Skip to content
  • Privacy
  • Terms
  • Terms of Use
  • Disclaimer
  • Copyright
  • Cookie
  • Contact Us
Mah Khmer

Mah Khmer

សារព័ត៌មានមហាខ្មែរ

  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • ជីវិតនិងសង្គម
  • សេដ្ឋកិច្ច
  • ហោរាសាស្ត្រ
  • បច្ចេកវិទ្យា
  • សុខភាពនិងសម្រស់
    • កីឡា
    • កម្មវិធីសិក្សា
  • English
  • Toggle search form
  • ហេងនោះហេង ! ប្រុសស្រីកើតឆ្នាំទាំង៦ ឆ្លូវ ជូត មមី ម្សាញ់ វក កុរ មានលុយហូរចូលដូចទឹកចាប់ពីថ្ងៃនេះរហូតដល់ចុងសប្តាហ៍ ហោរាសាស្ត្រ
  • បារមីស័ក្តសិទ្ធិ ឆ្នាំច រោង ថោះ កុរ ជូត មមី ឆ្លូវ លាភលុយមកដល់នៅចុង​ស​ប្តា​ហ៍​នេះហើយ ហោរាសាស្ត្រ
  • ក្នុងឆ្នំា២០២៣នេះ អ្នកកើតឆ្នាំជូត ម្សាញ់ មមី រកា កុរ ឆ្លូវ មមែ លុយចូលខាប់ដូចទឹកគ្រឿង ហោរាសាស្ត្រ
  • បើកទ្វារទទួលលាភ! 100% ឆ្នាំមមែ វក ជូត កុរ ឆ្លូវ ថោះ រោង មាន​លាភមានសំណាង​ធំ​នៅថ្ងៃស្អែក ហោរាសាស្ត្រ
  • ដើមសប្តាហ៍! ថ្ងៃនេះ ថ្ងៃសិរីមង្គល ថ្ងៃលាភសំណាង លុយចូលហៀរហូរ សម្បូរលុយចាយដល់ប្រុសស្រីកើតឆ្នាំឆ្លូវ រកា ជូត មមី ម្សាញ់ វក កុរ ហោរាសាស្ត្រ
  • រាប់លុយចុកដៃហើយ ​ ទទួលផលលាភ ឡើងសក្តិយសបីថ្ងៃទៀត ហោរាសាស្ត្រ
  • ចាប់ពីថ្ងៃស្អែកទៅឆ្នំា មមី ខាល រោង ម្សាញ់ មមែ កុរ ជូត រកា ៤​ថ្ងៃ​ទៀត​នឹង​ជួប​មហា​សំណាង ហោរាសាស្ត្រ
  • គ្រប់ទឹក! រង្វង់បីថ្ងៃដើមខែថ្មីមមែ ថោះ ខាល មមី ឆ្លូវ ហុងស៊ុយល្អលុយហូរចូលពេញៗ ហោរាសាស្ត្រ

លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត អញ្ជើញចូលរួម អបអរសាទរ ខួបលើកទី១៨ ទិវាអតីតយុទ្ធជនកម្ពុជា ២១ មិថុនា ២០២៥ និងពិធីសម្ពោធអគារទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាប

Posted on June 28, 2025 By Mah Khmer

សៀមរាប៖ នៅរសៀលថ្ងៃសុក្រ ២កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ នៅបរិវេណទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាប លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាប បានអញ្ជើញដឹកនាំ លោក-លោកស្រី ស្នងការរង លោកនាយ-នាយរងការិយាល័យទាំង៣៣ លោកអធិការនគរបាលក្រុង-ស្រុកទាំង១៣ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០០ លោកនាយប៉ុស្តិ៍ការពារទាំង៦ ចំណុះឲ្យការិយាល័យការពារបេតិកភណ្ឌ រួមទាំងលោក-លោកស្រីប្រធាន អនុប្រធាន សមាជិក សមាជិការ នៃលេខាធិការដ្ឋានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ចូលរួមអបអរសាទរ ខួបលើកទី១៨ ទិវាអតីតយុទ្ធជនកម្ពុជា (២១ មិថុនា ឆ្នាំ២០០៧- ២១ មិថុនា ឆ្នាំ២០២៥) និងពិធីសម្ពោធអគារទីស្នាក់ការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា នាយឧត្តមសេនីយ៍ផុតលេខ ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្រ្តមណ្ឌលសៀមរាប។

លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានថ្លែងសុន្ទរកថាស្វាគមន៍ និងរាយការណ៍អំពីវឌ្ឍនភាព នៃលទ្ធផលការងាររបស់សមាគមអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាប និងបានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះ ឯកឧត្តម អ្នកឧកញ៉ាបណ្ឌិត សៀង ណាំ អ្នកតំណាងរាស្រ្តមណ្ឌលសៀមរាប ដែលបានផ្តល់ដីមួយកន្លែងដែលមានទំហំ ៥,៦០៣.១៨ម៉ែត្រការ៉េ ដែលស្ថិតនៅក្នុងភូមិថ្នល់ សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប ដល់សមាគមអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាប ដើម្បីសាងសង់អគារទីស្នាក់ការសមាគម សម្រាប់បំរើកិច្ចការងារប្រចាំថ្ងៃរបស់សមាគម ដោយបានចំណាយពេលសាងសង់រយៈពេលជាង៣ខែ ទើបរួចរាល់ជាស្ថាពរ ដែលបាននឹងកំពុងរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ ក្រោមម្លប់នៃសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។

ក្នុងពិធីនោះផងដែរ សម្តេចពិជ័យសេនា នាយឧត្តមសេនីយ៍ផុតលេខ ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្រ្តមណ្ឌលសៀមរាប បានរំឭកអំពីវីរភាព និងគុណបំណាច់របស់អតីតយុទ្ធជន ដែលបានធ្វើពលីកម្មគ្រប់បែបយ៉ាង ប្រកបដោយស្មារតីលះបង់ខ្ពស់ដើម្បីជាតិមាតុភូមិ។ ជាមួយគ្នានោះដែរ សម្តេចពិជ័យសេនា នាយឧត្តមសេនីយ៍ផុតលេខ ក៏បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តសៀមរាប ដែលជាអំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា រួមទាំងគ្រឿងឧបភោគបរិភោគ ជូនដល់អតីតយុទ្ធជន ចំនួន ៣២០នាក់ ដោយក្នុងម្នាក់ៗទទួលបាន អង្ករចំនួន២០គីឡូក្រាម មីជាតិ១កេស ទឹកស៊ីអ៉ីវ១យួរ ទឹកត្រី១យួរ ត្រីខ១យួរ និងថវិកាចំនួន ១០០,០០០៛(ដប់មុឺនរៀល)៕

ចុចមើលរូបនៃសកម្មភាពបន្ត


ជីវិតនិងសង្គម Tags:life

Post navigation

Previous Post: ប្រជាពលរដ្ឋរស់នៅក្នុងខេត្តសៀមរាប គោរពថ្លៃងអំណរអរុណ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
Next Post: កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីការបង្កើតក្រុមការងារចំពោះកិច្ចដើម្បីត្រួតពិនិត្យកម្លាំង និងយុទ្ធោបករណ៍ នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប

អត្ថបទទាក់ទង

  • ដំណើររកការពិតនៃរឿងក្មួយ បឺត សំរេច របស់ឯកឧត្តមសៀង ណាំ បានបង្ហាញថា លោក បឺត សំរេច ពិតជាកូនរបស់លោក​ស៊ីន ស៊ីសាមុត និងលោកស្រី ធីម វិជ្ជរ៉ាមែន ជីវិតនិងសង្គម
  • គ្រូជោគជ័យ អ៊ួន សារ៉ាត់ និង ​​គ្នីគ្នា​​បែក​គំនិត​ធ្វើ​វីដេអូ​Prank​បោក​ភ្នែក​មហាជន​ត្រូវសមត្ថកិច្ច​ចាប់​ឃាត់​ខ្លួន​ (វីដេអូ) ជីវិតនិងសង្គម
  • ស្រីម្នាក់ចុះចោលកូន និងប្តី រាប់ឆ្នំាដល់ពេលប្តីទ្រំាលែងបានប្តឹងទៅតុលាការលែងលះ​ តំាងទៅរកសារព័ត៌មានអោយជួយផ្សាយទំាងបំពាន(វីដេអូ) ជីវិតនិងសង្គម
  • ម្ចាស់ Resort ពីរកន្លែង នៅស្រុកវាលវែងភ្នំ១៥០០ ជូនពរធ្វើជាការដូរ ឆ្នំាថ្មី ២០២៤ ដល់អ្នកស្រីទ្រី ដាណា យ៉ាងចាស់ដៃសូម្បីតែបង្គន់មិនអោយចូលផង ពាក់ព័ន្ធនិងរឿងលុយធីប ជីវិតនិងសង្គម
  • លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានដឹកនាំកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្ត ជួយរុះរើផ្ទះពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្រ្តាក់ ជីវិតនិងសង្គម
  • ទីបំផុតឃាត់ខ្លួន​បាន​ហើយ​! បុរស​ម្នាក់ប្រើ​ហិ.ង្សា​​លើ​​នារីរឿងជិះម៉ូតូ​សាចទឹក ជីវិតនិងសង្គម
  • ប្រញាប់ស៊ែរ!ឆ្នាំទាំង៥​ត្រៀម​ទូ​ទុក​លុយ​ឱ្យ​ហើយ​ទៅលាភធំជិតមកដល់ហើយ ហោរាសាស្ត្រ
  • អីយ៉ា៤ថ្ងៃចុងខែនេះឆ្នាំ មមែ វក ជូត កុរ ឆ្លូវ ថោះ រោង មាន​លាភមានសំណាង​ធំ ចូលផ្ទះ ហោរាសាស្ត្រ
  • លាភចូលកាត់ព្រឹក ឆ្នាំ ជូត វក ខាល ម្សាញ់ មមែ រការ ថោះ ច យីអ៊ុនឡើងខ្លាំងថ្ងៃ 10,11,12,13 នេះ ហោរាសាស្ត្រ
  • ទ្រាំសិនទៅ ចូលដល់ថ្ងៃ ១៥ ១៦ ១៧ កំពូលឆ្នាំមមី ខាល ម្សាញ់ ឆ្លូវ រោង រកា ថោះ សិរីសួស្តីជ័យសំណាងមកដល់​​ហើយ​!!! ហោរាសាស្ត្រ
  • បាំងតែប៉ុន្មានថ្ងៃទេ ឆ្នាំ មមែ ជូត វក ខាល ម្សាញ់ រការ ថោះ ច ជួបលាភសំណាងខ្លាំងមានលុយចាយមិនខ្វះឡើយ ហោរាសាស្ត្រ
  • លាភចូលដល់ផ្ទះហើយបើទ្វារទទួលផង! រោង ជូត វក មមី រការ ខាល មមែ មហាលាភចូលមកចាប់ពីថ្ងៃ14, 15, 16, 17, 18 ហោរាសាស្ត្រ
  • អស្ចារ្យ ! ២ថ្ងៃចុងសប្តាហ៍នេះឆ្នាំ​ទាំង​៨​មានលាភ​ធំ​ង៉ូវហេងល្អណាស់ ហោរាសាស្ត្រ
  • មន្ត្រីរដ្ឋបាលព្រៃឈើ ឈ្មោះ កែវ ផល្លា ស្រវឹងស្រាបើកឡានបុករះពេញផ្លូវ ខណៈនគរបាលចរាចរណ៍ថាស្រវឹងតិចតួចប៉ុណ្ណោះ! ព័ត៌មានជាតិ

Address: House#111 group 06, Watbo village, Sangkat salakamreuk, Siem Reap city, Siem Reap province.

ទូរស័ព្ទលេខ៖ 069​ 522 333 Tel: 069 522 333 | អ៊ីម៉ែល៖ info@mahakhmer.com

Copyright © 2019-2025 | Maha Khmer & LSN Pte., Ltd | Email: info@mahakhmer.com | Tel: 012 927 732 . 015 883 332

Powered by Sambo Lim