Skip to content
  • Privacy
  • Terms
  • Terms of Use
  • Disclaimer
  • Copyright
  • Cookie
  • Contact Us
សារព័ត៌មានមហាខ្មែរ

សារព័ត៌មានមហាខ្មែរ

Maha Khmer

  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • ជីវិតនិងសង្គម
  • សេដ្ឋកិច្ច
  • ហោរាសាស្ត្រ
  • បច្ចេកវិទ្យា
  • សុខភាពនិងសម្រស់
    • កីឡា
    • កម្មវិធីសិក្សា
  • English
  • Toggle search form
  • ដើមខែថ្មីបីថ្ងៃនេះ ០១,០២,០៣​ជា​ថ្ងៃ​ល្អ ថ្ងៃ​មាស ថ្ងៃ​ប្រា​ក់ ថ្ងៃ​ហេង​នៃ​ឆ្នាំ​ទាំង​៧​ពិត​ណាស់ ហោរាសាស្ត្រ
  • ហេងនោះហេង ! ប្រុសស្រីកើតឆ្នាំទាំង៦ ឆ្លូវ ជូត មមី ម្សាញ់ វក កុរ មានលុយហូរចូលដូចទឹកចាប់ពីថ្ងៃនេះរហូតដល់ចុងសប្តាហ៍ ហោរាសាស្ត្រ
  • ពិសេសណាស់! 18, 19, 20, 21, 22 ប្រុសស្រីកើតក្នុងមហា​ឆ្នាំ​ទាំង​៥​ នេះលាភ​ធំ​ហុងស៊ុយ​ល្អ​ផុត​លេខ ហោរាសាស្ត្រ
  • លាដៃទទួលលាភ! លេខ​ល្អ​ថ្ងៃ​ល្អ​នាំ​មហាសំណាង​ដ​ល់​​ឆ្នាំ​​ទាំង​8ហេងហេង ហោរាសាស្ត្រ
  • លាភសំណាងពិតៗទាវតាប្រទានមក!វក មមី ជូត មមែ ច ខាល ចាប់ពី​ថ្ងៃ​ស្អែក​​ទៅង៉ូវហេងល្អ​លុយ​ហូរចូលរាល់ថ្ងៃ ហោរាសាស្ត្រ
  • ២៨,២៩,៣០ ថ្ងៃ​មាស​ថ្ងៃ​ពេជ្រ​ឆ្នាំ​ទាំង​៤​ហេង​ខ្លាំង​សំណាងល្អ​ហូរ​លុយ​ផ្ទួន ហោរាសាស្ត្រ
  • រាប់លុយចុកដៃ!ថោះ ច រកា មមែ វក ជូត ចាប់ពីស្អែកទៅមានលាភលាយដោយសិរីសួស្តីដ៏អស្ចារ្យ ហោរាសាស្ត្រ
  • គ្រប់ទឹក! រង្វង់បីថ្ងៃដើមខែថ្មីមមែ ថោះ ខាល មមី ឆ្លូវ ហុងស៊ុយល្អលុយហូរចូលពេញៗ ហោរាសាស្ត្រ

ផ្ទុះអាវុធជាច្រើនគ្រាប់ ក្នុងក្រុងខេត្តសៀមរាប ឈានដល់ការចាប់ខ្លួនមនុស្សចំនួន៦នាក់ រថយន្ត២គ្រឿង តែលោកស្នងការរងមិនព្រមឆ្លើយសំនួររបស់អ្នកសារព័ត៌មាន

Posted on November 8, 2023November 8, 2023 By Mah Khmer

ខេត្តសៀមរាប៖សមត្ថកិច្ចនគរបាលខេត្តសៀមរាបបានចាប់ខ្លួនមនុស្សចំនួន៦នាក់ និងដកហូតរថយន្តចំនួន២គ្រឿងក្រោយពីបានតាមចាប់ជនបង្ករ ពីក្រុងសៀមរាប រហូតដល់ស្រុកពួក។

ថ្លែងប្រាប់ អង្គភាពសារព័ត៌មានមហាខ្មែរ តាមទូរសព្ទ នៅយប់ថ្ងៃអង្គារ៍ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក ទេព ពុំសែន អធិការស្រុកពួកបានបញ្ជាក់ថា គឺពិតជាចាប់បានជនបង្ករមែន ហើយបានបញ្ជូនជនបង្ករទៅកាន់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប។

ក្នុងពេលដំណាលគ្នានោះដែរ អង្គភាពយើងខ្ញុំបានខលទាក់ទងសុំការបំភ្លឺពីលោក លោកវរសេនីយឯក នួន សិក្តិចំរើនសិទ្ធ ស្នងការរងទទួលផែនព្រហ្មទណ្ឌ របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប តែលោកវរសេនីយឯក នួន សិក្តិចំរើនសិទ្ធ មិនបានឆ្លើយបំភ្លឺឲ្យអង្គភាពយើងបានដឹង ដើម្បីជៀសវាងការចេញផ្សាយខុសណាមួយនោះឡើយ។

ការមិនឆ្លើយបំភ្លឺបែបនេះគឺជាក្តីមន្ទិលរបស់មហាជនទៅវិញ និងអាចធ្វើឲ្យសារព័ត៌ចេញផ្សាយខុសជាយថាហេតុ។ អង្គភាពសារព័ត៌មានយើងខ្ញុំតែងតែប្រកាន់ភ្ជាប់នូវវិជ្ជាជីវៈ និងច្បាប់ស្តីពីរបបសារព័ត៌មាន។ ហើយបើការមិនឆ្លើយបំភ្លឺរបស់សមត្ថកិច្ច នឹងធ្វើឲ្យសារព័ត៌មាន ដែលមានវិជ្ជាជីវៈ និងច្បាប់ ព្រមទំាងបង់ពន្ធជូនរដ្ឋយ៉ាងត្រឹមត្រូវនោះ នឹងគ្មានប្រសិទ្ធភាពក្នុងការចេញនោះដែរ។

ទោះជាយ៉ាងណាបើតាមព័ត៌មានបឋម ហេតុការណ៍បានកើតឡើងនៅ នៅម៉ោង ជាង៨យប់ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅក្បែរស្ពាននាគ ក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប។

បើតាមព័ត៌មាន បន្ទាប់ពីកើតហេតុនៅក្បែរស្ពាននាគ រថយន្តជនសង្ស័យបានបើករត់ទៅស្រុកពួក ទើបសមត្ថកិច្ចនគរបាលខេត្តសៀមរាប សហកាជាមួយនគរបាលស្រុកពួក ឃាត់បានតែម្ដង។

រថយន្តដែលឃាត់ ទាំង២គ្រឿង ទី ១.ម៉ាក Lexus RX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AL-1456 ទី ២. រថយន្តម៉ាក កាមរី បាឡែន ពណ៌ស្ក ពាក់ស្លាកលេខ ភ្នំពេញ 2AC-1031។

បច្ចុប្បន្ន ជនសង្ស័យរួមនិងវត្ថុតាង សមត្ថកិច្ច ឃាត់ខ្លួនននាំយកទៅអធិការដ្ឋាននគរបាលស្រុកពួក ដើម្បីអនុវត្តន៍តាមនីតិវិធី៕


ព័ត៌មានជាតិ Tags:National News

Post navigation

Previous Post: ច្បាស់ៗណាស់ អានហើយស៊ែរចេញ! ម្សាញ់ រកា ថោះ ច ឆ្លូវ មមែលាភសំណាងមកដល់នៅថ្ងៃ​ស្អែកនេះហើយ
Next Post: ត្រៀមហិបដាក់លុយ! ស្អែកថ្ងៃថ្មី ប្រុសស្រីកើតឆ្នាំឆ្លូវ ខាល ជូត កុរ ថោះ មមី ច វក មមែ លុយហូរចូលដោយមិនដឹងខ្លួន

អត្ថបទទាក់ទង

  • ក្រសួងមហាផ្ទែ​ បកស្រាយចំពោះការលេីកឡេីងដោយ​លោក​ ស សុខា ពាក់ព័ន្ធនឹងឱ្យសិក្សាធ្វើប័ណ្ណបើកបរទោចក្រយានយន្ត​ ដែលមានកម្លាំងចាប់ពី​ 60CCឡើងទៅ ព័ត៌មានជាតិ
  • ប្រជាពលរដ្ឋនៅតែបន្តគោរពស្នើសុំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា មេត្តាជួយចាត់វិធានការចំពោះ លោកឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ ព័ត៌មានជាតិ
  • ដីព្រៃតំបន់៣ចំនួន៧៧ហិចតាក្នុងសង្កាត់ជ្រាវត្រូវអ្នកមានអំណាចដាក់គ្រឿងចក្រឈូសឆាយទន្ទ្រានដោយផ្អែកលើឯកសារមួយសន្លឹក ព័ត៌មានជាតិ
  • ជុំវិញការ ការបញ្ចប់ជីវិតរបស់ឧកញ៉ា ឈាង រ័ត្ន អាចមកពីវិបត្តិផ្លូវចិត្ត ទើបបែកបាក់គ្រួសារ ព័ត៌មានជាតិ
  • ស្នងការនគរបាលខេត្តសៀមរាបធ្វើសេចក្តីបំភ្លឺព័ត៌មាន ករណីបា.ញ់ ប្រ.ហារទៅលើអ្នកសារព័ត៌មានម្នាក់ នៅស្រុកជីក្រែង ខេត្តសៀមរាប គឺជាករណីទំនាស់រវាងបុគ្គល និងបុគ្គល ពុំមែនពាក់ព័ន្ទនឹងនយោបាយណាមួយនោះឡើយ(វីដេអូ) ព័ត៌មានជាតិ
  • សម្តេច​តេ​ជោ ប្រដៅ​អភិបាល​ខេត្តតាកែវ រឿង​គ្រប់គ្រង​ចំណូល​មិន​ច្បាស់លាស់ ព័ត៌មានជាតិ
  • សំណាងពិតៗបានមកដល់! ឆ្នាំ​សំណាង​ទាំង​៥ចាប់ពីពេលនេះដល់ដាច់ខែសម្រុក​ប្រមូល​លុយ ហោរាសាស្ត្រ
  • ច្បាស់ៗណាស់! ដឹងតែមិនខ្វះលុយចាយហើយ! ចុងខែនេះ ឆ្នាំ​ទាំង​៨​ជោ​កជាំ​ជុំ​ជិត​ដោយ​លាភ​សំណាង ហោរាសាស្ត្រ
  • ដាច់ខាតអានហើយស៊ែរចេញ ចន្លោះថ្ងៃ 29, 30 នេះ ហោចិនផ្តាំ អ្នកកើតឆ្នាំ រោង វក ច ថោះ ជូត ម្សាញ់ មមី រការ Uncategorized
  • ៣ថ្ងៃនេះ (24, 25, 26) រោង មមែ ជូត រកា ច ម្សាញ់ ថោះ មាន​សំណាង​ធំ​លុយ​ចូល​ជុំ​ទិស ហោរាសាស្ត្រ
  • លាភធំជុំទិស បួនថ្ងៃនេះថ្ងៃ 15, 16, 17, 18 ឆ្នាំរោង មមែ រការ កុរ ឆ្លូវ ជូត លាភជ័យសិរីសួស្តីក្នុងមានលាភធំចូលមកជីវិតដោយមិនដឹងខ្លួន ហោរាសាស្ត្រ
  • ចាប់ពីថ្ងៃនេះទៅឆ្នាំទាំង៦ជុំជិតដោយមាសប្រាក់ ​និងសិរី​សួស្តី ហោរាសាស្ត្រ
  • ច្បាស់ៗណាស់! ប្រុសស្រីកើតឆ្នាំ ថោះ កុរ រកា មមី ម្សាញ់ លាភសំណាងមកដល់នៅ​ចុងសប្តាហ៍​នេះ​ហើយ ហោរាសាស្ត្រ
  • ហេងនោះហេង ថ្ងៃ ២៧ ២៨ ២៩ ប្រុសស្រីកើតឆ្នាំទាំង៥នេះ លាភចូលជុំទិសថ្ងៃហើយ សូមបួងសួង(ស៊ែរ) យកលាភ ហោរាសាស្ត្រ

Address: House#111 group 06, Watbo village, Sangkat salakamreuk, Siem Reap city, Siem Reap province.

ទូរស័ព្ទលេខ៖ 069​ 522 333 Tel: 069 522 333 | អ៊ីម៉ែល៖ info@mahakhmer.com

Copyright © 2019-2025 | Maha Khmer & LSN Pte., Ltd | Email: info@mahakhmer.com | Tel: 012 927 732 . 015 883 332

Powered by Sambo Lim