សៀមរាប៖ លោក ម៉ី ថារី ដែលមានតួរនាទីជាក្រុមប្រឹក្សាស្រុកស្វាយលើ និងជាឈ្មួញជួញដូរដីដ៏សកម្មម្នាក់ផងដែរនោះ បានកំពុងដើរបោកប្រាស់ប្រជាពលរដ្ឋ។ ករណីថ្មីៗនេះ លោក ម៉ី ថារី បានកំពុងបោកប្រាស់ប្រាក់ប្រជាពលរដ្ឋចំនួន១៥០០០(មួយម៉ឺនប្រំាពាន់)ដុល្លាសហរដ្ឋអាមេរិក ដោយខ្លួនសន្យាយកលុយទំាងនេះទៅរកការប្លង់ដីអោយប្រជាពលរដ្ឋ តែពុំបានរត់ការអោយប្រជាពលរដ្ឋនោះទេ គឺស៊ីដាច់លុយទំាងនោះ តំាងពីជាង៤ឆ្នំាមកម្លេះ។
នៅក្នុងបទសម្ភាសន៍មួយរបស់ប្រជាពលរដ្ឋ ជាមួយទីភ្នាក់ងារសារព័ត៌មាន លឹម សំបូរ ញូស៍ & សារព័ត៌មានមហាខ្មែរ ដោយលោក ហម ប៊ុនហេង បានអោយដឹងថា លោក ម៉ឺ ថារី បានយកលុយរបស់ខ្លួនចំនួន១៥០០០(មួយម៉ឺនប្រំាពាន់)ដុល្លាសហរដ្ឋអាមេរិក ដោយសន្យារត់ការប្លង់ដី ដើម្បីអោយខ្លួនហ្នឹងបានកាន់កាប់ដីដោយស្របច្បាប់។
ខ្លូនបានជឿជាក់ និងទុកចិត្តលើលោក ម៉ី ថារី និងបានប្រកល់ប្រាក់ ចំនួន១៥០០០(មួយម៉ឺនប្រំាពាន់)ដុល្លាសហរដ្ឋអាមេរិក ទៅអោយលោក ម៉ី ថារី ដោយមានកិច្ចសន្យាជំពាក់ប្រាក់យ៉ាងត្រឹមត្រូវ។ ប៉ុន្តែក្រោយពីទទួលបានប្រាក់គ្រប់ចំនួនហើយ លោក ម៉ី ថារី ពុំបានធ្វើអ្វីដែលជាការសន្យារបស់ខ្លននោះឡើយ។ ដោយកុហក់ពីមួយថ្ងៃទៅមួយថ្ងៃរហូតមកដល់ពេលនេះមានរយៈពេលបួនឆ្នំាមកហើយផងដែរ។
ជុំវិញករណីខាងលើនេះ អង្គភាពសារព័ត៌មានយើងខ្ញុំបានទាក់ទងទៅកាន់លោក ម៉ី ថារី ដែលជាក្រុមប្រឹក្សាស្រុកស្វាយលើមួយរួប និងជាអ្នកមានមុខមានមាត់ក្នុងសង្គមផងដែរនោះថាខ្លួនពិតជាបានជំពាក់ប្រាក់លោក ហម ប៉ុនហេង ពិតប្រាកដមែន (ខ្សែអាត់សំលេង) និងថាខ្លួនមិនបានក្បត់សន្យានោះទេ ហើយចុងខែកក្កដា ឆ្នំា២០២៤ និងមានលុយសងហើយ។
ប៉ុន្តែក្រោយពីផ្តល់បទសម្ភាសន៍លើកទី១មក លោក ម៉ី ថារី លែងលើកទូរសព្ទរបស់អ្នកសារព័ត៌មាន។ នេះសបញ្ជាក់យ៉ាងច្បាស់ថា លោក ម៉ី ថារី មិនត្រឹមតែព្យាយាមបោកប្រាស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ គឺបោកដល់អ្នកសារព័ត៌មានទៀតផង។
ចំពោះករណីខាងលើនេះ ប្រជាពលរដ្ឋគោពស្នើសុំ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប មេត្តាជួយអន្តរាគមន៍ដើម្បីអោយលោក ម៉ី ថារី ប្រគល់លុយទំាងនោះមកអោយខ្លួនវិញ ដើម្បីយកទៅសងធនាគារ។
ជុំវិញករណីខាងលើនេះ សារព័ត៌មានយើងខ្ញុំរងចំាការបំភ្លឺណាមួយគ្រប់ភាគីពាក់ព័ន្ធគ្រប់ម៉ោងរដ្ឋបាល៕