សៀមរាប៖ ដោយមានការយកចិត្តទុកដាក់ជាប្រចាំពីសំណាក់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប ចំពោះប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ទាំងមូល អំពីបញ្ហាសន្តិសុខ សុវត្តិភាព និងមានកិច្ចសម្របសម្រួលនីតិវិធីពីឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប។
-យោងតាម ការបង្ហោះ នូវវីដេអូរឃ្លីបសកម្មភាពរបស់ក្មេងទំនើងមួយក្រុមមានកាន់អាវុធ (កាំបិតបុ័ងតោ) ហើយថតបង្ហោះលើបណ្តាញសង្គម Facebook កាលពីយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម ក្នុងខេត្តសៀមរាបទាំងមូល។
-បន្ទាប់ពីទទួលបានព័ត៍មានករណីខាងលើ លោកឧត្តមសេនីយ៍ទោ ស្នងការ នគរបាលខេត្តសៀមរាប បានដាក់បទបញ្ជាដ៏ម៉ឺងម៉ាត់ ចាត់មន្រ្តីក្រោមឱវាទធ្វើការស្រាវជ្រាវជាបន្ទាន់។
នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥ កម្លាំងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សហការជាកម្លាំងជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានស្រាវជ្រាវពាក់ព័ន្ធនឹងបទល្មើសជាក់ស្ដែងករណី (ក្មេងទំនើង) ផលិត ឬចរាចរអាវុធសម្រាប់ប្រហារផ្សេងទៀត (កាន់កាំបិតគំរាមគូរជម្លោះ និងថតបង្ហោះក្នុងបណ្ដាញសង្គម) រហូតដល់ធ្វើការនាំខ្លួនជនសង្ស័យដែលពាក់ព័ន្ធនឹងករណីខាងលើនេះ បានចំនួន០៣នាក់ មានឈ្មោះដូចខាងក្រោម៖
១-ឈ្មោះ ភារម្យ រតនា ហៅង៉ោល ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរ មិនពិតប្រាកដ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្នភូមិភ្ញាជ័យ សង្កាត់ស្វាយដង្គំ ក្រុង.ខេត្តសៀមរាប
២-ឈ្មោះ បាន សីហា ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ ចុងភៅ មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្នភូមិភ្ញាជ័យ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ( ជាអ្នកកាន់កាំបិតបុ័ងតោ )
៣-ឈ្មោះ យ៉ង ចំណាន អាយុ១៥ឆ្នាំ មុខរបរ គ្មាន មានស្រុកកំណើត និងទីលំនៅបច្ចុប្បន្នភូមិភ្ញាជ័យយ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប (ជាម្ចាស់កម្មសិទ្ធកាំបិតបុ័ងតោ) បានថតវីដេអូរបង្ហោះលើបណ្ដាញសង្គម នៅចំណុចផ្ទះរបស់ឈ្មោះ បាន សីហា នៅភូមិភ្ញាជ័យ សង្កាត់ស្វាយដង្គំយកមកធ្វើការសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង០៣នាក់ បានឆ្លើយសារភាពដូចគ្នាថា : ពួកខ្លួន និងបក្ខពួកម្នាក់ទៀតគេចខ្លួន ពិតជាបានធ្វើសកម្មភាពថតវីដេអូរកាន់កាំបិតខាងលើ ពិតប្រាកដមែនដោយក្នុងគោលបំណងពួកខ្លួនថតវិដេអូរនោះ ចង់ឱ្យគូរជម្លោះរបស់ពួកខ្លួនបានឃើញ បន្ទាប់ពីពួកខ្លួនបានថតវិដេអូររួចហើយ ក៏បានផ្ញើទៅគំរាមក្រុមគូរជម្លោះ និងបង្ហោះក្នុងបណ្ដាញសង្គមឱ្យគេខ្លាច តែបើក្រុមគូរជម្លោះរបស់ពួកខ្លួននៅតែមិនខ្លាច ពួកខ្លួននិងយកកាំបិតនោះទៅកាប់ពួកគេតែម្ដង។
វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន៖
ទូរសព្ទចំនួន០៣គ្រឿង ជាកម្មសិទ្ធរបស់ជនសង្ស័យទាំង៣នាក់ខាងលើ ។
-កាំបិតបុ័ងតោ ចំនួន០១ ជាកម្មសិទ្ធរបស់ឈ្មោះ យ៉ង ចំណាន
-យើងបានធ្វើតេស្តស្វែងរកសារធាតុញៀនលើជនសង្ស័យទាំង៣នាក់ខាងលើ ជាលទ្ធផល អវិជ្ជមានទាំង៣នាក់។
បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ខាងលើ ត្រូវបានកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងដ្ឋាននគរបាលខេត្តសៀមរាប កំពុងកសាងសំណុំរឿងបញ្ជូនទៅអយ្យការចាត់ការតាមនីតិវិធីច្បាប់៕
