Skip to content
Mah Khmer

Mah Khmer

សារព័ត៌មានមហាខ្មែរ

  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • ជីវិតនិងសង្គម
  • សេដ្ឋកិច្ច
  • ហោរាសាស្ត្រ
  • បច្ចេកវិទ្យា
  • សុខភាពនិងសម្រស់
    • កីឡា
    • កម្មវិធីសិក្សា
  • English
  • Toggle search form
  • អស្ចារ្យណាស់!ច មមី ជូត រកា មហាលាភ ភ្នំ​មាស ភ្នំ​ប្រាក់​ផុស​ចាំ​នៅ​ឆ្នាំ​២០២៣ ហោរាសាស្ត្រ
  • ពិសេសមែន លាភ​ផ្ទួន​៤​ថ្ងៃ ! ឆ្នាំ​ទាំង​៥​សំ​ណា​ងល្អ​មាសប្រាក់​ហូរ​ចូល​កាន់​តែ​ខ្លាំង ហោរាសាស្ត្រ
  • ហេងហេង!បីថ្ងៃ ច័ន្ទ អង្គារ៍ ពុធ ​ឆ្នាំលាភទាំង​៤ លុយហូរចូលដូចទឹក ហោរាសាស្ត្រ
  • មន្ទីរសម្រាកព្យាបាល «សម្ភពផល្លី» ត្រូវបានប្រជាពលរដ្ឋប្តឹងទៅតុលាការ ដើម្បីរកយុត្តិធម៌ក្រោយមានករណីស្លាប់មនុស្សម្នាក់ ព័ត៌មានជាតិ
  • ចាប់ពីចុងសប្តាហ៍នេះ​ទៅ​ឆ្នាំ​ទាំង​៧​ង៉ូ​វ​ហេង​ល្អ​ហូរ​មាស​ហូរ​ប្រាក់​ចូលមក ហោរាសាស្ត្រ
  • ចាប់ពីថ្ងៃស្អែកទៅឆ្នំា មមី ខាល រោង ម្សាញ់ មមែ កុរ ជូត រកា ៤​ថ្ងៃ​ទៀត​នឹង​ជួប​មហា​សំណាង ហោរាសាស្ត្រ
  • ដើមខែថ្មីបីថ្ងៃនេះ ០១,០២,០៣​ជា​ថ្ងៃ​ល្អ ថ្ងៃ​មាស ថ្ងៃ​ប្រា​ក់ ថ្ងៃ​ហេង​នៃ​ឆ្នាំ​ទាំង​៧​ពិត​ណាស់ ហោរាសាស្ត្រ
  • ថ្ងៃ 25 26 27 នេះ ប្រុសស្រីកើតឆ្នាំ មមែ រោង ច ថោះ កុរ ម្សាញ់ ជូត មានរឿងកើតឡើងនឹកស្មានមិនដល់ ហោរាសាស្ត្រ

ទីបំផុតអ្នកបំពានសារាចរណែនាំឱ្យបញ្ឈប់ការផ្សាយល្បែងអនឡាញ ៤នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅពន្ធនាគារ

Posted on January 2, 2025 By Mah Khmer

យ៉ាងហោចណាស់មានមនុស្ស៤នាក់ ត្រូវបានសមត្ថកិច្ចនគរបាលជាតិឃាត់ខ្លួន និងទីបំផុតក៏ត្រូវបានបញ្ជូនទៅឃុំនៅពន្ធនាគារជាបណ្ដោះអាសន្ន បន្ទាប់ពីត្រូវបានរកឃើញថា បន្តផ្សព្វផ្សាយល្បែងអនឡាញគឃ្លើនសារាចរណែនាំ និងឱសានវាទកំណត់ដោយប្រមុខក្រសួងមហាផ្ទៃកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា តាមគោលការដឹកនាំប្រកបដោយភាពម៉ឺងម៉ាត់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ នេះបើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃលោកបណ្ឌិត ទូច សុឃ:។

ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ បានចេញសារាចរណែនាំឱ្យបញ្ឈប់ជាបន្ទាន់នូវរាល់ការផលិតរូបភាព វីដេអូ និងមាតិកា ដែលមានខ្លឹមសារពាក់ព័ន្ធនឹងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ទោះល្បែងស៊ីសងលេងដោយផ្ទាល់ក្តី ឬតាមប្រព័ន្ធអនឡាញ បញ្ឈប់ការបង្កើតគេហទំព័រ គណនី ឬទំព័រក្នុងបណ្តាញទំនាក់ទំនងសង្គម ដែលមានរូបភាព និងខ្លឹមសារពាក់ព័ន្ធល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងបញ្ឈប់ការផ្សព្វផ្សាយ និង/ឬចែករំលែកបន្តអំពីរូបភាព និងខ្លឹមសារពាក់ព័ន្ធនឹងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។

ក្រសួងមហាផ្ទៃ ក៏បានព្រមានចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលណាដែលនៅតែបន្តប្រព្រឹត្តសកម្មភាពខុសច្បាប់ ដូចបានណែនាំ ខណៈភ្លាមៗក្រោយចុះហត្ថលេខា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានទុកឱសានវាទ១សប្ដាហ៍ ឱ្យក្រុមអ្នកពាក់ព័ន្ធការផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ទាំងអស់ ដោះស្រាយបញ្ចប់សកម្មភាព មុនសមត្ថកិច្ចអនុវត្តវិធានការក្ដៅ ដោយស្រាវជ្រាវ និងឃាត់ខ្លួនជនល្មើស ព្រមទាំងស្នើសុំស្ថាប័នពាក់ព័ន្ធសហការបិទរាល់គណនីក្ដី ផេកក្ដី គេហទំព័រក្ដី ដែលបន្តបំពានសារាចរណ៍ណែនាំ។

សម្រាប់អ្នកបំពាន៤នាក់ដំបូង ដែលសមត្ថកិច្ចឃាត់ខ្លួន និងបច្ចុប្បន្នកំពុងឃុំខ្លួនក្នុងពន្ធនាគារនោះ លោកបណ្ឌិត ទូច សុឃ: បានឱ្យដឹងថា ពួកគេត្រូវបានសមត្ថកិច្ចចាប់ខ្លួនជាបន្តបន្ទាប់កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤ ដោយផ្អែកលើភស្តុតាងគ្រប់គ្រាន់។ លោកបន្ថែមថា ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ក៏បានធ្វើសន្និសីទកាសែតបញ្ជាក់បន្ថែមអំពីលទ្ធផលនៃកិច្ចប្រតិបត្តិការបង្ក្រាបករណីការផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់នេះ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។

គួរកត់សម្គាល់ថា គិតចាប់ពីពាក់កណ្ដាលខែធ្នូ ចុងឆ្នាំ២០២៤ មកដល់ពេលនេះ សកម្មភាពផ្សព្វផ្សាយល្បែងស៊ីសងខុសច្បាប់ ជាពិសេសតាមប្រព័ន្ធផ្សព្វផ្សាយសង្គម បានថយចុះគួរឱ្យកត់សម្គាល់ ដោយម្យ៉ាងពួកគេមានការភ្ញាក់រលឹក និងយល់ដឹងពីផលវិបាកចំពោះសង្គមជាតិ ហើយចូលរួមអនុវត្តសារាចរណែនាំ និងម្យ៉ាងពួកគេក៏ខ្លាចរអានឹងចំណាត់ការដ៏ម៉ឺងម៉ាត់របស់កម្លាំងមានសមត្ថកិច្ច។ នេះបើតាមការវាយតម្លៃជារួមដោយលោកបណ្ឌិតអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ៕ ផ្សាយ៖ កន ចំណាន​, ប្រភព៖ ក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ


ព័ត៌មានជាតិ Tags:National News

Post navigation

Previous Post: សេចក្តីថ្លែងអំណរអរគុណយ៉ាងជ្រលជ្រៅចំពោះ ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ និងលោកឧត្ដមសេនីយ៍ត្រី សៀ ទីន ព្រមទំាងសហការី
Next Post: ទីបំផុត តុលាការ​កូរ៉េ​ខាងត្បូង ចេញដីកា​ចាប់ខ្លួន​ប្រធានាធិបតីព្យួរតំណែង​ យូន ស៊ុកយោល

អត្ថបទទាក់ទង

  • អង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួនគ្រូបង្រៀន២នាក់ និងមន្ដ្រីក្រសួងផែនការម្នាក់បញ្ជូន​ទៅតុលាការ ព័ត៌មានជាតិ
  • ក្រសួងមហាផ្ទែ​ បកស្រាយចំពោះការលេីកឡេីងដោយ​លោក​ ស សុខា ពាក់ព័ន្ធនឹងឱ្យសិក្សាធ្វើប័ណ្ណបើកបរទោចក្រយានយន្ត​ ដែលមានកម្លាំងចាប់ពី​ 60CCឡើងទៅ ព័ត៌មានជាតិ
  • ដំណឹងក្តៅៗ! លទ្ធផលបោះឆ្នោតក្រៅផ្លូវការ៖ គណបក្សប្រជាជនកម្ពុជា ទទួលបាន១២០អាសនៈ គណបក្សហ្វ៊ុនស៉ិនប៉ិច ទទួលបាន៥អាសនៈ ព័ត៌មានជាតិ
  • សម្ដេច ហ៊ុន ម៉ាណែត បញ្ជាឱ្យអាជ្ញាធរចាត់វិធានការដោយគ្មានការលើកលែងចំពោះក្រុមក្មេងទំនើង ព័ត៌មានជាតិ
  • មន្ទីរសម្រាកព្យាបាល «សម្ភពផល្លី» ត្រូវបានប្រជាពលរដ្ឋប្តឹងទៅតុលាការ ដើម្បីរកយុត្តិធម៌ក្រោយមានករណីស្លាប់មនុស្សម្នាក់ ព័ត៌មានជាតិ
  • ជនបរទេស​ប្រមាណ​ជា​១០​នាក់ ទម្លាយ​បង្អួច​អគារ​ស្រែកយំ និង​សំពះ​សុំ​ឲ្យ​ជួយ​មហាជន​ជួយ​(វីដេអូ) ព័ត៌មានជាតិ
  • ចាប់ពីស្អែកទៅឆ្នំា មមី វក ជូត ឆ្លូវ កុរ មានលុយហូរចូលដូចទឹក ហោរាសាស្ត្រ
  • លាភធំជុំទិស បួនថ្ងៃនេះថ្ងៃ 07,08,09,10 ឆ្នាំរោង មមែ រការ កុរ ឆ្លូវ ជូត លាភជ័យសិរីសួស្តីក្នុងមានលាភធំចូលមកជីវិតដោយមិនដឹងខ្លួន ហោរាសាស្ត្រ
  • ចន្លោះថ្ងៃ ១២ ១៣ ១៤ ​មហា​ឆ្នាំ​ទាំង​៥​លាភ​ធំ​ហុងស៊ុយ​ល្អ​ផុត​លេខ ហោរាសាស្ត្រ
  • ទប់លែង ឈ្នះ ហើយ! រកា មមែ ច វក ថោះ កុរ និងម្សាញ់ ​មានលាភមានសំណាង​ធំ​នៅ​ស្អែក​នេះ!! ហោរាសាស្ត្រ
  • ចាប់ពី​ថ្ងៃ​នេះទៅ ម្ចាស់ឆ្នាំទាំង៥ ង៉ូវហេងល្អ សម្បូរ​លាភ សំណាងហូរចូលមក ហោរាសាស្ត្រ
  • ព័ត៌មានចុងក្រោយ និងបន្ទាន់សម័យ! តុលាការខេត្តសៀមរាប ផ្តន្ទាទោសបុរសម្នាក់ជាប់ពន្ធនាគារ ៧ឆ្នាំ និងបង្គាប់ឱ្យសងសំណង ២ម៉ឺនដុល្លារ ករណីឃាតកម្មសម្លាប់ជាងភ្លើងម្នាក់ ព័ត៌មានជាតិ
  • កុំអោយខកខាន! ហោចិនផ្តាំថាឆ្លងផុតយប់នេះអ្នកកើតឆ្នាំរោង កុរ ច មមែ ជូត​ ខាល រការ ត្រូវផ្លា..ស់ប្តូរជីវិតថ្មី អ្វីៗនឹងត្រូវផ្លាស់ប្តូរហើយ ហោរាសាស្ត្រ
  • ខែថ្មី ខែលាភ ខែទ្រព្យ ខែជ័យ!ដើមខែថ្មីបីថ្ងៃ ០១,០២,០៣​ជា​ថ្ងៃ​ល្អ ថ្ងៃ​មាស ថ្ងៃ​ប្រា​ក់ ថ្ងៃ​ហេង​នៃ​ឆ្នាំ​ទាំង​៧​ពិត​ ហោរាសាស្ត្រ

Address: House#111 group 06, Watbo village, Sangkat salakamreuk, Siem Reap city, Siem Reap province.

ទូរស័ព្ទលេខ៖ 069​ 522 333 Tel: 069 522 333 | អ៊ីម៉ែល៖ info@mahakhmer.com

Copyright © 2019-2025 | Maha Khmer & LSN Pte., Ltd | Email: info@mahakhmer.com | Tel: 012 927 732 . 015 883 332

Powered by Sambo Lim

Accessibility Adjustments

Powered by OneTap

How long do you want to hide the toolbar?
Hide Toolbar Duration
Select your accessibility profile
Vision Impaired Mode
Enhances website's visuals
Seizure Safe Profile
Clear flashes & reduces color
ADHD Friendly Mode
Focused browsing, distraction-free
Blindness Mode
Reduces distractions, improves focus
Epilepsy Safe Mode
Dims colors and stops blinking
Content Modules
Font Size

Default

Line Height

Default

Color Modules
Orientation Modules