល្អ​ណាស់​! ​ឆ្នាំ​ទាំង​៦​ ជូត ថោះ ម្សាញ់ រកា មមី កុរ រាសី​ខ្ពស់​ លាភ​ធំ​ សំណាងល្អលុយ​ហូរបន្ត​បី​ថ្ងៃ ហោរាសាស្ត្រ
  • សម្ដេចតេជោ ហ៊ុន សែន ព្រមានបិទ Facebook មិនឱ្យប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា ព័ត៌មានជាតិ
  • Siem Reap City 2025: Where Ancient Heritage Meets Modern Innovation English
  • គម្រោងផ្លូវដែកតភ្ជាប់ពីចិនមកកម្ពុជាកំពុងពិភាក្សាគ្នា សេដ្ឋកិច្ច
  • អធិការដ្ឋាននគរបាលក្រុងរុនតាឯក តេជោសែន ចេញសេចក្តីបំភ្លឺព័ត៌មាន ជុំវិញករណី​ ចាប់ និងដកហូតសាច់គោចំនួន ១៥គីឡូ ជីវិតនិងសង្គម
  • លាភសំណាងពិតៗបានមកដល់ហើយ! បាំងតែប៉ុន្មានថ្ងៃទៀតទេ ជូត វក ឆ្លូវ ថោះ កុរ ម្សាញ់ និង រោង ទេវតាទ្រព្យនាំសំណាង ជួបលាភធំក្នុងជីវិតជាក់ជាមិនខាន ហោរាសាស្ត្រ
  • អ្នកឧកញ៉ា​ឡេង ណាវ៉ាត្រាសម្រេច​​​ធ្វើកិច្ច​សន្យាបន្ថែមសុំ​ពន្យារ​ពេល​​៣ឆ្នាំ ដើម្បីបញ្ចប់គម្រោង​ និងហាម​អតិថិជន​ផ្សព្វផ្សាយ​​អាក្រក់​ពី​ខ្លួន ព័ត៌មានជាតិ

Address: House#111 group 06, Watbo village, Sangkat salakamreuk, Siem Reap city, Siem Reap province.

ទូរស័ព្ទលេខ៖ 069​ 522 333 Tel: 069 522 333 | អ៊ីម៉ែល៖ info@mahakhmer.com

Copyright © 2019-2025 | Maha Khmer & LSN Pte., Ltd | Email: info@mahakhmer.com | Tel: 012 927 732 . 015 883 332

Powered by Sambo Lim

Accessibility Adjustments

Powered by OneTap

How long do you want to hide the toolbar?
Hide Toolbar Duration
Select your accessibility profile
Vision Impaired Mode
Enhances website's visuals
Seizure Safe Profile
Clear flashes & reduces color
ADHD Friendly Mode
Focused browsing, distraction-free
Blindness Mode
Reduces distractions, improves focus
Epilepsy Safe Mode
Dims colors and stops blinking
Content Modules
Font Size

Default

Line Height

Default

Color Modules
Orientation Modules