តុលាការសម្រេចដោះលែងមន្ត្រីអាជ្ញាធរអប្សរា ដែលប្រើហឹង្សាលើអ្នកចាប់សត្វអណ្តើកក្នុងកសិន្ធុអង្គរ

សៀមរាប៖ មន្ត្រីសណ្តាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា ២រូប ដែលត្រូវចោទប្រកាន់ថា បានប្រើហឹង្សាលើអ្នកលក់សត្វអណ្តើកនៅមុខប្រាសាទអង្គរវត្ត ត្រូវបានសាលាដំបូងខេត្តសៀមរាប ធ្វើការដោះលែងឲ្យមានសេរីភាពវិញ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤។

បន្ទាប់ពីបានពិនិត្យចម្លើយជនរងគ្រោះ ចម្លើយជនសង្ស័យ ចម្លើយសាក្សី និងឯកសារជាភស្តុតាងនានានៅក្នុងសំណុំរឿង អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងខេត្តសៀមរាប បានបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ណុល សំណាង ភេទប្រុស អាយុ ២០ឆ្នាំ (កើតនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ ២០០៤) ជានីតិជន និងបក្ខពួកបាននាំគ្នាទៅចាប់សត្វអណ្ដើកនៅក្នុងកសិន្ទុអង្គរ បំពានការហាមឃាត់ ដែលធ្វើឱ្យប៉ះពាល់ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកទស្សនាប្រាសាទអង្គរវត្ត។

ក្នុងអំឡុង ពេលបំពេញភារកិច្ចប្រចាំការ មើលការខុសត្រូវនៅទីកន្លែងកើតហេតុ ជនសង្ស័យឈ្មោះ សុខ សៀន និង ឈ្មោះ ហៃ រដ្ឋា បានចុះទៅធ្វើការហាមឃាត់ និងណែនាំឈ្មោះ ណុល សំណាង និងបក្ខពួក កុំឱ្យប្រព្រឹត្តអំពើទាំងនេះតទៅទៀត ប៉ុន្តែជាការឆ្លើយតប ជនរងគ្រោះឈ្មោះ ណុល សំណាង មិនបានគោរពតាមការណែនាំរបស់អាជ្ញាធរនោះទេ ហើយបានជេរប្រមាថមកលើអាជ្ញាធរវិញទៀតផង ទើបធ្វើឱ្យជនសង្ស័យទាំងពីរខាង លើមានការខឹងសម្បារ និងជ្រុលជ្រួសឈានទៅដល់ការប្រព្រឹត្តអំពើហិង្សាលើជនរងគ្រោះតែម្តង។

នៅដំណាក់កាលមន្ត្រីនគរបាលយុត្តិធម៌ និងនៅដំណាក់កាលអយ្យការ ជនសង្ស័យទាំងពីរនាក់ បានសម្តែងនូវការសោកស្តាយជាខ្លាំងនូវអំពើប្រព្រឹត្ត និងទទួលស្គាល់ថា ជាកំហុសរបស់ខ្លួនដែលបានវាយទៅលើជនរងគ្រោះឈ្មោះ ណុល សំណាង។

ទន្ទឹមនេះ ជនសង្ស័យបានធ្វើការសុំទោសដល់អាណាព្យាបាល និងជនរងគ្រោះ។ បានសងសំណងសមរម្យដល់ជនរងគ្រោះ ហើយជនរងគ្រោះបានដកពាក្យបណ្ដឹង និងឈប់ប្តឹង ក្នុងរឿងនេះតទៅទៀត និងមានមេធាវីបានដាក់ពាក្យស្នើសុំធានាត្រឹមត្រូវដល់ជនសង្ស័យថា នឹងចូលខ្លួនមកវិញនៅគ្រប់ដំណាក់កាល នីតិវិធីរបស់តុលាការ។

ជនសង្ស័យទាំងពីរ មានប្រពន្ធ និងកូនតូចៗក្នុងបន្ទុកជាច្រើននាក់ដែលត្រូវមើលថែរក្សា។ ផ្អែកតាមលទ្ធផលនៃការស៊ើបអង្កេត ការពិនិត្យឯកសារ និងភស្តុតាងនានាក្នុងសំណុំរឿង អយ្យការអមសាលាដំបូងខេត្តសៀមរាប ឃើញថា ករណីនេះជាបទល្មើសហិង្សាមិនមានលក្ខណៈធ្ងន់ធ្ងរ មិនបង្ករឱ្យមានព្យសនកម្ម ឬរបួសធ្ងន់ធ្ងរ ឬពិការអចិន្ត្រៃយ៍ ដល់ជនរងគ្រោះឡើយ។

ផ្នែកលើអង្គហេតុ អង្គច្បាប់ និងហេតុផលក្នុងចំណុចទី២ខាងលើ តំណាងអយ្យការបានសម្រេច អនុញ្ញាតឱ្យជនសង្ស័យទាំងពីរនាក់ វិលត្រឡប់ទៅលំនៅដ្ឋានវិញជាបណ្ដោះអាសន្ន។ ដោយឡែកសំណុំរឿងនេះ តំណាងអយ្យការនឹងត្រូវបន្តចាត់ការទៅតាមនីតិវិធី ស្របតាមច្បាប់៕

About The Author

MK

Related Posts

ករណីឆេះឃ្លាំងស្តុកគ្រាប់​ ក្នុងទីបញ្ជាការយោធភូមិភាគទី៣ នៃខេត្តកំពង់ស្ពឺ​ សមត្ថកិច្ចគ្រប់គ្រងស្ថានការណ៍បានហើយ

ខេត្តកំពង់ស្ពឺ ៖ ករណី​ផ្ទុះ​គ្រាប់​ធុន​ធំ​តូច បណ្តាល​ឱ្យ​ឆេះ​ឃ្លាំង​ស្តុក​គ្រាប់ ក្នុង​ទីបញ្ជាការ​យោធភូមិ​ភាគ​ទី​៣ នៃ​ខេត្តកំពង់ស្ពឺ ពេល​នេះ​សមត្ថកិច្ច​គ្រប់គ្រង​ស្ថានការណ៍​បាន​ហើយ ដោយ​សមត្ថកិច្ច​ជំនាញ បាន​ចូល ដើម្បី​បាញ់​ទឹក​ពន្លត់​អគ្គិ​ស​ភ័យ ដែល​កំពុង​តែ​ឆាបឆេះ ហើយ​ឈាន​ទៅ​គ្រប់គ្រង​ស្ថានការណ៍ ឱ្យ​មាន​លក្ខណៈ​ប្រក្រតី​ឡើង​វិញ​ហើយ នេះ​បើ​យោង​តាម​ការ​ឱ្យ​ដឹង​ពី​មន្ត្រី​សមត្ថកិច្ច​នៅ​កន្លែង​កើតហេតុ ។ សមត្ថកិច្ច​ប្រាប់​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ បានឱ្យ​ដឹង​ថា នៅ​ម៉ោង​ប្រមាណ​ជា​០៤​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០២៤ ស្នូរ​គ្រាប់​បាន​ស្ងប់ស្ងាត់​ទៅ​វិញ (​លែង​ផ្ទុះ​ទៀត​ហើយ​) ក្នុង​កិច្ច​អន្តរាគមន៍ របស់​សមត្ថកិច្ច​ជំនាញ មាន​កម្លាំង​កងរាជអាវុធហត្ថ នគរបាល និង​យោធា​អង្គភាព​៧១១ ដែល​ត្រៀម​បង្ការ បាន​សម្រុកចូល​ទៅ​ចំណុច​ទីតាំង​ឃ្លាំង​ស្តុក​គ្រាប់​នោះ ដើម្បី​ធ្វើការ​បាញ់​ទឹក​សន្ធាប់​ឱ្យ​ភ្លើង​រលត់​។…

ពិធីប្រកាសចូលកាន់មុខតំណែង ប្រធានអង្គភាពនគរបាលទេសចរណ៍ ប្រចាំខេត្តសៀមរាបថ្មី

នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ឯក ប៊ុន ដា ប្រធាននាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ និងលោក សំកុល សុចិត្រា អភិបាលរងខេត្តសៀមរាប បានអញ្ជើញជាអធិបតី ប្រកាសតែងតាំងលោកវរសេនីយ៍ទោ ប៊ឹក បូភក្រ ជាប្រធានអង្គភាពនគរបាលទេសចរណ៍ថ្មី ប្រចាំខេត្តសៀមរាប ជំនួសលោក ទី សុខឡែន ដែលត្រូវបានបញ្ចប់មុខតំណែង។ ថ្លែងក្នុងពិធីនេះ លោកឧត្តមសេនីយ៍ឯក ប៊ុន ដា បានផ្ដោតសំខាន់ទៅលើពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងការដឹកនាំបញ្ជា របស់លោកប្រធានទើបចូលកាន់ តំណែងថ្មី សំដៅជំរុញប្រសិទ្ធភាពការងារឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។…

You Missed

ឈ្វេងយល់ អំពីព្រែកជីកហ្វូណនតេជោ! (មានវីដេអូ)

  • By MK
  • April 27, 2024
  • 0 views
ឈ្វេងយល់ អំពីព្រែកជីកហ្វូណនតេជោ! (មានវីដេអូ)

ករណីឆេះឃ្លាំងស្តុកគ្រាប់​ ក្នុងទីបញ្ជាការយោធភូមិភាគទី៣ នៃខេត្តកំពង់ស្ពឺ​ សមត្ថកិច្ចគ្រប់គ្រងស្ថានការណ៍បានហើយ

  • By MK
  • April 27, 2024
  • 0 views
ករណីឆេះឃ្លាំងស្តុកគ្រាប់​ ក្នុងទីបញ្ជាការយោធភូមិភាគទី៣ នៃខេត្តកំពង់ស្ពឺ​ សមត្ថកិច្ចគ្រប់គ្រងស្ថានការណ៍បានហើយ

ពិធីប្រកាសចូលកាន់មុខតំណែង ប្រធានអង្គភាពនគរបាលទេសចរណ៍ ប្រចាំខេត្តសៀមរាបថ្មី

  • By MK
  • April 27, 2024
  • 0 views
ពិធីប្រកាសចូលកាន់មុខតំណែង ប្រធានអង្គភាពនគរបាលទេសចរណ៍ ប្រចាំខេត្តសៀមរាបថ្មី

ប្រជាពលរដ្ឋ គោរពស្នើរសុំលោកឧត្តមសេនីយ៍ទោ ហួត សុធី មេត្តាចាត់វិធានការក្ដៅ បិទទីតាំងល្បែងឆ្នោត ទាំងស្រុងនៅក្នុងខេត្តសៀមរាបផង

  • By MK
  • April 25, 2024
  • 0 views
ប្រជាពលរដ្ឋ គោរពស្នើរសុំលោកឧត្តមសេនីយ៍ទោ ហួត សុធី មេត្តាចាត់វិធានការក្ដៅ បិទទីតាំងល្បែងឆ្នោត ទាំងស្រុងនៅក្នុងខេត្តសៀមរាបផង

៣ថ្ងៃខាងមុខទៀតនឹងមានការផ្លាស់ប្តូរស្នងការខេត្តសៀមរាបហើយ

  • By MK
  • April 15, 2024
  • 1 views
៣ថ្ងៃខាងមុខទៀតនឹងមានការផ្លាស់ប្តូរស្នងការខេត្តសៀមរាបហើយ

ចាប់ពីថ្ងៃនេះទៅដល់ចុងខែ ឆ្នំា មមី ថោះ ឆ្លូវ ម្សាញ់ កុរ មានង៉ូវហេងល្អខ្លាំងណាស់

  • By MK
  • March 28, 2024
  • 0 views
ចាប់ពីថ្ងៃនេះទៅដល់ចុងខែ ឆ្នំា មមី ថោះ ឆ្លូវ ម្សាញ់ កុរ មានង៉ូវហេងល្អខ្លាំងណាស់