Skip to content
Mah Khmer

Mah Khmer

សារព័ត៌មានមហាខ្មែរ

  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • ជីវិតនិងសង្គម
  • សេដ្ឋកិច្ច
  • ហោរាសាស្ត្រ
  • បច្ចេកវិទ្យា
  • សុខភាពនិងសម្រស់
    • កីឡា
    • កម្មវិធីសិក្សា
  • English
  • Toggle search form
  • សកម្មភាពការងារ និងការងារមនុស្សធម៌គួរឲ្យកោតសរសើរ របស់លោកស្រី មុិល សុគង្គា ជីវិតនិងសង្គម
  • បាំងតែប៉ុន្មានថ្ងៃទេ ប្រុសស្រីកើតឆ្នាំ មមែ ជូត វក ខាល ម្សាញ់ រការ ថោះ ច ជួបលាភសំណាងខ្លាំងមានលុយចាយមិនខ្វះ….. ហោរាសាស្ត្រ
  • បាំងតែប៉ុន្មានថ្ងៃទេ ឆ្នាំ មមែ ជូត វក ខាល ម្សាញ់ រការ ថោះ ច ជួបលាភសំណាងខ្លាំងមានលុយចាយមិនខ្វះឡើយ ហោរាសាស្ត្រ
  • ក្លាយជាមេបញ្ជាការរងអាវុធហត្ថរាជធានី២០ថ្ងៃ កូនប្រុសលោក រ័ត្ន ស្រ៊ាង ត្រូវទៅកាន់តួនាទីថ្មីជាមេបញ្ជាការអាវុធហត្ថខេត្តសៀមរាបវិញម្ដង ព័ត៌មានជាតិ
  • ស៊ែរចែកគ្នាដឹង! សិស្ស​​ជាប់បាក់​ឌុ​ប ​និ​ន្ទេ​ស A,B,C នឹង​ជាប់​ធ្វើ​ជា​គ្រូបង្រៀន ដោយ​ស្វ័យប្រវត្តិ ជីវិតនិងសង្គម
  • សំណាងដល់ហើយ បីថ្ងៃនេះ ឆ្នាំ ឆ្លូវ ជូត វក រកា មមី មមែ ខាល ច ពោរពេញដោយលាភសំណាង លុយហូរចូលផ្ទះ ហោរាសាស្ត្រ
  • ត្រៀមៗ មហាឆ្នាំទាំង៦​មានង៉ូវហេង​ល្អ​ណាស់ពេញ​១​ខែថ្មី​នេះ ហោរាសាស្ត្រ
  • កុំឲ្យខកខាន! 24,25,26 ​ជា​ថ្ងៃ​ល្អ ថ្ងៃ​មាស ថ្ងៃ​ប្រា​ក់ ថ្ងៃ​ហេង​នៃ​ឆ្នាំ​ទាំង​៧​ពិត​ ហោរាសាស្ត្រ

អធិការ និងអធិការងក្រុងប៉ោយប៉ែតត្រូវបានប្រជាពលរដ្ឋប្តឹងទៅកាន់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ(វីដេអូ)

Posted on May 27, 2025May 28, 2025 By Mah Khmer

លោក យឹង សារ៉ាត់ សម្រេចប្តឹងអធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត និងបក្ខពួក ចូលមក ឯកឧត្តម អភិសន្តិបណ្ឌិត  ស សុខា  ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ  ករណីមន្ត្រីធ្វើរបាយការណ៍ និងសរសេរកំណត់ហេតុបំភ្លៃការពិត ពាក់ព័ន្ធអំពើហិង្សាដែលបានកើតឡើងកាលពីថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០២៥។

តាមពាក្យបណ្តឹងដែលសារព័ត៌មានយើងខ្ញុំទើបទទួលបាននៅថ្ងៃទី២១ ខែ ឧសភា ឆ្នាំ២០២៥ បានរៀបរាប់យ៉ាងលំអិតអំពីភាពមិនប្រក្រតីនៃការកសាងសំណុំរឿង និងភាពមិនប្រក្រតីចំពោះការអះអាងរបស់មន្ត្រីនគរបាលលើកឡើងអំពីអ្នកលូកដៃធ្វើអន្តរាគមន៍។

ក្នុងពាក្យបណ្តឹង លោកយឹង សារ៉ាត់ ជំរាបជូន ឯកឧត្តម អភិសន្តិបណ្ឌិត ថារបាយការណ៍ និងកំណត់ហេតុរបស់មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត មានភាពមិនប្រក្រតី និងក្លែងបន្លំ។

១. មេធាវីរបស់ខ្ញុំបាទបានបញ្ជាក់ប្រាប់ថាការកសាងសំណុំរឿងមានភាពមិនប្រក្រតី។

២. មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែត បានឃាត់ខ្លួនជនបង្កឈ្មោះថាន ធាន នៅថ្ងៃទី១០ខែកុម្ភះ ឆ្នាំ២០២៥ លុះ៥ថ្ងៃក្រោយមក ទើបបញ្ជូនបន្តទៅស្នងការរដ្ឋាននគរបាលខេត្ត បន្ទាយមានជ័យ។

៣. ហេតុអ្វីមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលប៉ោយប៉ែត មិនបើកការស្រាវជ្រាវរកមុខសញ្ញាជនដៃដល់ដែលអង្គុយរួមតុជាមួយឈ្មោះថាន ធាន មានបុរសដាក់ធ្មេញមាស និងបក្ខពួកផ្សេងទៀត?

៤. ពាក្យបណ្តឹងរបស់ខ្ញុំបាទប្តឹងឈ្មោះថាន ធាន ខ្ញុំបានរៀបរាប់ច្បាស់ៗថា ខ្ញុំឥតបានវាយឈ្មោះថាន ធាន សូម្បីមួយដៃ តែខ្ញុំបានយកស្មាទៅប៉ះស្មារបស់គាត់ ដោយហេតុគាត់អស់ជំហរគាត់បានដួល ហើយស្រាប់តែមានបក្ខពួកខាងគាត់វាយលើរូបខ្ញុំឲ្យរបួសធ្ងន់ បែជាក្នុងពាក្យបណ្តឹងសរសេរថា ខ្ញុំបាទបានវាយឈ្មោះថាន ធាន មួយដៃទៅវិញ។

៥. សាក្សីរបស់ខ្ញុំបាទ ឈ្មោះ ធៀង សេង បានផ្តល់ចំលើយថា នៅពេលខ្ញុំបាទដើរទៅរកប្រពន្ធនៅតុដែលគាត់កំពុងអង្គុយរួមគ្នាជាមួយឈ្មោះថាន ធាន ខ្ញុំបាទបានសួរថា តើឃើញប្រពន្ធរបស់ខ្ញុំឬអត់? នៅពេលនោះមានបុរសម្នាក់និយាយថា៖ “បើហ្អែងខ្លាចបាត់ប្រពន្ធម៉ិចមិនសរសេរឈ្មោះពាក់នឹងកទៅ?” បែជាលោកវរសេនីយ៍ទោ រ៉ែន សុភ័ក្រ បំលែងខុសការពិត ប្រែជាសរសេថា ឈ្មោះ ថាន ធាន ដែលអង្គុយជាមួយភរិយារបស់គាត់ ស្រែកសួរគ្នាថា ឃើញប្រពន្ធខ្ញុំៗនៅណា? និងសរសេរថាខ្ញុំបាទជាអ្នកនិយាយ “បើខ្លាចបាត់ប្រពន្ធសរសេរប៉ាយដាក់កទៅ” ទៅវិញ។ តាមការពិតតើឈ្មោះថាន ធាន ស្រែកសួរប្រពន្ធគាត់ដូចម្តេច បើប្រពន្ធគាត់នៅក្បែរខ្លួនគាត់ស្រាប់ទៅហើយនោះ។

៦. ហេតុអ្វីលោកវរសេនីយ៍ទោ រ៉ែន សុភ័ក្រ បដិសេដមិនទទួលសាក្សីរបស់ខ្ញុំបាទឈ្មោះ សែម   ឌីម៉ៅ និងឈ្មោះ ផ្លុង សំអូន?

៧. ក្នុងរបាយការណ៍បញ្ជូន ឥតមានបញ្ជូលរូបភាពខ្ញុំបាទដែលទទួលរងគ្រោះធ្ងន់ធ្ងរ, ឥតមានបង្ហាញរូបភាពខ្សែដៃ ខ្សែករដែលដាច់ និងឥតមានបញ្ជូលក្លឹមសារអំពីការបាត់បង់បន្តោងខ្សែកររបស់ខ្ញុំបាទទេ។

៨. នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ មុនថ្ងៃកំណត់មួយថ្ងៃទើបខ្ញុំបាទបានទទួលដីកាបង្គាប់ឲ្យចូលខ្លួន។ ឈ្មោះ ឈួន មនោ ប្រគល់ដីកាបង្គាប់ឲ្យចូលខ្លួនរបស់តុលាការមកខ្ញុំបាទនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ បែជាឈ្មោះ ឈួន មនោ មានចេតនាមិនល្អ ធ្វើរបាយការណ៍ជូនចៅក្រម សាលាដំបូងខេត្តបន្ទាយមានជ័យ ថារកខ្ញុំបាទមិនឃើញទៅវិញ។

លោក យឹង សារ៉ាត់ បញ្ជាក់ក្នុងពាក្យបណ្តឹងថា៖ “ការធ្វើបាយការណ៍ និងការសរសេរកំណត់ហេតុបំភ្លៃការពិតរបស់មន្ត្រីនគរបាលយុត្តិធម៌ក្រុងប៉ោយប៉ែត ធ្វើឲ្យខ្ញុំបាទទទួលរងនៅភាពអយុត្តិធម៌យ៉ាងធ្ងន់ធ្ងរជាទីបំផុត។ ជាក់ស្តែងឥទ្ធិពលនៃភាពមិនប្រក្រតីនៃរបាយការណ៍ បង្កើតនូវបុរេនិច្ឆ័យប៉ះពាល់ដល់គុណភាពនៃសេចក្តីសម្រេចចិត្តរបស់មន្ត្រីតុលាការដែលកំពុងកាន់សំណុំរឿងរបស់ខ្ញុំបាទ ដោយព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានប្រើឆន្ទានុសិទ្ធិប្រកបដោយបុរេនិច្ឆ័យ ចោទប្រកាន់ថា បុគ្គលដែលប្រើហិង្សាមកលើខ្ញុំបាទ ឲ្យមានរបួសធ្ងន់ ជាបក្ខពួករបស់ខ្ញុំបាទទៅវិញ។

តាមការពិតខ្ញុំបាទគ្មានបក្ខពួកអ្វីសោះឡើយ អ្នកប្រើហិង្សាលើខ្ញុំបាទ សុទ្ធសឹងជាបក្ខពួករបស់ឈ្មោះថាន ធាន ប្រសិនបើឃាត់ខ្លួនបុគ្គលដាក់ធ្មេញមាស និងបុគ្គលរួមតុជាមួយឈ្មោះថាន ធានមកសាកសួរនឹងដឹងការពិតជាក់ស្តែងយ៉ាងប្រាកដ៕


ព័ត៌មានជាតិ Tags:National News

Post navigation

Previous Post: លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ សមិទ្ធផលថ្មី នៃអធិការដ្ឋាននគរបាលស្រុកជីក្រែង
Next Post: ការហ្វឹកហាត់បាញ់គ្រាប់ពិតរបស់កម្លាំងកងរាជអាវុធហត្ថខេត្តសៀមរាប ផ្អើលដល់បណ្តាញផ្សព្វផ្សាយធំៗរបស់ប្រទេសថៃ

អត្ថបទទាក់ទង

  • ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ចេញវិធានការតឹងរ៉ឹង លើទីតាំងស្នាក់នៅពាក់ព័ន្ធជនបរទេសខុសច្បាប់ និង Scam Online ព័ត៌មានជាតិ
  • អគ្គស្នងការដ្ឋាននគរបាលជាតិ កំណត់ឱសានវាទត្រឹមថ្ងៃទី១០ ខែធ្នូ ដើម្បីឲ្យអ្នកបង្ហោះវីដេអូល្បែងអនឡាញ លុបចេញវិញទាំងអស់, បើមិនលុបនឹងចាត់វិធានការច្បាប់ ព័ត៌មានជាតិ
  • ព័ត៌មានលម្អិត ដែលអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចាប់ខ្លួនលោក ទិត វុទ្ធី អភិបាលរងខេត្តកំពង់ស្ពឺ និងបក្ខពួក២នាក់ទៀត ព័ត៌មានជាតិ
  • ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ចាត់តាំង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីរៀបចំរាជរដ្ឋាភិបាល អាណត្តិទី៧ ព័ត៌មានជាតិ
  • បែកធ្លាយកាន់តែច្រើនឡើងអំពីឯកឧត្តម បណ្ឌិត ទីប្រឹក្សាក្រសួងព័ត៌មានម្នាក់គឺជាអតីតទណ្ឌិតព្រោះប្រព្រឹត្តិបទល្មើសដដែលៗ ព័ត៌មានជាតិ
  • មេនគរបាលទេសចរណ៍ប្រចាំខេត្តសៀមរាបត្រូវបានកូនចៅផ្តិតមេដៃប្តឹងសុំដក ព័ត៌មានជាតិ
  • គ្រប់ទឹក!មមី រកា ថោះ ច ខាល ម្សាញ់ ស្អែកលាភធំមកគោះទ្វារទាំងព្រឹកព្រលឹម ហោរាសាស្ត្រ
  • សូមថែរក្សាសុខភាព! ករណីឆ្លងកូវីដ១៩ នៅទូទាំងពិភពលោក កើនឡើង៨០% ដោយសារករណីបំប្លែងខ្លួនថ្មីរបស់វីរុស អន្តរជាតិ
  • សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសថា «ពន្ធថ្មីមិនមាននោះទេ ហើយពន្ធក៏មិនមានតម្លើងអត្រាពន្ធបន្ថែមដែរ» សេដ្ឋកិច្ច
  • ឈ្វេងយល់ អំពីព្រែកជីកហ្វូណនតេជោ! (មានវីដេអូ) សេដ្ឋកិច្ច
  • មន្ទីពេទ្យបង្អែកសៀមរាប តម្លៃ១៩លានដុល្លារ ក្រោមជំនួយជប៉ុន សម្រេចការសាងសង់១០០% ហើយ ជីវិតនិងសង្គម
  • ចាប់ពីថ្ងៃ៤,៥,៦,៧ ឆ្នាំ មមែ ជូត វក ខាល ម្សាញ់ រការ ថោះ ច ជួបលាភសំណាងខ្លាំងមានលុយចាយមិនខ្វះឡើយ ហោរាសាស្ត្រ
  • លាភចូលកាត់ព្រឹក ឆ្នាំ ជូត វក ខាល ម្សាញ់ មមែ រការ ថោះ ច យីអ៊ុនឡើងខ្លាំងថ្ងៃ 19, 20,21,22 នេះ ហោរាសាស្ត្រ
  • ថ្ងៃទី​18, 19, 20 ​មាន​តែ​ឆ្នាំ​ ជូត មមែ វក រកា ថោះ ខាល ​ប៉ុណ្ណោះ​ដែល​ជោគ​ជ័យ​​ទាំង​លុយ​ទាំង​ក្តី​ស្នេហា និងការរកស៊ី ហោរាសាស្ត្រ

Address: House#111 group 06, Watbo village, Sangkat salakamreuk, Siem Reap city, Siem Reap province.

ទូរស័ព្ទលេខ៖ 069​ 522 333 Tel: 069 522 333 | អ៊ីម៉ែល៖ info@mahakhmer.com

Copyright © 2019-2025 | Maha Khmer & LSN Pte., Ltd | Email: info@mahakhmer.com | Tel: 012 927 732 . 015 883 332

Powered by Sambo Lim

Accessibility Adjustments

Powered by OneTap

How long do you want to hide the toolbar?
Hide Toolbar Duration
Select your accessibility profile
Vision Impaired Mode
Enhances website's visuals
Seizure Safe Profile
Clear flashes & reduces color
ADHD Friendly Mode
Focused browsing, distraction-free
Blindness Mode
Reduces distractions, improves focus
Epilepsy Safe Mode
Dims colors and stops blinking
Content Modules
Font Size

Default

Line Height

Default

Color Modules
Orientation Modules