Skip to content
  • Privacy
  • Terms
  • Terms of Use
  • Disclaimer
  • Copyright
  • Cookie
  • Contact Us
សារព័ត៌មានមហាខ្មែរ

សារព័ត៌មានមហាខ្មែរ

Maha Khmer

  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • ជីវិតនិងសង្គម
  • សេដ្ឋកិច្ច
  • ហោរាសាស្ត្រ
  • បច្ចេកវិទ្យា
  • សុខភាពនិងសម្រស់
    • កីឡា
    • កម្មវិធីសិក្សា
  • English
  • Toggle search form
  • ប្រញាប់ឡើងពុកម៉ែបងប្អូនផ្ទះល្វែងយ៉ាងស្រស់ស្អាតកំពុងរងចំាហើយ!!សម្រេចចិត្តថ្ងៃនេះនឹងចំណេញប្រាក់ 5000$ ភ្លាមៗ( វីដេអូ) សេដ្ឋកិច្ច
  • សហគមន៍ដឹកភ្ញៀវទេសចរមានជ័យ-កំពង់ភ្លុក ត្រូវបានចោទប្រកាន់ថាបានយកលុយពីភ្ញៀវទេសចរណ៍ជាតិ ជីវិតនិងសង្គម
  • ថ្ងៃលាភ ថ្ងៃជ័យ ថ្ងៃសេរីសួស្តី! ឆ្នំាថោះ ច រកា មមែ វក ជូត ចាប់ពីស្អែកទៅមានលាភ មានជ័យដ៏អស្ចារ្យ ហោរាសាស្ត្រ
  • លាភសំណាងពិតៗទាវតាប្រទានមក!វក មមី ជូត មមែ ច ខាល ចាប់ពី​ថ្ងៃ​ស្អែក​​ទៅង៉ូវហេងល្អ​លុយ​ហូរចូលរាល់ថ្ងៃ ហោរាសាស្ត្រ
  • ដល់ហើយបួនថ្ងៃ ០៤, ០៥, ០៦, ០៧ ​ជោគ​រាសី​ល្អ​មហា​ឆ្នាំ​ទាំង​៦​លាភ​ធំ​ប្រជុំង៉ូវហេង ហោរាសាស្ត្រ
  • កិច្ចប្រជុំពិនិត្យ និងពិភាក្សា ស្ដីពីការបង្កើតក្រុងរុនតាឯក នៃខេត្តសៀមរាប សេដ្ឋកិច្ច
  • ចាប់ពីថ្ងៃស្អែកទៅឆ្នំា មមី ខាល រោង ម្សាញ់ មមែ កុរ ជូត រកា ៤​ថ្ងៃ​ទៀត​នឹង​ជួប​មហា​សំណាង ហោរាសាស្ត្រ
  • អស្ចារ្យ​មែន ! ថ្ងៃទី27, 28 ឆ្នាំ​ទាំង​៨​ជោ កជាំ​ជុំ​ជិត​ដោយ​លាភ​សំណាង ហោរាសាស្ត្រ

សម្តេចតេជោ ហ៊ុន សែន ក្រៅពីក្បាលម៉ាស៊ីនរាជរដ្ឋាភិបាល មន្ត្រីទាំងឡាយក្នុងអាណត្តិចាស់ត្រូវបានរក្សាឋានៈ និងតួនាទីដដែល

Posted on July 29, 2023 By Mah Khmer

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ក្រៅពីក្បាលម៉ាស៊ីនរាជរដ្ឋាភិបាល មន្ត្រី និងកងកម្លាំងប្រដាប់អាវុធដែលមានឋានៈ និងតួនាទីនៅក្នុងអាណត្តិចាស់ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិកា ទីប្រឹក្សារាជរដ្ឋាភិបាល មេទាហាន មេនគរបាល មេអាវុធហត្ថ ព្រមទាំងអភិបាល អភិបាលរងខេត្តទាំងអស់ នឹងត្រូវរក្សានៅដដែល។

ជាមួយគ្នានេះ មន្ត្រីជាអគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាន និងប្រធានការិយាល័យជាដើម ក៏នឹងត្រូវរក្សានៅដដែលផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ តាមរយៈសារពិសេសមួយផ្ញើជូនប្រជាពលរដ្ឋ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធនាព្រឹកថ្ងៃសៅរ៍ ទី២៩ ខែកក្កដា ឆ្នាំ២០២៣នេះ។ សារនេះធ្វើឡើង ដើម្បីបំភ្លឺនូវមន្ទិល និងការបារម្ភរបស់មន្ត្រីមួយចំនួន។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បែបនេះ «មុខងារទាំងអស់នេះ ខ្ញុំព្រះករុណា បានពិភាក្សាយ៉ាងម៉ត់ចត់ ជាពិសេសជាមួយបណ្ឌិត ហ៊ុន ម៉ាណែត ជាមួយឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឯកឧត្តម កើត រិទ្ធ ដែលនៅបន្តពិភាក្សាជាមួយខ្ញុំព្រះករុណាខ្ញុំ អំពីកិច្ចដំណើរការនាពេលខាងមុខ។ ដូច្នេះសូមបងប្អូនទាំងអស់ កុំមានការព្រួយបារម្ភអំពីចំណុច​ទាក់ទងជាមួយនឹងរឿងថា តើខ្លួនត្រូវធ្វើអ្វីទៀត?»។

ក្នុងសារសំឡេងនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ផងដែរថា ការធ្វើកំណែទម្រង់មានតែតួនាទីរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីប៉ុណ្ណោះ។ បើតាម​សម្តេចតេជោ សម្រាប់តួនាទីនេះ គឺមួយចំនួនជារដ្ឋលេខាធិការ មួយចំនួនជាអ្នកធ្វើការផ្ទាល់​ជាមួយនាយក​រដ្ឋមន្ត្រី។ ដូច្នេះអ្នកទាំងនេះ មានជម្រើសមួយ តើយកតំណែងរដ្ឋមន្ត្រីប្រតិភូ ឬជារដ្ឋលេខាធិការ?

ដោយឡែកអគ្គនាយកពន្ធដារ និងអគ្គនាយកគយ ត្រូវបានរក្សាតំណែងទាំងពីរដដែល គឺតំណែងរដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងតំណែងជាអគ្គនាយក ព្រោះថាម្ខាងត្រូវធ្វើការជាមួយរដ្ឋមន្ត្រី និងម្ខាងទៀតត្រូវធ្វើការជាមួយនាយករដ្ឋមន្ត្រី ដែលត្រូវក្តាប់ផ្ទាល់ជាមួយថវិកាប្រចាំថ្ងៃ និងប្រចាំខែ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបង្ហាញក្តីរំពឹងថា នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្នុងអាណត្តិថ្មី នឹងយកចិត្តទុកដាក់លើមន្ត្រីចាស់ៗ ឱ្យមានការធ្វើជាបន្តទៀត។

សូមបញ្ជាក់ថា នៅក្នុងសារសំឡេងនាព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណ​ដល់​ប្រជាពលរដ្ឋ ដែលបានគាំទ្រចំពោះការសម្រេចចិត្តរបស់សម្តេច ឱ្យលោកបណ្ឌិត ហ៊ុន ម៉ាណែត ធ្វើជានាយករដ្ឋមន្ត្រីនៅក្នុងអាណត្តិថ្មី ចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣បន្តទៅ។

សម្តេចតេជោ ហ៊ុន សែន ចាត់ទុកការគាំទ្រនេះ គឺជាកម្លាំងជួយធានាដល់ដំណើររបស់ជាតិកម្ពុជា​ឱ្យមានស្ថេរភាពយូរអង្វែង៕


ព័ត៌មានជាតិ Tags:National News

Post navigation

Previous Post: អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងចាប់ផ្តេីមបេីកដំណេីរការជាផ្លូវការ​នៅថ្ងៃទី​ ១៦ខែតុលា​ ខាងមុខនេះ
Next Post: ខ្សែរថភ្លើងដំបូងបង្អស់ភ្ជាប់រវាងកម្ពុជា-ថៃ បើកដំណើរការជាផ្លូវការហើយ

អត្ថបទទាក់ទង

  • ក្រសួងសុខាភិបាលស្នើឲ្យប្រយ័ត្នជានិច្ចចំពោះផ្ដាសាយបក្សី ខណៈរកឃើញអ្នកស្លា.ប់២នាក់ហើយ ព័ត៌មានជាតិ
  • អង្គភាពសារព័ត៌មានជាច្រើនប្រកាស ថ្កោលទោសចំពោះបុគ្គល ផែង វណ្ណៈ! ព័ត៌មានជាតិ
  • លទ្ធផលក្រៅផ្លូវការ៖ ខេត្តសៀមរាប គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងច្រើនលើសលុប ដោយគ្រប់គ្រង ៦/៦អាសនៈ ព័ត៌មានជាតិ
  • អ្នកសៀមរាបគួរដឹង! អនុក្រឹត្យ ស្តីពី ការកែប្រែតំបន់ការពារទេសភាពអង្គរ ព័ត៌មានជាតិ
  • រឿងមិនទាន់ចប់ទេ! ប្រជាពលរដ្ឋបានចោទប្រកាន់ មន្ត្រីបំរើការ ស្នាក់ការ តំបន់ការពារទេសភាពអង្គរទារលុយ ២លានរៀល ជាថ្នូរនឹងការដោះលេងក្មេង ព័ត៌មានជាតិ
  • ព្រះមហាក្សត្រត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយសពិសេសដ៏ឧត្តុង្គឧត្តមបំផុតនៃរាជបណ្ឌិត្យសភាកម្ពុជា ជូនឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជា «កិត្តិទេសាភិបាលបណ្ឌិត» តែមួយរូបគត់ ព័ត៌មានជាតិ
  • ថ្ងៃជ័យលាភលុយហូរចូល ចន្លោះថ្ងៃ ០៨រហូតដល់ដាច់ខែ ឆ្នាំ ឆ្លូវ មមែ ថោះ រោង កុរ ខាល វក រកា អ្វីៗនឹងត្រូវផ្លាស់ប្តូរបើហ៊ានខកខានធ្វើរឿងទាំងនេះ ហោរាសាស្ត្រ
  • ពិតជា​សំណាងខ្លាំងណាស់!!! ​ចាប់ពី​​ថ្ងៃ​ថ្មី ខែថ្មីទៅ ​ឆ្នាំ​ទាំង ​៥ ​រាសី​ល្អ​លាភ​ធំ​ផុស​ចាំ​អ្នក ហោរាសាស្ត្រ
  • លាដៃទទួលលាភ! ពិតប្រាកដ១០០% ស​ប្តា​ហ៍​ថ្មី​សេដ្ឋី​ឆ្នាំ​ទាំង​៨​រាសី​ល្អ​លាភ​ហូរ​ចូល​៧​ថ្ងៃ ហោរាសាស្ត្រ
  • លាដៃទទួលលាភ! ខែថ្មី​រាសីចក្រ​លាភ​ផ្ទួន​ឆ្នាំ​ទាំង​៤​បរិបូណ៌​ដោយ​មាស​ និង​ប្រាក់ ហោរាសាស្ត្រ
  • ប្រាកដណាស់ចាប់ពីស្អែកនេះឆ្នាំ មមី វក ច​ ថោះ ជូត ម្សាញ់ រកា យីអ៊ុនខ្លាំងលាភលុយហូរចូលតាំងពីព្រឹក ហោរាសាស្ត្រ
  • ខប់ៗ! ឆ្នាំទាំង៥​ត្រៀម​ទូ​ទុក​លុយ​ឱ្យ​ហើយ​ទៅលាភធំជិតមកដល់ហើយ ហោរាសាស្ត្រ
  • ភាពស្មោះត្រង់របស់មនុស្ស! រើសបានការបូបលុយជនបរទេសមានជាច្រើនមិនយកសុខចិត្តប្រកាសរកម្ចាស់កាបូបដើម្បីប្រគល់ជូន ចុងក្រោយបានរង្វាន់លើកទឹកចិត្តយ៉ាងគាប់ប្រសើរ ជីវិតនិងសង្គម
  • ថ្ងៃ 25 26 27 នេះ ប្រុសស្រីកើតឆ្នាំ មមែ រោង ច ថោះ កុរ ម្សាញ់ ជូត មានរឿងកើតឡើងនឹកស្មានមិនដល់ ហោរាសាស្ត្រ

Address: House#111 group 06, Watbo village, Sangkat salakamreuk, Siem Reap city, Siem Reap province.

ទូរស័ព្ទលេខ៖ 069​ 522 333 Tel: 069 522 333 | អ៊ីម៉ែល៖ info@mahakhmer.com

Copyright © 2019-2025 | Maha Khmer & LSN Pte., Ltd | Email: info@mahakhmer.com | Tel: 012 927 732 . 015 883 332

Powered by Sambo Lim