Skip to content
  • Privacy
  • Terms
  • Terms of Use
  • Disclaimer
  • Copyright
  • Cookie
  • Contact Us
Mah Khmer

Mah Khmer

សារព័ត៌មានមហាខ្មែរ

  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • ជីវិតនិងសង្គម
  • សេដ្ឋកិច្ច
  • ហោរាសាស្ត្រ
  • បច្ចេកវិទ្យា
  • សុខភាពនិងសម្រស់
    • កីឡា
    • កម្មវិធីសិក្សា
  • English
  • Toggle search form
  • ចាប់ថ្ងៃទី ១៨, ១៩, ២០, ២១ នេះតទៅថ្ងៃមហាសំណាង ថ្ងៃល្អ សម្រាប់ប្រុសស្រីកើតឆ្នាំ វក ច កុរ រកា ម្សាញ់ ឆ្លូវ ថោះ លាភផ្ទួនៗចូលផ្ទះ ហោរាសាស្ត្រ
  • ប្រជុំ​ឆ្នាំ​សំណាង​ទាំង​៩​លាភ​ធំ​លុយ​ផ្ទួន​ចាប់ពី​ថ្ងៃនេះ​ដល់​ថ្ងៃដាច់ខែ ហោរាសាស្ត្រ
  • ពិសេសមែន លាភ​ផ្ទួន​៤​ថ្ងៃ ! ឆ្នាំ​ទាំង​៥​សំ​ណា​ងល្អ​មាសប្រាក់​ហូរ​ចូល​កាន់​តែ​ខ្លាំង ហោរាសាស្ត្រ
  • គ្រប់ទឹក!មមី រកា ថោះ ច ខាល ម្សាញ់ ស្អែកលាភធំមកគោះទ្វារទាំងព្រឹកព្រលឹម ហោរាសាស្ត្រ
  • អីយ៉ា៤ថ្ងៃចុងខែនេះឆ្នាំ មមែ វក ជូត កុរ ឆ្លូវ ថោះ រោង មាន​លាភមានសំណាង​ធំ ចូលផ្ទះ ហោរាសាស្ត្រ
  • លាដៃទទួលលាភ! ៣ថ្ងៃខាងមុខនេះអ្នកកើតឆ្នាំជូត ម្សាញ់ មមី រកា កុរ ឆ្លូវ មមែ លុយ​ចូល​ខាប់​ដូច​ទឹកគ្រឿង ហោរាសាស្ត្រ
  • 4ថ្ងៃដើមខែថ្មី ឆ្នាំ​ ឆ្លូវ ថោះ ខាល មមែ ម្សាញ់ វក កុរ ជូត លាភធំសម្រុកចូលមកផ្ទួនៗ ហោរាសាស្ត្រ
  • ត្រៀមហិបដាក់លុយ ចាប់ពីថ្ងៃ 25, 26, 27, 28 ប្រុសស្រីកើតឆ្នំា វក ឆ្លូវ រការ ថោះ ម្សាញ់ កុរ ខាល លុយចូលដូចទឹក ហោរាសាស្ត្រ

សម្តេចធិបតីហ៊ុន ម៉ាណែត អំពាវនាវឲ្យរួមគ្នាវាយគង ទូងស្គរ ទះ ប៉ោត និងគោះត្រដោក តាមគ្រប់មធ្យោបាយ នៅម៉ោង ០៧:០០ព្រឹក នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០២៣

Posted on September 18, 2023September 18, 2023 By Mah Khmer

ដើម្បីអបអរសាទរ ការចុះបញ្ជីរមណីយដ្ឋានប្រាសាទកោះកេរ នៅក្នុងបេតិកភណ្ឌពិភពលោកសម្តេចធិបតីហ៊ុន ម៉ាណែត ណែនាំនិងឲ្យរួមគ្នាធ្វើការវាយគង ទូងស្គរ ទះ ប៉ោត និងគោះត្រដោក តាមគ្រប់មធ្យោបាយ នៅម៉ោង ០៧:០០ព្រឹក នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០២៣។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែង ថា “កិច្ចថែរក្សា និងការពារសម្បត្តិបេតិកភណ្ឌជាតិ គឺជាកាតព្វកិច្ចរបស់កូនខ្មែរគ្រប់ៗរូប”។ ហើយសូមអបអរសាទរ! រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានដាក់បញ្ចូលក្នុងបេតិកភណ្ឌវប្បធម៌ពិភពលោក នៃអង្គការយូណេស្កូ នៅក្នុងកិច្ចប្រជុំលើកទី៤៥ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត នាថ្ងៃ១៧ កញ្ញា ២០២៣ វេលាម៉ោង ៤:៣០នាទីល្ងាច ម៉ោងនៅកម្ពុជា។

ក្នុងសារលិខិត សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ផ្ញើជូនជនរួមជាតិ ស្ដីពីការដាក់បញ្ចូល “រមណីយដ្ឋានប្រាសាទកោះកេរ” ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករាជធានីភ្នំពេញ, ថ្ងៃអាទិត្យ ទី១៧ កញ្ញា ២០២៣ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី សូមចែករំលែកនូវសមិទ្ធផលដ៏ធំធេង និងមោទកភាពជាតិដ៏ខ្ពង់ខ្ពស់នេះ ជាមួយនឹងព្រះតេជគុណព្រះសង្ឃ គ្រប់ព្រះអង្គ ជនរួមជាតិកម្ពុជាគ្រប់រូបទាំងក្នុង និងក្រៅប្រទេស ព្រមទាំងសូមសម្ដែងនូវអំណរគុណដ៏ជ្រាល ជ្រៅ និងស្មោះស្ម័គ្របំផុត ចំពោះប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលបានផ្តល់យុត្តិធម៌ និងការគាំទ្រ ប្រកបដោយទឹកចិត្តស្នេហាជាតិដ៏បរិសុទ្ធជូនដល់ខ្ញុំព្រះករុណាខ្ញុំឱ្យដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិ ទី៧ នៃរដ្ឋសភា បន្តពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដើម្បីបុព្វហេតុជាតិ មាតុភូមិ សុខសន្តិភាព និងការអភិវឌ្ឍ សម្រាប់ប្រជាជាតិកម្ពុជាទាំងមូល។

ដើម្បីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ សម្តេចធិបតីសូមធ្វើការណែនាំដល់គ្រប់ក្រសួង-ស្ថាប័ននៃរាជ រដ្ឋាភិបាលនៅថ្នាក់ជាតិ និងគ្រប់ស្ថាប័ននៅថ្នាក់ក្រោមជាតិ រួមមាន៖ គ្រប់រាជធានី-ខេត្ត គ្រប់មន្ទីរជំនាញ រាជធានី-ខេត្ត គ្រប់ក្រុង-ស្រុក-ខ័ណ្ឌ និងគ្រប់ឃុំ-សង្កាត់ ព្រមទាំងសូមអំពាវនាវដល់ជនរួមជាតិកម្ពុជាគ្រប់រូប ដោយមិនប្រកាន់អាយុ ស្រទាប់វណ្ណៈ ពណ៌សម្បុរ មុខរបរ និងឋានៈសង្គម រួមគ្នាធ្វើការវាយគង ទូងស្គរ ទះ ប៉ោត និងគោះត្រដោក តាមគ្រប់មធ្យោបាយដែលខ្លួនមាន នៅម៉ោង ០៧:០០ព្រឹក នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០២៣ នៅគ្រប់ទីកន្លែងសាធារណៈសំខាន់ៗ រួមមានទីស្ដីការក្រសួង-ស្ថាប័ន និងអង្គភាព គ្រប់សាលារាជ- ធានីខេត្ត គ្រប់សាលាក្រុង-ស្រុក-ខណ្ឌ គ្រប់សាលាឃុំ-សង្កាត់ គ្រប់វត្តអារាម និងសាលាបុណ្យ ព្រមទាំងគ្រប់ ទីប្រជុំសហគមន៍នៅតាមភូមិឱ្យបានកុះករ ខ្ញៀវខ្ញារ ប្រកបដោយទឹកចិត្តមោទនៈ និងសប្បាយរីករាយចំពោះ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ។

សម្ដេចធិបតីសូមអំពាវនាវផងដែរ ដល់គ្រប់ស្ថានីយវិទ្យុ ទូរទស្សន៍ និងបណ្ដាញព័ត៌មាន ទាំងអស់ មេត្តាចូលរួមសហការផ្សព្វផ្សាយព្រឹត្តិការណ៍ជាមោទកភាពជាតិដ៏មានសារៈសំខាន់នេះ ឱ្យបានទូលំ ទូលាយ និងអធិកអធមជាទីបំផុត។

គួរបញ្ជាក់ថា លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា បានដឹកនាំគណ:ប្រតិភូក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអាជ្ញាធរខេត្តព្រះវិហារ ចូលរួមសម័យប្រជុំលើកទី ៤៥ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣។

សម្រាប់កិច្ចប្រជុំនេះ គណៈកម្មាធិការបេតិកភណ្ឌពិភពលោកនឹងពិនិត្យសម្រេចចុះបញ្ជីរមណីយដ្ឋានបេតិកភណ្ឌចំនួន៥៣ របស់រដ្ឋភាគីនានា ដែលបានស្នើសុំចុះបញ្ជី។ រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមរៀបចំឯកសារ និងស្នើសុំចុះបញ្ជីរមណីយដ្ឋានប្រាសាទកោះកេរ តាំងពីឆ្នាំ២០១៨ មកម្លេះ ហើយទើបតែឆ្នាំ២០២៣ គណៈកម្មាធិការបេតិកភណ្ឌពិភពលោកបានសម្រេចដាក់បញ្ចូលក្នុងសម័យប្រជុំដើម្បីពិនិត្យសម្រេច និងបានអនុម័តជាឯកច្ឆ័ន ចុះបញ្ជីរមណីយដ្ឋានប្រាសាទកោះកេរ នៅក្នុងបេតិកភណ្ឌពិភពលោក ដោយទទួលស្គាល់នូវតម្លៃលេចធ្លោជាសាកល តាមរយៈលក្ខណៈវិនិច្ឆ័យទី២ និងទី៤ ព្រមទាំងទទួលស្គាលថា រមណីយដ្ឋានប្រាសាទកោះកេររក្សាបាននូវភាព Integrity និង Authenticity ពេញលេញ។

នេះជាមោទភាពថ្មីមួយទៀត សម្រាប់ប្រទេស និងប្រជាជនកម្ពុជាគ្រប់រូប ដែលសម្បត្តិបេតិកភណ្ឌជាតិដ៏ថ្លៃថ្លា ត្រូវបានទទួលស្គាល់ និងបានក្នុងចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក បន្ទាប់ពីតំបន់រមណីយដ្ឋានប្រាសាទអង្គរចុះបញ្ជីនាឆ្នាំ១៩៩២ ប្រាសាទព្រះវិហាចុះបញ្ជីនៅឆ្នាំ២០០៨ និងតំបន់ប្រាសាទសំបូរព្រៃគុកនៅឆ្នាំ២០១៧៕


ជីវិតនិងសង្គម Tags:life

Post navigation

Previous Post: ក្រុមហ៊ុនចិនដ៏ធំពិគ្រោះយោបល់ជាមួយរដ្ឋបាលខេត្តសៀមរាបលើផែនការសាងសង់ផ្លូវរថភ្លើងធុនស្រាល
Next Post: ដើមសប្តាហ៍! ថ្ងៃនេះ ថ្ងៃសិរីមង្គល ថ្ងៃលាភសំណាង លុយចូលហៀរហូរ សម្បូរលុយចាយដល់ប្រុសស្រីកើតឆ្នាំឆ្លូវ រកា ជូត មមី ម្សាញ់ វក កុរ

អត្ថបទទាក់ទង

  • ផាកពិន័យពលរដ្ឋអត់មានកំហុសចុងក្រោយត្រូវបានដកសក្តិ និងបញ្ឈរជើង ៣ខែ ជីវិតនិងសង្គម
  • បន្ទប់ពិគ្រោះព្យាបាលជំងឺទូទៅរបស់ វេជ្ជបណ្ឌិត លេន ឡំា គឺជាកន្លែងដែលមិនចេះទទួលខុសត្រូវ និងគ្មានព្រហ្មវិហារធម៌! ជីវិតនិងសង្គម
  • បុណ្យគម្រប់០៧ថ្ងៃ និង១០០ថ្ងៃ សពឧកញ៉ា ឈាង រ័ត្ន តែម្នាក់ ប៉ុន្តែ ប្រារព្ធពិធីនៅពីរទីតាំងផ្សេងគ្នា ជីវិតនិងសង្គម
  • តារាភាពយន្តខ្មែរនាទសវត្សរ៍ឆ្នាំ ៨០-៩០ លោក ពេជ្រ ភិរុណ ទទួលមរណភាពមុននេះ ជីវិតនិងសង្គម
  • ស្រីម្នាក់ចុះចោលកូន និងប្តី រាប់ឆ្នំាដល់ពេលប្តីទ្រំាលែងបានប្តឹងទៅតុលាការលែងលះ​ តំាងទៅរកសារព័ត៌មានអោយជួយផ្សាយទំាងបំពាន(វីដេអូ) ជីវិតនិងសង្គម
  • ឯកឧត្តម សៀង ណំា តំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប ក្នុងការងារមនុស្សធម៌ ជីវិតនិងសង្គម
  • ដំណឹងក្តៅៗ!កម្ពុជាចេញសេចក្ដីថ្លែងការណ៍ហាមឃាត់បុគ្គល២២នាក់ ជាសមាជិកក្រុមប្រឹក្សាត្រួតពិនិត្យរបស់ក្រុមហ៊ុន Meta មិនឲ្យចូលកម្ពុជា, បើមានអ្នកកំពុងនៅកម្ពុជាត្រូវចាកចេញបន្ទាន់ ក្នុងរយៈពេល៤៨ម៉ោង ព័ត៌មានជាតិ
  • សុក្រ សៅរ៍ អាទិត្យ ប្រុសស្រីកើតឆ្នាំទាំង៦ត្រៀមហិបដាក់លុយ ហោរាសាស្ត្រ
  • ពិសេសណាស់! 23, ,24 ,25 ,26 ប្រុសស្រីកើតក្នុងមហា​ឆ្នាំ​ទាំង​៥​ នេះលាភ​ធំ​ហុងស៊ុយ​ល្អ​ផុត​លេខ ហោរាសាស្ត្រ
  • សារព័ត៌មានមហាខ្មែរសម្រេចប្តឹងស្ត្រីពីររូបដែលបានជេរប្រមាថ និងគម្រាមមកលើអ្នកសារព័ត៌មានមហាខ្មែរ ព័ត៌មានជាតិ
  • ឆ្លងផុតថ្ងៃនេះ ប្រុសស្រីកើតឆ្នាំ ឆ្លូវ ម្សាញ់ ជូត រកា វក ច ទទួលលាភសំណាងធំចូលមកក្នុងជីវិត៣ថ្ងៃជាប់គ្នា ហោរាសាស្ត្រ
  • នៅរង្វង់៥​ថ្ងៃ​ដើមខែ​នេះឆ្នាំ​ទាំង​៦​ង៉ូ​វ​ហេ​ងល្អ​​លាភ​ផ្ទួន​លុយហូរ​ចូល ហោរាសាស្ត្រ
  • ប្រជុំឆ្នាំសំណាង ឆ្នាំមមែ វក រកា មមី កុរ ច ឆ្លូវលាភធំចាប់ពីថ្ងៃដើមខែថ្មីនេះ ពេញបរិបូរណ៍ដោយទ្រព្យ ហោរាសាស្ត្រ
  • ដាច់ខាតអានហើយស៊ែរចេញ ចន្លោះថ្ងៃ 29, 30 នេះ ហោចិនផ្តាំ អ្នកកើតឆ្នាំ រោង វក ច ថោះ ជូត ម្សាញ់ មមី រការ ហោរាសាស្ត្រ

Address: House#111 group 06, Watbo village, Sangkat salakamreuk, Siem Reap city, Siem Reap province.

ទូរស័ព្ទលេខ៖ 069​ 522 333 Tel: 069 522 333 | អ៊ីម៉ែល៖ info@mahakhmer.com

Copyright © 2019-2025 | Maha Khmer & LSN Pte., Ltd | Email: info@mahakhmer.com | Tel: 012 927 732 . 015 883 332

Powered by Sambo Lim