Skip to content
  • Privacy
  • Terms
  • Terms of Use
  • Disclaimer
  • Copyright
  • Cookie
  • Contact Us
Mah Khmer

Mah Khmer

សារព័ត៌មានមហាខ្មែរ

  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • ជីវិតនិងសង្គម
  • សេដ្ឋកិច្ច
  • ហោរាសាស្ត្រ
  • បច្ចេកវិទ្យា
  • សុខភាពនិងសម្រស់
    • កីឡា
    • កម្មវិធីសិក្សា
  • English
  • Toggle search form
  • ប្រញាប់ស៊ែរ!ឆ្នាំទាំង៥​ត្រៀម​ទូ​ទុក​លុយ​ឱ្យ​ហើយ​ទៅលាភធំជិតមកដល់ហើយ ហោរាសាស្ត្រ
  • ត្រៀមហិបដាក់លុយ ចាប់ពីថ្ងៃ 25, 26, 27, 28 ប្រុសស្រីកើតឆ្នំា វក ឆ្លូវ រការ ថោះ ម្សាញ់ កុរ ខាល លុយចូលដូចទឹក ហោរាសាស្ត្រ
  • អស្ចារ្យឆ្នាំទាំង៧លាភធំមកដល់នៅក្នុងចន្លោះបួនថ្ងៃ ២២,២៣,២៤,២៥ ​នេះហើយ ហោរាសាស្ត្រ
  • អស្ចារ្យ ! ២ថ្ងៃចុងសប្តាហ៍នេះឆ្នាំ​ទាំង​៨​មានលាភ​ធំ​ង៉ូវហេងល្អណាស់ ហោរាសាស្ត្រ
  • កុំអោយខកខាន! ហោចិនផ្តាំថាឆ្លងផុតយប់នេះអ្នកកើតឆ្នាំរោង កុរ ច មមែ ជូត​ ខាល រការ ត្រូវផ្លា..ស់ប្តូរជីវិតថ្មី អ្វីៗនឹងត្រូវផ្លាស់ប្តូរហើយ ហោរាសាស្ត្រ
  • ក្រសួងសុខាភិបាល ហាមឃាត់ផលិតផលបំប៉នសុខភាពទាំងនេះ ព្រោះអាចបណ្តាលឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព ជីវិតនិងសង្គម
  • ខ្មាន់កាំភ្លើងមួយក្រុម សម្រុកចូលរំដោះអ្នកទោសជនជាតិចិនម្នាក់ នៅក្រុងសៀមរាប ពេលមន្ដ្រីបញ្ជូនទៅពេទ្យធ្មេញ ព័ត៌មានជាតិ
  • គម្រោងផ្លូវដែកតភ្ជាប់ពីចិនមកកម្ពុជាកំពុងពិភាក្សាគ្នា សេដ្ឋកិច្ច

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ព្រមានចាត់វិធានការចំពោះក្រុមហ៊ុន និងអ្នកសារព័ត៌មាន ដែលធ្វើសកម្មភាពល្មើសច្បាប់ នាំឱ្យប៉ះពាល់ដល់សារព័ត៌មានវិជ្ជាជីវៈ

Posted on October 4, 2023October 4, 2023 By Mah Khmer

(ភ្នំពេញ)៖ លោក នេត្រ ភក្ដ្រា រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានព្រមានដល់អ្នកប្រកបវិជ្ជាជីវៈសារព័ត៌មាន ដែលមានការពាក់ព័ន្ធ ឲ្យបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពល្មើសច្បាប់ និងតម្រូវឲ្យផ្ដល់ការសហការដោះស្រាយ បញ្ហាបង្កើតឡើងដោយសកម្មភាពល្មើសច្បាប់។ នេះបើតាមលិខិតរបស់លោករដ្ឋមន្ត្រី ដែលបណ្តាញព័ត៌មាន ទទួលបាន។

រដ្ឋមន្ដ្រីក្រសួងព័ត៌មានបានឲ្យដឹងថា កាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមហ៊ុន កាស៊ីណូថបដោយអីម៉ិន TOP DIAMAND CASINO បានចេញផ្សាយលិខិតជាសាធារណៈ ដែលមានខ្លឹមសារថា «មានអ្នកសារព័ត៌មានមកពីអង្គភាពប្រមាណ ៧០០ ទៅ៩០០អង្គភាព មានការពាក់ព័ន្ធទៅនឹងការសុំលុយកាក់ និងបានទទួលការឧបត្ថម្ភពីក្រុមហ៊ុនជាហូរហែ»។

ក្រោយពីបានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ អំពីបញ្ហានេះរួចមក ក្រសួងព័ត៌មាន យល់ឃើញថា ទាំងភាគីក្រុមហ៊ុន ទាំងបណ្តាអង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មានទាំងអស់ ដែលពាក់ព័ន្ធនោះ ពិតជារួមគ្នាធ្វើឲ្យប៉ះពាល់ និងជះឥទ្ធិពលមិនល្អដល់ការប្រកបវិជ្ជាជីវៈសារព័ត៌មាន និងអ្នកប្រកបវិជ្ជាជីវៈសារព័ត៌មានដទៃទៀតនៅកម្ពុជា។

ករណីនេះ ក្រសួងសូមព្រមានជាសាធារណៈចំពោះ៖

១៖ អ្នកសារព័ត៌មានដែលមានការពាក់ព័ន្ធ ដូចដែលបានចេញផ្សាយដោយក្រុមហ៊ុន កាស៊ីណូ ថបដាយអិម៉ិន TOP DIAMAND CASINO ត្រូវបញ្ឈប់ជាបន្ទាន់នូវសកម្មភាពស្នើសុំ ឬទារប្រាក់នានា។ ក្នុងករណីមិនព្រមបញ្ឈប់សកម្មភាព ដែលជាទង្វើប្រាសចាកពីវិជ្ជាជីវៈ និងក្រមសីលធម៌ និងគោលការណ៍នៃក្រមសីលធម៌ ដែលមានចែងក្នុងច្បាប់ ស្តីពីរបបសារព័ត៌មាន អ្នកសារព័ត៌មានទាំងនោះនឹងត្រូវបញ្ឈប់លែង ឲ្យប្រកបមុខរបរជាអ្នកសារព័ត៌មានបន្តទៅទៀត។ អ្នកសារព័ត៌មាន ដែលមានជាប់ពាក់ព័ន្ធទៅនឹងការប្រព្រឹត្តអំពើនេះ ត្រូវតែចូលខ្លួនមករាយការណ៍ នៅអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ក្នុងរយៈពេល ១ ខែ យ៉ាងយូរដោយគិតចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។ ក្នុងករណីរឹងរូសមិនព្រមចូលខ្លួនរាយការណ៍អ្នកសារព័ត៌មានដែលជាប់ពាក់ព័ន្ធទាំងនោះ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមានចំពោះការប្រព្រឹត្តរបស់ខ្លួន។

២៖ ម្ចាស់អង្គភាពសារព័ត៌មានទាំងអស់ ដែលមានអ្នកសារព័ត៌មានរបស់ខ្លួន ជាប់ពាក់ព័ន្ធទៅនឹងករណីខាងលើ ត្រូវធានាទប់ស្កាត់ និងបញ្ឈប់ឲ្យខានតែបាននូវការប្រព្រឹត្តអំពើខុសឆ្គងទាំងនេះ ពីសំណាក់អ្នកសារព័ត៌មានរបស់ខ្លួនតទៅទៀត ហើយត្រូវធ្វើការអប់រំណែនាំដល់អ្នកសារព័ត៌មានរបស់ខ្លួន និងត្រូវរាយការណ៍ពីសកម្មភាពទាំងនេះ ដោយបញ្ជាក់នូវឈ្មោះ
របស់អ្នកសារព័ត៌មានក្រោមឱវាទអង្គភាពរបស់ខ្លួន ដែលជាប់ពាក់ព័ន្ធមកក្រសួងព័ត៌មាន។ ម្ចាស់អង្គភាពសារព័ត៌មាន ដែលមានជាប់ពាក់ព័ន្ធ ត្រូវចូរខ្លួនមករាយការណ៍នៅអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ក្នុងរយៈពេល ២សប្តាហ៍ យ៉ាងយូរដោយគិតចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។ ករណីរឹងរូសមិនអនុវត្តតាមការព្រមាននេះ ក្រសួងព័ត៌មាននឹងធ្វើការលុបអាជ្ញាបណ្ណ និងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

៣៖ ចំពោះម្ចាស់ក្រុមហ៊ុន កាស៊ីណូថបដាយអិម៉ិន TOP DIAMAND CASINO ដែលបានធ្វើការផ្សព្វផ្សាយអំពីការផ្តល់លុយកាក់ និងផ្ដល់ការឧបត្ថម្ភនានា ឱ្យអ្នកសារព័ត៌មានប្រមាណ ៧០០ ទៅ ៩០០អង្គភាពកន្លងមកនោះ ក្រុមហ៊ុនត្រូវធ្វើបញ្ជីរាយនាមបណ្តាអង្គភាពសារព័ត៌មាន និងអ្នកសារព័ត៌មានដែលពាក់ព័ន្ធ នៅក្នុងការផ្សព្វផ្សាយរបស់ខ្លួននោះ និងត្រូវ
ធ្វើរបាយការណ៍បំភ្លឺអំពីមូលហេតុ ឬករណីនៃការផ្តល់លុយកាក់ ឬការឧបត្ថម្ភនីមួយៗ រួចបញ្ចូនមកក្រសួងព័ត៌មាន ក្នុងរយៈពេល ២សប្តាហ៍យ៉ាងយូរ ដោយគិតចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

ក្នុងករណីក្រុមហ៊ុនមិនសហការ អនុវត្តតាមការស្នើសុំខាងលើ ក្រសួងព័ត៌មានរក្សាសិទ្ធិ ក្នុងការចាត់វិធានការនានាចាំបាច់ចំពោះក្រុមហ៊ុន ដែលបានរួមចំណែកធ្វើឲ្យចុះខ្សោយក្រមសីលធម៌ ​វិស័យសារព័ត៌មាននៅកម្ពុជា។ ក្នុងករណីដែលមានការសូកប៉ាន់ ដើម្បីបិទបាំងករណីណាមួយ ដែលមិនស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ភាគីដែលពាក់ព័ន្ធនឹងត្រូវទទួលខុសត្រូវ ចំពោះមុខច្បាប់ជាធរមាន៕


ព័ត៌មានជាតិ Tags:National News

Post navigation

Previous Post: លាដៃទទួលលាភ! ពេញ១ខែថ្មីនេះ មមី ថោះ ឆ្លូវ ម្សាញ់ កុរ មានង៉ូវហេងល្អខ្លាំងណាស់
Next Post: ហេងណាស់! អ្នក​ឆ្នាំ​ទាំង​៥នេះ​កាន់តែ​ចាស់​ព្រះ​តម្រូវ​ឱ្យ​កាន់តែ​សម្បូរ​លុយ

អត្ថបទទាក់ទង

  • ចាប់ខ្លួនជនដៃដល់៣នាក់ ក្រោយ ស ម្លា.ប់ កា.ត់ ក្បា ល ជនជាតិចិនម្នាក់នៅខេត្តកំពង់ចាមហើយគេចខ្លួនមកសៀមរាប ព័ត៌មានជាតិ
  • ល្បែងឆ្នោតវៀតណាម និង ល្បែងភ្នាល់បាល់ខុសច្បាប់ របស់ មេធំដែលមានរហ័សនាម «ខ្លា» កំពុងមានភាពរីកចំរើន ខណះសមត្ថកិច្ច ឆ្លើយហាក់មិនដឹងរឿង ព័ត៌មានជាតិ
  • គ.ជ.ប នឹងផ្សាយលទ្ធផលបណ្តោះអាសន្ននៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ នៅព្រឹកថ្ងៃទី០១ ខែសីហាស្អែកនេះ ព័ត៌មានជាតិ
  • កម្លំាងនគរបាលជំនាញខេត្តសៀមរាបចាប់បាន ក្រុមបង្ហោះបង្កួតអួតកាំបិត ព័ត៌មានជាតិ
  • អង្គភាពសារព័ត៌មានជាច្រើនប្រកាស ថ្កោលទោសចំពោះបុគ្គល ផែង វណ្ណៈ! ព័ត៌មានជាតិ
  • បងស្រីឧកញ៉ា ឈាង រ័ត្ន ប្រកែកថាប្អូនប្រុសខ្លួនត្រូវគេសម្លា. ប់មិនមែនធ្វើអត្ត ឃា.ត ខណៈ ស្រីអូន ប៉ះពាល់អារម្មណ៍យ៉ាងខ្លាំងក្រោយដឹងដំណឹងស្វាមីស្លា.ប់ ព័ត៌មានជាតិ
  • បីថ្ងៃចុងសប្តាហ៍ ពេលា​ល្អ​ឆ្នាំ​ទាំង​៧ ​ទេវតា​ទ្រព្យ​គោះ​ទ្វារ​ប្រទាន​លាភធំទាំងព្រឹក ហោរាសាស្ត្រ
  • ៥ថ្ងៃជាប់គ្នា 26,27,28,29,30 ប្រុសស្រីកើតឆ្នំាខាល រោង មមី មមែ វក រកា ច កុរ ផុត​ គ្រោះ ច .ង្រៃ ជួបសំណាងពីជាតិមុន ហោរាសាស្ត្រ
  • ខែថ្មី ខែលាភ ខែជ័យ ខែទ្រព្យ! ប្រុសស្រីកើត ឆ្នាំ​ទ្រព្យ​ទាំង​៤ នឹងធ្លាស់ប្តូរ​ខ្សែជីវិត​ពី​ក្រខ្សត់​ទៅ​ជា​អ្នកមាន​មហា​សំណាង ហោរាសាស្ត្រ
  • គ្រប់ទឹក!មមី រកា ថោះ ច ខាល ម្សាញ់ ស្អែកលាភធំមកគោះទ្វារទាំងព្រឹកព្រលឹម ហោរាសាស្ត្រ
  • លាដៃចាប់លាភថ្ងៃស្អែក! 100% ឆ្នាំមមែ វក ជូត កុរ ឆ្លូវ ថោះ រោង មាន​លាភមានសំណាង​ធំ​នៅថ្ងៃស្អែក ហោរាសាស្ត្រ
  • ឆុត១០០%! ក្នុងសប្តាហ៍ថ្មីនេះ ឆ្នាំទាំង៦ ឆ្លូវ ជូត មមី ម្សាញ់ វក កុរ មានលុយហូរចូលដូចទឹក មានង៉ូវហេងជាងគេ ហោរាសាស្ត្រ
  • ច្បាស់ៗណាស់ អានហើយស៊ែរចេញ! ម្សាញ់ រកា ថោះ ច ឆ្លូវ មមែលាភសំណាងមកដល់នៅថ្ងៃ​ស្អែកនេះហើយ ហោរាសាស្ត្រ
  • ដំណឹងក្តៅៗ! កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ បង្ក្រាបបានក្រុមឧក្រិដ្ឋជន៦នាក់ហើយ ពាក់ព័ន្ធករណីរំដោះអ្នកទោសមេក្លោងគ្រឿងញៀន នៅខេត្តសៀមរាប ព័ត៌មានជាតិ

Address: House#111 group 06, Watbo village, Sangkat salakamreuk, Siem Reap city, Siem Reap province.

ទូរស័ព្ទលេខ៖ 069​ 522 333 Tel: 069 522 333 | អ៊ីម៉ែល៖ info@mahakhmer.com

Copyright © 2019-2025 | Maha Khmer & LSN Pte., Ltd | Email: info@mahakhmer.com | Tel: 012 927 732 . 015 883 332

Powered by Sambo Lim