Skip to content
Mah Khmer

Mah Khmer

សារព័ត៌មានមហាខ្មែរ

  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • ជីវិតនិងសង្គម
  • សេដ្ឋកិច្ច
  • ហោរាសាស្ត្រ
  • បច្ចេកវិទ្យា
  • សុខភាពនិងសម្រស់
    • កីឡា
    • កម្មវិធីសិក្សា
  • English
  • Toggle search form
  • ថ្ងៃលាភថ្ងៃជ័យ ថ្ងៃសេរីសួស្តី!បីថ្ងៃ ០៨,០៩,១០​ នេះជា​ថ្ងៃ​ល្អ ថ្ងៃ​មាស ថ្ងៃ​ប្រា​ក់ ថ្ងៃ​ហេង​នៃ​ឆ្នាំ​ទាំង​៧​ពិត ហោរាសាស្ត្រ
  • What is AI Chatbot & How do AI Chatbots Work? The Complete Guide Helios Blog Uncategorized
  • លាដៃទទួលលាភ!!! ត្រឹម តែ ៤ ថ្ងៃ សោះលុយហោះពេញផ្ទះអ្នកឆ្នាំទាំង៦ ហោរាសាស្ត្រ
  • រាប់លុយចុកដៃ!ថោះ ច រកា មមែ វក ជូត ចាប់ពីស្អែកទៅមានលាភលាយដោយសិរីសួស្តីដ៏អស្ចារ្យ ហោរាសាស្ត្រ
  • ថ្ងៃទី 07​, 08, 09,10 ឆ្នាំ​កុង្សីយ៍​ទាំង​៦​រាសី​ខ្ពស់​ជាង​ស្តេច​សម្រេច​ក្តី​បំណង​ភ្លាម ហោរាសាស្ត្រ
  • តើពន្ធអាករទាំង១៨របស់កម្ពុជាមានអ្វីខ្លះ? តើអ្វីទៅជាសារៈសំខាន់នៃការបង់ពន្ធ? សេដ្ឋកិច្ច
  • ដើមខែថ្មី ចន្លោះបីថ្ងៃនេះ ឆ្នាំ ជូត ឆ្លូវ ខាល ថោះ កុរ និងរកា មានឬទ្ធិអំណាច រាសីខ្ពស់ត្រចង់ លុយចាយពេញដៃ ហោរាសាស្ត្រ
  • ទប់លែងជាប់ហើយ ឆ្នាំទាំង៧ វក ច កុរ មមី ថោះ ឆ្លូវ មមែ លុយចូលច្រើនណាស់បីថ្ងៃនេះ ហោរាសាស្ត្រ

ក្តៅៗ! ពលរដ្ឋ​៣​ឃុំ ស្មើនឹង​២០​ភូមិ នាំ​គ្នា​តវ៉ា​ជាមួយ​មន្ត្រី​អាជ្ញាធរ​អប្សរា ដែល​ចុះ​រុះរើ​ផ្ទះ​(វីដេអូ)

Posted on August 10, 2023 By Mah Khmer

ខេត្តសៀមរាប ៖ ពលរដ្ឋ​រាប់​ពាន់​នាក់​មក​ពី​ចំនួន​៣​ឃុំ ស្មើនឹង​២០​ភូមិ ស្ថិត​ក្នុងស្រុក​ប្រាសាទបាគង ខេត្តសៀមរាប បាន​នាំ​គ្នា​ធ្វើការ​តវ៉ា​ជាមួយ​មន្ត្រី​អាជ្ញាធរ​អប្សរា ខណៈ​ចុះ​រុះរើ​ផ្ទះ​ចំនួន​៣ នៅ​ក្នុង​២​ភូមិ​របស់​ពួក​គាត់ ដែល​បាន​យក​តង់​កៅស៊ូ​មក​ប្រក់​ពីលើ ដើម្បី​កុំឱ្យ​ភ្លៀង​លិច​។ ហេតុការណ៍​ផ្ទុះ​ការ​តវ៉ា​នេះ ធ្វើ​នៅ​ថ្ងៃ​ទី​៧ ថ្ងៃ​ទី​៨ និង​ថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ​២០២៣ ស្ថិត​នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ។

បើ​តាម​តំណាង​មេ​ភូមិ​រលួស​ខាងកើត ដែល​ជួយ​ប្រជាពលរដ្ឋ​មក​ពី​ឃុំ​ចំនួន​៣ ស្មើនឹង​២០​ភូមិ​មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​១០០០​នាក់​នោះ បាន​នាំ​គ្នា​ធ្វើការ​តវ៉ា​ជាមួយ​មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា ដែល​ចុះ​មក​រុះរើ​ផ្ទះ​ពួក​គាត់​នោះ គឺ​នៅ​ឃុំ​រលួស ឃុំ​មាន​ជ័យ និង​ឃុំ​បាគង​។ ក្នុង​នោះ​មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា រុះរើ​ផ្ទះ​មុនគេ​បង្អស់​បាន​ចំនួន​៣​ផ្ទះ គឺ​ភូមិ​តា​ប្រាក់ ចំនួន​២​ផ្ទះ ស្ថិត​ក្នុង​ឃុំ​មាន​ជ័យ និង​នៅ​ភូមិ​កញ្ជោរ ចំនួន​១​ផ្ទះ ស្ថិត​ក្នុង​ឃុំ​រលួស ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ដើម្បី​ដេញ​មន្ត្រី​អាជ្ញាធរ​អប្សរា​ពាក់ព័ន្ធ​នឹង​ករណី​ចុះ​រុះរើ​សំណង់ និង​ផ្ទះ​របស់​ពួក​គាត់​ដោយ​គ្មាន​ក្តី​មេត្តា​។

តំណាង​ពលរដ្ឋ​នៅ​ក្នុង​ឃុំ​ចំនួន​៣ ក្នុងស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ទ​ទួ​ច​សុំ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ ជា​ពិសេស​អគ្គនាយកដ្ឋាន នៃ​អាជ្ញាធរ​ជាតិ​អប្សរា មេត្តា​ជួយ​គិតគូរ និង​មានការ​អនុគ្រោះ​ចំពោះ​សំណង់​តូចតាច​របស់​ពួក​គាត់​ផង ដែល​ធ្វើ​អំពី​ឈើ​ប្រក់​តង់​កៅស៊ូ ជញ្ជាំង​បាំង​ស្លឹក​។

ពាក់ព័ន្ធ​ក្នុង​ករណី​ខាងលើ​នេះ​ដែរ លោក ឡុ​ង កុសល អគ្គនាយករង និង​ជា​អ្នកនាំពាក្យ និង​ជា​ប្រធាន​សណ្តាប់ធ្នាប់ នៃ​អាជ្ញាធរ​ជាតិ​អប្សរា បាន​ប្រាប់​តាម​តេ​ឡេ​ក្រាម​នៅ​រសៀល​ថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ​២០២៣ នេះ​ថា មន្ត្រី​របស់​អាជ្ញាធរ​ជាតិ​អប្សរា ចុះ​រុះរើ​សំណង់​នេះ គឺ​អត់​ខុស​សំណង់​ខុសច្បាប់​របស់​ពួក​គាត់​ទាំង​អស់នោះ​ឡើយ​។

លោក​បន្ត​ថា នេះ​ជា​បញ្ហា ដែល​ពួក​គាត់​ធ្វើ​ផ្ទុយ​ជាមួយនឹង​សកម្មភាព​ច្បាប់​។ ព្រោះ​ដែល​គាត់​នាំ​គ្នា​ធ្វើការ​ប្រឆាំង​តវ៉ា ដោយ​ពួក​គាត់​ធ្វើ​កិច្ច​ការងារ​បែប​ហ្នឹង វា​ផ្ទុយ​ពី​កិច្ច​ការងារ​ថែរក្សា​បេតិកភណ្ឌ​ពិភពលោក​។ យើង​ដឹង​ហើយ​ថា ព្រះរាជាណាចក្រ​កម្ពុជា​យើង បង្កើត​ក្រុមការងារ​ចម្រុះ តម្រង់​ទិស ដែល​ដឹកនាំ​ដោយ​លោក​ឧបនាយករដ្ឋមន្ត្រី ជា សុ​ផា​រ៉ា រដ្ឋមន្ត្រីក្រសួង​ដែនដី​នគរ​បូ​រី​កម្ម និង​សំណង់​។ ហើយ​ក្នុង​នោះ ក៏​បាន​អញ្ជើញ​បងប្អូន​ប្រជាពលរដ្ឋ​ស្ម័គ្រចិត្ត​ចាកចេញ​ទៅ​រស់នៅ​តំបន់​ដែល​មាន​ទីកន្លែង​ដោយ​មានការ​អភិវឌ្ឍន៍ រុន​តា​ឯក និង​ពាក់​ស្នែង ហើយ​រៀបចំ​ឱ្យ​បាន​ល្អ​ប្រសើរ​ផង​ដែរ​។ ហើយ​ក្នុង​ឱកាស​នោះ​ដែរ មាន​បងប្អូន​យើង​មួយ​ចំនួន ឆ្លៀតឱកាស​ក្នុងអំឡុងពេល​បោះ​ឆ្នោត​នឹង លួច​ធ្វើ​សំណង់​ខុសច្បាប់​នឹង ហើយ​រឿង​នេះ មិនមែន​ជា​រឿង​ថ្មី​ទេ គឺជា​រឿង​យូរ​មក​ហើយ បងប្អូន​ប្រជាពលរដ្ឋ​យើង នៅ​តែ​ធ្វើ​សកម្មភាព​ដដែល​ៗ​។

លោក​បញ្ជាក់​ទៀត​ថា រឿង​ដែល​ប្រជាពលរដ្ឋ​ធ្វើការ​តវ៉ា​នោះ លោក​មិនដឹង​ទេ រឿង​នឹង​សំខាន់ ពួក​គាត់​ធ្វើ​អ្វីមួយ​ត្រូវ​តែ​សុំ​ការ​អនុញ្ញាត​ជា​មុន​សិន ត្រូវ​មានច្បាប់ ដើម្បី​អនុញ្ញាត​ឱ្យ​ពួក​គាត់​រៀបចំ ឬ​ក៏​រៀបចំ​អ្វីមួយ យើង​ត្រូវ​មាន​នីតិវិធី អនុវត្ត​ការងារ មិនមែន​ទើបតែ​ឥឡូវ​ទេ គឺ​យើង​អនុវត្ត​តាំងពី​យូរ​មក​ហើយ​។ ចឹ​ង បើសិនជា​ម្នាក់​ៗ​ធ្វើ​អ្វីមួយ​ស្រេច​តែ​ទៅ​តាម​ចិត្ត​ចង់បាន​របស់​ពួក​គាត់​នោះ អាហ្នឹង មិន​ចាំបាច់​មាន​អ្នកគ្រប់គ្រង​ទេ ថែម​ទាំង​គ្មាន​ច្បាប់ទម្លាប់​ក្នុង​ការ​គ្រប់គ្រង​ទៀត បាន​ន័យ​ថា ធ្វើ​អី​ក៏​បាន​ដែរ ធ្វើ​បាន​ស្រេច​តែ​ចិត្ត​ទៅ​។ អ្វី​ៗ​ដែល​យើង​ត្រូវ​អនុវត្ត​ហ្នឹង យើង​មាន​តាម​វិធី​ការងារ​រដ្ឋបាល​ផង ក៏​ដូច​ជា​ការ​អនុវត្ត​ទៅ​តាម​គោលការណ៍​ផង​។

លោក​បញ្ជាក់​ទៀត​ថា បើ​ពួក​គាត់​ធ្វើ​ចឹ​ង លោក​មិនដឹង​ថា ម្តេច​ដែរ បាន​ន័យ​ថា អាហ្នឹង គ្មាន​ច្បាប់ គ្មាន​ទម្លាប់​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ពលរដ្ឋ​នៅ​ក្នុងស្រុក​ប្រាសាទបាគង ទាំងមូល ដែល​ពួក​គាត់​បាន​សាងសង់​ខ្លះ​ផ្ទះថ្ម​ក្រោម ឈើ​លើ ប្រក់ស​ង្ក័​សី ខ្លះ​ទៀត​ធ្វើ​ផ្ទះ​ឈើ​ប្រក់​ស្បូវ ជញ្ជាំង​បាំង​ស្លឹក តាំងពី​អំឡុង​ឆ្នាំ​២០០០ រហូត​ដល់​ឆ្នាំ​២០២៣​មក​ម្ល៉េះ​។ ប៉ុន្តែ​ខ្លះ​ត្រូវ​ភ្លៀង ត្រូវ​ថ្ងៃ បាន​លិច​ចូល រហូត​ក្មេង​ៗ​គេង​មិន​បាន​ក៏​សុំ​អនុញ្ញាត​ពី​អាជ្ញាធរ​មូលដ្ឋាន ពួក​គាត់​ក៏​ឱ្យ​ដូរ​ដំបូល ខណៈ​ពេល​កំពុង​ដូរ​នៅ​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០២៣ ស្រាប់តែ​មាន​មន្ត្រី​អាជ្ញាធរ​អប្សរា ចុះ​មក​រុះរើ​ផ្ទះ​ចំនួន​៣ ក្នុង​២​ភូមិ ធ្វើ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ឃើញ​ខឹងសម្បារ​ខ្លាំង ក៏​នាំ​គ្នា​ជិះ​ម៉ូតូ​ដេញ​ឱ្យ​ពួក​មន្ត្រី​របស់​អាជ្ញាធរ​អប្សរា រត់​ចេញ​ព្រាត ដោយ​ខ្លះ​ឡើង​បើកឡាន និង​ខ្លះ​ទៀត​ជិះ​ម៉ូតូ​គេច​បាត់​អស់​៕ ដោយ៖ សហការី


ព័ត៌មានជាតិ Tags:National News

Post navigation

Previous Post: អ្នកសៀមរាបគួរដឹង! អនុក្រឹត្យ ស្តីពី ការកែប្រែតំបន់ការពារទេសភាពអង្គរ
Next Post: មន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប សាងសង់អគារតម្លៃជាង៣លានដុល្លារអាមេរិច ដើម្បីសម្រួលការពិនិត្យសុខភាពស្ត្រីមានផ្ទៃពោះ និងសម្រាលទារក

អត្ថបទទាក់ទង

  • សម្ដេចតេជោ ហ៊ុន សែន ព្រមានបិទ Facebook មិនឱ្យប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា ព័ត៌មានជាតិ
  • សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យតែងតាំងវរសេនីយ៍ឯក សៀ ទីន ជាមេបញ្ជាការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប ព័ត៌មានជាតិ
  • សង្វៀនបញ្ជាល់មាន់ និងអាប៉ោង បើកលេងស៊ីសងខុសច្បាប់ ក្នុងចំណុច សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង របស់ឈ្មោះ រ៉ូត និងឈ្មោះ ខ្វៃ អាជ្ញាធរពាក់ព័ន្ធមិនទាន់ចាត់វិធានការបង្រ្កាប! ព័ត៌មានជាតិ
  • រដ្ឋមន្ត្រីក្រសួងព័ត៌មាន ព្រមានចាត់វិធានការចំពោះក្រុមហ៊ុន និងអ្នកសារព័ត៌មាន ដែលធ្វើសកម្មភាពល្មើសច្បាប់ នាំឱ្យប៉ះពាល់ដល់សារព័ត៌មានវិជ្ជាជីវៈ ព័ត៌មានជាតិ
  • ព្រះមហាក្សត្រត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយសពិសេសដ៏ឧត្តុង្គឧត្តមបំផុតនៃរាជបណ្ឌិត្យសភាកម្ពុជា ជូនឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជា «កិត្តិទេសាភិបាលបណ្ឌិត» តែមួយរូបគត់ ព័ត៌មានជាតិ
  • ផាកពិន័យចិនអស់១ម៉ឺនដុល្លា ចិនប្តឹងទៅស្ថានទូត បញ្ឈរជើង៣នាក់! ព័ត៌មានជាតិ
  • Angkor Sangkran: A Timeless Celebration of Culture and Renewal English
  • លាភ​មាស លាភ​ប្រាក់ ​ហូរ​មក​ប្រជុំ​ប្រមូលផ្តុំ​៣ថ្ងៃដើមសប្តាហ៍ ស្រោចស្រព​ម្ចាស់​ឆ្នាំ​ទាំង​ ៦ ហោរាសាស្ត្រ
  • ៣ថ្ងៃខាងមុខនេះអ្នកកើតឆ្នាំជូត ម្សាញ់ មមី រកា កុរ ឆ្លូវ មមែ លុយ​ចូល​ខាប់​ដូច​ទឹកគ្រឿង ហោរាសាស្ត្រ
  • មេតុងទីនអនឡាញ ត្រូវបាន ចា.ប់ ខ្លួ នហើយ នៅមុននេះបន្តិច ពីបទ… ព័ត៌មានជាតិ
  • ប្រជុំ​ឆ្នាំ​សំណាង​ទាំង​៩​លាភ​ធំ​លុយ​ផ្ទួន​ចាប់ពី​ថ្ងៃនេះ​ដល់​ថ្ងៃដាច់ខែ ហោរាសាស្ត្រ
  • សំណាងពិតៗសម្រាប់ប្រុសស្រីកើត ឆ្នាំរកា មមែ ច ថោះ វក ជូត ២​ថ្ងៃនេះលុយ​ហូរ​ដូច​ហែ​កឋិន ហោរាសាស្ត្រ
  • ថ្ងៃច័ន្ទចែងចាំងមាសប្រាក់​! មាន​តែ​ឆ្នាំ​៤​ប៉ុណ្ណោះ​ដែល​ជួប​លាភ​ទ្វេ​នៅ​ថ្ងៃ​ដើមសប្តាហ៍ ហោរាសាស្ត្រ
  • មន្ទីរពេទ្យយោធភូមិភាគទី៤ ចេញញត្តិគាំទ និង អបអរសាទរ ជូនចំពោះ ឯកឧត្តម កិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ជីវិតនិងសង្គម

Address: House#111 group 06, Watbo village, Sangkat salakamreuk, Siem Reap city, Siem Reap province.

ទូរស័ព្ទលេខ៖ 069​ 522 333 Tel: 069 522 333 | អ៊ីម៉ែល៖ info@mahakhmer.com

Copyright © 2019-2025 | Maha Khmer & LSN Pte., Ltd | Email: info@mahakhmer.com | Tel: 012 927 732 . 015 883 332

Powered by Sambo Lim

Accessibility Adjustments

Powered by OneTap

How long do you want to hide the toolbar?
Hide Toolbar Duration
Select your accessibility profile
Vision Impaired Mode
Enhances website's visuals
Seizure Safe Profile
Clear flashes & reduces color
ADHD Friendly Mode
Focused browsing, distraction-free
Blindness Mode
Reduces distractions, improves focus
Epilepsy Safe Mode
Dims colors and stops blinking
Content Modules
Font Size

Default

Line Height

Default

Color Modules
Orientation Modules