សៀមរាប៖ ប្រជាពលរដ្ឋម្នាក់ក្នុងខេត្តសៀមរាបបានចោទប្រកាន់ លោក ឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ ដែលមានតួរនាទីជាអនុប្រធាននាយកដ្នាន បំរើការនៅ អគ្គនាយដ្ឋានភស្តុភា និងហិរញ្ញវត្ថុ នាយកដ្ឋានសុខាភិបាល ក្រសួងមហាផ្ទៃ បានឆបោកប្រាក់ចំនួន១៨,០០០(មួយម៉ឺនប្រំាពាន់)ដុល្លា តំាងពីឆ្នំាពី២០១៩មក។
ដោយសន្យាធានារកក្របខ័ណ្ឌនគរបាលឲ្យកូនរបស់ខ្លូន ប៉ុន្តែក្រោយទទួលបានប្រាក់ហើយ លោក ឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ រូបនេះ ពុំបានធ្វើតាមសន្យានោះឡើយគិតចាប់ពីតំាងពីឆ្នំាង២០១៩មក ដោយបានត្រឹមសន្យាខ្យល់ និងកុហក់ភូតភរប្រជាពលរដ្ឋស្លូតត្រង់តែប៉ុណ្ណោះ។ ទោះបីប្រជាពលរដ្ឋព្យាយាមអង្វរកយ៉ាងណាក៏ដោយ ក៏បានត្រឹមតែ លោក ឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ បន្តភូតកុហក់ប្រជាពលរដ្ឋម្តងជាពីរដរហូតមកដល់បច្ចុប្បន្ននេះ ក៏នៅតែមិនទទួលបានអ្វីពីលោក ឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ នោះដែរ។
មិនត្រឹមតែប៉ុណ្ណោះនោះទេ ឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ រូបនេះបានឲ្យបក្សពួកមកភួតកុហកប្រជាពលរដ្ឋម្តងជាពីរដងរហូតមកដល់ពេល។ ហើយអ្នកដែលចូលរួមភូតកុហក់នោះ ដែលជាបក្សពួក មាន២នាក់ ទី១ គឺលោកវរសេនីយ៍ឯក អតីតនាយការិយាល័យមួយដែលបានធ្លាប់បំរើការងារនៅស្នងការដ្នាននគរបាលខេត្តសៀមរាប និងម្នាក់ទៀត គឺនាយទាហានរស់នៅមណ្ឌល៣ (តំបន់សួនសត្វ) ហើយនាយទាហានរូបនេះក៏មានរឿងច្រើនណាស់ដែរ។
ថ្លែងប្រាប់ទីភ្នាក់សារព័ត៌មាន លឹម សំបូរ ញូស៍ & អង្គភាពសារព័ត៌មានមហាខ្មែរថា លុយចំនួន១៨០០០ដុល្លានោះ ខ្លួនបានទៅខ្ចីពីធនាគារ យកមកឲ្យ លោក ឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ ដែលបានធានារកក្របខ័ណ្ណការងារឱ្យកូនរបស់ខ្លូន ប៉ុន្តែក្រោយពីបានទទួលបានថវិកាហើយ លោក ឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ ពុំបានធ្វើតាមកិច្ចសន្យានោះឡើយ គឺបានត្រឹមកុហក់បោកប្រាស់ តែប៉ុណ្ណោះ។
ប្រជាពលរដ្ឋថ្លែងបន្តថា នៅក្នុងកំឡុងដើមឆ្នំា២០២២ ខ្លួនបានព្យាយាមអង្វរក សុំថវិកាមកវិញពីលោក ឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ ដើម្បីយកទៅសងធនាគារវិញ ព្រោះមិនសង្ឈឹមថាបានក្របខ័ណ្ឌឲ្យកូនឡើយ។ ប៉ុន្តែត្រូវលោក ឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ កុហក់បន្ត ពីមួយថ្ងៃទៅមួយថ្ងៃរហូតមកដល់បច្ចុប្បន្ននេះ នៅតែមិនទទួលបានអ្វីទាល់តែសោះពី លោក ឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ ។
ជាសរុបមក លោក ឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ និងបក្សពួកមិនត្រឹមតែកុហក់ប្រជាពលរដ្ឋនោះទេ គឺកុហក់ដល់អ្នកសារព័ត៌មានទៀតផង។ ព្រោះអ្នកសារព័ត៌មានធ្លាប់បានជួយសម្របសម្រួល ដើម្បីឲ្យ លោក ឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ ប្រគល់ថវិកា មកឲ្យប្រជាពលរដ្ឋវិញ លោក ឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ ក៏ធ្លាប់សន្យាខ្យល់ បោកប្រាស់អ្នកសារព័ត៌មានផងដែរ។
ប្រជាពលរដ្ឋសូមគោរព សំណូមពរដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយកមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រោះទំាងឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ មេត្តាជួយអន្តរាគមន៍ ឱ្យ លោក ឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ ផ្តល់ថវិកាទំាងនោះ មកវិញ។ ដើម្បីខ្លួនយកទៅសងធនាគារ ព្រោះថាខ្លួនមិនមានលិទ្ធបង់ការប្រាក់ធនាគារបន្តទៅនោះទេ ហើយខ្លួនបានរុះរើផ្ទះពីតំបន់ រមណីដ្ឋានអង្គរទៅរស់ក្នុង នៅក្នុងភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដោយពុំមានប្រាក់សាងសង់ផ្ទះ និងដោយពុំបានប្រកដរបររកស៊ីអ្វីបាននោះទេ៕
ជុំវិញករណីខាងលើនេះដែរ អង្គភាពសារព័ត៌មានមហាខ្មែរ បានទាក់ទងទៅកាន់ លោក ឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ ដើម្បីសុំការបំភ្លឺ ប៉ុន្តែគ្រាន់តែឃើញលេខអ្នកសារព័ត៌មានខលទៅ លោក ឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ ចុចបិទតែម្តង ដោយជាប់រវល់រហូត។
ពាក់ព័ន្ធករណីខាងលើនេះដែរ អង្គភាពសារព័ត៌មានយើងខ្ញុំរងចំាការឆ្លើយបំភ្លឺពីលោក ឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ គ្រប់ម៉ោងរដ្ឋបាល។ លេខទំនាក់ទំនង៖ 012 927 732/ 069 522 333 ៕

