Skip to content
  • Privacy
  • Terms
  • Terms of Use
  • Disclaimer
  • Copyright
  • Cookie
  • Contact Us
សារព័ត៌មានមហាខ្មែរ

សារព័ត៌មានមហាខ្មែរ

Maha Khmer

  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • ជីវិតនិងសង្គម
  • សេដ្ឋកិច្ច
  • ហោរាសាស្ត្រ
  • បច្ចេកវិទ្យា
  • សុខភាពនិងសម្រស់
    • កីឡា
    • កម្មវិធីសិក្សា
  • English
  • Toggle search form
  • ទីបំផុត ក្រសួងសុខាភិបាល បានសម្រេចបិទចោលទីតាំងក្រុមហ៊ុន គ្រួសារកក់ក្តៅ ជីវិតនិងសង្គម
  • សំណាងលើសំណាង! ថ្ងៃ ៧ ៨​ ៩​ ឆ្នំាទំាង៦ មាន​ដំណឹង​ល្អ មានលាភ នឹងលុយចូល​​ផ្ទួនៗ ហោរាសាស្ត្រ
  • បន្ទប់ពិគ្រោះព្យាបាលជំងឺទូទៅរបស់ វេជ្ជបណ្ឌិត លេន ឡំា គឺជាកន្លែងដែលមិនចេះទទួលខុសត្រូវ និងគ្មានព្រហ្មវិហារធម៌! ជីវិតនិងសង្គម
  • ដើមខែថ្មី ចន្លោះបីថ្ងៃនេះ ឆ្នាំ ជូត ឆ្លូវ ខាល ថោះ កុរ និងរកា មានឬទ្ធិអំណាច រាសីខ្ពស់ត្រចង់ លុយចាយពេញដៃ ហោរាសាស្ត្រ
  • ហិបមាស ហិបលុយ ឆ្នាំ ជូត វក ខាល ម្សាញ់ មមែ រការ ថោះ ច យីអ៊ុនឡើងខ្លាំងថ្ងៃ 04,05,06,07,08 នេះ ហោរាសាស្ត្រ
  • ស្នងការដ្ឋាននគរបាលខេត្តសៀមរាបចេញសេចក្តីបំភ្លឺករណី អ្នកសារព័ត៌មានដែលមានឈ្មោះ មុំ ខាន់ដា ស្រវឹងស្រាវាយតប់គ្នា និងអុកឡុក ជីវិតនិងសង្គម
  • ហេងនោះហេង ថ្ងៃ ២៧ ២៨ ២៩ ប្រុសស្រីកើតឆ្នាំទាំង៥នេះ លាភចូលជុំទិសថ្ងៃហើយ សូមបួងសួង(ស៊ែរ) យកលាភ ហោរាសាស្ត្រ
  • ថ្ងៃ17, 18, 19, 20, 21 ឆ្នំារោង ជូត វក មមី រការ ខាល មមែ លាភហូរចូលដល់ក្នុងផ្ទះ ហោរាសាស្ត្រ

មន្ទីរពេទ្យយោធភូមិភាគទី៤ ចេញញត្តិគាំទ និង អបអរសាទរ ជូនចំពោះ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត

Posted on August 23, 2023 By Mah Khmer

សៀមរាប៖ យើងខ្ញុំទាំងអស់គ្នាជា នាយក នាយករង នាយទាហាន នាយទាហានរង ព្រមទាំងពលទាហាន ទាំងអស់នៃមន្ទីរពេទ្យយោធភូមិភាគទី៤ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងដោយស្មារតីគោរព ស្រលាញ់ ស្មោះត្រង់បំផុត និងសូមអបអសាទរយ៉ាងក្លៀវក្លា ប្រកបកដោយសេចក្ដីសប្បាយរីករាយយ៉ាងក្រៃលែង និង មោទនភាពក្នុងឱកាសដែល ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ទទួលបាននូវតំណែង ដ៏ខ្ពង់ខ្ពស់ជា “ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ” នីតិកាលទី៧ នៃរដ្ឋសភា។

ការទទួលបាននូវតួនាទីភារកិច្ចដ៏ឧត្តុងឧត្តមនេះ គឺពិតជាស័ក្តិសមបំផុតដែល ឯកឧត្តម កិត្តិទេសាភិបាល បណ្ឌិត ទទួលបានការគាំទ្រពីមហាជនដ៏លើសលប់តាមរយះ ការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត កន្លងទៅថ្មីៗនេះ។

ហើយនេះជាសក្ខីភាពឆ្លុះបង្ហាញអំពីការខិតខំប្រឹងប្រែង ប្រកបដោយឆន្ទៈមោះមុត អង់អាចក្លាហានរបស់ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ដែលបានលះបង់កម្លាំងកាយចិត្ត ពេលវេលា និងប្រាជ្ញាស្មារតីមិនខ្លាចនឿយហត់ដើម្បីបម្រើដល់ឧត្តមប្រយោជន៍ជូនប្រជាជន និងសង្គមជាតិយើងទាំងមូល។

យើងខ្ញុំទាំងអស់គ្នាសង្ឃឹមជឿជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិថ្មី ក្រោមមាគ៌ាដឹកនាំប្រកប ដោយស្មារតីស្មោះស្ម័គ្រចំពោះជាតិ មាតុភូមិ និងប្រជាជន របស់ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នឹងធ្វើឲ្យប្រទេសជាតិយើងបន្តទទួលបាននូវជោគជ័យថ្មីៗ ថែមទៀត

ប្រកបដោយសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ រីកចម្រើនទៅមុខឥតឈប់ឈរ លើ គ្រប់វិស័យ ស្របតាមមាគ៌ា និងមរតកនយោបាយដ៏ថ្លៃថ្លាជាប្រវត្តិសាស្ត្រ ក្រោមការដឹកនាំប្រកបដោយ គតិបណ្ឌិត និងភាពប៉ិនប្រសប់ របស់សម្តេចតេជោ ហ៊ុន សែន វីវបុរសសង្គ្រោះជីវិតជាតិកម្ពុជា ពីរបប ប្រល័យពូជសាសន៍ ស្ថាបនិកមគ្គុទេសក៍ឯក នយោបាយ ឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព និង ការឯកភាពជាតិពេញលេញ ដឹកនាំអភិវឌ្ឍប្រទេសរីកចម្រើន ដែលធ្វើឲ្យជាតិមាតុភូមិមានភាពសម្បូរ សប្បាយរុងរឿង ប្រជាជនរស់នៅប្រកបដោយសុភមង្គល និងវិបុលភាព ព្រមទាំងទទួលបាននូវកិត្យានុ ភាពល្បីល្បាញទាំងក្នុងតំបន់ និងសកលលោក។

ជាថ្មីម្តងទៀតយើងខ្ញុំទាំងអស់គ្នាសូមលើកហត្ថបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី និង វត្ថុសក្កិសិទ្ធទាំងឡាយ សូមជួយអភិបាលគ្រងថែរក្សា និងការពារ ប្រសិទ្ធពរ បវរមហាប្រសើរ ជូន ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក ជំទាវ ព្រមទាំងក្រុមគ្រួសារជាទីស្រលាញ់ បានប្រកបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
ដោយសេចក្តីគោរព ស្រលាញ់ដ៏ជ្រាលជ្រៅ និងស្មោះស្ម័គ្របំផុតអំពីយើងខ្ញុំ។
សេចក្តីគួរ ឬពុំគួរ សូមឯកឧត្តមមេត្តាខន្តី និងអភ័យទោស៕
ថ្ងៃអង្គារ ៦កើត ខែស្រាពណ៌ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
សៀមរាប ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣
នាយកមន្ទីរពេទ្យ
វរសេនីយ៍ឯក វេជ្ជ. ហៅ ទិត្យប៊ុនរ៉ា


ជីវិតនិងសង្គម Tags:life

Post navigation

Previous Post: ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងចូលរួមសម្ភោធព្រលាន យន្តហោះខេត្តសៀមរាប
Next Post: លាភធំបានមកដល់ ! ប្រុសស្រីកើតឆ្នាំទាំង៦ ឆ្លូវ ជូត មមី ម្សាញ់ វក កុរ មានលុយហូរចូលដូចទឹកចាប់ពីថ្ងៃនេះរហូតដល់ចុងសប្តាហ៍

អត្ថបទទាក់ទង

  • សេចក្តីថ្លែងអំណរអរគុណយ៉ាងជ្រលជ្រៅចំពោះ ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ និងលោកឧត្ដមសេនីយ៍ត្រី សៀ ទីន ព្រមទំាងសហការី ជីវិតនិងសង្គម
  • មូលហេតុពិតប្រាកដករណី អគ្គីភ័យឆេះ ទីតាំងផ្ទុក និងលក់សម្ភារៈអគ្គិសនី ក្នុងក្រុងសៀមរាប តែម្ចាស់អាជីវកម្មនេះ មិនបានបញ្ជាក់ទំហំ នៃការខូចខាតដល់សមត្ថកិច្ចនោះទេ ជីវិតនិងសង្គម
  • រដ្ឋបាលខេត្តសៀមរាបបញ្ជាក់ថា ការផ្តល់សៀវភៅស្នាក់ សៀវភៅគ្រួសារ គឺពុំតម្រូវឲ្យបង់ប្រាក់នោះទេ ជីវិតនិងសង្គម
  • លោកស្រី មិថុនា ភូថង ប្រកាសផ្ដល់ថវិកា ៤លានរៀល ចំពោះអ្នកផ្ដល់អត្តសញ្ញាណបុរសម្នាក់ វាយសម្លាប់សត្វឈ្លូស នៅឃុំកោះស្តេច ជីវិតនិងសង្គម
  • រដ្ឋបាលក្រុងរុនតាឯកតេជោសែន ចេញសេចក្តីបំភ្លឺព័ត៌មានជុំវិញករណី​ចាប់ និងដកហូតសាច់គោចំនួន ១៥គីឡូ ជីវិតនិងសង្គម
  • មកដឹងពីរបៀបប្តូរសៀវភៅស្នាក់នៅ ក្រោយពេលប្តូរទីលំនៅ ជីវិតនិងសង្គម
  • ថ្ងៃ17, 18, 19, 20, 21 ឆ្នំារោង ជូត វក មមី រការ ខាល មមែ លាភហូរចូលដល់ក្នុងផ្ទះ ហោរាសាស្ត្រ
  • អស្ចារ្យឆ្នាំទាំង៧លាភធំមកដល់នៅក្នុងចន្លោះបួនថ្ងៃ ២៣,២៤,២៥,២៦ ​នេះហើយ ហោរាសាស្ត្រ
  • កុំអោយខកខានប្រុសស្រីកើតឆ្នាំសេដ្ឋីទាំង៧ បីថ្ងៃ22,​​​​ 23, 24 ​ជា​ថ្ងៃ​ល្អ​ថ្ងៃ​លាភ​ថ្ងៃជ័យ​ថ្ងៃ​សិរី​សួស្តី​ ហោរាសាស្ត្រ
  • ពិសេសណាស់! 25, 26, 27ុ 28 ប្រុសស្រីកើតក្នុងមហា​ឆ្នាំ​ទាំង​៥​ នេះលាភ​ធំ​ហុងស៊ុយ​ល្អ​ផុត​លេខ ហោរាសាស្ត្រ
  • លាដៃទទួលលាភ!!! ត្រឹម តែ ៤ ថ្ងៃ សោះលុយហោះពេញផ្ទះអ្នកឆ្នាំទាំង៦ ហោរាសាស្ត្រ
  • ថ្ងៃច័ន្ទចែងចាំងមាសប្រាក់​! មាន​តែ​ឆ្នាំ​៤​ប៉ុណ្ណោះ​ដែល​ជួប​លាភ​ទ្វេ​នៅ​ថ្ងៃ​ដើមសប្តាហ៍ ហោរាសាស្ត្រ
  • រដ្ឋមន្ត្រីក្រសួងព័ត៌មាន ព្រមានចាត់វិធានការចំពោះក្រុមហ៊ុន និងអ្នកសារព័ត៌មាន ដែលធ្វើសកម្មភាពល្មើសច្បាប់ នាំឱ្យប៉ះពាល់ដល់សារព័ត៌មានវិជ្ជាជីវៈ ព័ត៌មានជាតិ
  • ឈ្មួញបានជីកកាយយកដីចំណីស្ទឹងដល់ក្បាលប្រេតរាប់ឆ្នាំនៅតែមើលមិនឃើញ តែដល់រកឃើញឈ្មួញរត់បាត់ ព័ត៌មានជាតិ

Address: House#111 group 06, Watbo village, Sangkat salakamreuk, Siem Reap city, Siem Reap province.

ទូរស័ព្ទលេខ៖ 069​ 522 333 Tel: 069 522 333 | អ៊ីម៉ែល៖ info@mahakhmer.com

Copyright © 2019-2025 | Maha Khmer & LSN Pte., Ltd | Email: info@mahakhmer.com | Tel: 012 927 732 . 015 883 332

Powered by Sambo Lim