Skip to content
Mah Khmer

Mah Khmer

សារព័ត៌មានមហាខ្មែរ

  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • ជីវិតនិងសង្គម
  • សេដ្ឋកិច្ច
  • ហោរាសាស្ត្រ
  • បច្ចេកវិទ្យា
  • សុខភាពនិងសម្រស់
    • កីឡា
    • កម្មវិធីសិក្សា
  • English
  • Toggle search form
  • ធនាគារជាតិសម្រេចឱ្យលុបបំណុល ៨០លានរៀល ចំពោះយោធិនពលី, លុបបំណុល ១០លានរៀល ចំពោះយោធិនពិការ និងលើកលែងការផាកពិន័យ, ការទូទាត់សងការប្រាក់ និងពន្យារសងប្រាក់ដើម ចំពោះយោធិនក្នុងសមរភូមិប្រយុទ្ធ ជីវិតនិងសង្គម
  • ទ្រាំបន្តិចទៅយ៉ាងយូរ៥ថ្ងៃទៀត ឆ្នាំ វក ថោះ​ ម្សាញ់ ជូត ឆ្លូវ មមែ ច នឹងជួបលាភធំ លុយហូរចូល ហោរាសាស្ត្រ
  • អស្ចារ្យ ! ២ថ្ងៃចុងសប្តាហ៍នេះឆ្នាំ​ទាំង​៨​មានលាភ​ធំ​ង៉ូវហេងល្អណាស់ ហោរាសាស្ត្រ
  • ហេងនោះហេង ! សម្រាប់ខែថ្មីនេះតទៅ ឆ្នាំទាំង៦ ឆ្លូវ ជូត មមី ម្សាញ់ វក កុរ មានលុយហូរចូលដូចទឹក ហោរាសាស្ត្រ
  • រាប់លុយចុកដៃ!ថោះ ច រកា មមែ វក ជូត ចាប់ពីស្អែកទៅមានលាភលាយដោយសិរីសួស្តីដ៏អស្ចារ្យ ហោរាសាស្ត្រ
  • សម្តេចលើកទឹកចិត្តក្រុមហ៊ុនចិន ចូលរួមវិនិយោគនៅខេត្តសៀមរាបឱ្យក្លាយជាប៉ូលអភិវឌ្ឍន៍ពហុបំណង សេដ្ឋកិច្ច
  • អ្នកនាំពាក្យ ថា កម្ពុជាកំពុងរៀបចំនីតិវិធីជាមួយរុស្ស៊ី ដើម្បីបញ្ជូនខ្លួនលោក ហេង សិទ្ធី មកកម្ពុជា ព័ត៌មានជាតិ
  • គ្រប់ទឹក!មមី រកា ថោះ ច ខាល ម្សាញ់ ស្អែកលាភធំមកគោះទ្វារទាំងព្រឹកព្រលឹម ហោរាសាស្ត្រ

Breaking News | ផ្ទុះការរិះគន់ខ្លាំង! អាជ្ញាធរក្រុងសៀមរាប ទទួលស្គាល់ការប្រមូលលុយពីអ្នកលក់ដូរ និងកន្លែងផ្ញើម៉ូតូតាមមាត់ស្ទឹង

Posted on May 25, 2026 By Mah Khmer

សៀមរាប៖ ករណីប្រមូលលុយពីអាជីវករតូចតាច និងអ្នកទទួលផ្ញើម៉ូតូតាមបណ្ដោយមាត់ស្ទឹងសាធារណៈ ក្នុងក្រុងសៀមរាប កំពុងផ្ទុះការរិះគន់យ៉ាងខ្លាំងពីមហាជន បន្ទាប់ពីមន្ត្រីសាលាក្រុងបានចេញមុខទទួលស្គាល់ជាសាធារណៈថា ពិតជាមានការប្រមូលប្រាក់ទាំងនោះប្រាកដមែន។

លោក ធា សថានី អភិបាលរងក្រុងសៀមរាប បានថ្លែងទទួលស្គាល់ថា រដ្ឋបាលក្រុងពិតជាបានប្រមូលលុយពីអ្នកទទួលផ្ញើម៉ូតូ នៅចំណុចមាត់ស្ទឹង ក្នុង១ខែចំនួន៤០០ដុល្លារ។ ជាមួយគ្នានេះ អ្នកលក់ដូរតាមរទេះ និងរ៉ឺម៉កម៉ូតូតាមបណ្ដោយមាត់ស្ទឹង ក៏ត្រូវបង់ប្រាក់ចំនួន៣.០០០រៀលក្នុង១យប់ សម្រាប់១រទេះផងដែរ។

បើតាមការបញ្ជាក់របស់មន្ត្រីសាលាក្រុង ការបង់ប្រាក់ទាំងនេះ គឺជាការស្ម័គ្រចិត្តពីសំណាក់ប្រជាពលរដ្ឋ ដោយថវិកាដែលប្រមូលបាន ត្រូវយកទៅផ្គត់ផ្គង់កម្លាំងសណ្ដាប់ធ្នាប់ និងប្រជាការពារ។

ប៉ុន្តែផ្ទុយទៅវិញ អាជីវករជាច្រើនដែលលក់នំប៉័ងសាច់ ប្រហិតចៀន ការ៉េម ទឹកអំពៅ បង្អែម មីឆា បាយឆា សាច់អាំង និងម្ហូបអាហារផ្សេងៗ តាមរទេះ និងរ៉ឺម៉កម៉ូតូ បានអះអាងស្រដៀងគ្នាថា ការបង់លុយនេះមិនមែនជាការស្ម័គ្រចិត្តនោះទេ ប៉ុន្តែជាកាតព្វកិច្ចដែលពួកគេត្រូវបង់ ប្រសិនបើចង់បន្តលក់ដូរនៅទីនោះ។

ពួកគេលើកឡើងថា រៀងរាល់ពេលព្រលប់ កម្លាំងសណ្ដាប់ធ្នាប់តែងដើរប្រមូលលុយមិនដែលខកខានឡើយ។ លើសពីនេះ ខាងអនាម័យក៏ប្រមូលបន្ថែម ១.៥០០រៀល ក្នុង២ថ្ងៃម្ដងផងដែរ។
អាជីវករមួយចំនួនបញ្ជាក់ទៀតថា ការប្រមូលលុយបែបនេះ មិនមែនទើបកើតឡើងថ្មីៗទេ ប៉ុន្តែបានអូសបន្លាយរាប់ឆ្នាំមកហើយ។ ខណៈដែលតំបន់មាត់ស្ទឹង ជាតំបន់ទេសចរណ៍ដ៏សំខាន់ មានអាជីវកររាប់សិបនាក់លក់ដូរតម្រៀបគ្នា តាមបណ្ដោយផ្លូវសាធារណៈ ដែលធ្វើឱ្យមានការសង្ស័យថា អាចមានការប្រមូលប្រាក់បានរាប់សិបលានរៀលក្នុង១ខែៗ។

ប្រភពពីអាជីវករបានអះអាងថា សម្រាប់អ្នកចង់ចូលលក់ថ្មី ត្រូវចំណាយលុយទិញ “កន្លែង” ពីអ្នកមុន ចន្លោះពី១.៥០០ដុល្លារ ទៅ៣.០០០ដុល្លារ អាស្រ័យលើទំហំទីតាំង។ មិនតែប៉ុណ្ណោះ ថែមទាំងត្រូវជូនលុយទៅខាងសណ្ដាប់ធ្នាប់ ចន្លោះពី១០០ដុល្លារ ទៅ២០០ដុល្លារទៀតផង។

ដោយឡែក អ្នកទទួលផ្ញើម៉ូតូនៅមាត់ស្ទឹង ទល់មុខ “កាហ្វេអាម៉ាហ្សូន” ក៏បានអះអាងដែរថា ខ្លួនត្រូវបង់ឱ្យសាលាក្រុងចំនួន៤០០ដុល្លារក្នុង១ខែ និងបង់ឱ្យសណ្ដាប់ធ្នាប់បន្ថែម៣០ម៉ឺនរៀលទៀត។

ជុំវិញបញ្ហានេះ លោក លី វណ្ណៈ អ្នកនាំពាក្យរដ្ឋបាលខេត្តសៀមរាប បានថ្លែងថា រដ្ឋបាលខេត្តមិនមានគោលការណ៍ឱ្យប្រមូលលុយពីពលរដ្ឋនោះឡើយ។ លោកបញ្ជាក់ថា ករណីនេះអាចជាការចាត់ចែងនៅថ្នាក់ក្រុងផ្ទាល់។

ទន្ទឹមនឹងនេះ មហាជន និងប្រជាពលរដ្ឋជាច្រើន បានស្នើឱ្យថ្នាក់ដឹកនាំ និងស្ថាប័នពាក់ព័ន្ធ ជាពិសេសអង្គភាពប្រឆាំងអំពើពុករលួយ និងក្រសួងមហាផ្ទៃ ចុះស៊ើបអង្កេតឱ្យបានច្បាស់លាស់ ជុំវិញការប្រមូលប្រាក់ពីអាជីវករតូចតាចនៅលើដីសាធារណៈ ដើម្បីធានាតម្លាភាព និងយុត្តិធម៌សង្គម។ ផ្តល់សិទ្ធដោយ ដើមរំាង៖ https://dermrang-ct.com.kh/?p=47312

ទោះជាយ៉ាងណាក្តី អង្គភាពសារព័ត៌មានមហាខ្មែរនៅតែបើកអោយមានការបំភ្លឺពីភាគីពាក់ព័ន្ធ ដោយអនុវត្តតាមក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន និងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន រាល់ម៉ោងរដ្ឋបាល៕


ព័ត៌មានជាតិ Tags:National News

Post navigation

Previous Post: ស្មារតី «ខ្មែរជួយខ្មែរ»! «យុទ្ធនាការ ១ម៉ឺនរៀល ១ម៉ឺននាក់» របស់មូលនិធិគន្ធបុប្ផាកម្ពុជា ត្រឡប់មកវិញហើយ, សូមចូលរួមបរិច្ចាគ ដើម្បីមន្ទីរពេទ្យគន្ធបុប្ផា អាចបន្តបេសកកម្មសង្រ្គោះជីវិតទារក និងកុមារនៅកម្ពុជា
Next Post: ផ្ទុះការព្រួយបារម្ភ! ប្រជាពលរដ្ឋសង្ស័យសំណង់មួយចំនួនតាមផ្លូវថ្មីខាងលិចសាលាវត្តបូព៌ សាងសង់រំលោភចំណីផ្លូវសាធារណៈ

អត្ថបទទាក់ទង

  • អាជ្ញាធរខេត្តសៀមរាបព្រមានចាត់វិធានការចំពោះជនល្មើសមិនរាងចាល ដែលនៅតែបន្តប្រើឧបករណ៍នេសាទខុសច្បាប់ ព័ត៌មានជាតិ
  • ចាប់លោកឧត្ដមសេនីយ៍ទោ វ៉ាន់ កុសល និង បក្សពួក ៤ នាក់ ពាក់ព័ន្ធបទល្មើស កំហែងយក ព័ត៌មានជាតិ
  • ទីបំផុតចៅក្រមស៊ើបសួរ ២រូប ចេញដីកាឃុំខ្លួន ឯកឧត្តមបណ្ឌិត ធឹម សំផូត ក្នុងថ្ងៃតែមួយ ពាក់ព័ន្ធបទឆបោកផ្សេងគ្នា ព័ត៌មានជាតិ
  • បទល្មើសនេសាទគ្រប់ប្រភេទកំពុងបំផ្លាញកូនមច្ឆាជាតិយ៉ាងធ្ងន់ធ្ងរ ក្នុងខេត្តសៀមរាប ព័ត៌មានជាតិ
  • លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តចាប់ផ្តើមប្រើធម៌ក្តៅបង្ក្រាបក្មេងទំនើងក្នុងក្រុងសៀមរាប ព័ត៌មានជាតិ
  • ជុំវិញការ ការបញ្ចប់ជីវិតរបស់ឧកញ៉ា ឈាង រ័ត្ន អាចមកពីវិបត្តិផ្លូវចិត្ត ទើបបែកបាក់គ្រួសារ ព័ត៌មានជាតិ
  • រាជរដ្ឋាភិបាល ចេញអនុក្រឹត្យ ស្ដីពី ការកែប្រែដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ព័ត៌មានជាតិ
  • លាភធំណាស់ ចាប់ពីថ្ងៃនេះទៅ មមែ រោង វក ថោះ ខាល ជូត រកា សម្បូរលាភជ័យ ប្រាថ្នាអ្វីសម្រេចដូចបំណង ហោរាសាស្ត្រ
  • ឆ្លូវ ម្សាញ់ ខាល មមី វក រកា លាភធំមកដល់នៅចុងស​ប្តា​ហ៍​ស្អែក​នេះហើយ ហោរាសាស្ត្រ
  • លាដៃទទួលលាភ! ៣ថ្ងៃដើមខែថ្មី ឆ្នាំទាំង8 ឆ្លូវ កុរ​ រោង ថោះ ខាល រការ មមី ម្សាញ់ មានលាភមានលុយធំ ហោរាសាស្ត្រ
  • លាដៃទទួលលាភ! ពេញ១ខែថ្មីនេះ មមី ថោះ ឆ្លូវ ម្សាញ់ កុរ មានង៉ូវហេងល្អខ្លាំងណាស់ ហោរាសាស្ត្រ
  • កម្លាំងសមត្ថកិច្ចនគរបាលជំនាញ ខេត្តសៀមរាបបានចេញប្រតិបត្តិការ នៅតាមដងផ្លូវទាំងអស់ ធ្វើការឃាត់ម៉ូតូដែលមានដាក់ភ្លើងសញ្ញាខុសបច្ចេកទេស និងរថយន្តដាក់ភ្លើងសញ្ញាខុសបច្ចេកទេស ព័ត៌មានជាតិ
  • ថ្នាក់ដឹកនាំខេត្តសៀមរាប ជំរុញដល់អាជ្ញាធរមានសមត្ថកិច្ចក្នុងការធ្វើបច្ចុប្បន្នភាព ពីលទ្ធផលក្នុងការដោះស្រាយ សំណួរ និង សំណូមពរដែលប្រជាពលរដ្ឋលើកឡើង ព័ត៌មានជាតិ
  • ហេងនោះហេង ! ប្រុសស្រីកើតឆ្នាំទាំង៦ ឆ្លូវ ជូត មមី ម្សាញ់ វក កុរ មានលុយហូរចូលដូចទឹកចាប់ពីថ្ងៃនេះរហូតដល់ចុងសប្តាហ៍ ហោរាសាស្ត្រ

Address: House#111 group 06, Watbo village, Sangkat salakamreuk, Siem Reap city, Siem Reap province.

ទូរស័ព្ទលេខ៖ 069​ 522 333 Tel: 069 522 333 | អ៊ីម៉ែល៖ info@mahakhmer.com

Copyright © 2019-2025 | Maha Khmer & LSN Pte., Ltd | Email: info@mahakhmer.com | Tel: 012 927 732 . 015 883 332

Powered by Sambo Lim

Accessibility Adjustments

Powered by OneTap

How long do you want to hide the toolbar?
Hide Toolbar Duration
Select your accessibility profile
Vision Impaired Mode
Enhances website's visuals
Seizure Safe Profile
Clear flashes & reduces color
ADHD Friendly Mode
Focused browsing, distraction-free
Blindness Mode
Reduces distractions, improves focus
Epilepsy Safe Mode
Dims colors and stops blinking
Content Modules
Font Size

Default

Line Height

Default

Color Modules
Orientation Modules