ខឹងបបួលសង្សារចូលបន្ទប់ទឹកជាមួយ នាងមិនព្រម ឡើងស្ពានជ្រោយចង្វារ.លោ.ត.ទឹ.ក

70

ហួសចិត្ត បុរសម្នាក់ ខឹងបបួលសង្សារចូលងូតទឹកក្នុងបន្ទប់ទឹកជាមួយ នាងមិនព្រម ជិះម៉ូតូឡើងលើស្ពានជ្រោយចង្វារ លោតទឹកសម្លាប់ខ្លួនបានសម្រេច

បុរសម្នាក់ព្រោះតែខឹងបបួលនារីជាសង្សារចូលទៅងូតទឹកក្នុងបន្ទប់ជាមួយ តែនារីជាសង្សារ ប្រកែកមិនព្រមចូល បែរជាបោក កន្ត្រកដាក់សាប៊ូចោល រួចជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ ឡើងស្ពាន ជ្រោយចង្វារ លោតទឹកសម្លាប់ខ្លួនបានសម្រេច។

ហេតុការណ៍ខាងលើនេះដែរ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី១២ខែមករា ឆ្នាំ២០២៤ នៅចំណុចលើស្ពានជ្រោយចង្វារ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ជនរងគ្រោះ មានឈ្មោះ ប៉ែត ចាន់ ភេទប្រុស អាយុ២១ឆ្នាំ ជាបុគ្គលិក ក្រុមហ៊ុនវីរះប៊ុនថាំ ហើយបច្ចុប្បន្ន ស្នាក់នៅក្នុងក្រុមហ៊ុន ក្នុងសង្កាត់ជ្រោយចង្វារតែម្តង និងមានស្រុកកំណើតរស់នៅខេត្តកំពង់ធំ។

បើយោងតាមការបញ្ជាក់ពីនារីម្នាក់ ត្រូវជាសង្សារបុរសរងគ្រោះបានប្រាប់ឲ្យដឹងថា មុនកើតហេតុ ដោយជនរងគ្រោះ បានបបួលរូបនាងចូលទៅងូតទឹកជាមួយនៅក្នុងបន្ទប់ទឹក តែរូបនាងប្រកែក មិនព្រមចូល ស្រាប់តែពេលនោះដែរ ធ្វើឲ្យបុរសរងគ្រោះមានចិត្តខឹងយ៉ាងខ្លាំង ក៏ទាញកន្ត្រកដាក់ សាប៊ូបោកចោល រួចក៏ស្លៀកពាក់ទាញម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់សេ១២៥ ស៊េរីឆ្នាំ២០២៤ ពណ៌ខ្មៅ ពាក់ផ្លាកលេខកណ្តាល១អេអេស ៨៦ ៨៩ ជិះចេញពីកន្លែងស្នាក់នៅក្នុងក្រុមហ៊ុនវីរៈប៊ុនថាំ រួច​តម្រង់ឡើងលើស្ពានជ្រោយចង្វារ ខណៈពេលឡើងមកដល់លើស្ពាន ក៏បានតេហៅនារីជាសង្សារ ឲ្យមកយកម៉ូតូត្រឡប់ទៅវិញផងដែរ

ក្រោយមកនារីសង្សាររួម និងនារីម្នាក់ទៀត បានរត់ ឡើងលើស្ពានទាំងប្រញាប់ ពេលឡើងមកដល់ នារីជាសង្សារ ក៏បានយកកាតាបមួយឲ្យទៅបុរសរងគ្រោះថែមទៀត ហើយជនរងគ្រោះ បានទុកស្បែកជើងមួយគូរ និងកាតាប​ រួមទាំង​ទូរស័ព្ទមួយគ្រឿង ចោលនៅលើស្ពាន រួចក៏លោត​ចូលទៅក្នុងទឹកទន្លេលិចបាត់​តែម្ដង។

ភ្លាមភ្លាមនោះដែរនារីជាសង្សារ ក៏អង្គុយយំស្រែក ឱ្យអ្នកធ្វើដំណើរឆ្លងកាត់ ជួយទាក់ទងទៅសមត្ថកិច្ច មូលដ្ឋានឲ្យចុះមកទីតាំងកើតហេតុភ្លាមភ្លាមផងដែរ។ ក្រោយពីសមត្ថកិច្ចមូលដ្ឋានឡើងមកដល់ក៏បាននាំនារីជាសង្សារ និងម៉ូតូជនរងគ្រោះ យកទៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ជ្រោយចង្វារ ដើម្បីសួរនាំបន្តជុំវិញរឿងហេតុការណ៍ខាងលើ បន្ទាប់មកធ្វើកំណត់ហេតុប្រគល់ម៉ូតូទៅឲ្យនារីជាសង្សារវិញ៕