Skip to content
Mah Khmer

Mah Khmer

សារព័ត៌មានមហាខ្មែរ

  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • ជីវិតនិងសង្គម
  • សេដ្ឋកិច្ច
  • ហោរាសាស្ត្រ
  • បច្ចេកវិទ្យា
  • សុខភាពនិងសម្រស់
    • កីឡា
    • កម្មវិធីសិក្សា
  • English
  • Toggle search form
  • លុយហូរចូលកាន់ពេញៗដៃ! ត្រឹមតែ​៤​ថ្ងៃ​ សោះ​ លុយ​ ហោះ​​ ពេ​ញ​​ ផ្ទះ​ អ្នក​ឆ្នាំ​ទាំង​៦ មមែ ឆ្លូវ ខាល រោង ម្សាញ់ រកា ក្នុង​រង្វង់​បួន​ថ្ងៃ​គឺ​ថ្ងៃ​25-26-27-28 ហោរាសាស្ត្រ
  • ទីបំផុតលោក ផែង វណ្ណៈ សូមទោសចំពោះការប្រើពាក្យពេចន៍ ប៉ះពាល់សេចក្តីថ្លៃថ្នូររបស់អ្នកសារព័ត៌មាន តែប្តឹងបុគ្គល២នាក់វិញ! ជីវិតនិងសង្គម
  • លាដៃចាប់លាភថ្ងៃស្អែក! 100% ឆ្នាំមមែ វក ជូត កុរ ឆ្លូវ ថោះ រោង មាន​លាភមានសំណាង​ធំ​នៅថ្ងៃស្អែក Uncategorized
  • ចាប់ពីរសៀលថ្ងៃនេះទៅកំពូលឆ្នាំសំណាងទាំង៧មានលាភមានជ័យរាសីល្អដាច់គេ ហោរាសាស្ត្រ
  • រឿងដែលប្រជាពលរដ្ឋត្រូវដឹង៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសសារជាថ្មីថា មិនយកថ្លៃភាស៊ីពីប្រជាពលរដ្ឋលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី ជីវិតនិងសង្គម
  • សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឲ្យរឹតបន្តឹងការផ្តល់សេវាសុខាភិបាលរបស់ផ្នែកឯកជន ខណៈដែលមន្ទីរពហុព្យាបាល សុខភាពបានធ្វើឱ្យមានមនុស្សស្លា.ប់ដល់ទៅ២នាក់រួចមកហើយ ព័ត៌មានជាតិ
  • ថ្ងៃដាច់ខែចាស់ចូលខែថ្មី ឆ្នាំទាំង៨ រោង ច វក ជូត កុរ ថោះ មមី រកា ប្រញាប់ធ្វើរឿងទាំងនេះ ហោរាសាស្ត្រ
  • រកឃើញហើយអ្នក ផ្ដើមគំនិត ដែលធ្វើឲ្យពលរដ្ឋជិត២០០រយគ្រួសារ វឹកវររឿងដីធ្លី និងធ្វើឲ្យថ្នាក់ដឹកនាំភាន់ច្រឡំ ព័ត៌មានជាតិ

ក្រុមហ៊ុនចិនដ៏ធំពិគ្រោះយោបល់ជាមួយរដ្ឋបាលខេត្តសៀមរាបលើផែនការសាងសង់ផ្លូវរថភ្លើងធុនស្រាល

Posted on September 18, 2023 By Mah Khmer

ភ្នំពេញៈ ថ្នាក់ដឹកនាំក្រុមហ៊ុនចិន បានជួបពិភាក្សាការងារជាមួ​យមន្រ្តីរដ្ឋបាលខេត្តសៀមរាប លើគម្រោងសាងសង់ផ្លូវរថភ្លើងធុនស្រាល តភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ មកក្រុងសៀមរាប។ ជំនួបនេះបានធ្វើឡើង នៅព្រឹកថ្ងៃទី ២៣ ខែ សីហា ឆ្នាំ២០២៣នេះកន្លងមកនេះ។

ថ្នាក់ដឹក​នាំក្រុមហ៊ុនចិនChina Metro ជួបពិភាក្សាគ្នានេះ ដើមី្បប្រមូលព័ត៌មាន និងទិន្នន័យ សម្រាប់សិក្សាគម្រោងផ្លូវរថភ្លើង ធុន ស្រាល ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ចូលមកក្រុងសៀមរាប​ របស់ក្រសួងសាធារណការនិងដឹកជញ្ជូន ក្រោមកិច្ចដឹកនាំរបស់លោក ពិន ប្រាកដអភិបាលរង​នៃគណៈអភិបាលខេត្ត និង លោក ស៊ី សាវមីង វិស្វករជាន់ខ្ពស់ផ្នែកចលនាកម្មដងផ្លូវ ដោយមានការអញ្ជើញចូលរួមពីសំណាក់អស់លោក លោកស្រី នៃស្ថាប័នពាក់ព័ន្ធ។

លោក ស៊ី សាវមីង វិស្វករជាន់ខ្ពស់ផ្នែកចលនាកម្មដងផ្លូវ បានឲ្យដឹងថា គម្រោងស្ថាបនាផ្លូវរថភ្លើងធុនស្រាល ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប.អង្គរ ចូលមកក្រុងសៀមរាប គឺមានពីជម្រើស ដោយមួយ ស្ថិតនៅលើផ្លូវចាស់ និងមួយនៅលើផ្លូវថ្មី។ ម៉្យាងទៀតគម្រោងនេះ នៅពុំទាន់ច្បាស់លាស់នៅឡើយ ដោយក្រុមការងារបច្ចេកទេស បានកំពុងចុះមកធ្វើការសិក្សា ដើមី្បប្រមូលនូវទិន្នន័យ នូវរាល់ផលប៉ះពាល់។

លោកអភិបាលរងខេត្ត ក៏បានជម្រាបដល់ក្រុមហ៊ុនផងដែរថា ដើមី្បឱ្យគម្រោងស្ថាបនាផ្លូវរថភ្លើងនេះ ដំណើរការទៅដោយរលូននោះ ក្រោយពេលទទួលបានគំនូសនៃប្លង់ផ្លូវ ជាក់លាក់ពីក្រុមហ៊ុនហើយនោះ អាជ្ញារធរខេត្ត នឹងជម្រុញដល់មន្ទីរ អង្គភាព អាជ្ញាធរពាក់ព័ន្ធ ធ្វើការប្រមូលព័ត៌មាន និងទិន្នន័យ ដែលជាធាតុផំ្សបញ្ចូលរបស់គម្រោង ទៅឱ្យក្រុមហ៊ុនដែលចង់បានទៅតាមសំណូមពរ។

ក្នុងការបង្ហាញនៃគំនូសប្លង់ នៃគម្រោងការស្ថាបនា ផ្លូវរថភ្លើងនេះ ខាងក្រុមហ៊ុនចិន បានសំណូមពរដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ និង ស្ថាប័នពាក់ព័ន្ធ ចូលរួមសហការ ក្នុងការប្រមូលព័ត៌មាន និង ទិន្នន័យ ដោយផ្លូវរថភ្លើងនេះ នឹងឆ្លងកាត់តំបន់អង្គរ និង អាចមានការប៉ពាល់តំបន់បូរាណដ្ឋាន ឬតំបន់ ដែលអាជ្ញាធរជាតិអប្សរាបានហាមឃាត់។​

លោក ពិន ប្រាកដអភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា ពាក់ព័ន្ធនិងគម្រោងស្ថាបនាផ្លូវរថភ្លើងនេះ ក្នុងនាម រដ្ឋបាលខេត្តសៀមរាប សូមធ្វើការគាំទ្រ និង ត្រៀមសហការជាមួយក្រុមហ៊ុន ក្នុងការផ្តល់ព័ត៌មាន និងទិន្នន័យជូនក្រុមហ៊ុន ដែលបានចុះមកសិក្សា និងប្រមូលទិន្នន័យ ដើមី្បឆ្លើយតបទៅនឹងការកើនឡើងនូវភ្ញៀវទេសចរណ៍ និងសេវាកម្មដឹកជញ្ជូន នាពេលដែលអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដែលនឹងចាប់ផ្តើមបើកទទួលភ្ញៀវទេសចរណ៍ ដោយផ្ទាល់មកពីប្រទេសផ្សេងៗ មកទស្សនាប្រទេសកម្ពុជា។

ខេត្តសៀមរាប ដែលជាខេត្តសម្បូរប្រាង្គប្រាសាទបូរាណ និងរមនីយដ្ឋានធម្មជាតិ។ ក្នុងនោះដែរលោកអភិបាលរងខេត្ត ក៏បានធ្វើការណែនាំមួយចំនួន ដល់មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុកពាក់ព័ន្ធ ត្រូវត្រៀមលក្ខណៈចូលរួមសហការ ក្នុងការផ្តល់ព័ត៌មាន និងទិន្នន័យ ជូនដល់ក្រុមហ៊ុន ដែលមកសិក្សា និងប្រមូលធាតុចូល ដើមី្យកទៅជាធាតុចូលនៃគម្រោង ផ្លូវរថភ្លើងថ្មីធុនស្រាល ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ មកក្រុងសៀមរាប ដើមី្បឱ្យប្រមូលព័ត៌មាន និង ទិន្នន័យឲ្យបានជាក់លាក់ យើងទាមទារ នូវកិច្ចសហការឲ្យបានស៊ីជម្រៅ ក្នុងការសិក្សាទៅលើគម្រោង ដើមី្បបញ្ជៀសនូវរាល់ផលប៉ះពាល់ធ្ងន់ធ្ងរ ដោយយើងពិនិត្យទៅលើគម្រោងរបស់ក្រុមហ៊ុន ដែលបានលើកឡើង លើការស្ថាបនាផ្លូវរថភ្លើងធុនស្រាលនេះ ដោយឆ្លងកាត់តំបន់អង្គរ៕


សេដ្ឋកិច្ច Tags:Economic

Post navigation

Previous Post: ផ្លូវ Highway ​ថ្មី​មួយ​ខ្សែ​ ​សាងសង់​រួចរាល់​តភ្ជាប់ទៅ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​ថ្មី
Next Post: សម្តេចធិបតីហ៊ុន ម៉ាណែត អំពាវនាវឲ្យរួមគ្នាវាយគង ទូងស្គរ ទះ ប៉ោត និងគោះត្រដោក តាមគ្រប់មធ្យោបាយ នៅម៉ោង ០៧:០០ព្រឹក នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០២៣

អត្ថបទទាក់ទង

  • គម្រោងផ្លូវវាងក្រុងសៀមរាប (Green Siem Reap Urban Bypass Project) ប្រវែង ៤៦,៥៧គីឡូម៉ែត ត្រូវបានសិក្សាតម្រាយប្លង់ទីតាំងលម្អិតរួចរាល់ និងឈានដល់ដំណាក់កាលបើកការដ្ឋានសាងសង់ សេដ្ឋកិច្ច
  • ក្រុមហ៊ុនចិន គ្រោងអភិវឌ្ឍកសិឧស្សាហកម្មនៅកម្ពុជា ដោយវិនិយោគ ១២,៧ពាន់លានដុល្លារ លើដី៧៥ម៉ឺនហិកតា ក្នុងខេត្ត០៦ សេដ្ឋកិច្ច
  • ក្រសួងរ៉ែ និងថាមពល ប្រកាសពីការបញ្ចុះថ្លៃអគ្គិសនីចំពោះអ្នកប្រើប្រាស់ប្រភេទឧស្សាហកម្ម និងកសិកម្ម សេដ្ឋកិច្ច
  • គម្រោងហេដ្ឋារចនាសម្ព័ន្ធពីរ នឹងលេចរូបរាងឡើងលើទឹកដីខេត្តសៀមរាប​ សេដ្ឋកិច្ច
  • អគ្គនាយកដ្ឋានពន្ធដារ សម្រេចពន្យាពេលយកពន្ធលើចំណេញមូលធនសម្រាប់ផ្នែកអចលនទ្រព្យ រហូតរហូតដល់ដំណាច់ឆ្នាំ ២០២៤ សេដ្ឋកិច្ច
  • ផ្លូវ Highway ​ថ្មី​មួយ​ខ្សែ​ ​សាងសង់​រួចរាល់​តភ្ជាប់ទៅ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​ថ្មី សេដ្ឋកិច្ច
  • គួរដឹង! ជោគជតាឆ្នាំថ្មី ឆ្នាំ២០២៣សម្រាប់ប្រុសស្រីកើតឆ្នាំទាំង១២ ហោរាសាស្ត្រ
  • កំពូលហោរ​ចិន​៖ មមី វក ជូត ឆ្លូវ កុរ រាសី​ខ្ពស់​លាភ​ធំ​ចំ​ចន្លោះបីថ្ងៃ ២៣,២៤,២៥ នេះហើយ ហោរាសាស្ត្រ
  • អស្ចារ្យ​មែន ! ថ្ងៃទី27, 28 ឆ្នាំ​ទាំង​៨​ជោ កជាំ​ជុំ​ជិត​ដោយ​លាភ​សំណាង ហោរាសាស្ត្រ
  • ដឹងតែមិនខ្វះលុយចាយហើយថ្ងៃ២៨,២៩,៣០ ឆ្នាំ​ទាំង​៨​ជោ​កជាំ​ជុំ​ជិត​ដោយ​លាភ​សំណាង ហោរាសាស្ត្រ
  • ទីភ្នាក់ងារសារព័ត៌មាន លឹម សំបូរ ញូស៍ ឯ.ក & អង្គភាពសារព័ត៌មានមហាខ្មែរ ជ្រើសរើសបុគ្គលិកជាច្រើនរូប ជីវិតនិងសង្គម
  • ពិសេសមែន លាភ​ផ្ទួន​៤​ថ្ងៃ ! ឆ្នាំ​ទាំង​៥​សំ​ណា​ងល្អ​មាសប្រាក់​ហូរ​ចូល​កាន់​តែ​ខ្លាំង ហោរាសាស្ត្រ
  • ច្បាស់នោះច្បាសឆ្នាំទាំង៨ រោង ច វក ជូត កុរ ថោះ មមី រកា ហោរាសាស្ត្រ
  • ថ្ងៃនេះថ្ងៃសិល៏លាភសំណាងបានមកដល់ !ឆ្នាំមហាសំណាងទាំង៧ ម្សាញ់ ច រកា កុរ មមែ ជូត ខាល រាសីល្អ មានលាភធំ មានសំណាងធំ៧ថ្ងៃជាប់គ្នា ហោរាសាស្ត្រ

Address: House#111 group 06, Watbo village, Sangkat salakamreuk, Siem Reap city, Siem Reap province.

ទូរស័ព្ទលេខ៖ 069​ 522 333 Tel: 069 522 333 | អ៊ីម៉ែល៖ info@mahakhmer.com

Copyright © 2019-2025 | Maha Khmer & LSN Pte., Ltd | Email: info@mahakhmer.com | Tel: 012 927 732 . 015 883 332

Powered by Sambo Lim

Accessibility Adjustments

Powered by OneTap

How long do you want to hide the toolbar?
Hide Toolbar Duration
Select your accessibility profile
Vision Impaired Mode
Enhances website's visuals
Seizure Safe Profile
Clear flashes & reduces color
ADHD Friendly Mode
Focused browsing, distraction-free
Blindness Mode
Reduces distractions, improves focus
Epilepsy Safe Mode
Dims colors and stops blinking
Content Modules
Font Size

Default

Line Height

Default

Color Modules
Orientation Modules