Skip to content
  • Privacy
  • Terms
  • Terms of Use
  • Disclaimer
  • Copyright
  • Cookie
  • Contact Us
Mah Khmer

Mah Khmer

សារព័ត៌មានមហាខ្មែរ

  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • ជីវិតនិងសង្គម
  • សេដ្ឋកិច្ច
  • ហោរាសាស្ត្រ
  • បច្ចេកវិទ្យា
  • សុខភាពនិងសម្រស់
    • កីឡា
    • កម្មវិធីសិក្សា
  • English
  • Toggle search form
  • ៣ថ្ងៃនេះ (29, 30, 31) រោង មមែ ជូត រកា ច ម្សាញ់ ថោះ មាន​សំណាង​ធំ​លុយ​ចូល​ជុំ​ទិស ហោរាសាស្ត្រ
  • ក្រសួងសុខាភិបាលប្រកាសព័ត៌មានស្តីពីករណីស្លាប់ ដោយសារជំងឺផ្តាសាយបក្សីលើមនុស្ស នៅប្រទេសកម្ពុជា ព័ត៌មានជាតិ
  • ក្នុងខែថ្មី ឆ្នំាថ្មីនេះ ឆ្នាំទាំង៦ ខាល មមី វក ជូត កុរ ម្សាញ់ មានលុយហូរចូលដូចទឹក មានង៉ូវហេងជាងគេ ហោរាសាស្ត្រ
  • ពិតជា​ល្អខ្លាំងណាស់!!! ​ចាប់ពី​យប់​នេះ​រហូត​ដល់​ថ្ងៃ​ ៣១ ​ឆ្នាំ​ទាំង ​៥ ​រាសី​ល្អ​លាភ​ធំ​ផុស​ចាំ​អ្នក ហោរាសាស្ត្រ
  • គ្រប់ទឹក! រង្វង់បីថ្ងៃដើមខែថ្មីមមែ ថោះ ខាល មមី ឆ្លូវ ហុងស៊ុយល្អលុយហូរចូលពេញៗ ហោរាសាស្ត្រ
  • នេះហើយជាឆ្នាំសេដ្ឋី ឆ្នាំសំណាង ជូត វក ច រោង មមែ ថោះ រកា ទេវតាទ្រព្យប្រទាន៧ថ្ងៃនេះ ហោរាសាស្ត្រ
  • ថ្នាក់បើកថ្មី! កម្មវិធីសិក្សា Professional WordPress web design! កម្មវិធីសិក្សា
  • ចាប់ពីថ្ងៃអាទិត្យនេះទៅដល់ចុងខែ ប្រុសស្រីកើតឆ្នាំ​ទាំង​៧​មានលាភ​ខ្លាំង និងជាឆ្នំាកុង្សី ហោរាសាស្ត្រ

សម្តេចធិបតី ហ៊ុន ម៉ាណែត ​លើកទឹកចិត្តឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ រៀបចំឥណទានឡើងវិញ ចំពោះអ្នកទិញអចលទ្រព្យ ដែលរងផលប៉ះពាល់ដោយសារវិបត្តិសេដ្ចកិច្ច​​

Posted on November 13, 2023November 13, 2023 By Mah Khmer

​(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកទឹកចិត្តដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ធ្វើការរៀបចំឥណទានឡើងវិញ ជូនដល់អ្នកដែលខ្ចីដើម្បីទិញដីធ្លី ​និងលំនៅឋាន ទៅតាមលទ្ធភាពជាក់ស្តែងរបស់គ្រឹះស្ថានដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត រួមនឹងការដាក់ចេញនូវវិធានការមួយចំនួន ដើម្បីរួមចំណែកជួយដល់វិស័យអចលនទ្រព្យដែលបានរងផលប៉ះពាល់ពីវិបត្តិនានាផ្ទួនៗគ្នា។

ការលើកឡើងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាស​អញ្ជើញជាអធិបតីនៃវេទិកា «រាជរដ្ឋាភិបាល -ផ្នែកឯកជន» លើកទី១៩ ដើម្បីបើកការជជែកលើការធ្វើ ធុរកិច្ចនៅកម្ពុជា។ ជំនួបនេះធ្វើឡើងនាវិមានសន្ដិភាព នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣។

សម្តេចបានថ្លែងយ៉ាងដូច្នេះថា «លើកទឹកចិត្តដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ធ្វើការរៀបចំឥណទានឡើងវិញ តាមលទ្ធភាពជាក់ស្តែងរបស់គ្រឹះស្ថាន ដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត និងការព្រមព្រៀងរវាងគ្រឹះស្ថាន និងក្រុមហ៊ុនអចលនទ្រព្យ និងអភិវឌ្ឍន៍លំនៅឋានជាបុរី ដែលអនុលោមតាមប្រកាសលេខធមស០១៧ ៣ ៤៤ ប្រក. ចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ ស្តីពីចំណាត់ថ្នាក់ហានិភ័យឥណទាន និងសមវិធានធន់»​។

សម្តេចមានប្រសាសន៍បន្តថា មុនកាលរីករាលដាលនៃជំងឺកូវីដ១៩ វិស័យសំណង់ និងអចលនទ្រព្យ មានកំណើនខ្ពស់គួរឱ្យកត់សម្គាល់ និងបានក្លាយជាជន្ទល់កំណើនសេដ្ឋកិច្ចដ៏សំខាន់សម្រាប់កម្ពុជា។ ប៉ុន្តែក្រោយពេលការរីកដាលនៃជំងឺកូវីដ១៩ រួមនឹងវិបត្តិផ្សេងបានធ្វើឱ្យប៉ះពាល់ ដល់តម្រូវការទាំងខាងក្នុង និងខាងក្រៅនៃវិស័យនេះ ហាក់នៅទ្រឹង និងតម្រូវឱ្យមានការតាមដានជាប្រចាំ និងការដាក់ចេញនូវវិធានការដើម្បីរក្សាលំនឹងវិស័យសំណង់ និងវិស័យអចលនទ្រព្យ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសអំពីវិធានការដែលបានដាក់ចេញទាំងនោះរួមមាន៖

១៖ បន្តពន្យាពេលការបង់ពន្ធជាកញ្ចប់តាមដំណាក់កាលរហូតដល់ដំណាច់ឆ្នាំ២០២៤ សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានជាបុរី ដែលបាននឹងកំពុងប្រតិបត្តិការគម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន ដែលមានអាជ្ញាបណ្ណអចលនវត្ថុផ្តល់ដល់និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ។ ដោយឡែកក្រុមហ៊ុនដែលមិនទាន់ទទួលបានអាជ្ញាបណ្ណអាជីវកម្ម ត្រូវរួសរាន់ទៅចុះបញ្ជីគម្រោងរបស់ខ្លួន ដើម្បីទទួលបានអាជ្ញាបណ្ណអាជីវកម្មអចលនវត្ថុ យ៉ាងយូរត្រឹមដំណាច់ឆ្នាំ២០២៣ ដើម្បីទទួលបានការបន្តបង់ពន្ធជាកញ្ចប់រហូតដល់ចុងឆ្នាំ២០២៤។

ទី២៖ បង្កើនរយៈពេលនៃការបង់ពន្ធជាកញ្ចប់តាមដំណាក់កាលពី១២ខែ ដល់១៨ខែ សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានជាបុរី ដែលបង់ពន្ធតិចជាង១លានដុល្លារ និងពី២៤ខែ ដល់៣៨ខែ សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានជាបុរី ដែលបង់ពន្ធលើសពី១លានដុល្លារ។

ទី៣៖ ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានជាបុរីថ្មី ឬក្រុមហ៊ុនមានគម្រោង​អភិវឌ្ឍន៍លំនៅដ្ឋានជាបុរី ដែលមិនទាន់បានអភិវឌ្ឍន៍ត្រូវបង់ពន្ធស្របតាម និតិវិធីជាព័ត៌មានរបបពិត និងត្រូវកាន់បញ្ជីគណនីឱ្យបានត្រឹមត្រូវ។

ទី៤៖ បន្តពន្យារពេលការអនុវត្តលើពន្ធចំណេញមូលធន សម្រាប់តែវិស័យអចលនទ្រព្យរហូតដល់ដំណាច់ឆ្នាំ២០២៤។

ទី៥៖ បន្តលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅដ្ឋាន គ្រប់ប្រភេទដែលមានលក្ខណៈជាបុរី និងដែលមានតម្លៃក្រោមឬស្មើ៧ម៉ឺនដុល្លាររហូតដល់ដំណាច់ឆ្នាំ២០២៤។

ទី៦៖ លើកទឹកចិត្ត និងស្នើឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​ ធ្វើការរៀបចំឥណទានឡើងវិញ តាមលទ្ធភាពជាក់ស្តែងរបស់គ្រឹះស្ថាន ដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត និងការព្រមព្រៀងរវាងគ្រឹះស្ថាន និងក្រុមហ៊ុនអចលនទ្រព្យ និងអភិវឌ្ឍន៍លំនៅឋានជាបុរី ដែលអនុលោមតាមប្រកាសលេខ ធ.ម​០១៧ ៣ ៤៤ ប្រក. ចុះថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៧ ស្តីពីចំណាត់ថ្នាក់ហានិភ័យឥណទាន និងសមវិធានធន់​។

ទី៧៖ ​លើកលែងការផាកពិន័យផ្សេងៗចំពោះគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានជាបុរី ប៉ុន្តែក្រុមហ៊ុនអភិវឌ្ឍចាំបាច់ត្រូវបំពេញកាតព្វកិច្ច សមស្របតាមប្រកាស ស្តីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ។

ទី៨៖ ពន្យារពេលអនុវត្តរហូតដល់ដំណាច់ឆ្នាំ២០២៣ លើសេចក្តីប្រកាសស្តីពីកាតព្វកិច្ច ដាក់រាយការណ៍ហិរញ្ញវត្ថុឱ្យសវកម្មឯករាជ្យ ចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ទន្ទឹមគ្នានេះ រាជរដ្ឋាភិបាលក៏បានបង្កើតនូវការក្រុមការងារអន្តរក្រសួងចំនួន២ ដើម្បីតាមដានដោះស្រាយបញ្ហាប្រឈម ក្នុងវិស័យនេះរួមមាន ទី១. ក្រុមការងារក្រសួងស្ថាប័នដើម្បីដោះស្រាយវិវាទផ្សេងៗ ក្នុងវិស័យអចលទ្រព្យ និង ទី២. ក្រុមការងារអន្តរក្រសួងស្ថាប័នកម្រិតនយោបាយ និងម៉ាក្រូសេដ្ឋកិច្ចវាយតម្លៃស្ថានភាពវិស័យសំណង់ និងអចលនទ្រព្យ និងដើម្បីបន្តដោះស្រាយបញ្ហាបន្ទាន់ និងសិក្សាវិភាគ និងការដាក់ចេញនូវគោលនយោបាយ សំដៅការធានាការអភិវឌ្ឍន៍ប្រកបដោយចីរភាពនៃវិស័យសំណង់ និងអចលនទ្រព្យ។

បន្ថែមពីនេះសម្តេចធិបតី ក៏បានដាក់ចេញនូវវិធានការមួយចំនួនទៀតផងដែរ ដើម្បីជួយដល់វិស័យអចលទ្រព្យ និងសំណង់ ក្នុងនោះសម្រាប់ផ្ទះមានតម្លៃលើស៧ម៉ឺនដុល្លារអាមេរិក ត្រូវបានអនុញ្ញាតឲ្យដកតម្លៃ៧ម៉ឺនដុល្លារអាមេរិកចេញពីមូលដ្ឋាន នៃការគិតពន្ធប្រថាប់ត្រា។

លើសពីនោះទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសលើកលែងពន្ធប្រថាប់ត្រា ដល់អចលនទ្រព្យទិញ-លក់ តម្លៃក្រោម៧ម៉ឺនដុល្លារ រហូតដល់ឆ្នាំ២០២៤​៕ ប្រភព៖ Fresh News


ព័ត៌មានជាតិ Tags:National News

Post navigation

Previous Post: ផឹកស៊ីស្រវឹងបាញ់រះជាង២០០គ្រាប់ នៅលើខ្នងភ្នំគិរីរម្យ ខេត្តកំពង់ស្ពឺ ខណៈពេលសមត្ថកិច្ចកំពុងចាត់វិធានការតាមច្បាប់ចំំពោះជនបង្ក
Next Post: រឿងដែលប្រជាពលរដ្ឋត្រូវដឹង៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសសារជាថ្មីថា មិនយកថ្លៃភាស៊ីពីប្រជាពលរដ្ឋលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី

អត្ថបទទាក់ទង

  • អភិបាល នៃគណៈអភិបាលខេត្តសៀមរាបត្រូវបានប្រកាសចូលកាន់មុខតំណែងជាផ្លូវការ ព័ត៌មានជាតិ
  • សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ក្រុមរបស់ ឡេង ចាន់ណា មានលក្ខណៈជាប្រព័ន្ធឆបោកតាមរូបមន្ត Ponzi Scheme ព័ត៌មានជាតិ
  • ពិធីសំណេះសំណាលជាមួយអ្នកសារព័ត៌មានក្នុងខេត្តសៀមរាប ព័ត៌មានជាតិ
  • បទសម្ភាសន៍ជាមួយលោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប​ស្តីពី៖ ការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការធានាសុវត្ថិភាពសង្គម ក្នុងខេត្តសៀមរាប ព័ត៌មានជាតិ
  • ស្លា.ប់ រស់ព្រោះដោយសារស្រី! ដាក់គុ.ក១ជីវិត ក្នុងករណីបា.ញ់ប្រ.ហា.រ គ្នាដណ្តើមស្រីនៅក្រុងបាត់ដំបង ព័ត៌មានជាតិ
  • ខឹងបបួលសង្សារចូលបន្ទប់ទឹកជាមួយ នាងមិនព្រម ឡើងស្ពានជ្រោយចង្វារ.លោ.ត.ទឹ.ក ព័ត៌មានជាតិ
  • ហេងនោះហេង ! សម្រាប់ខែថ្មីនេះតទៅ ឆ្នាំទាំង៦ ឆ្លូវ ជូត មមី ម្សាញ់ វក កុរ មានលុយហូរចូលដូចទឹក ហោរាសាស្ត្រ
  • អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នឹងចាប់ផ្តេីមបេីកដំណេីរការជាផ្លូវការ​នៅថ្ងៃទី​ ១៦ខែតុលា​ ខាងមុខនេះ សេដ្ឋកិច្ច
  • ៣ថ្ងៃចុងខែនេះ ប្រុសស្រីកើតឆ្នាំ ឆ្លូវ ម្សាញ់ ថោះ ច មមែ រកា មាសប្រាក់ហូរចូលពេញផ្ទះ ហោរាសាស្ត្រ
  • ផ្លូវរថភ្លើងល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត ៣៨២គ.ម ត្រូវការទុនវិនិយោគជាង ៤ពាន់លានដុល្លារ សេដ្ឋកិច្ច
  • ទប់លែង ឈ្នះ ហើយ! រកា មមែ ច វក ថោះ កុរ និងម្សាញ់ ​មានលាភមានសំណាង​ធំ​នៅ​ស្អែក​នេះ!! ហោរាសាស្ត្រ
  • គុបគិតគ្នា​នាំចូល​ជេីងមាន់ខុសច្បាប់​ ៤​ កុងតែន័រ​ ទម្ងន់​ជាង​ ១០០​ តោន​ ព័ត៌មានជាតិ
  • ថ្ងៃលាភថ្ងៃជ័យ ថ្ងៃសេរីសួស្តី!បីថ្ងៃ ០៨,០៩,១០​ នេះជា​ថ្ងៃ​ល្អ ថ្ងៃ​មាស ថ្ងៃ​ប្រា​ក់ ថ្ងៃ​ហេង​នៃ​ឆ្នាំ​ទាំង​៧​ពិត ហោរាសាស្ត្រ
  • លោកឧត្ដមសេនីយ៍ទោ ហួត សុធី បញ្ជាក់ថាពលរដ្ឋមានការបន្ទាន់អាចទៅប្ដឹងនៅប៉ុស្ដិ៍ប្រចាំបញ្ជាបាន ក្នុងករណីប៉ុស្ដិ៍នគរបាលរដ្ឋបាលមិនទទួលពាក្យបណ្ដឹង! ព័ត៌មានជាតិ

Address: House#111 group 06, Watbo village, Sangkat salakamreuk, Siem Reap city, Siem Reap province.

ទូរស័ព្ទលេខ៖ 069​ 522 333 Tel: 069 522 333 | អ៊ីម៉ែល៖ info@mahakhmer.com

Copyright © 2019-2025 | Maha Khmer & LSN Pte., Ltd | Email: info@mahakhmer.com | Tel: 012 927 732 . 015 883 332

Powered by Sambo Lim

Accessibility Adjustments

Powered by OneTap

How long do you want to hide the toolbar?
Hide Toolbar Duration
Select your accessibility profile
Vision Impaired Mode
Enhances website's visuals
Seizure Safe Profile
Clear flashes & reduces color
ADHD Friendly Mode
Focused browsing, distraction-free
Blindness Mode
Reduces distractions, improves focus
Epilepsy Safe Mode
Dims colors and stops blinking
Content Modules
Font Size

Default

Line Height

Default

Color Modules
Orientation Modules