Skip to content
  • Privacy
  • Terms
  • Terms of Use
  • Disclaimer
  • Copyright
  • Cookie
  • Contact Us
សារព័ត៌មានមហាខ្មែរ

សារព័ត៌មានមហាខ្មែរ

Maha Khmer

  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • ជីវិតនិងសង្គម
  • សេដ្ឋកិច្ច
  • ហោរាសាស្ត្រ
  • បច្ចេកវិទ្យា
  • សុខភាពនិងសម្រស់
    • កីឡា
    • កម្មវិធីសិក្សា
  • English
  • Toggle search form
  • ចាប់ថ្ងៃទី ១៨, ១៩, ២០, ២១ នេះតទៅថ្ងៃមហាសំណាង ថ្ងៃល្អ សម្រាប់ប្រុសស្រីកើតឆ្នាំ វក ច កុរ រកា ម្សាញ់ ឆ្លូវ ថោះ លាភផ្ទួនៗចូលផ្ទះ ហោរាសាស្ត្រ
  • ខែថ្មី ខែលាភ ខែទ្រព្យ ខែជ័យ!ដើមខែថ្មីបីថ្ងៃ ០១,០២,០៣​ជា​ថ្ងៃ​ល្អ ថ្ងៃ​មាស ថ្ងៃ​ប្រា​ក់ ថ្ងៃ​ហេង​នៃ​ឆ្នាំ​ទាំង​៧​ពិត​ ហោរាសាស្ត្រ
  • ត្រៀមហិបដាក់លុយ ចាប់ពីថ្ងៃ 25, 26, 27, 28 ប្រុសស្រីកើតឆ្នំា វក ឆ្លូវ រការ ថោះ ម្សាញ់ កុរ ខាល លុយចូលដូចទឹក ហោរាសាស្ត្រ
  • មិនខុសនោះទេ! ពាងមាស ពាងលុយ ឆ្នាំទាំង៨នេះ​ជើងលេខប្រាប់ថា ទេវតាទ្រព្យប្រទានលុយ៣ថ្ងៃជាប់គ្នា ហោរាសាស្ត្រ
  • ថ្ងៃមហាសំណាង ថ្ងៃល្អ ប្រុសស្រីកើតឆ្នាំ វក ច កុរ រកា ម្សាញ់ ឆ្លូវ ថោះ លាភផ្ទួនចូលផ្ទះ ហោរាសាស្ត្រ
  • ឆ្នំា ខាល ថោះ វក ឆ្លូវ ជូត ម្សាញ់ ច មមី តាមជើងលេខរឿងល្អមកដល់ ហោរាសាស្ត្រ
  • ថ្ងៃមហាសំណាង ថ្ងៃល្អ ឆ្នាំ វក ច កុរ រកា ម្សាញ់ ឆ្លូវ ថោះ លាភផ្ទួនៗ និងលុយហូរចូលពេញផ្ទះ ហោរាសាស្ត្រ
  • មិនយូរទេ ៣ថ្ងៃខាងមុខនេះអ្នកកើតឆ្នាំជូត ម្សាញ់ មមី រកា កុរ ឆ្លូវ មមែ លុយ​ចូល​ខាប់​ដូច​ទឹកគ្រឿង ហោរាសាស្ត្រ

អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងចាប់ផ្តេីមបេីកដំណេីរការជាផ្លូវការ​នៅថ្ងៃទី​ ១៦ខែតុលា​ ខាងមុខនេះ

Posted on July 27, 2023 By Mah Khmer

សៀមរាប៖ អាកាសយានដ្ឋានអន្តរជាតិថ្មី ដែលមានទីតាំងស្ថិតនៅភូមិក្រៀលពង ឃុំ ពពេល និងភូមិប្រវាល ឃុំតាប៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ត្រូវបានរាជីរដ្ឋាភិបាលកម្ពុជា សម្រេចដាក់ឈ្មោះជាផ្លូវការថា​ “អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (Siem Reap Angkor International Airport)” និងគ្រោងដាក់ឱ្យដំណើរការចាប់ពីថ្ងៃទី១៦ ខែតុលា ២០២៣ តទៅ។ នេះបេីយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល​កម្ពុជា។

សេចក្តីជូនដំណឹងនេះបញ្ជាក់ថា​ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនេះ បានទទួលលេខកូដជាផ្លូវការពីសមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ (IATA Code) ដែលមានបីតួអក្សរឡាតាំង SAI និងពីអង្គការអាកាស៍ចរស៊ីវិលអន្តរជាតិ (ICAO Code) ដែលមានបួនតួអក្សរឡាតាំង VDSA។

ប្រភពដដែលបន្តថា​ គ្រប់ជើងហោះហើរអាជីវកម្មដឹកជញ្ជូនអ្នកដំណើរ និងទំនិញតាមផ្លូវអាកាស ដែលកំពុងប្រតិបត្តិការហោះហើរនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបបច្ចុប្បន្ន នឹងធ្វើការរៀបចំផ្ទេរទាំងស្រុង និងតែមួយលើកគត់ ទៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ចាប់ពីម៉ោង ០០៖០០ នាទី (ម៉ោងនៅកម្ពុជា) នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣។

ដោយឡែក អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងរៀបចំជើងហោះហើរសាកល្បងមួយចំនួនតាមការចាំបាច់ ដែល មិនមានលក្ខណៈពាណិជ្ជកម្ម និងមិនរកប្រាក់ចំណេញ នៅចន្លោះពីថ្ងៃទី៥ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣។

ដើម្បីចូលរួមរៀបចំផែនការនៃការផ្ទេរជើងហោះហើរអាជីវកម្មដឹកជញ្ជួនអ្នក ដំណើរ​ និងទំនិញតាមផ្លូវអាកាស និងការបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ស្នើសុំប្រតិបត្តិករប្រកបរបរអាជីវកម្មដឹកជញ្ជូនតាមផ្លូវអាកាសជាតិ អន្តរជាតិ និងគ្រប់ភាគីពាក់ព័ន្ធ ទាំងអស់ អាចចាប់ផ្តើមទំនាក់ទំនងចាប់ពីពេលនេះតទៅ ជាមួយមន្ត្រីជំនាញរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល​។

សូមជម្រាបថា​ គម្រោងសាងសង់ព្រលានយន្តហោះសៀមរាប-អង្គរ សាងសង់នៅលេីផ្ទៃដីប្រមាណ​ ៧០០ហិកតា​ក្នុងទំហំទឹកប្រាក់ ៨៨០លានដុល្លារ ចាប់ផ្តើមសាងសង់កាលពីពាក់កណ្ដាលខែមីនា ឆ្នាំ២០២០។ ព្រលានថ្មីនេះ មានប្រវែងផ្លូវរត់ ៣ ៦០០ម៉ែត្រ ទទឹង៤៥ម៉ែត្រ មានចំណតយន្តហោះ ៣៨ ដែលអាចទទួលអ្នកដំណើរប្រមាណ ៧លាននាក់ នៅក្នុងមួយឆ្នាំ។ ព្រលាននេះ វិនិយោគដោយក្រុមហ៊ុនចិន Yunan Air Investment Cambodia​ ស្ថិតក្នុងគម្រោងកិច្ចព្រមព្រៀងវិនិយោគ BOT រយៈពេល៥៥ឆ្នាំ៕


សេដ្ឋកិច្ច Tags:Economic

Post navigation

Previous Post: ឯកឧត្តម សៀវ ណំា បេក្ខជនតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប នៃគណបក្សប្រជាជនកម្ពុជា គោរពថ្លែងអំណរអរគុណដល់ពលរដ្ឋទូទំាងខេត្ត
Next Post: សម្តេចតេជោ ហ៊ុន សែន ក្រៅពីក្បាលម៉ាស៊ីនរាជរដ្ឋាភិបាល មន្ត្រីទាំងឡាយក្នុងអាណត្តិចាស់ត្រូវបានរក្សាឋានៈ និងតួនាទីដដែល

អត្ថបទទាក់ទង

  • អ្នកដំណើរប្រមាណ ៣.៤លាននាក់ ធ្វើដំណើរតាមអាកាសចូលមកកម្ពុជា កើនជាង ១៨០% ៨ខែឆ្នាំ២០២៣ សេដ្ឋកិច្ច
  • ឧបនាយករដ្ឋមន្ដ្រី ស សុខា ប្រាប់ពលរដ្ឋកុំឲ្យសងប្រាក់ទៅក្រុមកម្ចីអនឡាញខុសច្បាប់, បើមានការគំរាមកំហែងប្ដឹងមកសមត្ថកិច្ច សេដ្ឋកិច្ច
  • រាជរដ្ឋាភិបាល គ្រោងដំឡើងប្រាក់បៀវត្សជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធក្នុងអត្រា ៥% សម្រាប់ឆ្នាំ ២០២៤ សេដ្ឋកិច្ច
  • គម្រោងផ្លូវល្បឿនលឿនទី៣ “ភ្នំពេញ-សៀមរាប” អាចនឹងសាងសង់ហួសទៅដល់ក្រុងប៉ោយប៉ែត សេដ្ឋកិច្ច
  • សម្តេចលើកទឹកចិត្តក្រុមហ៊ុនចិន ចូលរួមវិនិយោគនៅខេត្តសៀមរាបឱ្យក្លាយជាប៉ូលអភិវឌ្ឍន៍ពហុបំណង សេដ្ឋកិច្ច
  • រោងចក្រ​ផលិតស្បែកជើងកីឡា​​មួយនៅកម្ពុជា ប្រកាស​បិទ ដោយសារ​គ្មា​ន​ការ​បញ្ជាទិញ សេដ្ឋកិច្ច
  • ៣ថ្ងៃចុងខែនេះ ប្រុសស្រីកើតឆ្នាំ ឆ្លូវ ម្សាញ់ ថោះ ច មមែ រកា មាសប្រាក់ហូរចូលពេញផ្ទះ ហោរាសាស្ត្រ
  • ខែថ្មី ខែលាភ ខែជ័យ ខែទ្រព្យ! ប្រុសស្រីកើត ឆ្នាំ​ទ្រព្យ​ទាំង​៤ នឹងធ្លាស់ប្តូរ​ខ្សែជីវិត​ពី​ក្រខ្សត់​ទៅ​ជា​អ្នកមាន​មហា​សំណាង ហោរាសាស្ត្រ
  • ហេងហេង!បីថ្ងៃ ច័ន្ទ អង្គារ៍ ពុធ ​ឆ្នាំលាភទាំង​៤ cmt 459 លុយហូរចូលដូចទឹក ហោរាសាស្ត្រ
  • ថ្ងៃ 25 26 27 នេះ ប្រុសស្រីកើតឆ្នាំ មមែ រោង ច ថោះ កុរ ម្សាញ់ ជូត មានរឿងកើតឡើងនឹកស្មានមិនដល់ ហោរាសាស្ត្រ
  • ចាប់ពីថ្ងៃនេះតទៅប្រុសស្រីកើតឆ្នំា ជូត វក ឆ្លូវ ថោះ កុរ ម្សាញ់ និង រោង ទេវតាទ្រព្យនាំសំណាង ជួបលាភធំក្នុងជីវិតជាក់ជាមិនខាន ហោរាសាស្ត្រ
  • ប្រាកដណាស់ចាប់ពីស្អែកនេះឆ្នាំ មមី វក ច​ ថោះ ជូត ម្សាញ់ រកា យីអ៊ុនខ្លាំងលាភលុយហូរចូលតាំងពីព្រឹក ហោរាសាស្ត្រ
  • សំណាងណាស់ចុងសប្តាហ៍បីថ្ងៃ​អ្នក​ឆ្នាំ​ទាំង8 រាប់​លុយ​ចុក​ដៃ​ហើយ ហោរាសាស្ត្រ
  • ថ្ងៃលាភ ថ្ងៃជ័យ ថ្ងៃសេរីសួស្តី! ឆ្នំាថោះ ច រកា មមែ វក ជូត ចាប់ពីស្អែកទៅមានលាភ មានជ័យដ៏អស្ចារ្យ ហោរាសាស្ត្រ

Address: House#111 group 06, Watbo village, Sangkat salakamreuk, Siem Reap city, Siem Reap province.

ទូរស័ព្ទលេខ៖ 069​ 522 333 Tel: 069 522 333 | អ៊ីម៉ែល៖ info@mahakhmer.com

Copyright © 2019-2025 | Maha Khmer & LSN Pte., Ltd | Email: info@mahakhmer.com | Tel: 012 927 732 . 015 883 332

Powered by Sambo Lim