Skip to content
  • Privacy
  • Terms
  • Terms of Use
  • Disclaimer
  • Copyright
  • Cookie
  • Contact Us
សារព័ត៌មានមហាខ្មែរ

សារព័ត៌មានមហាខ្មែរ

Maha Khmer

  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • ជីវិតនិងសង្គម
  • សេដ្ឋកិច្ច
  • ហោរាសាស្ត្រ
  • បច្ចេកវិទ្យា
  • សុខភាពនិងសម្រស់
    • កីឡា
    • កម្មវិធីសិក្សា
  • English
  • Toggle search form
  • បាំងតែប៉ុន្មានថ្ងៃទេ ឆ្នាំ មមែ ជូត វក ខាល ម្សាញ់ រការ ថោះ ច ជួបលាភសំណាងខ្លាំងមានលុយចាយមិនខ្វះឡើយ ហោរាសាស្ត្រ
  • ជយោសករាជសន្តិភាពនៃជាតិកម្ពុជា! ព្រែកជីកដែលកប់បាត់ជិត២ពាន់ឆ្នាំ ត្រូវគាស់រំលើងឡើងវិញហើយ ក្រោមសម្រែកសាទរទូទាំងនគរ សេដ្ឋកិច្ច
  • កុំឱ្យ​ស្តាយក្រោយ​ឆ្នាំ​មហា​សំណាង​ទាំង​៩​មិន​គួរ​រំលង​… ហោរាសាស្ត្រ
  • ទប់លែងជាប់ហើយ!ចាប់ពី​ថ្ងៃ​ទី២០​ទៅ​ដល់​ចុងខែ​ឆ្នាំ​ទាំង​៧​រក​កន្លែង​ទុក​លុយ​លែង​បាន​ហើយ ហោរាសាស្ត្រ
  • ចាប់ពីស្អែកទៅប្រុសស្រីកើតឆ្នាំ កុរ ច រោង ឆ្លូវ ថោះ មមី ប្រញាប់ធ្វើតាមហោភ្លាម នឹងមានព្រទ្យហូរចូលពេញផ្ទះ ហោរាសាស្ត្រ
  • កំពូលមហាឆ្នាំសំណាង! ប្រុសស្រីកើតឆ្នំាជូត ឆ្លូវ មមែ ម្សាញ់ វក ខាល បីថ្ងៃចុងខែនេះលុយចូលពេញផ្ទះ ហោរាសាស្ត្រ
  • ថ្ងៃទី14,15,16 ឆ្នំាម្សាញ់ ច ថោះ មមែ ខាល មមី វក ញញឹមចាំទទួលជោគជ័យ លាភសេដ្ឋីមកដល់ ហោរាសាស្ត្រ
  • ទប់លែង ឈ្នះ ហើយ! រកា មមែ ច វក ថោះ កុរ និងម្សាញ់ ​មានលាភមានសំណាង​ធំ​នៅ​ស្អែក​នេះ!! ហោរាសាស្ត្រ

តំបន់មាត់ស្ទឹងសៀមរាប និងតំបន់ជុំវិញវត្តរាជបូណ៌ គ្រោងដាក់ជាទីតាំងកម្សាន្តទី៣ បន្ទាប់ពីរមណីយដ្ឋានអង្គរ និងតំបន់ផប់ស្ទ្រីត

Posted on July 16, 2024 By Mah Khmer

សៀមរាប៖ អាជ្ញាធរខេត្តសៀមរាប បានឲ្យដឹងថា ក្នុងពេលឆាប់ៗខាងមុខ អាជ្ញាធរ នឹងប្រែក្លាយតំបន់មាត់ស្ទឹង និងតំបន់ជុំវិញវត្តរាជបូណ៌ ជាតំបន់កម្សាន្តទី៣ បន្ទាប់ពីតំបន់អង្គរ និងតំបន់ផប់ស្រ្ទីត។

លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប បានលើកឡើងបែបនេះ នៅក្នុងឱកាសដែលលោកអញ្ជើញចូលរួមក្នុងវេទិការ “ទស្សនៈមួយ សៀមរាបមួយ” កាលពីល្ងាចថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤។ លោក បានឲ្យដឹងថា នៅក្នុងខេត្តសៀមរាប មានតំបន់កម្សាន្តដ៏មានប្រជាប្រិយចំនួន២ រួចមកហើយ គឺតំបន់រមណីយដ្ឋានអង្គរ និងតំបន់ផប់ស្ទ្រីត។

ក្នុងគោលដៅទាក់ទាញអ្នកទេសចរមកកម្សាន្តនៅក្នុងខេត្តសៀមរាបបន្ថែមទៀត អាជ្ញាធរខេត្តគ្រោងនឹងបង្កើតតំបន់កម្សាន្តទី៣ ដែលគ្របដណ្តប់លើផ្ទៃដីទំហំ ៤០ហិកតា នៅតាមមាត់ស្ទឹងសៀមរាប និងតំបន់ជុំវិញវត្តរាជបូណ៌ ដែលគម្រោងនេះក៏ទទួលបានការគាំទ្រពីរាជរដ្ឋាភិបាលផងដែរ។

លោកបានបញ្ជាក់ថា រដ្ឋបាលខេត្តសៀមរាប បានកំពុងរៀបចំជាមួយអង្គការដៃគូរៀបចំតំបន់មាត់ស្ទឹង និងតំបន់វត្តបូណ៌ជាតំបន់ទេសចរណ៍ទី៣ ក្រៅពីតំបន់ប្រាសាទ និងតំបន់ផប់ស្ទ្រីត ដែលនឹងរៀបចំតំបន់នោះឲ្យក្លាយជាតំបន់ប្រកបដោយការរស់នៅសុខដមរម្យនាជាមួយគ្នាមិនមានសម្លេងរំខានដូចផប់ស្ទ្រីត។ បច្ចុប្បន្នគម្រោងមួយនេះក៏កំពុងអនុវត្តសាកល្បងនៅលើដងផ្លូវតូចមួយដែលតភ្ជាប់ពីផ្លូវជាតិលេខ៦ មកម្តុំវត្តរាជបូណ៌ផងដែរ។

លោក យុន លីនណេ ក៏បានឲ្យដឹងដែរថា វិបត្តិកូវីដ ១៩ បានធ្វើវិស័យទេសចរណ៍ ទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរ ជាពិសេសនៅក្នុងខេត្តសៀមរាប។ នៅក្នុងគោលដៅស្តារឡើងវិញ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំកែលម្អនូវហេដ្ឋារចនាសម្ព័ន្ធនានា ដូចជា ការស្ថាបនាផ្លូវ ៣៨ខ្សែ ការកែលម្អសោភណ្ឌភាពស្ទឹងសៀមរាប និងការបើកដំណើរការព្រលានយន្តហោះថ្មី និងប្រព័ន្ធដឹកជញ្ជូនសាធារណៈជាដើម។

លោក យុន លីនណេ បានបន្តថា ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏បានខិតខំសហការជាមួយដៃគូពាក់ព័ន្ធនានា រួមនឹងវិស័យឯកជន បានធ្វើយុទ្ធនាការបៃតង តាមរយៈការដាំកូនឈើនៅតាមបណ្តាដងផ្លូវមួយចំនួននៅក្នុងក្រុងសៀមរាប ក៏ដូចជាតាមបណ្តាក្រុងស្រុកនានាផងដែរ ដើម្បីលើកកម្ពស់សោភ័ណភាពទេសភាពរបស់ខេត្តសៀមរាប៕


សេដ្ឋកិច្ច Tags:Economic

Post navigation

Previous Post: ឈ្មួញដីឈ្មោះ សេង មង្គល កំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត
Next Post: តើឧត្តមសេនីយ៍ទោ វ៉ាន់ សារិទ្ធ អនុប្រធាននាយកដ្នាន បំរើការនៅ អគ្គនាយដ្ឋានភស្តុភា និងហិរញ្ញវត្ថុ នាយកដ្ឋានសុខាភិបាល ក្រសួងមហាផ្ទៃ អាងខ្នងអ្នកណាបានហ៊ានរកស៊ីបោកប្រាស់ប្រជាពលរដ្ឋ?

អត្ថបទទាក់ទង

  • គម្រោងផ្លូវល្បឿនលឿនទី៣ “ភ្នំពេញ-សៀមរាប” អាចនឹងសាងសង់ហួសទៅដល់ក្រុងប៉ោយប៉ែត សេដ្ឋកិច្ច
  • រាជរដ្ឋាភិបាល បង្កើតគណៈកម្មការអន្តរក្រសួង ជំរុញដំណើរការអនុវត្តគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប សេដ្ឋកិច្ច
  • ឈ្វេងយល់ អំពីព្រែកជីកហ្វូណនតេជោ! (មានវីដេអូ) សេដ្ឋកិច្ច
  • រាជរដ្ឋាភិបាល សម្រេចបង្កើត ក្រុងរុនតាឯកតេជោសែន នៃសៀមរាប សេដ្ឋកិច្ច
  • រដ្ឋត្រៀមដីជាង ១ពាន់ហិកតា សម្រាប់អភិវឌ្ឍជាតំបន់សេដ្ឋកិច្ចរណបឱ្យអាកាសយានដ្ឋានសៀមរាបថ្មី សេដ្ឋកិច្ច
  • គួរយល់ដឹង! អាជីវកម្មដែលមាន​ចំណូលដុល​ប្រចាំឆ្នាំតិចជាង ២៥០លានរៀល ​ឬ៦ម៉ឺនដុល្លារ ​មិនតម្រូវឱ្យចុះបញ្ជីពន្ធទេ សេដ្ឋកិច្ច
  • ឆុតស័ក្តិសិទ្ធិ​ណាស់​ថ្ងៃស្អែកឆ្នាំ​លាភ​ទាំង​៥​យីអ៊ុន​ឡើង​ខ្ពស់ លុយ​ហូរ​ចូល​ឈឹប​ៗ ហោរាសាស្ត្រ
  • ហេងនោះហេង ! សម្រាប់ខែថ្មីនេះតទៅ ឆ្នាំទាំង៦ ឆ្លូវ ជូត មមី ម្សាញ់ វក កុរ មានលុយហូរចូលដូចទឹក ហោរាសាស្ត្រ
  • ចាប់ពីថ្ងៃស្អែកទៅឆ្នំា មមី ខាល រោង ម្សាញ់ មមែ កុរ ជូត រកា ៤​ថ្ងៃ​ទៀត​នឹង​ជួប​មហា​សំណាង ហោរាសាស្ត្រ
  • សហភាពសហព័ន្ធយុវជនកម្ពុជា ស្នើអ្នកសារព័ត៌មាន អ្នកផលិតមាតិការ និងមគ្គុទ្ទេសក៍ទេសចរណ៍ ជួយជំរុញការផ្សព្វផ្សាយអំពីព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ជីវិតនិងសង្គម
  • ៥ថ្ងៃជាប់គ្នា 6, 7, 8, 9, 10 ប្រុសស្រីកើតឆ្នំាខាល រោង មមី មមែ វក រកា ច កុរ ផុត​ គ្រោះ ច .ង្រៃ ជួបសំណាងពីជាតិមុន ហោរាសាស្ត្រ
  • រដ្ឋបាលខេត្តសៀមរាបបញ្ជាក់ថា ការផ្តល់សៀវភៅស្នាក់ សៀវភៅគ្រួសារ គឺពុំតម្រូវឲ្យបង់ប្រាក់នោះទេ ជីវិតនិងសង្គម
  • ថ្ងៃសំណាង ខែល្អ ឆ្នំាលាភរបស់ប្រុសស្រីកើតឆ្នាំ រកា​ កុរ មមី ថោះ ម្សាញ់ ខាល រោង ច ត្រៀមហិបដាក់លុយ ហោរាសាស្ត្រ
  • ថ្ងៃលាភ ថ្ងៃជ័យ ថ្ងៃសេរីសួស្តី! ឆ្នំាថោះ ច រកា មមែ វក ជូត ចាប់ពីស្អែកទៅមានលាភ មានជ័យដ៏អស្ចារ្យ ហោរាសាស្ត្រ

Address: House#111 group 06, Watbo village, Sangkat salakamreuk, Siem Reap city, Siem Reap province.

ទូរស័ព្ទលេខ៖ 069​ 522 333 Tel: 069 522 333 | អ៊ីម៉ែល៖ info@mahakhmer.com

Copyright © 2019-2025 | Maha Khmer & LSN Pte., Ltd | Email: info@mahakhmer.com | Tel: 012 927 732 . 015 883 332

Powered by Sambo Lim