Skip to content
Mah Khmer

Mah Khmer

សារព័ត៌មានមហាខ្មែរ

  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • ជីវិតនិងសង្គម
  • សេដ្ឋកិច្ច
  • ហោរាសាស្ត្រ
  • បច្ចេកវិទ្យា
  • សុខភាពនិងសម្រស់
    • កីឡា
    • កម្មវិធីសិក្សា
  • English
  • Toggle search form
  • កំពូលឆ្នាំ​សំណាង​ទាំង​៩​! ឆ្លូវ ថោះ ម្សាញ់ ជូត​ មមែ រកា វក មមី កុរ លាភ​ធំ​លុយ​ផ្ទួន​ៗចាប់ពី​ថ្ងៃនេះ​ដល់​ថ្ងៃដាច់ខែ ហោរាសាស្ត្រ
  • សំណាងលើសំណាង! ថ្ងៃ ៧ ៨​ ៩​ ឆ្នំាទំាង៦ មាន​ដំណឹង​ល្អ មានលាភ នឹងលុយចូល​​ផ្ទួនៗ ហោរាសាស្ត្រ
  • កំពូលមហាឆ្នាំសំណាង! ប្រុសស្រីកើតឆ្នំាជូត ឆ្លូវ មមែ ម្សាញ់ វក ខាល បីថ្ងៃចុងខែនេះលុយចូលពេញផ្ទះ ហោរាសាស្ត្រ
  • ដំណឹងបន្ទាន់! កងទ័ពថៃចេញសេចក្តីព្រមានដល់ពលរដ្ឋខ្មែរដែលនៅតាមព្រំដែន ព័ត៌មានជាតិ
  • បើកភ្នែកឡើងលុយចូលដល់ក្នុងផ្ទះ! ប្រុសស្រីកើត ឆ្នាំ មមែ រកា​ រោង ម្សាញ់ ថោះ មានឬ ទ្ធិអំ ណា​ ច រាសីខ្ពស់ត្រដែត ហោរាសាស្ត្រ
  • សម្ដេចតេជោ ហ៊ុន សែន ព្រមានបិទ Facebook មិនឱ្យប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា ព័ត៌មានជាតិ
  • ពេញ១ខែថ្មីនេះ មមី ថោះ ឆ្លូវ ម្សាញ់ កុរ មានង៉ូវហេងល្អខ្លាំងណាស់ ហោរាសាស្ត្រ
  • ជួបលាភធំហើយ ថ្ងៃ៤ ៥ ៦ ខែថ្មីនេះ ស្តេចឆ្នាំទាំង៦​ រាប់លុយចុកដៃហើយ ហោរាសាស្ត្រ

រដ្ឋមន្រ្តីការពារជាតិថៃ ស្នើឱ្យកម្ពុជាដកទ័ព តែត្រូវរដ្ឋមន្រ្តីការពារជាតិកម្ពុជាបដិសេធ!

Posted on June 6, 2025 By Mah Khmer

នៅរសៀលថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានជួបពិភាក្សាជាមួយឯកឧត្តម Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ អំពីភាពតានតឹងតាមព្រំដែន ដែលបានប្រព្រឹត្តទៅនៅស្រុកអារញ្ញប្រថេត ខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ ជាលទ្ធផលនៃកិច្ចប្រជុំ យើងបាន៖

– ឯកភាពកាត់បន្ថយភាពតានតឹង ដោយភាគីយើងទាំងពីរ បានរក្សាការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក ការយោគយល់គ្នា និងរក្សាការសន្ទនាដោយសន្តិវិធីទៅថ្ងៃខាងមុខទៀត ក្នុងគោលបំណង ចៀសវាងការប៉ះទង្គិចយោធាគ្នា កម្ពុជា-ថៃ។
– ចំនុចភាគីថៃ បានស្នើសុំឲ្យកម្ពុជាដកកងទ័ពចេញពីទីតាំងឈរជើងនៅតំបន់មុំបីដែលប្រយុទ្ធគ្នាកាលពីថ្ងៃទី២៨ ឧសភាកន្លងទៅ ភាគីកម្ពុជាបដិសេធមិនទទួលយកការស្នើសុំនោះទេ ព្រោះទីតាំងខាងលើ ជាទីតាំងស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ដែលបានឈរជើងជាអចិន្ត្រៃយ៍តាំងពីដើមរៀងមក ។ ភាគីកម្ពុជា មិនអាចថយពីទីតាំងដែលកងទ័ពកម្ពុជាបានឈរជើងជាយូរណាស់មកហើយ និងដែលស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា បានឡើយ។

– ដរាបណាភាគីថៃ នៅប្រើ ផែនទីខុសគ្នា មាត្រដ្ឋានខុសគ្នា នោះយើងនឹងមិនអាចរកចំនុចកណ្តាលក្នុងការថែរក្សាស្ថិរភាពព្រំដែនបានឡើយ។ ភាគីកម្ពុជា នៅតែប្រកាន់ស្មារតី នៃការគោរពអនុស្សរណៈ នៃការយោគយល់គ្នា ឆ្នាំ២០០០ (MOU 2000) ដូចដែលមានកន្លងមក។ ហេតុនេះហើយ បានជាភាគីកម្ពុជា សម្រេចចិត្ត រៀបចំសំណុំរឿងបញ្ជូនវិវាទតំបន់ទាំង៤ (តំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី) ទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) នៅទីក្រុងឡាអេ ដើម្បីបញ្ចប់ជម្លោះ និងកំណត់ព្រំដែនជាក់លាក់។ កម្ពុជា មានបំណងទទួលយកតែសន្តិភាព ស្ថិរភាព និងតម្កល់ប្រយោជន៍ប្រជាជនយើងទាំងសងខាងជាធំ។ ក្នុងនោះភាគីថៃ ក៏បានបង្ហាញពីការគោរពសិទ្ធិកម្ពុជា ក្នុងការដាក់ចំណុចទាំង៤ ទៅតុលាការយុត្តិធម៌អន្តរជាតិ(ICJ) ។ យើងក៏បានឯកភាពគ្នាក្នុងការបន្តយន្តការចរចាក្នុងកិច្ចប្រជុំ GBC/JBC/RBC ទៅលើចំណុចដទៃៗទៀតនាថ្ងៃខាងមុខ។

ភាគីថៃ ក៏បានបញ្ជាក់ និងច្រានចោលរាល់ព័ត៌មានអុចអាល និងរុញស្ថានការណ៍ ដែលបាននឹងធ្វើឲ្យប៉ះពាល់សន្តិអារម្មណ៍កងទ័ពយើងទាំងពីរ និងប្រជាជនយើងទាំងពីរ ដូចជាការលើកឡើងពីការបិទច្រកព្រំដែនអន្តរជាតិ, ការលុបកិច្ចប្រជុំJBC និងព័ត៌មានផ្សេងៗទៀតក្រៅផ្លូវការ៕


ព័ត៌មានជាតិ Tags:National News

Post navigation

Previous Post: លោកឧត្ដមសេនីយ៍ទោ ហួត សុធី បញ្ជាក់ថាពលរដ្ឋមានការបន្ទាន់អាចទៅប្ដឹងនៅប៉ុស្ដិ៍ប្រចាំបញ្ជាបាន ក្នុងករណីប៉ុស្ដិ៍នគរបាលរដ្ឋបាលមិនទទួលពាក្យបណ្ដឹង!
Next Post: សម្ដេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍ពលរដ្ឋខ្មែរដែលកំពុងរស់នៅ ឬធ្វើការនៅប្រទេសថៃ ត្រឡប់មកកម្ពុជាវិញ មិនអាចឲ្យក្រុមជ្រុលនិយមប្រមាថបានឡើយ

អត្ថបទទាក់ទង

  • ក្រុមហ៊ុន Metfone គឺជាក្រុមហ៊ុន បំពានគោលការណ៍ និងសិទ្ធអតិថិជនយ៉ាងធ្ងន់ធ្ងរ ព័ត៌មានជាតិ
  • ដំណឹងក្តៅៗ!កម្ពុជាចេញសេចក្ដីថ្លែងការណ៍ហាមឃាត់បុគ្គល២២នាក់ ជាសមាជិកក្រុមប្រឹក្សាត្រួតពិនិត្យរបស់ក្រុមហ៊ុន Meta មិនឲ្យចូលកម្ពុជា, បើមានអ្នកកំពុងនៅកម្ពុជាត្រូវចាកចេញបន្ទាន់ ក្នុងរយៈពេល៤៨ម៉ោង ព័ត៌មានជាតិ
  • មេបញ្ជាការរងអាវុធហត្ថខេត្តកំពង់ស្ពឺ និងមេបញ្ជាការស្រុកភ្នំស្រួច រួមទំាងអាវុធហត្ថសរុប៦នាក់ ត្រូវបានចា.ប់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធទទួលផលបទល្មើសគ្រឿងញៀន ព័ត៌មានជាតិ
  • តើឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ អនុប្រធាននាយកដ្នាន បំរើការនៅ អគ្គនាយដ្ឋានភស្តុភា និងហិរញ្ញវត្ថុ នាយកដ្ឋានសុខាភិបាល ក្រសួងមហាផ្ទៃ អាងខ្នងអ្នកណាបានហ៊ានរកស៊ីបោកប្រាស់ប្រជាពលរដ្ឋ? ព័ត៌មានជាតិ
  • លោកឧត្តមសេនីយ៍ទោ ហួត សុធី ប្រើ «កណ្តាប់ដៃដែក» បំបែកសំណុំរឿងប្លន់ម៉ូតូកណ្តាលអធ្រាត្រ! ចាប់ខ្លួនជនសង្ស័យ ៨នាក់ និងដកហូតម៉ូតូប្រគល់ជូនម្ចាស់វិញ ព័ត៌មានជាតិ
  • មនុស្សចំនួន ២៤៧នាក់ និងជនបរទេស៣០នាក់ត្រូវបានឃាត់ខ្លួន ក្នុងក្លឹបកម្សាន្ត២ទីតាំងផ្សេងគ្នា ពាក់ព័ន្ធការប្រើប្រាស់សារធាតុញៀន ក្នុងក្រុងភ្នំពេញ ព័ត៌មានជាតិ
  • ទិញភ្លាមចំណេញភ្លាម ទៅរកឯណាបាន? សូមប្រញាប់ឡើងចំនួនមានកំណត់ (វីដេអូ) សេដ្ឋកិច្ច
  • ដឹងតែមិនខ្វះលុយចាយហើយថ្ងៃ២៨,២៩,៣០ ឆ្នាំ​ទាំង​៨​ជោ​កជាំ​ជុំ​ជិត​ដោយ​លាភ​សំណាង ហោរាសាស្ត្រ
  • លាភសំណាងពិតៗទាវតាប្រទានមក!វក មមី ជូត មមែ ច ខាល ចាប់ពី​ថ្ងៃ​ស្អែក​​ទៅង៉ូវហេងល្អ​លុយ​ហូរចូលរាល់ថ្ងៃ ហោរាសាស្ត្រ
  • ទ្រព្យចូលពេញផ្ទះ!៣​ថ្ងៃ​ទៀត​កំពូល​ឆ្នាំ​សំណាង​ទាំង​៥​មាន​អ្វី​ចាំង​ចូល​ជីវិត ហោរាសាស្ត្រ
  • សំណាងលើសំណាង! ថ្ងៃ ៧ ៨​ ៩​ ឆ្នំាទំាង៦ មាន​ដំណឹង​ល្អ មានលាភ នឹងលុយចូល​​ផ្ទួនៗ ហោរាសាស្ត្រ
  • ប្រាកដណាស់ចាប់ពីស្អែកនេះឆ្នាំ មមី វក ច​ ថោះ ជូត ម្សាញ់ រកា យីអ៊ុនខ្លាំងលាភលុយហូរចូលតាំងពីព្រឹក ហោរាសាស្ត្រ
  • ត្រៀមហិបដាក់លុយ! ស្អែកថ្ងៃថ្មី ប្រុសស្រីកើតឆ្នាំឆ្លូវ ខាល ជូត កុរ ថោះ មមី ច វក មមែ លុយហូរចូលដោយមិនដឹងខ្លួន ហោរាសាស្ត្រ
  • អ្នកសារព័ត៌មានរាប់រយនាក់ ប្ដឹងសុំលុបអាជ្ញាប័ណ្ណសារព័ត៌មាន របស់បុគ្គល ផែង វណ្ណៈ ខណៈ គណនីមួយបង្ហោះវីដេអូថាបុគ្គល ផែង វណ្ណៈ ធ្លាប់យកកាតបាញ់សុំលុយនៅកន្លែងជល់មាន់នៅខេត្តកំពង់ចាម ព័ត៌មានជាតិ

Address: House#111 group 06, Watbo village, Sangkat salakamreuk, Siem Reap city, Siem Reap province.

ទូរស័ព្ទលេខ៖ 069​ 522 333 Tel: 069 522 333 | អ៊ីម៉ែល៖ info@mahakhmer.com

Copyright © 2019-2025 | Maha Khmer & LSN Pte., Ltd | Email: info@mahakhmer.com | Tel: 012 927 732 . 015 883 332

Powered by Sambo Lim

Accessibility Adjustments

Powered by OneTap

How long do you want to hide the toolbar?
Hide Toolbar Duration
Select your accessibility profile
Vision Impaired Mode
Enhances website's visuals
Seizure Safe Profile
Clear flashes & reduces color
ADHD Friendly Mode
Focused browsing, distraction-free
Blindness Mode
Reduces distractions, improves focus
Epilepsy Safe Mode
Dims colors and stops blinking
Content Modules
Font Size

Default

Line Height

Default

Color Modules
Orientation Modules