សៀមរាប៖ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី១០ ខែធ្នូនេះ បានបញ្ជាឲ្យអាជ្ញាធរពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ រឹតបន្តឹងការផ្តល់សេវាសុខាភិបាលរបស់មន្ទីរពេទ្យឯកជននៅកម្ពុជា។ ក្រសួងសុខាភិបាលធ្លាប់បានចេញសេចក្តីណែនាំ និងបិទគ្លិនិកឯកជនមួយចំនួន បន្ទាប់ពីមានករណីមិនប្រក្រតី ដូចក្នុងករណីមន្ទីរសម្រាកព្យាបាល និងសម្ភព សុងហាក់ ម៉ារីណា ក្នុងស្រុកបាទី ខេត្តតាកែវ ដែលបានដឹកសពស្ត្រីម្នាក់ទៅទម្លាក់ ប្លុងចោលក្នុងព្រៃ ក្រោយពីស្ត្រីអាយុ៤១ឆ្នាំរូបនោះ ស្លាប់ដោយសារតែមានប្រតិកម្មពីការចាក់ថ្នាំ។
ថ្លែងក្នុងពេលបើកការដ្ឋានសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដែលមានទីតាំងនៅជាយរាជធានីភ្នំពេញ នាព្រឹកថ្ងៃអង្គារ ទី១០ ធ្នូ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យមានការរឹតបន្តឹងលើការផ្តល់សេវារបស់គ្រឹះស្ថានសុខាភិបាលរដ្ឋ និងឯកជន ដោយអនុវត្តឱ្យបានត្រឹមត្រូវ តាមលក្ខខណ្ឌនៃការផ្តល់សេវា។
ជាមួយគ្នានោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានក្រើនរំឭកដល់គ្រូពេទ្យទាំងក្នុងផ្នែក សាធារណៈ និង ឯកជន ត្រូវបង្កើនការយកចិត្តទុកដាក់លើការផ្តល់សេវាបង្ការ និង សេវាព្យាបាលបឋម ដើម្បីទប់ស្កាត់ការវិវត្តនៃជំងឺទៅកាន់ស្ថានភាពធ្ងន់ធ្ងរ ដែលធ្វើឲ្យមានការចំណាយខ្ពស់។
បើតាមប្រមុខរដ្ឋាភិបាល អ្នកប្រកបវិជ្ជាជីវៈសុខាភិបាលទាំងអស់ គឺត្រូវចុះបញ្ជិកាក្នុងគណៈវិជ្ជាជីវៈសុខាភិបាល និង មានអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈសុខាភិបាល ដែលមានសុពលភាព ដោយគោរពក្រមសីលធម៌វិជ្ជាជីវៈឲ្យបានត្រឹមត្រូវ។
ជាការកត់សំគាល់ បទបញ្ជាផ្ទាល់មាត់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅពេលនេះ ធ្វើឡើងបន្ទាប់ពីមានករណីមន្ទីរសម្រាកព្យាបាល និងសម្ភព សុងហាក់ ម៉ារីណា ក្នុងស្រុកបាទី ខេត្តតាកែវ ដែលបានដឹកសពស្ត្រីម្នាក់ទៅទម្លាក់ចោលក្នុងព្រៃ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ ក្រោយពីស្ត្រីរូបនោះ ស្លាប់ដោយសារតែមានប្រតិកម្មពីការចាក់ថ្នាំ។ មន្ទីរសុខាភិបាលខេត្តតាកែវ អះអាងថា អាជ្ញាធរបានចុះបិទមន្ទីរសម្រាកព្យាបាល និងសម្ភព សុងហាក់ ម៉ារីណា បន្ទាប់ពីរកឃើញថា កន្លែងផ្តល់សេវាសុខាភិបាលមួយនេះ បានបើកដំណើរការដោយគ្មានច្បាប់អនុញ្ញាត។
ក្រុមអ្នកតាមដានសង្គម បានចាត់ទុកទង្វើរបស់ម្ចាស់មន្ទីរពេទ្យឯកជនពីរនាក់ប្តីប្រពន្ធថា ជាទង្វើអសីលធម៌ ប្រាស់ចាកក្រមសីលធម៌ជាគ្រូពេទ្យ និងថា ពួកគេគួរតែត្រូវបានដាក់ទោសឲ្យធ្ងន់ធ្ងរ។ សូមបញ្ជាក់ថា ក្រោយពីរកឃើញសពរបស់ស្ត្រីម្នាក់ និងកូនក្មេងអាយុ៣ឆ្នាំម្នាក់នៅរស់ ដែលត្រូវបានគេដឹកយកទៅប្លុង ទម្លាក់ចោលនៅក្នុងព្រៃ ក្នុងភូមិបឹងពញ្ញាគុក ឃុំត្រពាំង ក្រសាំង ស្រុកបាទីនោះ សមត្ថកិច្ចខេត្តតាកែវ បានសន្និដ្ឋានថា ស្រ្តីអាយុ៤១ឆ្នាំរូបនោះ បានស្លាប់ក្រោយពីចាក់ថ្នាំ នៅមន្ទីរសម្រាកព្យាបាលនិងសម្ភព សុងហាក់ម៉ារីណា។
នៅថ្ងៃទី២០វិច្ឆិកា ម្ចាស់មន្ទីរពេទ្យឯកជនទាំងពីរនាក់ប្តីប្រពន្ធត្រូវបានស្នងការនគរបាលខេត្តតាកែវចាប់ខ្លួន បញ្ជូនទៅតុលាការ ក្នុងបទមនុស្សឃាតដោយអចេតនា។
ថ្មីៗនេះផងដែរមានករណី ការប្រព្រឹត្តិខុសវិជ្ជាជីវៈ របស់គ្លឺនិកឯកជន មួយកន្លែង ដែលមហាជនស្កាល់យ៉ាងច្បាស់ថាជា មន្ទីរពហុព្បាបាល សុខភាព «ឈ្មោះដើម គ្លីនិក សុខភាព» បណ្តាលឱ្យមានមនុស្សស្លាប់ម្នាក់ រស់នៅភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រីខេត្តសៀមរាប។
ហើយកាលពីកំឡុងឆ្នំា២០១៥ មន្ទីរពហុព្បាបាល សុខភាព «ឈ្មោះដើម គ្លីនិក សុខភាព» នេះដដែលធ្លាប់បានចាក់ថ្នំាបណ្តាលអោយបុរសម្នាក់ឈ្មោះ យន់សុធា អាយុ៣៣ឆ្នាំ រស់នៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាបនិកឯកជន បាត់បង់ជីវិត កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៥។
ជុំវិញករណីនេះផងដែរ យើងរកចំាមើល តើថ្នាក់ដឹកនំាក្រសួងសុខាភិបាល និងមន្ទីសុខាភិបាលខេត្តសៀមរាប នឹងហានធ្វើការបិទ មន្ទីរពហុព្បាបាល សុខភាព នេះដែរឬអត់? ឬមួយទុកឱ្យមានមនុស្សស្លាប់បន្តទៅទៀត?
តាមការខ្ខិបខ្សិបពីមហាជនមកថា មន្ទីរពហុព្បាបាល សុខភាព នេះដែរគឺមានម្ចាស់ភាគហ៊ុន ដែលមានលោកវរសេនីយ៍ឯកម្នាក់ ជាមេញ្ជាក់រងប៉េអ៊ឹមខេត្តសៀមរាបផងដែរ។

មួយរយៈចុងក្រោយគេសង្គេតឃើញ គ្លីនិកឯកជន និងឱសថស្ថានឯកជនជាច្រើន រាល់ពេលសមត្ថកិច្ចចុះឆែកឆេ ម្តងៗបានរកឃើញថា វេជ្ជបណ្ឌិតដែលជាអ្នកឈរឈ្មោះឱ្យបើកគ្លីនិក តែពុំដែលឃើញនៅគ្រប់គ្រង និងព្យាបាលអ្នកជំងឺដោយផ្ទាល់នោះទេ ភាគច្រើនឲ្យតែឈរឈ្មោះធ្វើអាជ្ញាប័ណ្ណ ហើយវេជ្ជបណ្ឌិតនោះមិនដឹងនៅឯណាទេ គឺមានតែបុគ្គលិកគ្មានបច្ចេកទេសតែប៉ុណ្ណោះដែលនៅចាំព្យាបាលអ្នកជំងឺ ដោយឡែកកន្លែងលក់ឱសថ មានពេលខ្លះគេឃើញក្មេងមិនទាន់គ្រប់អាយុផង មកលក់ ឬផ្សំថ្នាំឲ្យអ្នកជំងឺ មិនដឹងថាខាងមន្ទីរ ឬក្រសួងសុខាភិបាលអនុញ្ញាតិឲ្យធ្វើដូច្នេះឬយ៉ាងណានោះទេ?
ជាការគេសង្កេតឃើញថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គ្លីនិកឯកជននៅក្រុងសៀមរាបរីកដុះដាលដូចផ្សិត ហើយក៏បានព្យាបាលបណ្តាលអោយអ្នកជុំងឺស្លាប់បាត់បង់ជីវិតជាបន្តបន្ទាប់ផងដែរ តែខាងមន្ទីរ និងក្រសួងសុខាភិបាល ហាក់មិនបានយកចិត្តទុកដាក់ចំពោះករណីទាំងនេះនោះទេ៕