Skip to content
  • Privacy
  • Terms
  • Terms of Use
  • Disclaimer
  • Copyright
  • Cookie
  • Contact Us
Mah Khmer

Mah Khmer

សារព័ត៌មានមហាខ្មែរ

  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • ជីវិតនិងសង្គម
  • សេដ្ឋកិច្ច
  • ហោរាសាស្ត្រ
  • បច្ចេកវិទ្យា
  • សុខភាពនិងសម្រស់
    • កីឡា
    • កម្មវិធីសិក្សា
  • English
  • Toggle search form
  • បារមីសក្តិសិទ្ធស៊ែរចេញបណ្តេញស៊យហៅលាភចូលផ្ទះ! នៅថ្ងៃស្អែកនេះ ជូត ឆ្លូវ ខាល ថោះ រោង ម្សាញ់ មមី វក រកា កុរ ហោរាសាស្ត្រ
  • ទប់លែងជាប់ហើយ ឆ្នាំទាំង៧ វក ច កុរ មមី ថោះ ឆ្លូវ មមែ លុយចូលច្រើនណាស់បីថ្ងៃនេះ ហោរាសាស្ត្រ
  • ពិសេសណាស់! 23, ,24 ,25 ,26 ប្រុសស្រីកើតក្នុងមហា​ឆ្នាំ​ទាំង​៥​ នេះលាភ​ធំ​ហុងស៊ុយ​ល្អ​ផុត​លេខ ហោរាសាស្ត្រ
  • រាប់លុយឆឹបៗ ប្រុសស្រីកើតឆ្នាំឆ្លូវ ខាល ជូត កុរ ថោះ មមី ច វក មមែ មានលាភធំបីថ្ងៃ 18 19 20 ហោរាសាស្ត្រ
  • ហេងៗ និងលាភសំណាងចូលផ្ទះ! ប្រុសស្រីកើតឆ្នាំ មមី រកា ថោះ ច ខាល ម្សាញ់ ជូត លាភចូលបីថ្ងៃ​ទី ១ ២ ៣ ហោរាសាស្ត្រ
  • លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត អញ្ជើញចុះសួរសុខទុក្ខមន្រ្តីនគរបាលដែលរងគ្រោះ ដោយសារគ្រោះអគ្គិភ័យឆាបឆេះគេហដ្ឋាន ជីវិតនិងសង្គម
  • ចំជាល្អឆ្នំាល្អពិតៗ!ឆ្នាំទាំង មមែ ម្សាញ់ រការ វក ឆ្លូវ រោង លាភជ័យសិរីសួស្តីក្នុងថ្ងៃ 25,26,27,28 អានហើយស៊ែរចេញ ត្រូវតែជួបសំណាង ហោរាសាស្ត្រ
  • លាភធំបានមកដល់ ! ប្រុសស្រីកើតឆ្នាំទាំង៦ ឆ្លូវ ជូត មមី ម្សាញ់ វក កុរ មានលុយហូរចូលដូចទឹកចាប់ពីថ្ងៃនេះរហូតដល់ចុងសប្តាហ៍ ហោរាសាស្ត្រ

រដ្ឋមន្រ្តីក្រសួងព័ត៌មាន ស្នើបញ្ឈប់ការចែកចាយរូបភាពឃាតកម្មឬហិង្សា

Posted on October 8, 2023 By Mah Khmer

រូបភាពហិង្សាឬឃាតកម្ម តែងតែត្រូវបានចែករំលែកតៗគ្នានៅលើបណ្ដាញសង្គម ដែលរដ្ឋមន្រ្តីក្រសួងព័ត៌មានស្នើឲ្យបញ្ឈប់សកម្មភាពទាំងនេះជាបន្ទាន់ ដើម្បីចៀសវាងផលប៉ះពាល់ផ្លូវចិត្តដល់សាច់ញាតិជនរងគ្រោះនិងអ្នកប្រើប្រាស់បណ្ដាញសង្គម។ ទន្ទឹមនឹងនេះ អ្នកសារព័ត៌មាន ត្រូវយកចិត្តទុកដាក់គោរពឯកជនភាពរបស់ជនរងគ្រោះ ដោយត្រូវបិទបាំងអត្តសញ្ញាណជនរងគ្រោះ មុនការផ្សព្វផ្សាយរូបភាព។

តាមរយៈទំព័រហ្វេសប៊ុកផ្ទាល់ខ្លួននៅថ្ងៃសៅរ៍នេះ រដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានក្រើនរំឭកឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គម បញ្ឈប់ការចែកចាយរូបភាពហិង្សាឬឃាតកម្ម ដែលអាចប៉ះពាល់ដល់ផ្លូវចិត្តសាច់ញាតិរបស់ជនរងគ្រោះ និងអ្នកប្រើប្រាស់បណ្ដាញសង្គមផ្សេងទៀត។​ ការបន្តដាស់តឿននេះ ធ្វើឡើងក្រោយពីលោកសង្កេតឃើញថាមានការចែករំលែករូបភាពឃាតកម្មនិងហិង្សា នៅលើបណ្ដាញទំនាក់ទំនងសង្គមនានា នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។

ដោយឡែក ចំពោះអ្នកសារព័ត៌មាន រដ្ឋមន្រ្តីក្រសួងព័ត៌មានរូបនេះ​ ​បានសង្កត់ធ្ងន់ពីកាតព្វកិច្ចវិជ្ជាជីវៈសារព័ត៌មាន ដែលមិនអនុញ្ញាតឲ្យ ផ្សាយអត្ថបទ ឬរូបភាពអាសអាភាសនិងហិង្សានោះឡើយ។ ទន្ទឹមនឹងនេះ អ្នកសារព័ត៌មានត្រូវប្ល័ររូបភាព ឬបិទបាំងអត្តសញ្ញាណរបស់ជនរងគ្រោះ មុនការផ្សព្វផ្សាយ ដើម្បីជាការគោរពដល់ឯកជនភាពរបស់ជនរងគ្រោះ និងស្របតាមក្រមសីលធម៍វិជ្ជាជីវៈ។

សូមបញ្ជាក់ដែរថា ថ្មីៗនេះ ក្រសួងព័ត៌មានក៏បានព្រមានបញ្ឈប់អ្នកសារព័ត៌មាន ឬអង្គភាពសារព័ត៌មានណា ដែលបន្តទារប្រាក់ពីកាស៊ីណូមួយក្នុងខេត្តតាកែវ និងប្រកាសឲ្យចូលមកសារភាព​ ក្នុងរយៈពេលយ៉ាងយូរ១ខែផងដែរ។ ការព្រមាននេះ ធ្វើឡើងនៅប្រមាណ១ខែបន្ទាប់ពីកាស៊ីណូមួយនេះ បានចេញផ្សាយលិខិតជាសាធារណៈថា មានអ្នកសារព័ត៌មានមកពីអង្គភាពដល់ទៅប្រមាណ ៧០០ ទៅ៩០០អង្គភាព បានសុំលុយកាក់ និងបានទទួលការឧបត្ថម្ភពីក្រុមហ៊ុនរហូតមក។

សូមបញ្ជាក់ថា យោងតាមច្បាប់ស្ដីពីរបបសារព័ត៌មាន មាត្រាទី១៤ ក៏បានចែងថា សារព័ត៌មានមិនត្រូវផ្សព្វផ្សាយនូវអ្វីដែលប៉ះពាល់ដល់ប្រពៃណីល្អរបស់សង្គម ដែលមានដូចជា ពាក្យអសុរោះ ពាក្យដែលពិពណ៌នាចំៗ អំពីសកម្មភាពរួមរក្ស រូបគំនូរឬរូបថតដែលបង្ហាញនូវកេរ្តិ៍ភេទឬអាក្រាត លើកលែងតែសម្រាប់ទិសដៅអប់រំ។ លើសពីនេះ មាត្រាទី១៥ បានចែងថា លើកលែងតែមានការអនុញ្ញាតពីតុលាការ សារព័ត៌មានមិនអាចផ្សាយដំណឹង រូបថតឬគំនូរ ដែលអាចឲ្យអ្នកអានស្គាល់ឈ្មោះនិងភិនភាគនៃភាគីក្នុងរឿងរដ្ឋប្បវេណី ទាក់ទងនឹងបិតុភាព អាពាហ៍ពិពាហ៍ រឿងលែងលះប្ដីប្រពន្ធ រូបភាពយុវជនអាយុតិចជាង១៨ឆ្នាំក្នុងរឿងវិវាទរដ្ឋប្បវេណីឬព្រហ្មទណ្ឌ និងរូបភាពស្រ្តីរងគ្រោះពីអំពើរំលោភសេពសន្ធវៈ។

គួរជម្រាបថា គិតត្រឹមខែកញ្ញាឆ្នាំ២០២២ អង្គ​ភាព​សារ​ព័ត៌មាន ​ដែល​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​ព័ត៌មាន​មាន​ចំនួនយ៉ាងតិច២១០០អង្គ​ភាព។ នៅចំពោះមុខចំនួនច្រើនបែបនេះ អតីតនាយករដ្ឋមន្រ្តីលោកហ៊ុន សែន ធ្លាប់បានស្នើឲ្យអ្នកសារព័ត៌មានបង្កើនសមត្ថភាព ខណៈរដ្ឋមន្រ្តីក្រសួងព័ត៌មានថ្មីៗនេះ ក៏បានលើកទឹកចិត្តឲ្យអ្នកសារព័ត៌មាន ធានាបាននូវប្រសិទ្ធភាពការងារ ពោលត្រូវហ៊ានរាយការណ៍ព័ត៌មានពិត និងផលិតព័ត៌មានឲ្យសំបូរបែបប្រកបមានគុណភាព ច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ។

យ៉ាងណាក៏ដោយ ក្នុងពេលជាមួយគ្នានេះ អ្នកតាមដានមួយចំនួន បានស្នើឲ្យក្រសួងពិនិត្យឲ្យបានម៉ត់ចត់មុនផ្ដល់អាជ្ញាប័ណ្ឌដល់អង្គភាពសារព័ត៌មាន ឬបង្កើនស្តង់ដារនៃអាជ្ញាប័ណ្ឌ ដើម្បីធានាថាសារព័ត៌មានដែលត្រូវបានចាត់ទុកជាអំណាចទី៤នោះ មិនបង្កឥទ្ធិពលអវិជ្ជមានទៅដល់សង្គម។ បើទោះបីជាយ៉ាងនេះក្ដី ក៏ធ្លាប់មានការពន្យល់ថា អាជ្ញាប័ណ្ឌសារព័ត៌មាន គឺគ្រាន់តែជាក្រដាសមួយសន្លឹក ដែលបញ្ជាក់ពីការបំពេញបែបបទត្រឹមត្រូ​វតាមផ្លូវច្បាប់ប៉ុណ្ណោះ ខណៈអ្នកសារព័ត៌មានមានសិទ្ធិរាយការណ៍ដោយសេរីមែន តែត្រូវស្ថិតក្រោមដែនសីលធម៍វិជ្ជាជីវៈ៕ ប្រភព៖ RFI


ព័ត៌មានជាតិ Tags:National News

Post navigation

Previous Post: លាភចូលកាត់ព្រឹក ឆ្នាំ ជូត វក ខាល ម្សាញ់ មមែ រការ ថោះ ច យីអ៊ុនឡើងខ្លាំងថ្ងៃ 10,11,12,13 នេះ
Next Post: សំណាងពិតៗសម្រាប់ប្រុសស្រីកើត ឆ្នាំរកា មមែ ច ថោះ វក ជូត ២​ថ្ងៃនេះលុយ​ហូរ​ដូច​ហែ​កឋិន

អត្ថបទទាក់ទង

  • សមត្ថកិច្ចឡោម​ព័ទ្ធ​ចាប់ខ្លួន​ឧកញ៉ា​ អគ្គ​នាយ​ក្រុមហ៊ុន​ពិភព​ដី​មាស និង​កងអង្គរក្ស ព័ត៌មានជាតិ
  • ចាប់លោកឧត្ដមសេនីយ៍ទោ វ៉ាន់ កុសល និង បក្សពួក ៤ នាក់ ពាក់ព័ន្ធបទល្មើស កំហែងយក ព័ត៌មានជាតិ
  • កម្លាំងសមត្ថកិច្ចបានធ្វើការដកហូតនូវបំពង់សុីមាំងកែច្នៃដែលបង្កជាសំឡេងខ្លាំងៗ មកធ្វើការកិនកម្ទេចចោលសរុបចំនួន៣០០ដើម ព័ត៌មានជាតិ
  • សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ក្រុមរបស់ ឡេង ចាន់ណា មានលក្ខណៈជាប្រព័ន្ធឆបោកតាមរូបមន្ត Ponzi Scheme ព័ត៌មានជាតិ
  • កម្លាំងសមត្ថកិច្ចនគរបាលជំនាញ ខេត្តសៀមរាបបានចេញប្រតិបត្តិការ នៅតាមដងផ្លូវទាំងអស់ ធ្វើការឃាត់ម៉ូតូដែលមានដាក់ភ្លើងសញ្ញាខុសបច្ចេកទេស និងរថយន្តដាក់ភ្លើងសញ្ញាខុសបច្ចេកទេស ព័ត៌មានជាតិ
  • ដំណឹងល្អ! សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចបន្តសុពលភាព ១ឆ្នាំបន្ថែមទៀត ដោយពន្យារពេលយកពន្ធសម្រាប់អាជីវកម្មទេសចរណ៍ ព័ត៌មានជាតិ
  • ក្តៅៗ! ពលរដ្ឋ​៣​ឃុំ ស្មើនឹង​២០​ភូមិ នាំ​គ្នា​តវ៉ា​ជាមួយ​មន្ត្រី​អាជ្ញាធរ​អប្សរា ដែល​ចុះ​រុះរើ​ផ្ទះ​(វីដេអូ) ព័ត៌មានជាតិ
  • ពិសេសណាស់! 18, 19, 20, 21, 22 ប្រុសស្រីកើតក្នុងមហា​ឆ្នាំ​ទាំង​៥​ នេះលាភ​ធំ​ហុងស៊ុយ​ល្អ​ផុត​លេខ ហោរាសាស្ត្រ
  • ត្រៀមៗ មហាឆ្នាំទាំង៦​មានង៉ូវហេង​ល្អ​ណាស់ពេញ​១​ខែថ្មី​នេះ ហោរាសាស្ត្រ
  • ជុំវិញការ ការបញ្ចប់ជីវិតរបស់ឧកញ៉ា ឈាង រ័ត្ន អាចមកពីវិបត្តិផ្លូវចិត្ត ទើបបែកបាក់គ្រួសារ ព័ត៌មានជាតិ
  • Discover the Hidden Gem of Siem Reap: Banteay Srei – The Citadel of Women English
  • មិនយូរទេ ៣ថ្ងៃខាងមុខនេះអ្នកកើតឆ្នាំជូត ម្សាញ់ មមី រកា កុរ ឆ្លូវ មមែ លុយ​ចូល​ខាប់​ដូច​ទឹកគ្រឿង ហោរាសាស្ត្រ
  • ប្រញាប់ឡើងពុកម៉ែបងប្អូនផ្ទះល្វែងយ៉ាងស្រស់ស្អាតកំពុងរងចំាហើយ!!សម្រេចចិត្តថ្ងៃនេះនឹងចំណេញប្រាក់ 5000$ ភ្លាមៗ( វីដេអូ) សេដ្ឋកិច្ច
  • ឆុតណាស់! ឆ្នាំទាំង៧បីថ្ងៃនេះ(២១,២២,២៣)ភប់ប្រសព្វតែលាភ​សំណាង ហោរាសាស្ត្រ

Address: House#111 group 06, Watbo village, Sangkat salakamreuk, Siem Reap city, Siem Reap province.

ទូរស័ព្ទលេខ៖ 069​ 522 333 Tel: 069 522 333 | អ៊ីម៉ែល៖ info@mahakhmer.com

Copyright © 2019-2025 | Maha Khmer & LSN Pte., Ltd | Email: info@mahakhmer.com | Tel: 012 927 732 . 015 883 332

Powered by Sambo Lim