Skip to content
  • Privacy
  • Terms
  • Terms of Use
  • Disclaimer
  • Copyright
  • Cookie
  • Contact Us
សារព័ត៌មានមហាខ្មែរ

សារព័ត៌មានមហាខ្មែរ

Maha Khmer

  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • ជីវិតនិងសង្គម
  • សេដ្ឋកិច្ច
  • ហោរាសាស្ត្រ
  • បច្ចេកវិទ្យា
  • សុខភាពនិងសម្រស់
    • កីឡា
    • កម្មវិធីសិក្សា
  • English
  • Toggle search form
  • ហេងហេង!បីថ្ងៃ ច័ន្ទ អង្គារ៍ ពុធ ​ឆ្នាំលាភទាំង​៤ cmt 459 លុយហូរចូលដូចទឹក ហោរាសាស្ត្រ
  • ច្បាស់១០០% ឆ្នាំមមី រកា ថោះ ច ខាល ម្សាញ់ បើកភ្នែកលុយហូរចូលដល់ផ្ទះបន្ទាប់ពីធ្វើរឿងនេះ ហោរាសាស្ត្រ
  • អ៊ីស្រាអែលប្រកាស​ដាក់ប្រទេស​ក្នុងស្ថានភាពសង្រ្គាម អន្តរជាតិ
  • ផ្អើលខេត្តស្ទឹងត្រែង! ទាំងមន្ត្រី និងរាស្ត្របរិស័ទ ទទួលស្វាគមន៍ វត្តមានលោក នេន សីហា មិនចាញ់ព្រះអង្គធម្មវនវាសី ចន្ទមុនី ជីវិតនិងសង្គម
  • លុយហូរចូលកាន់ពេញៗដៃ! ត្រឹមតែ​៤​ថ្ងៃ​ សោះ​ លុយ​ ហោះ​​ ពេ​ញ​​ ផ្ទះ​ អ្នក​ឆ្នាំ​ទាំង​៦ មមែ ឆ្លូវ ខាល រោង ម្សាញ់ រកា ក្នុង​រង្វង់​បួន​ថ្ងៃ​គឺ​ថ្ងៃ​25-26-27-28 ហោរាសាស្ត្រ
  • ប្រជុំ​ឆ្នាំ​សំណាង​ទាំង​៩​លាភ​ធំ​លុយ​ផ្ទួន​ចាប់ពី​ថ្ងៃនេះ​ដល់​ថ្ងៃដាច់ខែ ហោរាសាស្ត្រ
  • ថ្ងៃ17, 18, 19, 20, 21 ឆ្នំារោង ជូត វក មមី រការ ខាល មមែ លាភហូរចូលដល់ក្នុងផ្ទះ ហោរាសាស្ត្រ
  • ខែថ្មីលាភសំណាងបានមកដល់ហើយ! ឆ្នាំ មមែ ជូត វក ខាល ម្សាញ់ រការ ថោះ ច ជួបលាភសំណាងខ្លាំងមានលុយចាយមិនខ្វះ ហោរាសាស្ត្រ

គួរយល់ដឹង! អាជីវកម្មដែលមាន​ចំណូលដុល​ប្រចាំឆ្នាំតិចជាង ២៥០លានរៀល ​ឬ៦ម៉ឺនដុល្លារ ​មិនតម្រូវឱ្យចុះបញ្ជីពន្ធទេ

Posted on September 18, 2023 By Mah Khmer

(ភ្នំពេញ)៖ ការប្រកបរបររស៊ី ឬការធ្វើជំនួញ ឬធ្វើពាណិជ្ជកម្ម​ ​ត្រូវបានតម្រូវឱ្យម្ចាស់អាជីវកម្មទៅចុះបញ្ជី និងសុំលិខិតបញ្ជាក់ពីអាជ្ញាធរ ដើម្បីបញ្ជាក់ពីការរស៊ីដោយស្របច្បាប់។ ប៉ុន្តែជារឿយអ្នករកស៊ីមួយចំនួន ជាពិសេសអ្នកប្រកបអាជីវកម្មតូចតាច តែងតែត្អូញ ​និងខ្លាចរអាក្នុងការទៅចុះបញ្ជី ដោយខ្លាចក្នុងការបង់ពន្ធច្រើន​ ដោយសារតែពួកគាត់មិនបានស្វែងយល់ឱ្យបានស៊ីជម្រៅពីប្រភេទអាជីវកម្ម ដែលជាប់ពន្ធ និងមិនជាប់ពន្ធ។

នេះគឺជាអ្វីដែលម្ចាស់អាជីវកម្ម ត្រូវស្វែងយល់ ដើម្បីជៀសវាងមន្រ្តីខិលខូចមួយចំនួន ទៅគម្រាមកំហែងទារប្រាក់ ដែលនាំឱ្យប៉ះពាល់ដល់ការរកស៊ីប្រចាំថ្ងៃ។

បើតាម ​លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា ​អាជីវកម្មដែលមានផលរបរចំណូលដុលសរុបប្រចាំឆ្នាំតិចជាង ២៥០ លានរៀល ​ឬ៦ម៉ឺនដុល្លារ​ នឹងមិនតម្រូវឱ្យទៅចុះបញ្ជីពន្ធ នៅអគ្គនាយកដ្ឋានពន្ធដារនោះទេ ខណៈអាជីវកម្មតូចតាច ក៏មិនត្រូវឱ្យសុំសេវារដ្ឋបាលនៅតាមក្រុង ស្រុកដែរ ​ដើម្បីកុំឱ្យប៉ះពាល់ទៅដល់អ្នករកស៊ីរបរតូចតាច​​។

លោកបានឱ្យដឹងថា សម្រាប់អាជីវកម្មដែលទទួលបានចំណូលលើពី​ ២៥០លានរៀល ដល់៧៥០លានរៀល ឬប្រមាណ១៨ម៉ឺនដុល្លារ ​តម្រូវឱ្យចុះបញ្ជីជាប់ពន្ធតូច ​ដែលជាប្រភេទអាជីវកម្មកត់ត្រា នូវបញ្ជីស្នាមលក្ខណៈសាមញ្ញ ដោយកត់ត្រាតែចំណូល និងចំណាយប៉ុណ្ណោះ។ ចំណែកអាជីវកម្មដែលទទួលបានចំណូលលើសពី ៧៥០លានរៀល ដល់៤០ពាន់លានរៀល ឬប្រមាណ១លានដុល្លារ ជាប់ពន្ធមធ្យម ដែលម្ចាស់អាជីវកម្មតម្រូវឱ្យមានការចុះបញ្ជីឱ្យបានច្បាស់លាស់ និងត្រឹមត្រូវ​​។

​នៅកម្មវិធីផ្សាយផ្ទាល់ ក្រោមប្រធានបទស្ដីពី «ការយល់ដឹងពីពន្ធដារ» នៅថ្ងៃ១៥ ខែកញ្ញា ឆ្នាំ២០២៣​ លោក គង់ វិបុល លើកទឹកចិត្តដល់ម្ចាស់អាជីវកម្មទាំងអស់ ដែលមានផលចំណូលតាមច្បាប់កំណត់ទៅចុះបញ្ជី ដើម្បីតម្លាភាពក្នុងការបង់ពន្ធ​ និងជៀសវាងការផាកពិន័យ ឬការចាត់វិធានការណាមួយ ដែលនាំឱ្យប៉ះពាល់ដល់អាជីវកម្ម។

លោកបន្តថា អគ្គនាយកដ្ឋានពន្ធដារ មានគោលការណ៍ច្បាស់លាស់ ក្នុងការ​ជំរុញម្ចាស់អាជីវកម្មមកឱ្យចុះបញ្ជី​។ នៅពេលដែលម្ចាស់អាជីវកម្មមកចុះ នៅក្នុងប្រព័ន្ធ Cam DX ឬប្រព័ន្ធអនឡាញ អគ្គនាយកដ្ឋានពន្ធដារ នឹងធ្វើការបែងចែក ពីកម្រិតអាជីវកម្ម ដែលត្រូវជាប់ពន្ធ ដូចជាប្រភេទពន្ធតូច ពន្ធមធ្យម និងពន្ធធំ។ ​ប៉ុន្តែអាជីវកម្មដែលទទួលបានតិចជាង ២៥០ លានរៀល ​ឬ៦ម៉ឺនដុល្លារ​ ​មិនតម្រូវឱ្យទៅចុះបញ្ជីពន្ធ នៅអគ្គនាយកដ្ឋានពន្ធដារនោះទេ ​​ ​ហើយប្រសិនបើមន្រ្តីឆក់ឱកាសមួយចំនួន​ទៅគម្រាមកំហែងសូមរាយការណ៍មកអគ្គនាយកដ្ឋានពន្ធដារ។

បើតាមអគ្គនាយកពន្ធដារ ៨ខែឆ្នាំ២០២៣នេះ មានជាង៩​ ៨០០សហគ្រាសបានចុះបញ្ជីនៅក្នុងប្រព័ន្ធ Cam DX និងចុះបញ្ជីផ្ទាល់ជាង៩០០ សហគ្រាស។

ដោយឡែកសម្រាប់អាជីវកម្មប្រកប​តូចតាច ដែលស្ថិតក្រោមវិស័យវប្បធម៌ និងវិចិត្រសិល្បៈ, វិស័យអប់រំ យុវជន និងកីឡា, វិស័យទេស​ចរណ៍, វិស័យឧស្សាហកម្ម និងសិប្បកម្ម, វិស័យរ៉ែ និងថាមពល, វិស័យពាណិជ្ជកម្ម និងវិស័យកសិកម្ម ក៏មិនតម្រូវឱ្យទៅសុំសេវារដ្ឋបាលនៅតាមក្រុង ស្រុក ឬខណ្ឌនោះទេ បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាល បានចេញសម្រេចក្នុងផ្អាក ការ​ផ្តល់​សេវារដ្ឋបាលរដ្ឋបាលក្រុង ស្រុក និងខណ្ឌដល់អាជីវកម្មតូចតាចកាលពីពេលថ្មីៗនេះ​ ដើម្បីជួយសម្រាលបន្ទុកការចំណាយ របស់ម្ចាស់អាជីវកម្មតូចតាចទាំងនោះ។

យោងតាមសេចក្តីសម្រេច ដែលធ្វើឡើងនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ ការផ្អាកផ្តល់សេវារដ្ឋបាលនៅថ្នាក់ក្រុង ស្រុក ខណ្ឌនេះ សម្រាប់អាជីវកម្ម​ដូចជា៖ អាជីវកម្មសិល្បៈសូនរូប អាជីវកម្មកាត់សក់ អ៊ុតសក់ លម្អក្រចក និងសម្អាងការ , អាជីវកម្មលក់សម្ភារកីឡា ​,ភោជនីយដ្ឋាន និងអាហារដ្ឋានក្នុងស្រុក តូបលក់អាហារ ហាងលក់គុយទាវ កាហ្វេ ម៉ូតូឌុបទេសចរណ៍ ម៉ូតូជួលទេសចរណ៍ រ៉ឺម៉កម៉ូតូដឹងទេសចរណ៍​, ទីតាំងសិប្បកម្មមួយចំនួនដូចជាកន្លែងផលិតជើងតាង ពាង លូ ឥដ្ឋការ៉ូ ធ្វើទៀន ធូប ​ កន្លែងដំឡើងម៉ាស៊ីនអគ្គិសនីសម្រាប់ធ្វើសេវាកម្មបញ្ចូលអាគុយ ដែលមានកម្លាំងមិនលើសពី២៥គីឡូវ៉ាត់​ និងកន្លែងផ្តល់សេវាកម្មជួសជុលគ្រឿងអេឡិចត្រូនិក លាងរថយន្តម៉ូតូ ។

ជាមួយគ្នានេះ ការផ្តល់លិខិតអនុញ្ញាតធ្វើអាជីវកម្ម សេវាកម្មពាណិជ្ជកម្ម និងលិខិតអនុញ្ញាធ្វើអាជីវកម្មលក់ដុំ រាយ​ សម្ភារកសិកម្ម​ ក៏មិនតម្រូវឱ្យសុំសេវារដ្ឋបាលផងដែរ។

ឧកញ៉ា កែវ មុំ ប្រធានសហគ្រិនស្រ្តីកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន ថា ការសម្រេចផ្អាកការផ្តល់សេវារដ្ឋបាលនេះ គឺជាការលើកទឹកចិត្តមួយផ្នែក ដល់ការធ្វើអាជីវកម្មលក្ខណៈតូចតាច។ នេះគឺពិតជាបានជួយពួកគាត់ឱ្យមានឱកាសច្រើន ក្នុងការពង្រឹង និង ពង្រីក អាជីវកម្មដោយមិនមានការភ័យខ្លាច។ នៅពេលដែលអាជីវកម្មខ្នាតមីក្រូមានការពង្រីកខ្លួន ពេលនោះគឺជាពេលវេលាដែលអាជីវកម្មក្រៅប្រព័ន្ធ និងចូលចុះបញ្ជីឲ្យស្របច្បាប់ ដែលអាចចូលរួមអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ យើងបានយ៉ាងលឿនផងដែរ។

លោកស្រីបន្តថា «ប្រទេស​ជាតិមានការរីកចម្រើនបានលឿន គឺដោយសាររាជរដ្ឋាភិបាលមានការយកចិត្តទុកដាក់ធ្វើយ៉ាងណា បង្ក​លក្ខណ: ងាយស្រួល ដល់អាជីវកម្មខ្នាតមីក្រូ ក្រៅប្រព័ន្ធ មានឱកាសប្រកបអាជីវកម្ម ដោយមិនមានសម្ពាធពីរាជរដ្ឋាភិបាល ទើប រាជរដ្ឋាភិបាលបានសម្រេចផ្អាកការផ្តល់សេវា រដ្ឋបាលរដ្ឋបាលក្រុង ស្រុក និងខណ្ឌ ដើម្បីជួយសម្រាលបន្ទុកការចំណាយរបស់អាជីវករ ប្រកបអាជីវកម្មតូចតាច ដែលស្ថិតក្រោមវិស័យវប្បធម៌ និងវិចិត្រសិល្បៈ, វិស័យអប់រំ យុវជន និងកីឡា, វិស័យទេសចរណ៍, វិស័យឧស្សាហកម្ម និងសិប្បកម្ម, វិស័យរ៉ែ និងថាមពល, វិស័យពាណិជ្ជកម្ម និងវិស័យកសិកម្ម»៕


សេដ្ឋកិច្ច Tags:Economic

Post navigation

Previous Post: លាភធំបានមកដល់ ! ប្រុសស្រីកើតឆ្នាំទាំង៦ ឆ្លូវ ជូត មមី ម្សាញ់ វក កុរ មានលុយហូរចូលដូចទឹកចាប់ពីថ្ងៃនេះរហូតដល់ចុងសប្តាហ៍
Next Post: ហេងៗ! ថ្ងៃដើមទ្រព្យ ដើមសប្តាហ៍ ឆ្នាំទាំង៧នេះសំណាងខ្លាំងណាស់ និងរកស៊ីអ្វីក៏មានបានមាសប្រាក់មិនខ្វះឡើយ

អត្ថបទទាក់ទង

  • សម្ដេច​តេជោ​ ហ៊ុន​ សែន៖ ​បៀវត្សរ៍ឡើង បានតិចប្រសើរជាងបាត់បង់ការងារធ្វើ សេដ្ឋកិច្ច
  • អគ្គនាយកដ្ឋានពន្ធដារ សម្រេចពន្យាពេលយកពន្ធលើចំណេញមូលធនសម្រាប់ផ្នែកអចលនទ្រព្យ រហូតរហូតដល់ដំណាច់ឆ្នាំ ២០២៤ សេដ្ឋកិច្ច
  • សម្តេចលើកទឹកចិត្តក្រុមហ៊ុនចិន ចូលរួមវិនិយោគនៅខេត្តសៀមរាបឱ្យក្លាយជាប៉ូលអភិវឌ្ឍន៍ពហុបំណង សេដ្ឋកិច្ច
  • គម្រោងផ្លូវល្បឿនលឿនទី៣ “ភ្នំពេញ-សៀមរាប” អាចនឹងសាងសង់ហួសទៅដល់ក្រុងប៉ោយប៉ែត សេដ្ឋកិច្ច
  • ប្រញាប់ឡើងពុកម៉ែបងប្អូនផ្ទះល្វែងយ៉ាងស្រស់ស្អាតកំពុងរងចំាហើយ!!សម្រេចចិត្តថ្ងៃនេះនឹងចំណេញប្រាក់ 5000$ ភ្លាមៗ( វីដេអូ) សេដ្ឋកិច្ច
  • ដំណឹងល្អ! សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត នឹងចុះហត្ថលេខាសិក្សាសាងសង់នៅរសៀលថ្ងៃទី៧ ខែមិថុនានេះ សេដ្ឋកិច្ច
  • ហៅលែងលឺ! ​មហា​ឆ្នាំ​ទាំង​៥​ក្លាយជា​អ្នកមាន​មួយ​រំពេច​នៅ​ចុងខែ​នេះ ហោរាសាស្ត្រ
  • ពិសេសណាស់! 25, 26, 27ុ 28 ប្រុសស្រីកើតក្នុងមហា​ឆ្នាំ​ទាំង​៥​ នេះលាភ​ធំ​ហុងស៊ុយ​ល្អ​ផុត​លេខ ហោរាសាស្ត្រ
  • ពេញមួយសប្តាហ៍ថ្មីនេះ! ប្រុសស្រីកើត ឆ្នាំ មមី មមែ វក រកា ច ជូត ឆ្លូវ ខាល សំណាងខ្លាំង មានលុយចាយពេញដៃ ហោរាសាស្ត្រ
  • អស្ចារ្យ រកា កុរ ខាល ម្សាញ់ ថោះ ជូត មមី វក លាភធំជុំចូលបីថ្ងៃដើមខែ ថ្ងៃ ២, ៣, ៤ ហោរាសាស្ត្រ
  • កើបលុយឆឹបៗ ហឹប​មាស​ហឹប​ប្រាក់​ហោះ​ចូល​ពេញផ្ទះ​អ្នក​ឆ្នាំ​ទាំង​៦​នៅ​ក្នុង​ខែ​ថ្មីនេះ​ហើយ ហោរាសាស្ត្រ
  • ហេងនោះហេង ! ចាប់ពីថ្ងៃស្អែកនេះតទៅ ឆ្នាំទាំង៦ ឆ្លូវ ជូត មមី ម្សាញ់ វក កុរ មានលុយហូរចូលដូចទឹក ហោរាសាស្ត្រ
  • លាដៃទទួលលាភ! ពិតប្រាកដ១០០% ស​ប្តា​ហ៍​ថ្មី​សេដ្ឋី​ឆ្នាំ​ទាំង​៨​រាសី​ល្អ​លាភ​ហូរ​ចូល​៧​ថ្ងៃ ហោរាសាស្ត្រ
  • ចាប់ពីថ្ងៃអាទិត្យនេះទៅដល់ចុងខែ ប្រុសស្រីកើតឆ្នាំ​ទាំង​៧​មានលាភ​ខ្លាំង និងជាឆ្នំាកុង្សី ហោរាសាស្ត្រ

Address: House#111 group 06, Watbo village, Sangkat salakamreuk, Siem Reap city, Siem Reap province.

ទូរស័ព្ទលេខ៖ 069​ 522 333 Tel: 069 522 333 | អ៊ីម៉ែល៖ info@mahakhmer.com

Copyright © 2019-2025 | Maha Khmer & LSN Pte., Ltd | Email: info@mahakhmer.com | Tel: 012 927 732 . 015 883 332

Powered by Sambo Lim