Skip to content
  • Privacy
  • Terms
  • Terms of Use
  • Disclaimer
  • Copyright
  • Cookie
  • Contact Us
សារព័ត៌មានមហាខ្មែរ

សារព័ត៌មានមហាខ្មែរ

Maha Khmer

  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • ជីវិតនិងសង្គម
  • សេដ្ឋកិច្ច
  • ហោរាសាស្ត្រ
  • បច្ចេកវិទ្យា
  • សុខភាពនិងសម្រស់
    • កីឡា
    • កម្មវិធីសិក្សា
  • English
  • Toggle search form
  • ច្បាស់ៗណាស់! ដឹងតែមិនខ្វះលុយចាយហើយ! ចុងខែនេះ ឆ្នាំ​ទាំង​៨​ជោ​កជាំ​ជុំ​ជិត​ដោយ​លាភ​សំណាង ហោរាសាស្ត្រ
  • បើកភ្នែកឡើងលុយចូលដល់ក្នុងផ្ទះ! ប្រុសស្រីកើត ឆ្នាំ មមែ រកា​ រោង ម្សាញ់ ថោះ មានឬ ទ្ធិអំ ណា​ ច រាសីខ្ពស់ត្រដែត ហោរាសាស្ត្រ
  • ថ្ងៃទី​18, 19, 20 ​មាន​តែ​ឆ្នាំ​ ជូត មមែ វក រកា ថោះ ខាល ​ប៉ុណ្ណោះ​ដែល​ជោគ​ជ័យ​​ទាំង​លុយ​ទាំង​ក្តី​ស្នេហា និងការរកស៊ី ហោរាសាស្ត្រ
  • ប្រញាប់អានហើយស៊ែរបួងសួងទៅ! ឆ្នាំ​ទាំង​៩​នេះ​ជា​ឆ្នាំ​ដែល​ទេវតា​ទ្រព្យ​ស្រឡាញ់​ពេញចិត្ត​ជាងគេ ហោរាសាស្ត្រ
  • បី​ថ្ងៃ ២០, ២១, ២២ នេះ​ឆ្នាំ​ទាំង​៨​រាសី​ល្អ​លាភ​ផ្ទួន​ង៉ូ​វ​ហេង​ឡើង​ស្រឺ​តៗរហូត ហោរាសាស្ត្រ
  • ២៨,២៩,៣០ ថ្ងៃ​មាស​ថ្ងៃ​ពេជ្រ​ឆ្នាំ​ទាំង​៤​ហេង​ខ្លាំង​សំណាងល្អ​ហូរ​លុយ​ផ្ទួន ហោរាសាស្ត្រ
  • ៣ថ្ងៃចុងខែនេះ ប្រុសស្រីកើតឆ្នាំ ឆ្លូវ ម្សាញ់ ថោះ ច មមែ រកា មាសប្រាក់ហូរចូលពេញផ្ទះ ហោរាសាស្ត្រ
  • ឆ្នាំ​ង៉ូ​វ​ហេង​ទាំង​៦ មមី ខាល ឆ្លូវ រោង ជូត វកលាភធំណាស់នៅថ្ងៃ​ស្អែកនេះ ហោរាសាស្ត្រ

ជនបរទេស​ប្រមាណ​ជា​១០​នាក់ ទម្លាយ​បង្អួច​អគារ​ស្រែកយំ និង​សំពះ​សុំ​ឲ្យ​ជួយ​មហាជន​ជួយ​(វីដេអូ)

Posted on July 19, 2023 By Mah Khmer

ខេត្តស្វាយរៀង ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មាន​ករណី​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​នៅ​លើ​អគារ​កាស៊ីណូ​ក្រុង​បា​វិត​មួយ​កន្លែង ដោយ​មាន​ជនបរទេស (​ជនជាតិ​វៀតណាម​)​ប្រមាណ​ជា​១០​នាក់ បាន​វា​.​យ​ទម្លាយ​បង្អួច​អគារ​ដែល​មាន​កម្ពស់​៥​ជាន់ ហើយ​ស្រែក​ទ្រហោយំ រួច​លើកដៃ​សំពះ​សុំ​ឲ្យ​មហាជន​ជួយ និង​អ្នកខ្លះ​ទៀត​បម្រុង​លោ​.​ត​ពីលើ​អគារ ដោយ​មិនដឹង​ថា តើ​មាន​មូលហេតុ​អ្វី​នោះ​ទេ? ឬ​ក៏​ជា​ការ​ចាប់​បង្ខាំ​.​ង​មនុស្ស​ជម្រិត​ទារប្រាក់​ក៏​មិនដឹង​ដែរ? បង្ក​ឲ្យ​មហាជន​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង និង​នាំ​គ្នា​មក​ចោមរោម​មើល ព្រមទាំង​ប្តឹង​ទៅ​សមត្ថកិច្ច​ឲ្យ​មក​ជួយ​ធ្វើ​អន្តរាគមន៍​ផង​ដែរ​។
សេចក្តីរាយការណ៍​បន្ត​ថា ករណី​ខាងលើ​នេះ បាន​កើតឡើង​កា​លក​ពី​វេលា​ម៉ោង​៤​និង​៤០​នាទី​រសៀល ថ្ងៃ​ទី​១៨ ខែកក្កដា ឆ្នាំ​២០២៣ នៅ​ចំណុច​អគារ​កាស៊ីណូ​ដែល​មាន​កម្ពស់​៥​ជាន់ ដោយ​សរសេរ​ជា​អក្សរ​ចិន ដែល​ទីតាំង​នោ​ជិត​កាស៊ីណូ «​ប៉ា​រិ​ស បរបរ​ឆោ​សាន​» ស្ថិត​ក្នុងភូមិ​បា​វិត​កណ្តាល សង្កាត់​បា​វិត ក្រុង​បា​វិត​។

បន្ទាប់​ពី​មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​ខាងលើ​នេះ ក៏​ឃើញ​មាន​សមត្ថកិច្ច​នគ​បាល​នៃ​អធិការដ្ឋាន​នគ​បាល​ក្រុង​បា​វិត​បាន​មក​ដល់​កន្លែង​កើតហេតុ ក៏​ប៉ុន្តែ​ក៏​ត្រូវ​ជនជាតិ​ចិន​ទាញ​ទ្វាររបង​បិទ ដោយ​មិន​អនុញ្ញាតិ​ឲ្យ​អាជ្ញាធរ​ក្រុង និង​សមត្ថកិច្ច​ចូល​ទៅ​ក្នុង​បរិវេណ​អគារ​ដែល​មាន​ជនជាតិ​វៀតណាម​ស្រែក​ទ្រហោយំ និង​សំពះ​សុំ​ឲ្យ​សមត្ថកិច្ច​ជួយ​នោះ​ឡើយ​។ រហូត​ដល់​វេលា ម៉ោង​៦​ល្ងាច គេ​ក៏​ឃើញ​វត្តមាន​ឯកឧត្តម​អភិបាលខេត្ត លោក​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត លោក​អភិបាលក្រុង​បា​វិត និង​កម្លាំង​នគ​បាល​កងរាជអាវុធហត្ថ​ក្រុង​បា​វិត​មក​ដល់ ទើប​ម្ចាស់​កាស៊ីណូ​ជា​ជនជាតិ​ចិន​នោះ ព្រម​បើករបង​ឲ្យ​ចូល ក៏​ប៉ុន្តែ​មិន​អនុញ្ញាតិ​ឲ្យ​អ្នក​សារព័ត៌មាន​ណា​ម្នាក់​ចូល​ទៅ​ថតរូប​ភាព​ខាងក្នុង និង​យក​ព័ត៌មាន​នោះ​ដែរ គឺ​បាន​ត្រឹមតែ​ឈរ​នៅ​បរិវេណ​ខាងក្រៅ​លើ​ចិញ្ចើមថ្នល់​តែ​ប៉ុណ្ណោះ​។

ហើយ​សមត្ថកិច្ច​ចូល​ទៅ​ខាងក្នុង​អស់​រយៈពេល​ជិត​៣​ម៉ោង គឺ​ចាប់ពី​ម៉ោង​៦​និង​០០​នាទី​ល្ងាច រហូត​ដល់​វេលា​ម៉​ង​៧​និង​៥០​នាទី​យប់ ទើប​ឃើញ​សមត្ថកិច្ច និង​អាជ្ញាធរ​ចេញ​មក​វិញ ក៏​ប៉ុន្តែ​មិនឃើញ​នាំ​ក្រុម​ជន​រង​គ្រោះ​ណា​ម្នាក់​មក​ជាមួយ​នោះ​ទេ​។

ទាក់ទិន​ករណី​ខាងលើ​នេះ​ដែរ សមត្ថកិច្ច​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​បង្ហើប​ឲ្យ​ដឹង​ថា មាន​ជន​ជាតិ​វៀតណាម​ចំនួន​៣២​នាក់​នៅ​ក្នុង​បន្ទប់​អគារ​នោះ ហើយ​ក៏​ឃើញ​មាន​ដំបង បំពង់​ទីប និង​ដាវ​នៅ​ក្នុង​បន្ទប់​នោះ​ដែរ​។ ប៉ុន្តែ​ជនជាតិ​ចិន​បាន​ប្រាប់​ថា បំពង់​ទីប និង​ដាវ​នេះ ជា​របស់​ជនជាតិ​វៀតណាម ប្រើប្រាស់​ធ្វើ​សកម្មភាព​វា​.​យ​បំបែក​ទ្វារ​បង្អួច​អគារ ក្រៅពី​នេះ​គឺ​លោក​មិនដឹង​ថា តើ​ជា​រឿង​អ្វី​ទេ? ។ ខណៈ​ពេល​សមត្ថកិច្ច​ទៅ​ដល់ ជនជាតិ​ចិន​បាន​នាំ​ជនជាតិ​វៀតណាម​ទាំង​៣២​នាក់​ទៅ​បន្ទប់​ផ្សេង​អស់ ហើយ​គាត់​មិន​បាន​ចូល​ទៅ​ខាងក្នុង​ទេ គឺ​ឈរ​យាម​នៅ​ខាងក្រៅ ដូច្នេះ​មិនដឹង​ថា តើ​ជា​ករណី​បង្ខាំ​.​ង​ចាប់ជម្រិត ឬ​ជា​ការ​តវ៉ា​រឿង​អ្វី​ទេ?​។

បើ​តាម​សមត្ថកិច្ច​នគ​បាល​ក្រុង​បា​វិត បាន​ប្រាប់​កោះសន្តិភាព​នា​រសៀល​ថ្ងៃ​ទី​១៩ ខែកក្កដា​ឆ្នាំ​២០២៣ នេះ​ដែរ​ថា សមត្ថកិច្ច​កំពុង​តែ​ធ្វើការ​ហៅ​អ្នក​ពាក់ព័ន្ធ​មក​សាកសួរ​នៅ​អធិការដ្ឋាន​នគរ​បាល​ក្រុង​បា​វិត​ហើយ ដូច្នេះ​មិន​អាច​ផ្តល់​ព័ត៌មាន​បាន​ទេ​។

ទាក់ទិន​ករណី​ខាងលើ​នេះ​ផង​ដែរ លោក ម៉ែ​ន អេ​ង អភិបាលរង​ខេត្ត អ្នកនាំពាក្យ​រដ្ឋបាល​ខេត្តស្វាយ​រៀង បាន​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​នៅ​វេលា​ម៉ោង​៣​រសៀល​ថា លោក​មិន​ទាន់​ទទួល​បាន​របាយ​ការណ៍ និង​ពុំ​ទាន់​ដឹង​មូលហេតុ​ថា តើ​ជា​ករណី​អ្វី​នៅឡើយ​ទេ? ខណៈ​សមត្ថកិច្ច​កំពុង​តែ​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​បា​វិត នៅ​មិន​ទាន់​បញ្ចប់​នៅឡើយ​។

ដូច្នេះ​បើសិនជា​មាន​អ្វី​ថ្មី ឬ​ហេតុការណ៍​អ្វី​ផ្សេង​ទៀត សូម​រង់ចាំ​ព័ត៌មាន​បន្ត​ទៀត​នៅ​ពេល​ក្រោយ​៕ ប្រភព៖ កោះសន្តិភាព

Picture


ព័ត៌មានជាតិ Tags:National News

Post navigation

Previous Post: ចាប់ខ្លួនជនក្លែងបន្លំអត្តសញ្ញាណអ្នកសារព័ត៌មានតាមស្ថាប័ននានា ឆាតសុំថវិកាពីមន្ដ្រីតាមក្រសួងស្ថាប័ន
Next Post: ប្រទេសថៃ នៅ​ពេលនេះ​កំពុង​រអិល​ធ្លាក់​ក្នុង​ការ​បែកបាក់​សង្គម​ហើយ

អត្ថបទទាក់ទង

  • អ្នកសារព័ត៌មានរាប់រយនាក់ ប្ដឹងសុំលុបអាជ្ញាប័ណ្ណសារព័ត៌មាន របស់បុគ្គល ផែង វណ្ណៈ ខណៈ គណនីមួយបង្ហោះវីដេអូថាបុគ្គល ផែង វណ្ណៈ ធ្លាប់យកកាតបាញ់សុំលុយនៅកន្លែងជល់មាន់នៅខេត្តកំពង់ចាម ព័ត៌មានជាតិ
  • សេចក្តីប្រកាសព័ត៌មាន ព័ត៌មានជាតិ
  • សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ក្រុមរបស់ ឡេង ចាន់ណា មានលក្ខណៈជាប្រព័ន្ធឆបោកតាមរូបមន្ត Ponzi Scheme ព័ត៌មានជាតិ
  • អតីតឧកញ៉ា ហេង សិទ្ធី ត្រូវបានចាប់ខ្លួន បញ្ជូនតាមយន្តហោះ ត្រឡប់ទៅប្រទេសកម្ពុជាវិញ ព័ត៌មានជាតិ
  • ក្រសួងព័ត៌មាន នឹងមានវិធានការផ្លូវច្បាប់ចំពោះអ្នកដែលផលិតមាតិកាមិនសមរម្យ ប្រាស់ចាក ក្រមសីលធម៌ និងប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ជាតិ និងប៉ះពាល់ដល់សីលធម៌សង្គម។ ព័ត៌មានជាតិ
  • ទីបំផុតតុលាការ សម្រេច​ឃុំខ្លួន​ឧកញ៉ាពិភព​ដី​មាសនិង​គូកន​៥ នាក់​ដាក់​ពន្ធនាគារ PJ ជា​បណ្តោះអាសន្ន ព័ត៌មានជាតិ
  • ហេងនោះហេង ! ចាប់ពីខែថ្មី នេះតទៅ ឆ្នាំទាំង៦ ឆ្លូវ ជូត មមី ម្សាញ់ វក កុរ មានលុយហូរចូលដូចទឹក ហោរាសាស្ត្រ
  • លាភចូលកាត់ព្រឹក ឆ្នាំ ជូត វក ខាល ម្សាញ់ មមែ រការ ថោះ ច យីអ៊ុនឡើងខ្លាំងថ្ងៃ 21, 22, 23,24 នេះ ហោរាសាស្ត្រ
  • លាភចូលកាត់ព្រឹក ឆ្នាំ ជូត វក ខាល ម្សាញ់ មមែ រការ ថោះ ច យីអ៊ុនឡើងខ្លាំងថ្ងៃ 15,16,17,18 នេះ ហោរាសាស្ត្រ
  • ២៨,២៩,៣០ ថ្ងៃ​មាស​ថ្ងៃ​ពេជ្រ​ឆ្នាំ​ទាំង​៤​ហេង​ខ្លាំង​សំណាងល្អ​ហូរ​លុយ​ផ្ទួន ហោរាសាស្ត្រ
  • ទប់លែង ឈ្នះ ហើយ! រកា មមែ ច វក ថោះ កុរ និងម្សាញ់ ​មានលាភមានសំណាង​ធំ​ចាប់ពីថ្ងៃនេះទៅ!! ហោរាសាស្ត្រ
  • គ្រប់ទឹក!មមី រកា ថោះ ច ខាល ម្សាញ់ ស្អែកលាភធំមកគោះទ្វារទាំងព្រឹកព្រលឹម ហោរាសាស្ត្រ
  • ថ្ងៃលាភ ថ្ងៃជ័យ! បីថ្ងៃនេះម្សាញ់ ច រកា កុរ មមែ ជូត ខាល រាសីល្អមានលាភមានសំណាងធំ ហោរាសាស្ត្រ
  • រាប់លុយចុកដៃ!ថោះ ច រកា មមែ វក ជូត ចាប់ពីស្អែកទៅមានលាភលាយដោយសិរីសួស្តីដ៏អស្ចារ្យ ហោរាសាស្ត្រ

Address: House#111 group 06, Watbo village, Sangkat salakamreuk, Siem Reap city, Siem Reap province.

ទូរស័ព្ទលេខ៖ 069​ 522 333 Tel: 069 522 333 | អ៊ីម៉ែល៖ info@mahakhmer.com

Copyright © 2019-2025 | Maha Khmer & LSN Pte., Ltd | Email: info@mahakhmer.com | Tel: 012 927 732 . 015 883 332

Powered by Sambo Lim