Skip to content
  • Privacy
  • Terms
  • Terms of Use
  • Disclaimer
  • Copyright
  • Cookie
  • Contact Us
Mah Khmer

Mah Khmer

សារព័ត៌មានមហាខ្មែរ

  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • ជីវិតនិងសង្គម
  • សេដ្ឋកិច្ច
  • ហោរាសាស្ត្រ
  • បច្ចេកវិទ្យា
  • សុខភាពនិងសម្រស់
    • កីឡា
    • កម្មវិធីសិក្សា
  • English
  • Toggle search form
  • បាំងតែប៉ុន្មានថ្ងៃទេ ប្រុសស្រីកើតឆ្នាំ មមែ ជូត វក ខាល ម្សាញ់ រការ ថោះ ច ជួបលាភសំណាងខ្លាំងមានលុយចាយមិនខ្វះ….. ហោរាសាស្ត្រ
  • រាជរដ្ឋាភិបាល នឹងលែងឱ្យមានការផ្តល់រង្វាន់លើគម្របដប ឬក្រវិលកំប៉ុងគ្រឿងស្រវឹង ជីវិតនិងសង្គម
  • កុំឲ្យខកខាន!ចន្លោះបីថ្ងៃ​​នេះ​08,09,10 ឆ្នាំទាំង៦ ចង់គេចក៏គេចមិនផុតដែរ ហោរាសាស្ត្រ
  • លុយហូរចូលកាន់ពេញៗដៃ! ត្រឹមតែ​៤​ថ្ងៃ​ សោះ​ លុយ​ ហោះ​​ ពេ​ញ​​ ផ្ទះ​ អ្នក​ឆ្នាំ​ទាំង​៦ មមែ ឆ្លូវ ខាល រោង ម្សាញ់ រកា ក្នុង​រង្វង់​បួន​ថ្ងៃ​គឺ​ថ្ងៃ​25-26-27-28 ហោរាសាស្ត្រ
  • ពិតជា​ល្អខ្លាំងណាស់!!! ​ចាប់ពី​យប់​នេះ​រហូត​ដល់​ថ្ងៃ​ ៣១ ​ឆ្នាំ​ទាំង ​៥ ​រាសី​ល្អ​លាភ​ធំ​ផុស​ចាំ​អ្នក ហោរាសាស្ត្រ
  • តារាភាពយន្តខ្មែរនាទសវត្សរ៍ឆ្នាំ ៨០-៩០ លោក ពេជ្រ ភិរុណ ទទួលមរណភាពមុននេះ ជីវិតនិងសង្គម
  • សមត្ថកិច្ចរកមិនឃើញ ទីតំាងលេងល្បែងស៊ីសងរបស់ឈ្មោះ ភា តែអ្នកសារព័ត៌មានរកឃើញ ហើយគោរពជូនលោកស្នងការខេត្តសៀមរាបពិនិត្យ ព័ត៌មានជាតិ
  • ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្តេជ្ញាចិត្តខិតខំអោយអស់ពីសមត្ថភាពដើម្បីបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមថ្លៃថ្លា ក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាជន ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ! ប្រជាជនថៃគ្រប់រូប អាយុ១៦ឆ្នាំឡើង នឹងទទួលបានម្នាក់ ១ម៉ឺនបាត មុនថ្ងៃសង្រាន្តឆ្នាំថ្មី

Posted on August 28, 2023 By Mah Khmer

 

នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ លោក សេតថា ថាវីស៊ីន រំពឹងថា រូបិយប័ណ្ណឌីជីថលតម្លៃ ១០០០០ បាត ដែលសន្យាផ្ដល់ជូនប្រជាជនថៃគ្រប់រូបមានអាយុចាប់ពី១៦ឆ្នាំឡើងទៅ នឹងត្រូវបានអនុវត្តនៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៤។

គោលនយោបាយដ៏ចម្រូងចម្រាសនេះ គឺជាការសន្យាមួយ ដែលគណបក្សភឿថៃសន្យាដល់ប្រជាជន ក្នុងការបោះឆ្នោតសកលនៅថ្ងៃទី១៤ខែឧសភា។

ទោះបីជាយ៉ាងណាក៏ដោយ រឿងនេះកំពុងរងការរិះគន់យ៉ាងខ្លាំង ដោយអ្នកខ្លះចង្អុលបង្ហាញពីការខូចខាតដល់វិន័យរូបិយវត្ថុ និងសារពើពន្ធរបស់ប្រទេស។

លោក សេតថា សន្យាកាលពីថ្ងៃសៅរ៍ថា គោលនយោបាយនេះ នឹងត្រូវអនុវត្តយ៉ាងពេញទំហឹង ព្រោះវាជាវិធានការសំខាន់ ដើម្បីជួយគណបក្សភឿថៃ ក្នុងសកម្មភាពរបស់ខ្លួនដើម្បីជំរុញសេដ្ឋកិច្ចថៃ។

យោងតាមនាយករដ្ឋមន្ត្រីថ្មី, “មនុស្ស​ដែល​ទាក់ទង​នឹង​គោល​នយោបាយនេះ ​នឹង​ជួបប្រជុំ​នៅ​ថ្ងៃ​ចន្ទឬ​ថ្ងៃ​អង្គារ ដើម្បី​ពិភាក្សា​អំពី​ព័ត៌មាន​ដែល​ពាក់ព័ន្ធ និង​រៀបចំ​តារាង​ពេលវេលា។ ខ្ញុំសង្ឃឹមថាគោលនយោបាយនេះ នឹងត្រូវអនុវត្តនៅត្រីមាសទី១ ឆ្នាំក្រោយ”។

ស្របពេលជាមួយគ្នានោះ អគ្គលេខាធិការរងរបស់គណបក្សភឿថៃលោក Paopoom Rojanasakul បាននិយាយកាលពីថ្ងៃសុក្រថា “មុនថ្ងៃសង្ក្រាន្តក្នុងខែមេសាឆ្នាំ២០២៤ ប្រជាជនថៃជាង៥០លាននាក់ដែលមានអាយុចាប់ពី១៦ឆ្នាំឡើងទៅ នឹងអាចបានប្រាក់ហើយចំណាយ១០០០០បាត តាមរយៈប្រព័ន្ធឌីជីថល។ ប្រាក់​ជាង៥៦០ពាន់​លាន​បាត ​នឹង​ត្រូវ​ចែកចាយ​ទៅ​គ្រប់​តំបន់​ទូទាំង​ប្រទេស​”។

លោកអះអាងថា ទឹកប្រាក់ប្រមាណ៥៦០ពាន់លានបាត ដែលទាមទារសម្រាប់គម្រោងនេះគឺនឹងមិនប៉ះពាល់ដល់វិន័យរូបិយវត្ថុនិងសារពើពន្ធរបស់រាជរដ្ឋាភិបាលទេ ហើយប្រាក់ក៏នឹងមិនយកពីកម្ចីរបស់រដ្ឋដែរ៕


អន្តរជាតិ Tags:International News

Post navigation

Previous Post: ខែថ្មីលាភសំណាងបានមកដល់ហើយ! ឆ្នាំ មមែ ជូត វក ខាល ម្សាញ់ រការ ថោះ ច ជួបលាភសំណាងខ្លាំងមានលុយចាយមិនខ្វះ
Next Post: ខេត្តសៀមរាប នឹងសាងសង់ផ្លូវរថភ្លើងធុនស្រាល ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ មកក្រុងសៀមរាប

អត្ថបទទាក់ទង

  • របៀបបង្កើនលាភសំណាងសម្រាប់ឆ្នំាទំាង១២ ក្នុងខែថ្មី សូមធ្វើតាមសេចក្តីណែនំានេះ អន្តរជាតិ
  • ចំនួន​ជន​រងគ្រោះ​បាត់​បង់​ជីវិត​បាន​ឡើង​ជាង២៧០០​នាក់ និង​របួស​ជាង ៤៥០០នាក់ ព្រមទាំង​បាត់​ខ្លួន​ជាង​៤៤១នាក់នៅភូមា អន្តរជាតិ
  • អ្នក ស្លា.ប់ កើនឡើងលើស ១,១០០នាក់ ទាំងនៅក្នុងអ៊ីស្រាអែលនិងតំបន់ហ្កាហ្សា ខណៈអាមេរិក បញ្ជូនកងនាវាផ្ទុកយន្ដហោះចម្បាំង ទៅគាំទ្រអ៊ីស្រាអែល អន្តរជាតិ
  • WHO ចាត់ថ្នាក់កូវីដ១៩បំប្លែងខ្លួន «EG.5 ជាវីរុសបំប្លែងខ្លួនដែលត្រូវចាប់អារម្មណ៍» អន្តរជាតិ
  • ពិភពលោកកាន់តែជ្រួលច្របល់! រញ្ជួយដីនៅភាគពាយ័ព្យអាហ្វហ្កានីស្ថាន ស្លា.ប់ជាង​២០០០នាក់ អន្តរជាតិ
  • ប្រទេសថៃ នៅ​ពេលនេះ​កំពុង​រអិល​ធ្លាក់​ក្នុង​ការ​បែកបាក់​សង្គម​ហើយ អន្តរជាតិ
  • ជឿ​ឬ​មិន​ជឿ ! ​ឆ្នាំ​ទាំង​៦​ចាប់ពី​ថ្ងៃនេះទៅ​ង៉ូ​វ​ហេង​ល្អ​មានតែលាភនិងសំណាង ហោរាសាស្ត្រ
  • រាប់លុយចុកដៃហើយលាភធំឆ្នាំរកា និង​ ថោះ មានលុយចាយមិនខ្វះឆ្នាំច វក កុរ មមី ឆ្លូវ ម្សាញ់ ហោរាសាស្ត្រ
  • ក្រសួងសុខាភិបាល ហាមឃាត់ផលិតផលបំប៉នសុខភាពទាំងនេះ ព្រោះអាចបណ្តាលឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាព ជីវិតនិងសង្គម
  • ថ្ងៃច័ន្ទចែងចាំងមាសប្រាក់​! មាន​តែ​ឆ្នាំ​៤​ប៉ុណ្ណោះ​ដែល​ជួប​លាភ​ទ្វេ​នៅ​ថ្ងៃ​ដើមសប្តាហ៍ ហោរាសាស្ត្រ
  • លាភធំជុំទិស បួនថ្ងៃនេះថ្ងៃ 15, 16, 17, 18 ឆ្នាំរោង មមែ រការ កុរ ឆ្លូវ ជូត លាភជ័យសិរីសួស្តីក្នុងមានលាភធំចូលមកជីវិតដោយមិនដឹងខ្លួន ហោរាសាស្ត្រ
  • លាភចូលកាត់ព្រឹក ឆ្នាំ ជូត វក ខាល ម្សាញ់ មមែ រការ ថោះ ច យីអ៊ុនឡើងខ្លាំងថ្ងៃ 17,18,19,20 នេះ ហោរាសាស្ត្រ
  • ហេងនោះហេង ឆ្នាំទាំង៧ ថ្ងៃនេះលាភធំចូលទាំងព្រឹក តែដាច់ខាតត្រូវតែ… ហោរាសាស្ត្រ
  • ករណីឆេះឃ្លាំងស្តុកគ្រាប់​ ក្នុងទីបញ្ជាការយោធភូមិភាគទី៣ នៃខេត្តកំពង់ស្ពឺ​ សមត្ថកិច្ចគ្រប់គ្រងស្ថានការណ៍បានហើយ ព័ត៌មានជាតិ

Address: House#111 group 06, Watbo village, Sangkat salakamreuk, Siem Reap city, Siem Reap province.

ទូរស័ព្ទលេខ៖ 069​ 522 333 Tel: 069 522 333 | អ៊ីម៉ែល៖ info@mahakhmer.com

Copyright © 2019-2025 | Maha Khmer & LSN Pte., Ltd | Email: info@mahakhmer.com | Tel: 012 927 732 . 015 883 332

Powered by Sambo Lim