សៀមរាប៖ ក្មេងប្រុសអាយុ៦ឆ្នាំ ព្យាបាលនៅគ្លីនិកឯកជនមួយ (4ថ្ងៃ) មានជំងឺរលាកសាច់ដុំនិងរលាកសួត រហូតដល់មេរោគចូលពេញក្នុងឈាម បាត់ជីពចរនិងខ្សោយដង្ហើមយ៉ាងធ្ងន់ធ្ងរ septic shock-sepsis)។
ក្រោយការសង្រ្គោះព្យាបាល ដោយយកចិត្តទុកដាក់ និងមានម៉ាស៊ីនជំនួយដង្ហើម រយៈពេល១៦ថ្ងៃ ក្មួយប្រុសបានធូរស្បើយនិងមានជីវិតជាថ្មី
សូមអរគុណគន្ធបុប្ផា ដែលបានជួយសង្គ្រោះជីវិតមួយនេះ។
អរគុណ និងកោតសរសើរក្រុមគ្រូពេទ្យឯកទេសសង្រ្គោះបន្ទាន់ ដែលបានបំពេញការងារយ៉ាងនឿយហត់ប្រកបដោយគុណធម៌។
រាល់ការព្យាបាលទាំងអស់ គឺឥតគិតថ្លៃសម្រាប់គ្រប់គ្នា ដោយគ្មានការរើសអើង។
អរគុណមូលនិធិគន្ធបុប្ផាកម្ពុជា និងមូលនិធិគន្ធបុប្ផាស្វីស ព្រមទាំងសប្បុរសជនគ្រប់ៗរូបទំាអស់ ដែលតែងតែគាំទ្រគន្ធបុប្ផា។
This 6Years Old boy was suffering from the most severe septic shock-severe sepsis related to infectious cellulitis of the right leg and complicated with pneumonia. He had been treated in PICU during 16 days with assisted ventilation and intensive care-treatment. He is now recovered and will go back home in the next few days. Thanks, and congratulation to our amazing talented PICU team in KBH, who work hard every day with professionalism.
All treatments are free for all without discrimination. Thanks to KBH, CKF &KFS and all donators of big and small donations to KBH.
-Kantha Bopha Hospitals Dr med Beat Richner since 1992 [ with courtesy of parents]។ ប្រភព៖ Dr. Beat Richner
