Skip to content
  • Privacy
  • Terms
  • Terms of Use
  • Disclaimer
  • Copyright
  • Cookie
  • Contact Us
Mah Khmer

Mah Khmer

សារព័ត៌មានមហាខ្មែរ

  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • ជីវិតនិងសង្គម
  • សេដ្ឋកិច្ច
  • ហោរាសាស្ត្រ
  • បច្ចេកវិទ្យា
  • សុខភាពនិងសម្រស់
    • កីឡា
    • កម្មវិធីសិក្សា
  • English
  • Toggle search form
  • ទីបំផុត ក្រសួងសុខាភិបាល បានសម្រេចបិទចោលទីតាំងក្រុមហ៊ុន គ្រួសារកក់ក្តៅ ជីវិតនិងសង្គម
  • ច្បាស់ៗណាស់! ដឹងតែមិនខ្វះលុយចាយហើយ! ចុងខែនេះ ឆ្នាំ​ទាំង​៨​ជោ​កជាំ​ជុំ​ជិត​ដោយ​លាភ​សំណាង ហោរាសាស្ត្រ
  • ថ្ងៃច័ន្ទចែងចាំងមាសប្រាក់​! មាន​តែ​ឆ្នាំ​៤​ប៉ុណ្ណោះ​ដែល​ជួប​លាភ​ទ្វេ​នៅ​ថ្ងៃ​ដើមសប្តាហ៍ ហោរាសាស្ត្រ
  • ថ្ងៃចន្ទដើមទ្រព្យ ឆ្នាំ​ ថោះ ច រកា វក ឆ្លូវ ជូត លាភជ័យសិរីសួស្តីចាប់ពីដើមសប្តាហ៍នេះ ត្រូវតែជួបសំណាង ហោរាសាស្ត្រ
  • ព្រៃលិចទឹករាប់សិបហិចតាត្រូវបានឆេះនៅសង្កាត់ចុងឈ្នៀសខេត្តសៀមរាប ព័ត៌មានជាតិ
  • ថ្ងៃទី 20​, 21, 22, 23 ឆ្នាំ​កុង្សីយ៍​ទាំង​៦​រាសី​ខ្ពស់​ជាង​ស្តេច​សម្រេច​ក្តី​បំណង​ភ្លាម ហោរាសាស្ត្រ
  • ថ្ងៃថ្មី ខែថ្មី ឆ្នំាថ្មី ២០២៣! ឆ្លូវ ថោះ ខាល មមែ ម្សាញ់ វក កុរ ជូត លាភធំសម្រុកចូលមកផ្ទួនៗ ហោរាសាស្ត្រ
  • គួរដឹងក៏ល្អ រោង មមី វក ច ជូត ខាល មមែ អ្វីៗនឹងផ្លាស់ប្តូរមួយរំពិច ហោរាសាស្ត្រ

រាជរដ្ឋាភិបាល បង្កើតគណៈកម្មការអន្តរក្រសួង ជំរុញដំណើរការអនុវត្តគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប

Posted on July 19, 2023 By Mah Khmer

ភ្នំពេញ៖ រាជរដ្ឋាភិបាល បានបង្កើតគណៈកម្មការអន្តរក្រសួង ​ដើម្បីជំរុញដំណើរការអនុវត្តគម្រោង ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅខេត្តសៀមរាប ដែល លោក ស៊ុន ចាន់ ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ជាប្រធាន។ បើតាមសេចក្ដីចសម្រេចលេខ៥២.សសរ ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣។

បើតាមក្ដីសម្រេច បង្កើតគណៈកម្មការអន្តរក្រសួងនេះ ដែលចុះហត្ថលេខា ដោយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅក្នុងប្រការ១ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប ស្នើសុំវិនិយោគដោយ ក្រុមហ៊ុន China Road and Bridge Corporation​ (CRBC) ក្រោមទម្រង់វិនិយោគសាងសង់-ធ្វើអាជីវកម្ម-ផ្ទេរ (Bot: Build-Operate-Transfer) មានសមាសភាព២៦រូប លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីអមនាយករដ្ឋមន្រ្តី និងអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុប្រធាន។

នៅក្នុងប្រការ២ គណៈកម្មការនេះ មានភារកិច្ច រួមមាន៖ ពិនិត្យ ផ្ដល់យោបល់អំពីនីតីវិធី ក្របខណ្ឌគតិយុត្ត និងរូបភាពគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ ទៅខេត្តសៀមរាប, ​ជំរុញគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនឱ្យសម្រេចជាស្ថាពរ ដើម្បីរួមចំណែកពន្លឿនការអភិវឌ្ឍច្រករបៀងពីរាជធានីភ្នំពេញ ទៅខេត្តសៀមរាប, ធ្វើរបាយការណ៍ស្ដីពី លទ្ធផលការងារជូនប្រមុខរាជរដ្ឋាភិបាល តាមរយៈទីស្ដីការគណៈរដ្ឋមន្រ្តី។

បើតាមសេចក្ដីសម្រេច ប្រការ៣ បានបញ្ជាក់ថា គណៈកម្មការអន្តរក្រសួងនេះ អាចបង្កើតអនុគណៈកម្មការមួយចំនួនតាមការចាំបាច់។

រដ្ឋាភិបាល​បាន​ចុះ​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​​ ហើយ​យ៉ាងយូរត្រឹមបំណាច់ឆ្នាំ២០២៤ ផ្លូវល្បឿនលឿនទី៣ ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត នឹងត្រូវបើកការដ្ឋានសាងសង់។ លោក ស៊ុន ចាន់ថុល ថ្លែង​ក្នុងពិធី​ចុះ​ហត្ថលេខា​លើ​​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​ជាមួយ​ក្រុមហ៊ុនសាងសង់​កាល​ពីថ្មីៗនេះ។

លោក បានបន្តថា គម្រោងផ្លូវ​ល្បឿនលឿន​ទី៣ ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត គ្រោយ​ចាយ​ថវិកាសាងសង់​​សរុប​ជាង ៤០០០លាន​ដុល្លារ លើ​ប្រវែង​ផ្លូវ​ជាង ៤០០គីឡូម៉ែត្រ។ នៅក្នុងកិច្ចព្រមព្រៀងក្របខ័ណ្ឌ ភាគីក្រុមហ៊ុនបានស្នើរៀបចំការសិក្សាសមិទ្ធិលទ្ធភាពគម្រោង (Feasibility Study – FS) ជា២ ដំណាក់កាល រួមមាន៖ ដំណាក់កាលទី១ ផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ ទៅក្រុងសៀមរាប និង ដំណាក់កាលទី២ ផ្លូវល្បឿនលឿន បន្តពីក្រុងសៀមរាប ទៅក្រុងប៉ោយប៉ែត និងតភា្ជប់ជាមួយនឹងប្រទេសថៃ។

គម្រោងទាំង២ ដំណាក់កាលនេះគ្រោងនឹងសិក្សាជា ៤គន្លង ដូចផ្លូវល្បឿនលឿនមុនៗដែរ។ បើ​តាម​ លោក​រដ្ឋមន្រ្តី បន្តទៀតថា ក្រុមហ៊ុនសន្យា​ថានឹង​ប្រើ​ពេល​ត្រឹម ៦ខែ​បញ្ចប់​ការ​សិក្សា​ទាំងស្រុង ហើយយ៉ាងយូរត្រឹមបំណាច់ឆ្នាំ២០២៤ ផ្លូវល្បឿនលឿនទី៣ ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត នឹងបើកការដ្ឋានសាងសង់៕​


សេដ្ឋកិច្ច Tags:Economic

Post navigation

Previous Post: អង្គុយនឹងច្បាប់បំពាន់ច្បាប់! តុលាការសម្រេចផ្តន្ទាទោសមេធាវី ផេង ស៊ីដេត ដាក់ពន្ធនាគារ២ឆ្នាំ
Next Post: ចាប់ខ្លួនជនក្លែងបន្លំអត្តសញ្ញាណអ្នកសារព័ត៌មានតាមស្ថាប័ននានា ឆាតសុំថវិកាពីមន្ដ្រីតាមក្រសួងស្ថាប័ន

អត្ថបទទាក់ទង

  • ក្រសួងដែនដី និងវិស័យឯកជនសម្រួលឱ្យអ្នកទិញផ្ទះបង់រំលស់នឹងបុរី ទៅបង់រំលស់ជាមួយធនាគារវិញ សេដ្ឋកិច្ច
  • សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសថា «ពន្ធថ្មីមិនមាននោះទេ ហើយពន្ធក៏មិនមានតម្លើងអត្រាពន្ធបន្ថែមដែរ» សេដ្ឋកិច្ច
  • កម្ពុជា ទាក់ទាញចិនឱ្យវិនិយោគលើដីបម្រុង១ពាន់ហិកតាក្បែរព្រលានសៀមរាបថ្មី សេដ្ឋកិច្ច
  • សម្ដេចធិបតី ហ៊ុន ម៉ាណែត ចោទសួរអភិបាលខេត្តសៀមរាបពីចំនួនភ្ញៀវទេសចរបរទេសកើនឡើងប៉ុន្មានឲ្យពិតប្រាកដ? សេដ្ឋកិច្ច
  • ទិញភ្លាមចំណេញភ្លាម ទៅរកឯណាបាន? សូមប្រញាប់ឡើងចំនួនមានកំណត់ (វីដេអូ) សេដ្ឋកិច្ច
  • នាទីស្វែងយល់!ការបង់ពន្ធគឺជាកាតព្វកិច្ចមួយដែលប្រជាពលរដ្ឋគ្រប់រូបត្រូវអនុវត្ត សេដ្ឋកិច្ច
  • ៣ថ្ងៃនេះ (29, 30, 31) រោង មមែ ជូត រកា ច ម្សាញ់ ថោះ មាន​សំណាង​ធំ​លុយ​ចូល​ជុំ​ទិស ហោរាសាស្ត្រ
  • សំណាងលើសំណាង! ថ្ងៃ ៧ ៨​ ៩​ ឆ្នំាទំាង៦ មាន​ដំណឹង​ល្អ មានលាភ នឹងលុយចូល​​ផ្ទួនៗ ហោរាសាស្ត្រ
  • ទ្រាំបន្តិចទៅ! ឆ្នាំទំាង៥នេះ ចាប់ចូលខែថ្មីទៅ រាសីឡើងកប់ លាភលុយចូលច្រើនៗ! ហោរាសាស្ត្រ
  • សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរៀបចំកម្មវិធីដំណើរកម្សាន្ត ជូនប្រជាពលរដ្ឋទៅកាន់ខេត្តទាំង៤នៅភាគឦសាន រៀងរាល់ចុងសប្តាហ៍ ជីវិតនិងសង្គម
  • អានហើយស៊ែរចេញ!ម្សាញ់ រកា ថោះ ច ឆ្លូវ មមែលាភសំណាងមកដល់នៅថ្ងៃ​ស្អែកនេះហើយ ហោរាសាស្ត្រ
  • រង្វង់២ថ្ងៃនេះម្ចាស់ឆ្នាំទាំង៦​លាភ​លុ​យ​ហូរចូលមិនដាច់ ហោរាសាស្ត្រ
  • ខែថ្មី ខែលាភ ខែទ្រព្យ ខែជ័យ!ដើមខែថ្មីបីថ្ងៃ ០១,០២,០៣​ជា​ថ្ងៃ​ល្អ ថ្ងៃ​មាស ថ្ងៃ​ប្រា​ក់ ថ្ងៃ​ហេង​នៃ​ឆ្នាំ​ទាំង​៧​ពិត​ ហោរាសាស្ត្រ
  • កុំឱ្យ​ស្តាយក្រោយ​ឆ្នាំ​មហា​សំណាង​ទាំង​៩​មិន​គួរ​រំលង​… ហោរាសាស្ត្រ

Address: House#111 group 06, Watbo village, Sangkat salakamreuk, Siem Reap city, Siem Reap province.

ទូរស័ព្ទលេខ៖ 069​ 522 333 Tel: 069 522 333 | អ៊ីម៉ែល៖ info@mahakhmer.com

Copyright © 2019-2025 | Maha Khmer & LSN Pte., Ltd | Email: info@mahakhmer.com | Tel: 012 927 732 . 015 883 332

Powered by Sambo Lim