Skip to content
  • Privacy
  • Terms
  • Terms of Use
  • Disclaimer
  • Copyright
  • Cookie
  • Contact Us
Mah Khmer

Mah Khmer

សារព័ត៌មានមហាខ្មែរ

  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • ជីវិតនិងសង្គម
  • សេដ្ឋកិច្ច
  • ហោរាសាស្ត្រ
  • បច្ចេកវិទ្យា
  • សុខភាពនិងសម្រស់
    • កីឡា
    • កម្មវិធីសិក្សា
  • English
  • Toggle search form
  • ថ្ងៃលាភ ថ្ងៃជ័យ ថ្ងៃសេរីសួស្តី! ឆ្នំាថោះ ច រកា មមែ វក ជូត ចាប់ពីស្អែកទៅមានលាភ មានជ័យដ៏អស្ចារ្យ ហោរាសាស្ត្រ
  • រដ្ឋាភិបាលម៉ាឡេស៊ី ថ្កោលទោសចំពោះការប្រមាថលើម្ហូបខ្មែរ ដោយ NIGEL NG (Uncle Roger) ជីវិតនិងសង្គម
  • ស្អែកថ្ងៃថ្មី ថ្ងៃសិរីមង្គល លុយចូលហៀរហូរ សម្បូរលុយចាយដល់ប្រុសស្រីកើតឆ្នាំឆ្លូវ រកា ជូត មមី ម្សាញ់ វក កុរ ហោរាសាស្ត្រ
  • ចាប់ពីថ្ងៃអាទិត្យនេះទៅដល់ចុងខែ ប្រុសស្រីកើតឆ្នាំ​ទាំង​៧​មានលាភ​ខ្លាំង និងជាឆ្នំាកុង្សី ហោរាសាស្ត្រ
  • ហេងនោះហេង ! សម្រាប់ខែថ្មីនេះតទៅ ឆ្នាំទាំង៦ ឆ្លូវ ជូត មមី ម្សាញ់ វក កុរ មានលុយហូរចូលដូចទឹក ហោរាសាស្ត្រ
  • ដើមខែថ្មីបីថ្ងៃនេះ ០១,០២,០៣​ជា​ថ្ងៃ​ល្អ ថ្ងៃ​មាស ថ្ងៃ​ប្រា​ក់ ថ្ងៃ​ហេង​នៃ​ឆ្នាំ​ទាំង​៧​ពិត​ណាស់ ហោរាសាស្ត្រ
  • ពិតជា​សំណាងខ្លាំងណាស់!!! ​ចាប់ពី​យប់​នេះ​រហូត​ដល់​ខែថ្មី ​ឆ្នាំ​ទាំង ​៥ ​រាសី​ល្អ​លាភ​ធំ​ផុស​ចាំ​អ្នក Uncategorized
  • លាដៃចាប់លាភថ្ងៃស្អែក! 100% ឆ្នាំមមែ វក ជូត កុរ ឆ្លូវ ថោះ រោង មាន​លាភមានសំណាង​ធំ​នៅថ្ងៃស្អែក Uncategorized

ដំណឹងក្តៅៗ! កម្ពុជា ហាមឃាត់បណ្តោះអាសន្ន លើការនាំចូលសត្វពាហនៈ និងផលិតផលសាច់សត្វ ពីប្រទេសថៃ

Posted on May 7, 2025 By Mah Khmer

ភ្នំពេញ៖ បើទោះបីជាបច្ចុប្បន្ន កម្ពុជាពុំរកឃើញមានជំងឺឈាមខ្មៅ ឬជំងឺអង់ត្រាក់ (ពិសធ្យូង) លើសត្វពាហនៈ (គោ-ក្របី) ក្តី, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្រេចហាមឃាត់ជាបណ្តោះអាសន្នលើការនាំចូលសត្វពាហនៈ និងផលិតផលសាច់សត្វ ពីច្រកព្រំដែនទាំងអស់នៃប្រទេសថៃ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម ដែលបណ្តាញព័ត៌មាន ទទួលបាននៅថ្ងៃទី៧ ខែឧសភានេះ។

ក្រសួងកសិកម្មបញ្ជាក់ថា ខ្លួនកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះករណីកើតមានជំងឺឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ (គោ-ក្របី) ដែលកំពុងកើតមាននៅក្នុងតំបន់មួយចំនួននៃប្រទេសថៃ។ បច្ចុប្បន្ន ពុំមានករណីជំងឺនេះនៅក្នុងប្រទេសកម្ពុជានោះទេ ប៉ុន្តែយ៉ាងណាក្តីជាវិធានការបង្ការ ក្រសួងបានដាក់ឱ្យអនុវត្តការហាមឃាត់ជាបណ្តោះអាសន្នលើការនាំចូលសត្វពាហនៈ និងផលិតផលសាច់សត្វ ពីច្រកព្រំដែនទាំងអស់នៃប្រទេសថៃ ព្រមទាំងបានសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធនៅតាម បណ្តាច្រកព្រំដែនទាំងនេះដើម្បីពង្រឹងការត្រួតពិនិត្យ និងធានាការអនុវត្តវិធានការប្រកបដោយប្រសិទ្ធភាពខ្ពស់។

អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វក៏បានរៀបចំបណ្តាញប្រព័ន្ធប្រតិកម្មរហ័សមួយ នៅគ្រប់រាជធានី-ខេត្តទាំង២៥ ក្នុងគោលដៅតាមដានសុខភាពសត្វពាហនៈ និងធ្វើការអន្តរាគមន៍ក្នុងករណីសង្ស័យ។ ក្រសួងនឹងបន្តធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់ និងផ្តល់ព័ត៌មានថ្មីៗពីការវិវត្តនៃជំងឺនេះក្នុងករណីចាំបាច់។ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងទៅកាន់ទូរស័ព្ទលេខ ១២៨៩៕


ព័ត៌មានជាតិ Tags:National News

Post navigation

Previous Post: សាលាឧទ្ធរណ៍ភ្នំពេញសម្រេចតម្កល់ការផ្ដន្ទាទោសជនល្មើស ស្រី ស៊ីណា ដាក់ពន្ធនាគារ ៣១ឆ្នាំ
Next Post: បុគ្គលិកធនាគារម្នាក់បង្ករបួលស្នាម ដល់មេភូមិតាវៀន ក្នុងសង្កាត់ សាលាកំរើក ក្រុងសៀមរាប

អត្ថបទទាក់ទង

  • កាត់ ទោ.ស ឧកញ៉ាលាន អាហ្វ្រីលគីនីនចេញសែកស្អុយសងម្ចាស់បំណុល ព័ត៌មានជាតិ
  • សម្ដេច ហ៊ុន ម៉ាណែត បញ្ជាឱ្យអាជ្ញាធរចាត់វិធានការដោយគ្មានការលើកលែងចំពោះក្រុមក្មេងទំនើង ព័ត៌មានជាតិ
  • ស្លា.ប់ រស់ព្រោះដោយសារស្រី! ដាក់គុ.ក១ជីវិត ក្នុងករណីបា.ញ់ប្រ.ហា.រ គ្នាដណ្តើមស្រីនៅក្រុងបាត់ដំបង ព័ត៌មានជាតិ
  • ទីបំផុតចៅក្រមស៊ើបសួរសម្រេចហើយ ឃុំ ខ្លួ.ន ជីតា ឃោ .ឃៅ ដែលកាច់ បំ បា.ក់ ចៅរបស់ខ្លួន ព័ត៌មានជាតិ
  • សម្តេចតេជោ ហ៊ុន សែន ក្រៅពីក្បាលម៉ាស៊ីនរាជរដ្ឋាភិបាល មន្ត្រីទាំងឡាយក្នុងអាណត្តិចាស់ត្រូវបានរក្សាឋានៈ និងតួនាទីដដែល ព័ត៌មានជាតិ
  • សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឲ្យរឹតបន្តឹងការផ្តល់សេវាសុខាភិបាលរបស់ផ្នែកឯកជន ខណៈដែលមន្ទីរពហុព្យាបាល សុខភាពបានធ្វើឱ្យមានមនុស្សស្លា.ប់ដល់ទៅ២នាក់រួចមកហើយ ព័ត៌មានជាតិ
  • ខេត្តសៀមរាបស្វាគមន៍ភ្ញៀវទេសចរកូរ៉េជាង៤០០នាក់ ដែលបានមកដល់ជាលើកដំបូងក្នុងឆ្នាំ២០២៣ សេដ្ឋកិច្ច
  • សំណាងពិតៗបាលមកដល់! អស្ចារ្យណាស់​ឆ្នាំ​លាភ​ទាំង​៥​យីអ៊ុន​ឡើង​ខ្ពស់ លុយ​ហូរ​ចូល​ឈឹប​ៗ ហោរាសាស្ត្រ
  • កម្លាំងសមត្ថកិច្ចនគរបាលជំនាញ ខេត្តសៀមរាបបានចេញប្រតិបត្តិការ នៅតាមដងផ្លូវទាំងអស់ ធ្វើការឃាត់ម៉ូតូដែលមានដាក់ភ្លើងសញ្ញាខុសបច្ចេកទេស និងរថយន្តដាក់ភ្លើងសញ្ញាខុសបច្ចេកទេស ព័ត៌មានជាតិ
  • ថ្ងៃទី 16,17,18,19,20 ឆ្នាំ​កុង្សីយ៍​ទាំង​៦​រាសី​ខ្ពស់​ជាង​ស្តេច​សម្រេច​ក្តី​បំណង​ភ្លាម ហោរាសាស្ត្រ
  • ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ចាត់តាំង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីរៀបចំរាជរដ្ឋាភិបាល អាណត្តិទី៧ ព័ត៌មានជាតិ
  • បាំងតែប៉ុន្មានថ្ងៃទេ ប្រុសស្រីកើតឆ្នាំ មមែ ជូត វក ខាល ម្សាញ់ រការ ថោះ ច ជួបលាភសំណាងខ្លាំងមានលុយចាយមិនខ្វះ….. ហោរាសាស្ត្រ
  • កម្លំាងនគរបាលជំនាញខេត្តសៀមរាបចាប់បាន ក្រុមបង្ហោះបង្កួតអួតកាំបិត ព័ត៌មានជាតិ
  • សម្តេច ហ៊ុន សែន៖ សម្តេចនឹងវិលត្រលប់មកកាន់តំណែងជានាយករដ្ឋមន្ត្រីវិញ ប្រសិនបើមានបញ្ហាអ្វីមួយកើតឡើងលើលោកបណ្ឌិត ហ៊ុន ម៉ាណែត ព័ត៌មានជាតិ

Address: House#111 group 06, Watbo village, Sangkat salakamreuk, Siem Reap city, Siem Reap province.

ទូរស័ព្ទលេខ៖ 069​ 522 333 Tel: 069 522 333 | អ៊ីម៉ែល៖ info@mahakhmer.com

Copyright © 2019-2025 | Maha Khmer & LSN Pte., Ltd | Email: info@mahakhmer.com | Tel: 012 927 732 . 015 883 332

Powered by Sambo Lim