Skip to content
  • Privacy
  • Terms
  • Terms of Use
  • Disclaimer
  • Copyright
  • Cookie
  • Contact Us
Mah Khmer

Mah Khmer

សារព័ត៌មានមហាខ្មែរ

  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • ជីវិតនិងសង្គម
  • សេដ្ឋកិច្ច
  • ហោរាសាស្ត្រ
  • បច្ចេកវិទ្យា
  • សុខភាពនិងសម្រស់
    • កីឡា
    • កម្មវិធីសិក្សា
  • English
  • Toggle search form
  • ច្បាស់ៗណាស់!​ក្បួនចិន ថ្ងៃនេះឆ្នាំទាំង៧មានលាភរត់ចូលមិនដាច់ លាភធំ មាស ពេជ្រ ជួបតែអ្នកល្អៗ ហោរាសាស្ត្រ
  • សាលាដំបូងខេត្តសៀមរាបចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពី ចំណាត់ការសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធនឹងករណីគំរាមកំហែងហែកកេរ្តិ៍ ដែលមានជនជាប់ចោទឈ្មោះ ចិន សីដា ព័ត៌មានជាតិ
  • អស្ចារ្យណាស់ ! ២ថ្ងៃចុងសប្តាហ៍នេះឆ្នាំ​ទាំង​៨​មានលាភ​ធំ​ង៉ូវហេងល្អណាស់ ហោរាសាស្ត្រ
  • ៥ថ្ងៃជាប់គ្នា 27,28,29,30,31 ប្រុសស្រីកើតឆ្នំាខាល រោង មមី មមែ វក រកា ច កុរ ផុត​ គ្រោះ ច .ង្រៃ ជួបសំណាងពីជាតិមុន ហោរាសាស្ត្រ
  • ថ្ងៃលាភ ថ្ងៃជ័យ ថ្ងៃសេរីសួស្តី! ឆ្នំាថោះ ច រកា មមែ វក ជូត ចាប់ពីស្អែកទៅមានលាភ មានជ័យដ៏អស្ចារ្យ ហោរាសាស្ត្រ
  • ចាប់ពីចុងសប្តាហ៍នេះ​ទៅ​ឆ្នាំ​ទាំង​៧​ង៉ូ​វ​ហេង​ល្អ​ហូរ​មាស​ហូរ​ប្រាក់​ចូលមក ហោរាសាស្ត្រ
  • មមែ កុរ និងឆ្លូវ ទ្រព្យដែល១០ឆ្នាំមានម្តងជិតចូលមកហើយ ហោរាសាស្ត្រ
  • ដូចបាក់ទំនប់ ! អ្នក​កើត​ឆ្នាំ​ទាំង​៨​នេះ ចូលខែថ្មីនេះភ្លាម លាភធំលុយ​ហូរ​ដូច​ទឹក ហោរាសាស្ត្រ

មន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប សាងសង់អគារតម្លៃជាង៣លានដុល្លារអាមេរិច ដើម្បីសម្រួលការពិនិត្យសុខភាពស្ត្រីមានផ្ទៃពោះ និងសម្រាលទារក

Posted on August 10, 2023 By Mah Khmer

គិតត្រឹមថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣នេះ អគារសម្រាប់ពិនិត្យសុខភាពស្ត្រីមានផ្ទៃពោះ សម្រាល និងសង្គ្រោះទារក ក្នុងបរិវេណមន្ទីរពេទ្យកុមារជ័យវរ្ម័នទី៧ ឬហៅថា មន្ទីរពេទ្យគន្ធបុប្ផាទី៣ ដែលស្ថិតក្នុងក្រុងសៀមរាប បានដំណើរការសាងសង់ប្រមាណ ៨០ភាគរយហើយ។

តាមការឱ្យដឹងពី ឯកឧត្តម វេជ្ជបណ្ឌិត ដេនីស ឡូរ៉ង់ (Denis Laurent) អគ្គនាយកមន្ទីរពេទ្យកុមារជ័យវរ្ម័នទី៧ តាមរយៈអ្នកបកប្រែ បង្ហាញថា បច្ចុប្បន្នមន្ទីរពេទ្យគន្ធបុប្ផាក្នុងខេត្តសៀមរាប មានអគារសរុប ៣៣អគារ ក្នុងនោះ គ្រែសម្រាក សម្រាប់ស្ត្រីទើបសម្រាល មានចំនួនសរុប ២៥០គ្រែ។

ចំនួននេះ នៅពុំទាន់គ្រប់គ្រាន់ សម្រាប់កំណើនស្ត្រីមកសម្រាលកូននៅមន្ទីរពេទ្យមួយនេះឡើយ រហូតស្ត្រីមុនសម្រាល និងក្រោយសម្រាលមួយចំនួន ត្រូវសម្រាកនៅលើកម្រាល ខណៈគ្រែសម្រាកបានប្រើប្រាស់អស់។ ដោយឡែក សម្រាប់ទារកទើបសម្រាល តម្រូវឱ្យគេងរហូតដល់ចំនួន ៣នាក់ នៅលើកគ្រែតែមួយ ដែលបញ្ហាទាំងនេះបង្កឱ្យមានការលំបាកទាំងអ្នកមកទទួលសេវា និងក្រុមការងារមន្ទីរពេទ្យ។

ឯកឧត្តម វេជ្ជបណ្ឌិត បញ្ជាក់ថា អគារដែលមានតម្លៃ ៣,២០០,០០០ដុល្លារអាមេរិកនេះ អាចដាក់គ្រែបានចំនួនសរុប ១២០គ្រែ ក្នុង ៨០គ្រែសម្រាប់ស្ត្រីជាម្ដាយ និង ៤០គ្រែសម្រាប់ទារកទើបសម្រាល។ ក្នុងនោះដែរ អគារនេះក៏មានបំពាក់សម្ភារៈសម្រាប់សង្គ្រោះទារក និងកន្លែងពិនិត្យសុខភាពស្ត្រីមានផ្ទៃពោះផងដែរ។

ឯកឧត្តម វេជ្ជបណ្ឌិត ដេនីស ឡូរ៉ង់ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ប្រជាពលរដ្ឋកម្ពុជា ជាពិសេសសប្បុរសជននៅប្រទេសស្វីស និងបណ្ដាប្រទេសនានា ដែលបានបន្តឧបត្ថម្ថគាំទ្រមន្ទីរពេទ្យគន្ធបុប្ផាក្នុងប្រទេសកម្ពជា ទោះបីលោកវេជ្ជបណ្ឌិត ប៊ីអាត រីចន្នើរ (Beat Richner) ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផាបានទទួលមរណភាពអស់រយៈពេល ៥ឆ្នាំហើយក្ដី។

គួរជម្រាបថា មន្ទីរពេទ្យកុមារជ័យវរ្ម័នទី៧ ឬហៅថា មន្ទីរពេទ្យគន្ធបុប្ផាទី៣ ទទួលពិនិត្យជំងឺកុមារចំនួនចន្លោះពី ១០០០ ទៅ ១៥០០នាក់ និងសម្រាកព្យាបាលចំនួនចន្លោះពី ២៧០នាក់ ទៅ ៣៥០នាក់ក្នុងមួយថ្ងៃ។ ដោយឡែក ផ្នែកសម្ភព ពិនិត្យស្ត្រីមានផ្ទៃពោះចំនួនចន្លោះពី ៤០០ ទៅ ៥០០នាក់ និងសម្រាលទារកចំនួនចន្លោះពី ៦០ ទៅ៨០នាក់ក្នុងមួយថ្ងៃ៕ ប្រភព៖ មន្ទីរព័ត៌មានខេត្តសៀមរាប


ជីវិតនិងសង្គម Tags:life

Post navigation

Previous Post: ក្តៅៗ! ពលរដ្ឋ​៣​ឃុំ ស្មើនឹង​២០​ភូមិ នាំ​គ្នា​តវ៉ា​ជាមួយ​មន្ត្រី​អាជ្ញាធរ​អប្សរា ដែល​ចុះ​រុះរើ​ផ្ទះ​(វីដេអូ)
Next Post: ពេញមួយសប្តាហ៍ថ្មីនេះ! ប្រុសស្រីកើត ឆ្នាំ មមី មមែ វក រកា ច ជូត ឆ្លូវ ខាល សំណាងខ្លាំង មានលុយចាយពេញដៃ

អត្ថបទទាក់ទង

  • ស្រីម្នាក់ចុះចោលកូន និងប្តី រាប់ឆ្នំាដល់ពេលប្តីទ្រំាលែងបានប្តឹងទៅតុលាការលែងលះ​ តំាងទៅរកសារព័ត៌មានអោយជួយផ្សាយទំាងបំពាន(វីដេអូ) ជីវិតនិងសង្គម
  • រដ្ឋបាលខេត្តសៀមរាបបញ្ជាក់ថា ការផ្តល់សៀវភៅស្នាក់ សៀវភៅគ្រួសារ គឺពុំតម្រូវឲ្យបង់ប្រាក់នោះទេ ជីវិតនិងសង្គម
  • លោកស្រី មិថុនា ភូថង ប្រកាសផ្ដល់ថវិកា ៤លានរៀល ចំពោះអ្នកផ្ដល់អត្តសញ្ញាណបុរសម្នាក់ វាយសម្លាប់សត្វឈ្លូស នៅឃុំកោះស្តេច ជីវិតនិងសង្គម
  • ភាពខុសគ្នារវាងបណ្ដឹងព្រហ្មទណ្ឌ និងបណ្ដឹងរដ្ឋប្បវេណី ជីវិតនិងសង្គម
  • ទីបំផុត ក្រសួងសុខាភិបាល បានសម្រេចបិទចោលទីតាំងក្រុមហ៊ុន គ្រួសារកក់ក្តៅ ជីវិតនិងសង្គម
  • រដ្ឋបាលខេត្តសៀមរាប នឹងរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅតាមបណ្ដោយដងស្ទឹងសៀមរាប រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ជីវិតនិងសង្គម
  • សាលាដំបូងខេត្តសៀមរាបចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពី ចំណាត់ការសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធនឹងករណីគំរាមកំហែងហែកកេរ្តិ៍ ដែលមានជនជាប់ចោទឈ្មោះ ចិន សីដា ព័ត៌មានជាតិ
  • នារីឆ្នាំថោះ និងច ក្នុងជីវិតលាក់បានមាសច្រើនណាស់ ហោរាសាស្ត្រ
  • សម្តេចលើកទឹកចិត្តក្រុមហ៊ុនចិន ចូលរួមវិនិយោគនៅខេត្តសៀមរាបឱ្យក្លាយជាប៉ូលអភិវឌ្ឍន៍ពហុបំណង សេដ្ឋកិច្ច
  • តាម​កំណត់​ត្រា​ពី​កំពូល​ហោរ​ចិន​សែ ឆ្នាំ ខាល ថោះ វក ឆ្លូវ ជូត ម្សាញ់ ច មមី តាមជើងលេខរឿងល្អមកដល់ ហោរាសាស្ត្រ
  • គម្រោងផ្លូវដែកតភ្ជាប់ពីចិនមកកម្ពុជាកំពុងពិភាក្សាគ្នា សេដ្ឋកិច្ច
  • ទប់លែង ឈ្នះ ហើយ! រកា មមែ ច វក ថោះ កុរ និងម្សាញ់ ​មានលាភមានសំណាង​ធំ​ចាប់ពីថ្ងៃនេះទៅ!! ហោរាសាស្ត្រ
  • ថ្ងៃលាភថ្ងៃជ័យ ថ្ងៃសេរីសួស្តី!បីថ្ងៃ ០៨,០៩,១០​ នេះជា​ថ្ងៃ​ល្អ ថ្ងៃ​មាស ថ្ងៃ​ប្រា​ក់ ថ្ងៃ​ហេង​នៃ​ឆ្នាំ​ទាំង​៧​ពិត ហោរាសាស្ត្រ
  • តំបន់មាត់ស្ទឹងសៀមរាប និងតំបន់ជុំវិញវត្តរាជបូណ៌ គ្រោងដាក់ជាទីតាំងកម្សាន្តទី៣ បន្ទាប់ពីរមណីយដ្ឋានអង្គរ និងតំបន់ផប់ស្ទ្រីត សេដ្ឋកិច្ច

Address: House#111 group 06, Watbo village, Sangkat salakamreuk, Siem Reap city, Siem Reap province.

ទូរស័ព្ទលេខ៖ 069​ 522 333 Tel: 069 522 333 | អ៊ីម៉ែល៖ info@mahakhmer.com

Copyright © 2019-2025 | Maha Khmer & LSN Pte., Ltd | Email: info@mahakhmer.com | Tel: 012 927 732 . 015 883 332

Powered by Sambo Lim