Skip to content
  • Privacy
  • Terms
  • Terms of Use
  • Disclaimer
  • Copyright
  • Cookie
  • Contact Us
សារព័ត៌មានមហាខ្មែរ

សារព័ត៌មានមហាខ្មែរ

Maha Khmer

  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • ជីវិតនិងសង្គម
  • សេដ្ឋកិច្ច
  • ហោរាសាស្ត្រ
  • បច្ចេកវិទ្យា
  • សុខភាពនិងសម្រស់
    • កីឡា
    • កម្មវិធីសិក្សា
  • English
  • Toggle search form
  • នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ! ប្រជាជនថៃគ្រប់រូប អាយុ១៦ឆ្នាំឡើង នឹងទទួលបានម្នាក់ ១ម៉ឺនបាត មុនថ្ងៃសង្រាន្តឆ្នាំថ្មី អន្តរជាតិ
  • ៣ថ្ងៃចុងខែនេះ ប្រុសស្រីកើតឆ្នាំ ឆ្លូវ ម្សាញ់ ថោះ ច មមែ រកា មាសប្រាក់ហូរចូលពេញផ្ទះ ហោរាសាស្ត្រ
  • តិចអត់ដឹងត្រូវបង់ពន្ធប៉ុន្មាន ! នេះជាវិធីដែលពន្ធដារគណនាពន្ធលើចំណេញមូលធន20% សេដ្ឋកិច្ច
  • ដើមខែថ្មីបួនថ្ងៃនេះហើយជាថ្ងៃលាភសំណាងដ៏មហាសាលប្រុសស្រីកើតឆ្នាំ ឆ្លូវ ថោះ រកា កុរ មមែ ជូត ខាល ហោរាសាស្ត្រ
  • នៅរង្វង់៥​ថ្ងៃ​ដើមខែ​នេះឆ្នាំ​ទាំង​៦​ង៉ូ​វ​ហេ​ងល្អ​​លាភ​ផ្ទួន​លុយហូរ​ចូល ហោរាសាស្ត្រ
  • ត្រៀមទទួលលាភធំ មកដល់ឆាប់ៗនេះ! ប្រុសស្រីកើតឆ្នំា កុរ វក ច រកា មមី ថោះ ម្សាញ់ ខាល រោង បើកទ្វារទទួលលាភចូលផ្ទះ ហោរាសាស្ត្រ
  • ទ្រាំបន្តិចទៅ! ឆ្នាំថោះ ឆ្លូវ​ ជូត ម្សាញ់ កុរ ច រកា រាប់ចាប់ពីពាក់ណ្តាលខែនេះទៅ លាភលុយចូលច្រើនៗ ហោរាសាស្ត្រ
  • ត្រៀមៗ មហាឆ្នាំទាំង៦​មានង៉ូវហេង​ល្អ​ណាស់ពេញ​១​ខែថ្មី​នេះ ហោរាសាស្ត្រ

លោក លឹម សំបូរ សូមសម្តែងការអបអរសាទរ និងគាំទ្រដ៏ស្មោះស្ម័គ្របំផុតជូនចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ចាត់តាំងជា នាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧ រដ្ឋសភា

Posted on August 7, 2023August 7, 2023 By Mah Khmer

(សៀមរាប)៖ លោក លឹម សំបូរ ស្ថាបនិក និងជាអគ្គនាយកអង្គភាពព័ត៌មាន Lim Sambo News Pte., Ltd. & Maha Khmer News ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់ សូមអបអរសាទរដោយស្មោះជូនចំពោះ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបាន ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់ចាត់តាំងជា នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីរៀបចំរាជរដ្ឋាភិបាល អាណត្តិទី៧។

ការទទួលបាននូវតួនាទីភារកិច្ចដ៏ឧត្តុង្គឧត្តមនេះ គឺពិតជាស័ក្តិសមជាទីបំផុត ដែល ឯកឧត្តមបណ្ឌិត ទទួលបានការគាំទ្រយ៉ាងច្រើនពីប្រជាពលរដ្ឋ តាមរយៈជោគជ័យនៃការបោះឆ្នោតជាតិជាតិជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា កន្លងទៅថ្មីៗនេះ ហើយនេះជាសក្ខីភាពមួយ ឆ្លុះបង្ហាញអំពីការខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈ ដ៏មោះមុតរបស់ ឯកឧត្ដមបណ្ឌិត ដែលបានលះបង់អស់កម្លាំងកាយ និងប្រាជ្ញាស្មារតីមិនខ្លាចនឿយហត់ ដើម្បីបម្រើដល់ឧត្តមប្រយោជន៍ជូនប្រជាជន និងសង្គមជាតិ។

យើងខ្ញុំទាំងអស់គ្នា ជឿជាក់យ៉ាងមុតមាំថា រាជរដ្ឋាភិបាលកម្ពុជា ក្នុងអាណត្តិថ្មី ក្រោមមាគ៌ាដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ ឯកឧត្តមបណ្ឌិត នឹងធ្វើឱ្យប្រទេសយើង បន្តទទួលបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍរីកចម្រើនទៅមុខឥតឈប់ឈរលើគ្រប់វិស័យ ស្របទៅតាមមាគ៌ា និងមរតកនយោបាយដ៏ថ្លៃថ្លារបស់គណបក្សប្រជាជនកម្ពុជា ពិសេស មាគ៌ាដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពប៉ិនប្រសប់របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលធ្វើឱ្យជាតិមាតុភូមិមានភាពសម្បូរសប្បាយ ប្រជាពលរដ្ឋរស់នៅប្រកបដោយសុភមង្គល និងវិបុលភាព ព្រមទាំងទទួលបាននូវកិត្យានុភាពល្បីល្បាញទាំងក្នុងតំបន់ និងសកលលោក។

ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថបួងសួង វត្ថុស័ក្ដិសិទ្ធិទាំងឡាយ សូមជួយអភិបាលគ្រងរក្សា ប្រោះព្រំ ប្រសិទ្ធពរ បវរមហាប្រសើរ ជូន ឯកឧត្តមបណ្ឌិត និង លោកជំទាវ ព្រមទាំងគ្រួសារជាទីស្រឡាញ់ សូម បានប្រកបនូវព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍៕


ជីវិតនិងសង្គម Tags:life

Post navigation

Previous Post: His Majesty The King Appoints H.E. Dr. Hun Manet As New Prime Minister Of Cambodia
Next Post: សមត្ថកិច្ចឡោម​ព័ទ្ធ​ចាប់ខ្លួន​ឧកញ៉ា​ អគ្គ​នាយ​ក្រុមហ៊ុន​ពិភព​ដី​មាស និង​កងអង្គរក្ស

អត្ថបទទាក់ទង

  • រឿងឌឺដងគ្នារវាង លោក​តាន់ គីមសួរ និង លោក ណាវ៉ាត់ត្រា កាន់តែជ្រៅទៅរហូតដល់ មានការព្រមានពីលោកស្រីនឹម វណ្ណះ ចំពោះ… ជីវិតនិងសង្គម
  • ទីបំផុតឃាត់ខ្លួន​បាន​ហើយ​! បុរស​ម្នាក់ប្រើ​ហិ.ង្សា​​លើ​​នារីរឿងជិះម៉ូតូ​សាចទឹក ជីវិតនិងសង្គម
  • សេចក្តីថ្លែងអំណរអរគុណយ៉ាងជ្រលជ្រៅចំពោះ ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ និងលោកឧត្ដមសេនីយ៍ត្រី សៀ ទីន ព្រមទំាងសហការី ជីវិតនិងសង្គម
  • ម្ចាស់ Resort ពីរកន្លែង នៅស្រុកវាលវែងភ្នំ១៥០០ ជូនពរធ្វើជាការដូរ ឆ្នំាថ្មី ២០២៤ ដល់អ្នកស្រីទ្រី ដាណា យ៉ាងចាស់ដៃសូម្បីតែបង្គន់មិនអោយចូលផង ពាក់ព័ន្ធនិងរឿងលុយធីប ជីវិតនិងសង្គម
  • អ្នកអង្គម្ចាស់ (Grand Duke) Guillaume Jean Joseph Marie នៃប្រទេសលុចសំបួ ទស្សនកិច្ចមន្ទីរពេទ្យគន្ធបុប្ផា ជីវិតនិងសង្គម
  • សេចក្តីបំភ្លឺព័ត៌មានរបស់លោក យាង សុភាព និងអ្នកស្រី ពេជ សុខា ដែលត្រូវកូនប្រសារស្រីបរិហាកេរ្តិ៍តាមបណ្តាញសង្គម! ជីវិតនិងសង្គម
  • ដើមសប្តាហ៍! ថ្ងៃនេះ ថ្ងៃសិរីមង្គល ថ្ងៃលាភសំណាង លុយចូលហៀរហូរ សម្បូរលុយចាយដល់ប្រុសស្រីកើតឆ្នាំឆ្លូវ រកា ជូត មមី ម្សាញ់ វក កុរ ហោរាសាស្ត្រ
  • ថ្ងៃដាច់ខែ ឆ្លងចូលខែថ្មី !ម្សាញ់ ច​ ថោះ មមែ ខាល រោង មមី វក ជួបសំណាងធំចូលមកដល់មានទាំងលុយនិងមាស ហោរាសាស្ត្រ
  • ល្បែងឆ្នោតវៀតណាម និង ល្បែងភ្នាល់បាល់ខុសច្បាប់ របស់ មេធំដែលមានរហ័សនាម «ខ្លា» កំពុងមានភាពរីកចំរើន ខណះសមត្ថកិច្ច ឆ្លើយហាក់មិនដឹងរឿង ព័ត៌មានជាតិ
  • បុណ្យគម្រប់០៧ថ្ងៃ និង១០០ថ្ងៃ សពឧកញ៉ា ឈាង រ័ត្ន តែម្នាក់ ប៉ុន្តែ ប្រារព្ធពិធីនៅពីរទីតាំងផ្សេងគ្នា ជីវិតនិងសង្គម
  • ៣ថ្ងៃនេះ (24, 25, 26) រោង មមែ ជូត រកា ច ម្សាញ់ ថោះ មាន​សំណាង​ធំ​លុយ​ចូល​ជុំ​ទិស ហោរាសាស្ត្រ
  • ចន្លោះបីថ្ងៃ ២៥ ២៦ ២៧ ឆ្នាំទាំង៧ មមែ ថោះ រោង ច ម្សាញ់ ឆ្លូវ កុរ រក្សាចិត្ត ត្រៀមខ្លួនទទួលរឿងទាំងនេះ ហោរាសាស្ត្រ
  • ដំណឹងក្តៅៗ! កម្ពុជា ហាមឃាត់បណ្តោះអាសន្ន លើការនាំចូលសត្វពាហនៈ និងផលិតផលសាច់សត្វ ពីប្រទេសថៃ ព័ត៌មានជាតិ
  • លាដៃចាប់លាភថ្ងៃស្អែក! 100% ឆ្នាំមមែ វក ជូត កុរ ឆ្លូវ ថោះ រោង មាន​លាភមានសំណាង​ធំ​នៅថ្ងៃស្អែក ហោរាសាស្ត្រ

Address: House#111 group 06, Watbo village, Sangkat salakamreuk, Siem Reap city, Siem Reap province.

ទូរស័ព្ទលេខ៖ 069​ 522 333 Tel: 069 522 333 | អ៊ីម៉ែល៖ info@mahakhmer.com

Copyright © 2019-2025 | Maha Khmer & LSN Pte., Ltd | Email: info@mahakhmer.com | Tel: 012 927 732 . 015 883 332

Powered by Sambo Lim