Skip to content
  • Privacy
  • Terms
  • Terms of Use
  • Disclaimer
  • Copyright
  • Cookie
  • Contact Us
Mah Khmer

Mah Khmer

សារព័ត៌មានមហាខ្មែរ

  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • ជីវិតនិងសង្គម
  • សេដ្ឋកិច្ច
  • ហោរាសាស្ត្រ
  • បច្ចេកវិទ្យា
  • សុខភាពនិងសម្រស់
    • កីឡា
    • កម្មវិធីសិក្សា
  • English
  • Toggle search form
  • ពិសេសណាស់! 18, 19, 20, 21, 22 ប្រុសស្រីកើតក្នុងមហា​ឆ្នាំ​ទាំង​៥​ នេះលាភ​ធំ​ហុងស៊ុយ​ល្អ​ផុត​លេខ ហោរាសាស្ត្រ
  • ខែថ្មី ខែលាភ ខែជ័យ ខែទ្រព្យ! ប្រុសស្រីកើត ឆ្នាំ​ទ្រព្យ​ទាំង​៤ នឹងធ្លាស់ប្តូរ​ខ្សែជីវិត​ពី​ក្រខ្សត់​ទៅ​ជា​អ្នកមាន​មហា​សំណាង ហោរាសាស្ត្រ
  • ការហ្វឹកហាត់បាញ់គ្រាប់ពិតរបស់កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប ផ្អើលដល់បណ្តាញផ្សព្វផ្សាយធំៗរបស់ប្រទេសថៃ ព័ត៌មានជាតិ
  • សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំកម្មវិធីដំណើរកម្សាន្ត ជូនប្រជាពលរដ្ឋទៅកាន់ខេត្តទាំង៤នៅភាគឦសាន រៀងរាល់ចុងសប្តាហ៍ ជីវិតនិងសង្គម
  • ច្បាស់ៗណាស់ អានហើយស៊ែរចេញ! ម្សាញ់ រកា ថោះ ច ឆ្លូវ មមែលាភសំណាងមកដល់នៅថ្ងៃ​ស្អែកនេះហើយ ហោរាសាស្ត្រ
  • ថេរសភាសង្ឃខេត្តសៀមរាប បានសម្រេចបញ្ចប់តំណែង និងចោទប្រកាន់ភិក្ខុ កែវ ខូយ ចៅអធិការវត្តពោធិលង្កា ឲ្យត្រូវអាបត្តិសង្ឃាទិសេស ព័ត៌មានជាតិ
  • អីយ៉ា៤ថ្ងៃចុងខែនេះឆ្នាំ មមែ វក ជូត កុរ ឆ្លូវ ថោះ រោង មាន​លាភមានសំណាង​ធំ ចូលផ្ទះ ហោរាសាស្ត្រ
  • ហេងៗ! ថ្ងៃដើមទ្រព្យ ដើមសប្តាហ៍ ឆ្នាំទាំង៧នេះសំណាងខ្លាំងណាស់ និងរកស៊ីអ្វីក៏មានបានមាសប្រាក់មិនខ្វះឡើយ ហោរាសាស្ត្រ

ឱកាសល្អមកដល់ហើយប្រញាប់ឡើង! សាកលវិទ្យាល័យ CUS ប្រកាសផ្តល់អាហារូបករណ៍៥០ភាគរយ ដល់សិស្សភេទប្រុសនិទ្ទេស A, B ឬ C ចំនួន ៧៥កន្លែង ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែថែមទៀតផង

Posted on December 7, 2023December 7, 2023 By Mah Khmer

សៀមរាប៖ សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា (CUS) ប្រកាសផ្តល់អាហារូបករណ៍ថ្លៃសិក្សា ៥០​ភាគរយ​ជូនសិស្សភេទប្រុសដែលទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទទួលបាននិទ្ទេស A,B ឬ C សរុបចំនួន ៧៥កន្លែង សម្រាប់អ្នកបានមកចុះឈ្មោះមុនគេ ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រលើឯ​ក​ទេស​ណាមួយ។

អាហារូបករណ៍បង់ថ្លៃសិក្សា៥០ភាគរយ សម្រាប់សិស្សភេទប្រុសនិទ្ទេស A,B ឬ C ចំនួន ៧៥កន្លែង នេះ រួមមាននៅរាជធានីភ្នំពេញចំនួន ១៥កន្លែង, សាខាខេត្តកំពង់ចាមចំនួន ១០កន្លែង, សាខាខេត្ត កំពង់ធំចំនួន ១០កន្លែង, សាខាខេត្តសៀមរាបចំនួន១០កន្លែង, សាខាខេត្តបន្ទាយមានជ័យចំនួន ១០កន្លែង, សាខាបាត់ដំបងចំនួន ១០កន្លែង និងសាខាខេត្តកំពតចំនួន ១០កន្លែង។

ក្នុងគោលបំណងជួយសម្រួលបន្ទុកគ្រួសាររបស់សិស្សភេទប្រុសទាំង ៧៥នាក់នេះ សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា, CUS សហការជាមួយក្រុមហ៊ុន ស៊ី យូ អេស គ្រុប, សណ្ឋាគារដ្រេហ្គនរ៉ូយ៉ាល់ ស៊ី យូ អេស ខេត្តសៀមរាប និងក្រុមហ៊ុនដៃគូជាច្រើនបានរួមគ្នាឧបត្ថម្ភការសិក្សា នៅឆ្នាំទី១ ប្រចាំខែចំនួន ១០០,០០០រៀលបន្ថែមទៀត។ ចំពោះនិស្សិតអាហារូបករណ៍សិស្សឆ្នើមនិទ្ទេសA, B, C ទាំងអស់ដែល​បានបំពេញភារកិច្ចស្របទិសដៅអភិវឌ្ឍន៍សមត្ថភាព បុគ្គលិកលក្ខណសម្បត្តិ និងការអភិវឌ្ឍរបស់​សាក​ល​វិទ្យាល័យ។

សូមបញ្ជាក់ថា សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា CUS គឺជាគ្រឹះស្ថានឧត្តមសិក្សាធំមួយនៅកម្ពុជា​ដែលមាន ការគាំទ្រពីបុគ្គលិក សាស្រ្តាចារ្យ មហាជន និងនិស្សិតជាច្រើនក្នុងមួយឆ្នាំៗរហូត​ដល់ជិតពីរ​ម៉ឺន​នាក់កំពុងសិក្សា និងមានក្រុមហ៊ុន សហគ្រាស អង្គការ ធនាគារ ដៃគូកិច្ចសហប្រតិបត្តិការក្នុង​ស្រុក​ចំនួន៥៥០ និងដៃគូជាមួយសាកលវិទ្យាល័យ និងស្ថាប័នបរទេសចំនួន៥៦ មកពីកូរ៉េខាងត្បូង ចិន ជប៉ុន ថៃឡង់ អង់គ្លេស ហ្វីលីពីន បង់ក្លាដេស ម៉ាឡេស៊ី ឥណ្ឌា ឥណ្ឌូនេស៊ី អាឡឺម៉ង់ វៀតណាម និង​អ៉ី​ស្រាអែល សម្រាប់ផ្តល់ឱកាសដល់និស្សចុះកម្មសិក្សា ទស្សកិច្ចសិក្សា និងទទួលបានអាហារូបករណ៍​បន្ត​ការសិក្សាទៅកម្រិតខ្ពស់ជាងបន្តទៀត។

បច្ចុប្បន្នសាកលវិទ្យាល័យមួយនេះ មានហេដ្ឋារចនាសម្ព័ន្ធ អគារសិក្សាកាន់តែទំនើប,បំពាក់ធនធាន​បច្ចេក​វិទ្យា៖ កំព្យូទ័រស៊េរីថ្មីចុងក្រោយ, Smart TV, ប្រព័ន្ធគ្រប់គ្រងបច្ចេកវិទ្យាថ្មី, LCD គ្រប់បន្ទប់សិក្សា, បន្ទប់ពិសោធន៍វិទ្យាសាស្រ្ត, បន្ទប់អនុវត្តកុំព្យូទ័រ, បន្ទប់អនុវត្តភាសា,បន្ទប់អនុវត្តវិទ្យាសាស្រ្តស​ង្គមសវនា​ការ​ប្រឌិត, បន្ទប់អនុវត្តជំនាញគណនេយ្យ និងជំនាញហិរញ្ញវត្ថុតាមបច្ចេកវិទ្យា, បណ្ណាល័យធំទូលាយ ដ៏ច្រើន​សន្លឹកសន្ធាប់ដើម្បីបម្រើឱ្យការបង្រៀន, រៀនសូត្រ, ស្រាវជ្រាវ, អនុវត្តដកពិសោធន៍របស់សាកល​វិទ្យាល័យ ឯកទេស នៃកម្ពុជានាពេលថ្មីៗនេះ៕

ចំណំា៖ អត្ថបទនេះមិនមែនជាអត្ថបទពានិជ្ជកម្មនោះឡើយ គ្រាន់តែ អគ្គនាយកទីភ្នាក់ងារសារព័ត៌មាន លឹម សំបូរ ញូស៍ & អង្គភាពសារព័ត៌មានមហាខ្មែរ ជាសាស្ត្រាចារ្យនៅសាកលវិទ្យាល័យនេះ៕


ជីវិតនិងសង្គម Tags:life

Post navigation

Previous Post: ថ្នាក់បើកថ្មី! កម្មវិធីសិក្សា Professional WordPress web design!
Next Post: ឆុតស័ក្តិសិទ្ធិ​ណាស់​ថ្ងៃស្អែកឆ្នាំ​លាភ​ទាំង​៥​យីអ៊ុន​ឡើង​ខ្ពស់ លុយ​ហូរ​ចូល​ឈឹប​ៗ

អត្ថបទទាក់ទង

  • មោទនភាពជាតិខ្មែរ ! វេជ្ជបណ្ឌិតខ្មែរទាំង ៣រូប និងថ្នាក់ដឹកនាំ ក្រុមគ្រូពេទ្យទាំងនេះហើយ ដែលបានសង្រ្គោះទារកកើតមកមានដៃ៤ ជើង ៤ មកមានជីវិតប្រក្រតីវិញ ជីវិតនិងសង្គម
  • មជ្ឈមណ្ឌល​វប្បធម៌​ និង​ព្រះពុទ្ធសាសនាតម្លៃជាង ​៣​ពាន់​លាន​ដុល្លារ​ គ្រោងនឹងសង់​នៅ​ខេត្តសៀមរាប​ ជីវិតនិងសង្គម
  • ក្រសួងសុខាភិបាល ហាមឃាត់ផលិតផលបំប៉នសុខភាពទាំងនេះ ព្រោះអាចបណ្តាលឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព ជីវិតនិងសង្គម
  • សេចក្តីជូនដំណឹង ស្តីពី យុទ្ធនាការ “១ម៉ឺនរៀល១ម៉ឺននាក់” សម្រាប់កុមារកម្ពុជា​ ជីវិតនិងសង្គម
  • សេចក្តីថ្លែងអំណរអរគុណយ៉ាងជ្រលជ្រៅចំពោះ ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ និងលោកឧត្ដមសេនីយ៍ត្រី សៀ ទីន ព្រមទំាងសហការី ជីវិតនិងសង្គម
  • ភាពស្មោះត្រង់របស់មនុស្ស! រើសបានការបូបលុយជនបរទេសមានជាច្រើនមិនយកសុខចិត្តប្រកាសរកម្ចាស់កាបូបដើម្បីប្រគល់ជូន ចុងក្រោយបានរង្វាន់លើកទឹកចិត្តយ៉ាងគាប់ប្រសើរ ជីវិតនិងសង្គម
  • Siem Reap, Cambodia, is a treasure trove of cultural, historical, and natural wonders! English
  • ៤ថ្ងៃនេះ (27, 28, 29, 30, 31) រោង មមែ ជូត រកា ច ម្សាញ់ ថោះ មាន​សំណាង​ធំ​លុយ​ចូល​ជុំ​ទិស ហោរាសាស្ត្រ
  • ដើមសប្តាហ៍! ថ្ងៃនេះ ថ្ងៃសិរីមង្គល ថ្ងៃលាភសំណាង លុយចូលហៀរហូរ សម្បូរលុយចាយដល់ប្រុសស្រីកើតឆ្នាំឆ្លូវ រកា ជូត មមី ម្សាញ់ វក កុរ ហោរាសាស្ត្រ
  • ដំណឹងល្អ! សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត នឹងចុះហត្ថលេខាសិក្សាសាងសង់នៅរសៀលថ្ងៃទី៧ ខែមិថុនានេះ សេដ្ឋកិច្ច
  • សម្ដេចតេជោ ហ៊ុន សែន ព្រមានបិទ Facebook មិនឱ្យប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា ព័ត៌មានជាតិ
  • Siem Reap Province: Where Ancient Mysteries Meet Modern Charms English
  • បណ្តុំលាភសំណាង! 08,09,10,11 នេះ រកា កុរ ជូត ឆ្លូវ វក មមែ ទទួលទ្រព្យធំពីទេវតាទ្រព្យ ហោរាសាស្ត្រ
  • ដាច់ខាតអានហើយស៊ែរចេញ ចន្លោះថ្ងៃ22, 23, 24 នេះ ហោចិនផ្តាំ អ្នកកើតឆ្នាំ ឆ្លូវ មមែ ច ថោះ ជូត ម្សាញ់ មមី រការ ហោរាសាស្ត្រ

Address: House#111 group 06, Watbo village, Sangkat salakamreuk, Siem Reap city, Siem Reap province.

ទូរស័ព្ទលេខ៖ 069​ 522 333 Tel: 069 522 333 | អ៊ីម៉ែល៖ info@mahakhmer.com

Copyright © 2019-2025 | Maha Khmer & LSN Pte., Ltd | Email: info@mahakhmer.com | Tel: 012 927 732 . 015 883 332

Powered by Sambo Lim