Skip to content
  • Privacy
  • Terms
  • Terms of Use
  • Disclaimer
  • Copyright
  • Cookie
  • Contact Us
Mah Khmer

Mah Khmer

សារព័ត៌មានមហាខ្មែរ

  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • ជីវិតនិងសង្គម
  • សេដ្ឋកិច្ច
  • ហោរាសាស្ត្រ
  • បច្ចេកវិទ្យា
  • សុខភាពនិងសម្រស់
    • កីឡា
    • កម្មវិធីសិក្សា
  • English
  • Toggle search form
  • លាភចូលកាត់ព្រឹក ឆ្នាំ ជូត វក ខាល ម្សាញ់ មមែ រការ ថោះ ច យីអ៊ុនឡើងខ្លាំងថ្ងៃ 10,11,12,13 នេះ ហោរាសាស្ត្រ
  • ប្រជុំឆ្នាំសំណាង ឆ្នាំមមែ វក រកា មមី កុរ ច ឆ្លូវ លាភធំចាប់ពីថ្ងៃនេះ ទៅពេញបរិបូរណ៍ដោយទ្រព្យ ហោរាសាស្ត្រ
  • មន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប សាងសង់អគារតម្លៃជាង៣លានដុល្លារអាមេរិច ដើម្បីសម្រួលការពិនិត្យសុខភាពស្ត្រីមានផ្ទៃពោះ និងសម្រាលទារក ជីវិតនិងសង្គម
  • គ្រូជោគជ័យ អ៊ួន សារ៉ាត់ និង ​​គ្នីគ្នា​​បែក​គំនិត​ធ្វើ​វីដេអូ​Prank​បោក​ភ្នែក​មហាជន​ត្រូវសមត្ថកិច្ច​ចាប់​ឃាត់​ខ្លួន​ (វីដេអូ) ជីវិតនិងសង្គម
  • ក្រសួងប្រៃសនីណ៍​ ផាកពិន័យ​ក្រុមហ៊ុនទូរស័ព្ទចល័តធំៗមួយចំនួននៅកម្ពុជា ចាប់ពី១០លាន ទៅ៤០លានដុល្លារ សេដ្ឋកិច្ច
  • ខឹងបបួលសង្សារចូលបន្ទប់ទឹកជាមួយ នាងមិនព្រម ឡើងស្ពានជ្រោយចង្វារ.លោ.ត.ទឹ.ក ព័ត៌មានជាតិ
  • លាដៃទទួលលាភ!!! ត្រឹម តែ ៤ ថ្ងៃ សោះលុយហោះពេញផ្ទះអ្នកឆ្នាំទាំង៦ ហោរាសាស្ត្រ
  • លាភសំណាងបានមកដល់ហើយ! ចាប់ពីថ្ងៃស្អែកនេះទៅឆ្នាំទាំង៧ង៉ូវហេងល្អលុយហូរដល់ឆ្នាំ២០២២ ហោរាសាស្ត្រ

ទីបំផុត តុលាការ​កូរ៉េ​ខាងត្បូង ចេញដីកា​ចាប់ខ្លួន​ប្រធានាធិបតីព្យួរតំណែង​ យូន ស៊ុកយោល

Posted on January 2, 2025January 2, 2025 By Mah Khmer

តុលាការ​កូរ៉េ​ខាងត្បូង បាន​សម្រេច​ចេញ​ដីកា​បង្ខំឲ្យ​នាំខ្លួន ​ប្រធានាធិបតី យូន ស៊ុកយោល ឲ្យ​ចូល​បំភ្លឺ​​​ចំពោះមុខ​ច្បាប់ ក្នុង​សំណុំរឿង​ប្រកាស​ច្បាប់​អាជ្ញាសឹក ​កាលពី​ដើម​ខែ​ធ្នូ ឆ្នាំ២០២៤។ ការចេញ​ដីកា​​បង្ខំ​ចាប់ខ្លួន​នេះ ក្រោយ​ពីលោក​បាន​បដិសេធ​មិន​ចូល​ខ្លួន​បំភ្លឺ​​ ចំនួន ៣ ដង។ មេធាវីការពារ​ប្រធានាធិបតី លើកឡើង​ថា ​ដីកានោះ មិនត្រឹម​ត្រូវ និង​​ខុសច្បាប់​។ ចំណែក ការិយាល័យ​ស៊ើបអង្កេត​​ប្រឆាំង​អំពើ​ពុករលួយ​របស់​ឥស្សរជនជាន់ខ្ពស់ បញ្ជាក់ថា ដីកា​បង្ខំឲ្យ​នាំខ្លួន​នេះ មាន​សុពលភាព​ រហូត​ដល់ថ្ងៃទី​៦ ខែមករា ២០២៥។

ជា​អតីត​រដ្ឋអាជ្ញា ​ចេះសូត្រ​ច្បាប់ហូរ​ដូច​ទឹក ប្រធានាធិបតីក្នុង​វ័យ​៦៤ឆ្នាំ លោក យូន ស៊ុកយោល ​​​​បាន​បដិសេធ​មិន​ចូល​ខ្លួន​បំភ្លឺ​ចំពោះ​មុខ​តុលាការ តាម​ដីកាកោះហៅ ​រហូត​ដល់​ ៣ លើកទៅហើយ​។ ពេល​នេះ សាលា​ជម្រះក្តីកូរ៉េ​ខាងត្បូង បាន​​ប្រើធម៌ក្តៅចេញដីកាបង្ខំ​ឲ្យ​ចូល​ខ្លួន​តែម្តង​។​​

ដីកានាំខ្លួនលោក​ប្រធានាធិបតី​ព្យួរតំណែង​និង​ដីកា​ឆែកឆេរ​ ត្រូវ​សម្រេច​ដាក់ចេញ​នៅព្រឹក​ថ្ងៃអង្គារ ទី​៣១ធ្នូ។ នេះបើតាមអាជ្ញាធរ​ស៊ើបអង្កេត​កូរ៉េ​ខាងត្បូង ដែល​ប្រកាស​បញ្ជាក់​នៅក្នុង​សេចក្តីថ្លែងការណ៍​ ដោយ​លម្អិត​ថា ដីកា​ចាប់ខ្លួន​នេះ ពុំ​ទាន់​បញ្ជាក់​ពី​កាលបរិច្ឆេទថាត្រូវ​អនុវត្ត​នៅ​ថ្ងៃ​ណា​ឲ្យ​ច្បាស់​ទេ តែ​វា​មាន​សុពលភាព រហូត​ដល់​ថ្ងៃ​ទី ៦ មករា ឆ្នាំថ្មី​ឯណោះ។​

បន្ទាប់ពី​ទទួល​ដំណឹង​ដីកា​ចាប់ខ្លួន​កូន​ក្តី​ លោក Yoon Kab-keun មេធាវី​ការពារ​ប្រធានាធិបតី យូន ស៊ុកយោល បាន​ប្រតិកម្ម​ប្រាប់ទីភ្នាក់ងារ​សារព័ត៌មាន​អាអែហ្វប៉េ​ (AFP) ថា ដីកា​នេះ​ មិនត្រឹមត្រូវ​ និង ខុសច្បាប់​ទាំងស្រុង។

ទោះម្តេច​ក្តី ដីកា​បង្ខំ​ឲ្យ​នាំខ្លួន​ប្រធានាធិបតីកូរ៉េខាងត្បូង​ ឲ្យ​ចូល​បំភ្លឺ​ចំពោះមុខ​ច្បាប់នេះ ជា​លើកទី១ក្នុង​ប្រវត្តិសាស្ត្រ​ប្រជាធិបតេយ្យ​កូរ៉េ​ ដែល​ប្រមុខ​រដ្ឋ​កំពុង​អនុវត្តមុខ​នាទី​ ត្រូវ​ប្រឈម​នីតិវិធី​យ៉ាងដូច្នោះ។ តាមភាព​ជាក់ស្តែង លោក យូន ស៊ុកយោល នៅតែ​ជា​ប្រធានាធិបតី​ស្រប​ច្បាប់នៅឡើយ បើទោះបី​ជា​មុខ​នាទី​របស់​គាត់​ ត្រូវរដ្ឋសភា​ ​ព្យួរ​ទៅហើយ​ក្តី។ ​តុលាការ​ធម្មនុញ្ញ មានពេល​ពិចារណា​ករណីនេះ ដល់​ខែ​មិថុនា​ ឆ្នាំ២០២៥។​

​បន្ទាប់ពី​ដាក់ចេញ​​ច្បាប់​អាជ្ញាសឹក​ នៅថ្ងៃទី​៣ធ្នូ​ លោក យូន ស៊ុកយោល ត្រូវ​ជាប់ក្នុង​​​សំណុំ​រឿង​ស៊ើប​អង្កេត​, អាជ្ញាធរ​ហាមឃាត់​រូប​​លោក​មិនឲ្យ​ចេញ​ក្រៅប្រទេស​, លោកត្រូវ​រងការ​ចោទប្រកាន់​ពីបទល្មើសបះបោរក្បត់ជាតិ​ ដែល​ជា​អំពើឧក្រិដ្ឋកម្ម​ អាច​ប្រឈម​មុខ​ទោសប្រហារ​ជី​វិត​។

តាំងពី​ដើម​ខែ​ធ្នូ​មក ប្រទេស​កូរ៉េ​ខាងត្បូង ធ្លាក់​ក្នុង​វិបត្តិ​នយោបាយជាខ្លាំង​​។ បាតុកម្មពេញផ្ទៃប្រទេស​ ​មាន​​មនុស្សចូលរួម​រាប់សែន​នាក់​​។ រដ្ឋសភា​ បាន​​​បោះឆ្នោត ដល់ទៅ ​២ដង​ ទើប​សម្រេច​​លើនីតិវិធី​ទម្លាក់ប្រធានាធិបតី ។ លោក យូន ស៊ុកយោល បានត្រូវ​ព្យួរតំណែងបណ្តោះ​អាសន្ន ដោយរង់ចាំ​តុលាការ​ធម្មនុញ្ញ​សម្រេចអំពី​​ធម្មនុញ្ញភាព​។​ រីឯ ប្រធានគណ​បក្ស​កាន់អំណាច​ បាន​សុំ​លាលែង​ពីប្រមុខ​បក្ស ហើយ ​រដ្ឋសភា​ ត្រូវ​ធ្លាក់​ទៅលើ​កណ្តាប់​ដៃបក្ស​ប្រឆាំង។ មិនតែប៉ុណ្ណោះ ​ប្រធានាធិបតី​ស្តីទីក៏ត្រូវ​សភា​ដកសេចក្តីទុកចិត្ត​ថែមទៀត ដោយ​​​រង​ការ​ចោទប្រកាន់​ថា ​​​យកជើងរាទឹក មិន​ឲ្យ​ស៊ើប​អង្កេត​លើ​ប្រធានាធិបតី ​យូន ស៊ុកយោល​។ ពេល​នេះ អ្នក​ជំនួស​មុខ​តំណែង​ប្រធានាធិ​បតីបណ្តោះអាសន្ន គឺ​រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច។

នៅមុខ​និវេសនដ្ឋានរបស់ លោក យូន ស៊ុកយោល មាន​​បាតុករ​គាំទ្រ​រូបលោក ជួបជុំ​ សម្តែង​មតិ​ ហើយក៏អាច​ចាំរារាំង​មិនឲ្យ​ប៉ូលិស​ចូល​ឆែកឆេរ ​ឬនាំខ្លួន​អ្នក​នយោបាយ​ដែលខ្លួន​ស្រឡាញ់ ទៅដែរ។ ក៏ប៉ុន្តែ តាម​ច្បាប់​កូរ៉េ នរណា​រារាំង​ការ​អនុវត្តដីកា​នាំខ្លួន ក៏ត្រូវ​ចាប់ខ្លួន​ដែរ​ ​​៕ ប្រភព៖ RFI


អន្តរជាតិ Tags:International News

Post navigation

Previous Post: ទីបំផុតអ្នកបំពានសារាចរណែនាំឱ្យបញ្ឈប់ការផ្សាយល្បែងអនឡាញ ៤នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅពន្ធនាគារ
Next Post: អតីតឧកញ៉ា ហេង សិទ្ធី ត្រូវបានចាប់ខ្លួន បញ្ជូនតាមយន្តហោះ ត្រឡប់ទៅប្រទេសកម្ពុជាវិញ

អត្ថបទទាក់ទង

  • របៀបបង្កើនលាភសំណាងសម្រាប់ឆ្នំាទំាង១២ ក្នុងខែថ្មី សូមធ្វើតាមសេចក្តីណែនំានេះ អន្តរជាតិ
  • ព័ត៌មានអន្តរជាតិ៖ លោក ដូណាល់ ត្រាំ ស្នើបង្កើត “ក្រុមប្រឹក្សាសន្តិភាព” ជំនួស UN បង្កការជជែកវែកញែកខ្លាំងលើឆាកពិភពលោក អន្តរជាតិ
  • អ្នក ស្លា.ប់ កើនឡើងលើស ១,១០០នាក់ ទាំងនៅក្នុងអ៊ីស្រាអែលនិងតំបន់ហ្កាហ្សា ខណៈអាមេរិក បញ្ជូនកងនាវាផ្ទុកយន្ដហោះចម្បាំង ទៅគាំទ្រអ៊ីស្រាអែល អន្តរជាតិ
  • ពិភពលោកកាន់តែជ្រួលច្របល់! រញ្ជួយដីនៅភាគពាយ័ព្យអាហ្វហ្កានីស្ថាន ស្លា.ប់ជាង​២០០០នាក់ អន្តរជាតិ
  • WHO ចាត់ថ្នាក់កូវីដ១៩បំប្លែងខ្លួន «EG.5 ជាវីរុសបំប្លែងខ្លួនដែលត្រូវចាប់អារម្មណ៍» អន្តរជាតិ
  • ប្រទេសថៃ នៅ​ពេលនេះ​កំពុង​រអិល​ធ្លាក់​ក្នុង​ការ​បែកបាក់​សង្គម​ហើយ អន្តរជាតិ
  • ថ្ងៃទី​18, 19, 20 ​មាន​តែ​ឆ្នាំ​ ជូត មមែ វក រកា ថោះ ខាល ​ប៉ុណ្ណោះ​ដែល​ជោគ​ជ័យ​​ទាំង​លុយ​ទាំង​ក្តី​ស្នេហា និងការរកស៊ី ហោរាសាស្ត្រ
  • ហេងនោះហេង ! សម្រាប់ខែថ្មីនេះតទៅ ឆ្នាំទាំង៦ ឆ្លូវ ជូត មមី ម្សាញ់ វក កុរ មានលុយហូរចូលដូចទឹក ហោរាសាស្ត្រ
  • លាភចូលដល់ផ្ទះហើយបើទ្វារទទួលផង! រោង ជូត វក មមី រការ ខាល មមែ មហាលាភចូលមកចាប់ពីថ្ងៃ14, 15, 16, 17, 18 ហោរាសាស្ត្រ
  • ចំជាល្អឆ្នំាល្អពិតៗ! ថ្ងៃ13,14,15,16 មមែ ម្សាញ់ រការ វក ឆ្លូវ រោង មានលាភ មានជ័យបួនថ្ងៃជាប់គ្នា ហោរាសាស្ត្រ
  • ពិសេសណាស់! 25, 26, 27ុ 28 ប្រុសស្រីកើតក្នុងមហា​ឆ្នាំ​ទាំង​៥​ នេះលាភ​ធំ​ហុងស៊ុយ​ល្អ​ផុត​លេខ ហោរាសាស្ត្រ
  • ពីស្អែកទៅ៣ថ្ងៃជា​ ប់គ្នា ឆ្នាំជូត ថោះ វក ម្សាញ់ ខាល មមី ជួបមហាទ្រព្យ រាសីខ្ពស់ សំណាងធំ ហោរាសាស្ត្រ
  • ទ្រាំបន្តិចទៅ! ឆ្នាំទំាង៥នេះ ចាប់ចូលខែថ្មីទៅ រាសីឡើងកប់ លាភលុយចូលច្រើនៗ! ហោរាសាស្ត្រ
  • ទប់លែងជាប់ហើយ!ចាប់ពី​ថ្ងៃ​២០​ទៅ​ដល់​ចុងខែ​ឆ្នាំ​ទាំង​៧​រក​កន្លែង​ទុក​លុយ​លែង​បាន​ហើយ ហោរាសាស្ត្រ

Address: House#111 group 06, Watbo village, Sangkat salakamreuk, Siem Reap city, Siem Reap province.

ទូរស័ព្ទលេខ៖ 069​ 522 333 Tel: 069 522 333 | អ៊ីម៉ែល៖ info@mahakhmer.com

Copyright © 2019-2025 | Maha Khmer & LSN Pte., Ltd | Email: info@mahakhmer.com | Tel: 012 927 732 . 015 883 332

Powered by Sambo Lim

Accessibility Adjustments

Powered by OneTap

How long do you want to hide the toolbar?
Hide Toolbar Duration
Select your accessibility profile
Vision Impaired Mode
Enhances website's visuals
Seizure Safe Profile
Clear flashes & reduces color
ADHD Friendly Mode
Focused browsing, distraction-free
Blindness Mode
Reduces distractions, improves focus
Epilepsy Safe Mode
Dims colors and stops blinking
Content Modules
Font Size

Default

Line Height

Default

Color Modules
Orientation Modules