Skip to content
  • Privacy
  • Terms
  • Terms of Use
  • Disclaimer
  • Copyright
  • Cookie
  • Contact Us
Mah Khmer

Mah Khmer

សារព័ត៌មានមហាខ្មែរ

  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • ជីវិតនិងសង្គម
  • សេដ្ឋកិច្ច
  • ហោរាសាស្ត្រ
  • បច្ចេកវិទ្យា
  • សុខភាពនិងសម្រស់
    • កីឡា
    • កម្មវិធីសិក្សា
  • English
  • Toggle search form
  • ថ្ងៃសំណាង ខែលាភ! ខែក្រោយនេះ ឆ្នាំទាំង៦ ឆ្លូវ ជូត មមី ម្សាញ់ វក កុរ មានលុយហូរចូលដូចទឹក ហោរាសាស្ត្រ
  • លាដៃទទួលលាភ! ច្បា​ស់ដូចថ្ងៃ ចុងសប្តាហ៍ រកា ច កុរ ជូត ឆ្លូវ ខាល មមី មមែ វក សំណាងធំណាស់ ហោរាសាស្ត្រ
  • តម្រាទេវតាចារមកថាដើមខែថ្មីនេះ មានតែ៧ឆ្នាំ មានវាសនាល្អ ហូរ​លាភ ហូរលុយ ​មិន ខ្វះ ចាយ ហោរាសាស្ត្រ
  • លាដៃទទួលលាភ!!! ត្រឹម តែ ៤ ថ្ងៃ សោះលុយហោះពេញផ្ទះអ្នកឆ្នាំទាំង៦ ហោរាសាស្ត្រ
  • ពិសេសមែន លាភ​ផ្ទួន​៤​ថ្ងៃ ! ឆ្នាំ​ទាំង​៥​សំ​ណា​ងល្អ​មាសប្រាក់​ហូរ​ចូល​កាន់​តែ​ខ្លាំង ហោរាសាស្ត្រ
  • លាដៃទទួលលាភ! លេខ​ល្អ​ថ្ងៃ​ល្អ​នាំ​មហាសំណាង​ដ​ល់​​ឆ្នាំ​​ទាំង​8ហេងហេង ហោរាសាស្ត្រ
  • លោកសាលដែលគេស្គាល់ថាជាមេឈ្មួញដឹកជញ្ជូនអុសព្រៃស្រល់ៗចេញពីព្រៃសហគមន៍ បឹងពែរស្តិតនៅ ភូមិសារ៉ា ឃុំប្រឡាយយកទៅចែកចាយបន្ត នៅតាមបណ្តាលខេត្តនានា!!! ព័ត៌មានជាតិ
  • លាភធំមកដល់ហើយថ្ងៃ ០៦, ០៧, ០៨ នេះឆ្នាំមមែ ជូត វក ខាល ម្សាញ់ រការ ថោះ ច មានដំណឹងល្អមានលាភផ្ទួន ហោរាសាស្ត្រ

សម្ដេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍ពលរដ្ឋខ្មែរដែលកំពុងរស់នៅ ឬធ្វើការនៅប្រទេសថៃ ត្រឡប់មកកម្ពុជាវិញ មិនអាចឲ្យក្រុមជ្រុលនិយមប្រមាថបានឡើយ

Posted on June 16, 2025 By Mah Khmer

ភ្នំពេញ៖ ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច សម្ដេចតេជោ ហ៊ុន សែន បានប្រកាសស្វាគមន៍ឲ្យប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ ឬធ្វើការនៅក្នុងប្រទេសថៃ ត្រឡប់មកប្រទេសកម្ពុជាវិញ ដោយមិនអាចនៅឲ្យក្រុមជ្រុលនិយមថៃប្រមាថមើលងាយបានឡើយ។

ក្នុងឱកាសថ្លែងសារពិសេសចេញពីវិមានព្រឹទ្ធសភា នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥នេះ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ពលរដ្ឋខ្មែរគ្មានលិខិត ហើយអាចធ្វើដំណើរមកបាន គឺរាជរដ្ឋាភិបាលទទួលយកទាំងអស់ ខាងកម្ពុជាមិនត្រូវការលិខិតស្នាមអ្វីទាំងអស់។

បើតាមប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន, ក្នុងករណីពលរដ្ឋខ្មែរធ្វើការនៅថៃ ហើយគ្មានលិខិតស្នាម អាចទៅរកលិខិតស្នាមនៅស្ថានទូត ឬកុងស៊ុលកម្ពុជា មានអនុព័ន្ធផ្នែការងារផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «អ្នកដែលត្រូវការលិខិតស្នាម គឺត្រូវទៅរកនៅស្ថានទូត និងបណ្ដាកុងស៊ុលកម្ពុជា ដែលក្នុងនោះមានអនុព័ន្ធការងារផងដែរ។ ប៉ុន្ដែសម្រាប់អ្នកដែលគ្មានលិខិតហើយអាចធ្វើដំណើរមកបាន រាជរដ្ឋាភិបាលកម្ពុជាទទួលយកទាំងអស់ មានឬគ្មានលិខិតឲ្យតែជាជនជាតិខ្មែរ គឺទទួលយកទាំងអស់ព្រោះយើងត្រូវតែទទួលយកពលរដ្ឋយើងត្រឡប់មកវិញ កុំទុកឲ្យគេប្រមាថ កុំឲ្យគេធ្វើបាប ព្រោះទង្វើនៃការរើសអើងជាតិសាសន៍នៅក្នុងប្រទេសថៃ ទៅលើពលករកម្ពុជាកំពុងឡើងកម្ដៅ»។

ក្នុងន័យនេះ សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ក្នុងករណីពលរដ្ឋដែលគ្មានលិខិតស្នាម ហើយអាចធ្វើដំណើរមកព្រំដែនបានសូមអញ្ជើញធ្វើដំណើរមក ព្រោះមកដល់ទឹកដីខ្មែរហើយអាជ្ញាធរមិនត្រូវការលិខិតស្នាមអ្វីទាំងអស់។ ក្រៅពីការទទួលយកដោយមិនខ្វល់ពីលិខិតស្នាមហើយនោះ អាជ្ញាធរត្រូវថែទាំពលរដ្ឋឲ្យបានល្អ ដឹកជញ្ជូនទៅកាន់ភូមិកំណើត។

សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា បច្ចុប្បន្នឱកាសការងារនៅប្រទេសកម្ពុជា គឺមានច្រើនកន្លែងណាស់ ដូច្នេះកុំបារម្ភរឿងខ្វះការងារធ្វើ។ សម្ដេចបន្ដថា កម្ពុជានៅមានឱកាសការងាររាប់សិបម៉ឺនកន្លែង ទាំងក្នុងវិស័យឧស្សាហកម្ម កសិកម្ម និងវិស័យសំណង់។

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានគូសបញ្ជាក់ដោយប្រើពាក្យថា ពលករដែលជាពលរដ្ឋកម្ពុជា មិនអាចទៅរស់ពឹងពាក់គេមួយជីវិតនោះទេ ពោលត្រូវតែត្រឡប់មកវិញ នេះជាពេលវេលាដ៏សាកសម។ ខណៈបញ្ហាវិវាទព្រំដែនរវាងកម្ពុជា និងថៃ នាពេលនេះសម្ដេចបញ្ជាក់ថា មិនងាយបញ្ចប់នោះទេ៕ ប្រភព៖ Fresh News


ព័ត៌មានជាតិ Tags:National News

Post navigation

Previous Post: រដ្ឋមន្រ្តីការពារជាតិថៃ ស្នើឱ្យកម្ពុជាដកទ័ព តែត្រូវរដ្ឋមន្រ្តីការពារជាតិកម្ពុជាបដិសេធ!
Next Post: ប្រជាពលរដ្ឋរស់នៅក្នុងខេត្តសៀមរាប គោរពថ្លៃងអំណរអរុណ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប

អត្ថបទទាក់ទង

  • ក្រសួងសុខាភិបាលប្រកាសព័ត៌មានស្តីពីករណីស្លាប់ ដោយសារជំងឺផ្តាសាយបក្សីលើមនុស្ស នៅប្រទេសកម្ពុជា ព័ត៌មានជាតិ
  • ក្រសួងសុខាភិបាលស្នើឲ្យប្រយ័ត្នជានិច្ចចំពោះផ្ដាសាយបក្សី ខណៈរកឃើញអ្នកស្លា.ប់២នាក់ហើយ ព័ត៌មានជាតិ
  • រដ្ឋមន្រ្តីក្រសួងព័ត៌មាន ស្នើបញ្ឈប់ការចែកចាយរូបភាពឃាតកម្មឬហិង្សា ព័ត៌មានជាតិ
  • រដ្ឋមន្ត្រីក្រសួងព័ត៌មាន ព្រមានចាត់វិធានការចំពោះក្រុមហ៊ុន និងអ្នកសារព័ត៌មាន ដែលធ្វើសកម្មភាពល្មើសច្បាប់ នាំឱ្យប៉ះពាល់ដល់សារព័ត៌មានវិជ្ជាជីវៈ ព័ត៌មានជាតិ
  • ជុំវិញការ ការបញ្ចប់ជីវិតរបស់ឧកញ៉ា ឈាង រ័ត្ន អាចមកពីវិបត្តិផ្លូវចិត្ត ទើបបែកបាក់គ្រួសារ ព័ត៌មានជាតិ
  • សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យបន្ធូរបន្ថយលក្ខខណ្ឌការថតរូប និងសម្រួលនីតិវិធីការចូលទស្សនា រមណីយដ្ឋានអង្គរ ព័ត៌មានជាតិ
  • ឆុតស័ក្តិសិទ្ធិ​ណាស់​ថ្ងៃស្អែកឆ្នាំ​លាភ​ទាំង​៥​យីអ៊ុន​ឡើង​ខ្ពស់ លុយ​ហូរ​ចូល​ឈឹប​ៗ ហោរាសាស្ត្រ
  • ទីបំផុតលោក ផែង វណ្ណៈ សូមទោសចំពោះការប្រើពាក្យពេចន៍ ប៉ះពាល់សេចក្តីថ្លៃថ្នូររបស់អ្នកសារព័ត៌មាន តែប្តឹងបុគ្គល២នាក់វិញ! ជីវិតនិងសង្គម
  • បើកទ្វារទទួលលាភ! 100% ឆ្នាំមមែ វក ជូត កុរ ឆ្លូវ ថោះ រោង មាន​លាភមានសំណាង​ធំ​នៅថ្ងៃស្អែក ហោរាសាស្ត្រ
  • ពីស្អែកទៅ៣ថ្ងៃជា​ ប់គ្នា ឆ្នាំជូត ថោះ វក ម្សាញ់ ខាល មមី ជួបមហាទ្រព្យ រាសីខ្ពស់ សំណាងធំ ហោរាសាស្ត្រ
  • អស្ចារ្យ ! ២ថ្ងៃចុងសប្តាហ៍នេះឆ្នាំ​ទាំង​៨​មានលាភ​ធំ​ង៉ូវហេងល្អណាស់ ហោរាសាស្ត្រ
  • Siem Reap City 2025: Where Ancient Heritage Meets Modern Innovation English
  • ៣ថ្ងៃខាងមុខនេះអ្នកកើតឆ្នាំជូត ម្សាញ់ មមី រកា កុរ ឆ្លូវ មមែ លុយ​ចូល​ខាប់​ដូច​ទឹកគ្រឿង ហោរាសាស្ត្រ
  • បើកទ្វារទទួលលាភ! ថ្ងៃទី 26,27,28,29 ឆ្នាំ​កុង្សីយ៍​ទាំង​៦​រាសី​ខ្ពស់​ជាង​ស្តេច​សម្រេច​ក្តី​បំណង​ភ្លាម ហោរាសាស្ត្រ

Address: House#111 group 06, Watbo village, Sangkat salakamreuk, Siem Reap city, Siem Reap province.

ទូរស័ព្ទលេខ៖ 069​ 522 333 Tel: 069 522 333 | អ៊ីម៉ែល៖ info@mahakhmer.com

Copyright © 2019-2025 | Maha Khmer & LSN Pte., Ltd | Email: info@mahakhmer.com | Tel: 012 927 732 . 015 883 332

Powered by Sambo Lim