ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីរាសីរបស់ឆ្នាំទាំង១២ក្នុង ខែថ្មី ថែមទាំងបង្ហាញអ្នកពីរបៀបនាំទ្រព្យរបស់ពួកគេផងដែរ ដោយបង្ហាញតាមពណ៌ និងលេខ។ ឆ្នាំទាំង១២ អាចប្រើពណ៌ និងលេខទាំងនេះ ដើម្បីបង្កើនលាភរបស់ខ្លួន។ តើមានអ្វីខ្លះទៅ?
ឆ្នាំជូត ៖ ខែថ្មីលាភផ្នែកទ្រព្យរបស់អ្នកមិនសូវល្អទេ ដោយអាចមានទ្រព្យអាចហូរចេញក្រៅដោយសារសុខភាពបាន។ ពណ៌សំណាង គឺពណ៌ក្រហម។ លេខសំណាង គឺលេខ៧។
ឆ្នាំឆ្លូវ ៖ ខែថ្មីអ្នកនឹងអាចរកឃើញឱកាសក្នុងការចំណេញបានប្រាក់ខ្ពស់។ ពណ៌សំណាង គឺពណ៌ប្រផេះ។ លេខសំណាង គឺលេខ៦។
ឆ្នាំខាល ៖ ខែថ្មីសេដ្ឋកិច្ចក្នុងគ្រួសារអ្នកនឹងមានរាងខ្វះខាតបន្តិច។ ពណ៌សំណាង គឺពណ៌កាហ្វេ។ លេខសំណាង គឺលេខ០។
ឆ្នាំថោះ ៖ ខែថ្មីអ្នកនឹងអាចសោយសុខលើគំនរលាភក្រៅអ្នកបាន។ ពណ៌សំណាង គឺពណ៌លឿងខ្ចី។ លេខសំណាង គឺលេខ៥។
ឆ្នាំរោង ៖ ខែថ្មីលាភអ្នកមានសភាពធម្មតាទេ។ ពណ៌សំណាង គឺពណ៌ស។ លេខសំណាង គឺលេខ៩។
ឆ្នាំម្សាញ់ ៖ ខែថ្មីអ្នកនឹងងាយទទួលបានឱកាសក្នុងការប្រមូលទ្រព្យចូលមកណាស់។ ពណ៌សំណាង គឺពណ៌បៃតង។ លេខសំណាង គឺលេខ៤។
ឆ្នាំមមី ៖ ខែថ្មីលាភអ្នកមានសភាពមិនធម្មតាទេ ដូចនេះ អ្នកគួរតែក្តាប់ឲ្យជាប់។ ពណ៌សំណាង គឺពណ៌ប្រផេះ។ លេខសំណាង គឺលេខ៨។
ឆ្នាំមមែ ៖ ខែថ្មីអ្នកនឹងងាយកើតមានបញ្ហាជាមួយអ្នកដទៃ ព្រោះតែរឿងប្រាក់។ ពណ៌សំណាង គឺពណ៌ផ្ទៃមេឃ។ លេខសំណាង គឺលេខ៥។
ឆ្នាំវក ៖ ខែថ្មីលាភផ្នែកទ្រព្យអ្នកបានវិលមកសភាពដើមវិញហើយ។ ពណ៌សំណាង គឺពណ៌ប្រផេះចាស់។ លេខសំណាង គឺលេខ៥។
ឆ្នាំរកា ៖ ខែថ្មីជាថ្ងៃដែលអ្នកអាចចាប់ផ្តើមចំណេញប្រាក់មកវិញហើយ។ ពណ៌សំណាង គឺពណ៌បៃតង។ លេខសំណាង គឺលេខ៥។
ឆ្នាំច ៖ ខែថ្មីលាភអ្នកមិនល្អទេ ដោយអាចជួបនឹងឧបសគ្គខ្លះ។ ពណ៌សំណាង គឺពណ៌ផ្ទៃមេឃខ្ចី។ លេខសំណាង គឺលេខ៦។
ឆ្នាំកុរ ៖ ខែថ្មីអ្នកមិនគួរងាយជឿពាក្យសម្តីអ្នកដទៃឡើយ ទើបមិនងាយកើតរឿង។ ពណ៌សំណាង គឺពណ៌ប្រផេះចាស់។ លេខសំណាង គឺលេខ២៕