Skip to content
  • Privacy
  • Terms
  • Terms of Use
  • Disclaimer
  • Copyright
  • Cookie
  • Contact Us
Mah Khmer

Mah Khmer

សារព័ត៌មានមហាខ្មែរ

  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • ជីវិតនិងសង្គម
  • សេដ្ឋកិច្ច
  • ហោរាសាស្ត្រ
  • បច្ចេកវិទ្យា
  • សុខភាពនិងសម្រស់
    • កីឡា
    • កម្មវិធីសិក្សា
  • English
  • Toggle search form
  • ហេងហេង!បីថ្ងៃ ច័ន្ទ អង្គារ៍ ពុធ ​ឆ្នាំលាភទាំង​៤ cmt 459 លុយហូរចូលដូចទឹក ហោរាសាស្ត្រ
  • គ្រប់ទឹក! រង្វង់បីថ្ងៃដើមខែថ្មីមមែ ថោះ ខាល មមី ឆ្លូវ ហុងស៊ុយល្អលុយហូរចូលពេញៗ ហោរាសាស្ត្រ
  • ច្បាស់ៗណាស់! ប្រុសស្រីកើតឆ្នាំ ថោះ កុរ រកា មមី ម្សាញ់ លាភសំណាងមកដល់នៅ​ចុងសប្តាហ៍​នេះ​ហើយ ហោរាសាស្ត្រ
  • ល្អ​ណាស់​! ​ឆ្នាំ​ទាំង​៦​ ជូត ថោះ ម្សាញ់ រកា មមី កុរ រាសី​ខ្ពស់​ លាភ​ធំ​ សំណាងល្អលុយ​ហូរបន្ត​បី​ថ្ងៃ ហោរាសាស្ត្រ
  • សេចក្តីប្រកាសព័ត៌មាន ព័ត៌មានជាតិ
  • ប្រជុំ​ឆ្នាំ​សំណាង​ទាំង​៩​លាភ​ធំ​លុយ​ផ្ទួនៗ​ចាប់ពី​ថ្ងៃនេះ​ដល់​ថ្ងៃដាច់ខែ ហោរាសាស្ត្រ
  • ដាច់ខាតអានហើយស៊ែរចេញ ចន្លោះថ្ងៃ 6,7,8 នេះ ហោចិនផ្តាំ អ្នកកើតឆ្នាំ រោង វក ច ថោះ ជូត ម្សាញ់ មមី រការ ហោរាសាស្ត្រ
  • ថ្ងៃច័ន្ទដើមទ្រព្យ! ឆ្នាំ រោង កុរ ច មមែ ជូត​ ខាល រការតាមជើងលេខត្រូវផ្លា​ ស់ប្តូរវាសនាថ្មី ហោរាសាស្ត្រ

គម្រោងផ្លូវដែកតភ្ជាប់ពីចិនមកកម្ពុជាកំពុងពិភាក្សាគ្នា

Posted on April 21, 2025 By Mah Khmer

ភ្នំពេញ៖ លោក វ៉ាង វិនពីង ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានលើកឡើងថា ចិនយកចិត្តទុកដាក់យ៉ាងខ្លាំង លើគម្រោងផ្លូវដែកល្បឿនលឿននៅកម្ពុជា។ លោកក៏បានបន្តថា គម្រោងផ្លូវដែកតភ្ជាប់ពីប្រទេសកម្ពុជាទៅចិន ក៏កំពុងត្រូវបានពិភាក្សាផងដែរ។

លោកឯកអគ្គរដ្ឋទូត បានថ្លែងបែបនេះ ក្នុងឱកាសស្ថានទូតចិនប្រចាំកម្ពុជា បានរៀបចំសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកម្ពុជា របស់លោក ស៉ី ជីនពីង ប្រធានាធិបតីចិន នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥នេះ។

លោកបានបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំយល់ឃើញថា កិច្ចសហប្រតិបត្តិការផ្លូវដែក ភាគីចិនយើងយកចិត្តទុកដាក់មែនទែន ហើយយើងនឹងជំរុញយ៉ាងសកម្ម។ ហើយយើងយល់ឃើញថា យើងបង្កើនសហប្រតិបត្តិការផ្លូវដែកនឹងផ្តល់ផលប្រយោជន៍ដល់ចិន និងកម្ពុជា ក៏ដូចជាផ្តល់ប្រយោជន៍ដល់ការតភ្ជាប់ក្នុងតំបន់យើង ហើយនឹងលើកកម្ពស់នូវប្រសិទ្ធភាពការដឹកជញ្ជូនមនុស្ស និងអីវ៉ាន់។ ចំពោះផ្លូវដែកពីប្រទេសចិន ដល់កម្ពុជា នឹងធ្វើឆ្លងកាត់តាមប្រទេសណាហ្នឹង យើងកំពុងពិភាក្សាគ្នា»។

ពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍ផ្លូវដែកនៅកម្ពុជានេះ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី៥ព ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា កម្ពុជា បានសិក្សា និងរៀបចំផែនការរួចរាល់ហើយ។ ផែនការអភិវឌ្ឍន៍ផ្លូវ​ដែក​​នៅកម្ពុជាចែកចេញជាពីរដំណាក់កាលរួមមាន៖ ដំណាក់កាលមធ្យមពីឆ្នាំ២០២៣ ទៅឆ្នាំ២០២៧ និងរយៈពេលវែងពីឆ្នាំ២០២៨ ទៅឆ្នាំ២០៣៣។

បើតាមលោក ប៉េង ពោធិ៍នា ក្នុងរយៈពេលមធ្យមនេះ កម្ពុជាមានគម្រោងអភិវឌ្ឍន៍ផ្លូវដែកចំនួន៣គម្រោង រួមមាន៖ គឺប្រែក្លាយផ្លូវដែកពីរខ្សែបច្ចុប្បន្ន (ភ្នំពេញ-ព្រះសីហនុ, ភ្នំពេញ-ប៉ោយប៉ែត) ឱ្យក្លាយជាផ្លូវដែក​អាចបើក​បាន​ល្បឿនលឿនជាងពេលបច្ចុប្បន្ន ហើយគម្រោងទី២ និងទី៣ គឺការកសាងផ្លូវរថភ្លើងភ្ជាប់​រាជធានី​ភ្នំពេញ ទៅព្រលានយន្តហោះអន្តរជាតិតេជោ និងតភ្ជាប់ព្រលានយន្តហោះអន្តរជាតិខេត្ត​សៀម​រាប ទៅកាន់ក្រុងសៀមរាប។

ដោយឡែកសម្រាប់រយៈពេលវែងពីឆ្នាំ២០២៨ ទៅឆ្នាំ២០៣៣វិញ កម្ពុជា មានគម្រោងអភិវឌ្ឍន៍ផ្លូវដែក​ចំនួន​៥គម្រោងរួមមាន៖ ការសាងសង់ផ្លូវដែកល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងភ្នំពេញ-ប៉ោយប៉ែត, សាងសង់ផ្លូវដែកល្បឿនលឿនភ្នំពេញ ទៅបាវិត ព្រំដែនវៀតណាម, ភ្នំពេញ ទៅប៉ោយប៉ែត កាត់តាម​កំពង់​ធំ និងសៀមរាប។

ក្រៅពីគម្រោងសាងសង់ផ្លូវដែកល្បឿនលឿនទាំង៤គម្រោងនេះទៅ កម្ពុជា ក៏នឹងសាងសង់ប្រព័ន្ធផ្លូវ​ដែក​ក្នុង​រាជធានីភ្នំពេញ ដើម្បីសម្រួលការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ ដែលកំពុងមានកំណើនខ្លាំង៕


សេដ្ឋកិច្ច Tags:Economic

Post navigation

Previous Post: បុគ្គលិកវិទ្យុអាស៊ីសេរីជិត៤០នាក់ប្រឈមនឹងការបណ្តេញចេញពីអាមេរិកក្នុងរយៈពេល៦០ថ្ងៃ
Next Post: តើអ្វីទៅ​ជា​សិទ្ធិ​ខាង​រូបភាព​នៃ​បុគ្គល?

អត្ថបទទាក់ទង

  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលកម្ពុជាមិនយកពន្ធអ្វីថ្មីពីប្រជាពលរដ្ឋនោះទេ និងមិនតម្លើងពន្ធលើពលរដ្ឋទេ សេដ្ឋកិច្ច
  • លោក ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណន-តេជោ និងផ្លូវល្បឿនភ្នំពេញ-សៀមរាប, សៀមរាប-ប៉ោយប៉ែត នៅតែបន្តសម្រាប់រាជរដ្ឋាភិបាលអាណត្តិថ្មី សេដ្ឋកិច្ច
  • អ្នកដំណើរប្រមាណ ៣.៤លាននាក់ ធ្វើដំណើរតាមអាកាសចូលមកកម្ពុជា កើនជាង ១៨០% ៨ខែឆ្នាំ២០២៣ សេដ្ឋកិច្ច
  • តំបន់មាត់ស្ទឹងសៀមរាប និងតំបន់ជុំវិញវត្តរាជបូណ៌ គ្រោងដាក់ជាទីតាំងកម្សាន្តទី៣ បន្ទាប់ពីរមណីយដ្ឋានអង្គរ និងតំបន់ផប់ស្ទ្រីត សេដ្ឋកិច្ច
  • គម្រោងផ្លូវល្បឿនលឿនទី៣ “ភ្នំពេញ-សៀមរាប” អាចនឹងសាងសង់ហួសទៅដល់ក្រុងប៉ោយប៉ែត សេដ្ឋកិច្ច
  • អគ្គនាយកដ្ឋានពន្ធដារ សម្រេចពន្យាពេលយកពន្ធលើចំណេញមូលធនសម្រាប់ផ្នែកអចលនទ្រព្យ រហូតរហូតដល់ដំណាច់ឆ្នាំ ២០២៤ សេដ្ឋកិច្ច
  • បើកភ្នែកឡើងលុយចូលដល់ក្នុងផ្ទះ! ប្រុសស្រីកើត ឆ្នាំ មមែ រកា​ រោង ម្សាញ់ ថោះ មានឬ ទ្ធិអំ ណា​ ច រាសីខ្ពស់ត្រដែត ហោរាសាស្ត្រ
  • ខ្មាន់កាំភ្លើងមួយក្រុម សម្រុកចូលរំដោះអ្នកទោសជនជាតិចិនម្នាក់ នៅក្រុងសៀមរាប ពេលមន្ដ្រីបញ្ជូនទៅពេទ្យធ្មេញ ព័ត៌មានជាតិ
  • ចាប់ពីថ្ងៃស្អែកទៅឆ្នំា មមី ខាល រោង ម្សាញ់ មមែ កុរ ជូត រកា ៤​ថ្ងៃ​ទៀត​នឹង​ជួប​មហា​សំណាង ហោរាសាស្ត្រ
  • ចាប់ពីរសៀលថ្ងៃនេះទៅកំពូលឆ្នាំសំណាងទាំង៧មានលាភមានជ័យរាសីល្អដាច់គេ ហោរាសាស្ត្រ
  • ហេងៗ និងលាភសំណាងចូលផ្ទះ! ប្រុសស្រីកើតឆ្នាំ មមី រកា ថោះ ច ខាល ម្សាញ់ ជូត លាភចូលបីថ្ងៃ​ទី ១ ២ ៣ ហោរាសាស្ត្រ
  • លាដៃទទួលលាភ! ៣ថ្ងៃដើមខែថ្មី ឆ្នាំទាំង8 ឆ្លូវ កុរ​ រោង ថោះ ខាល រការ មមី ម្សាញ់ មានលាភមានលុយធំ ហោរាសាស្ត្រ
  • ដាច់ខាតអានហើយស៊ែរចេញ ចន្លោះថ្ងៃ 17,18,19 នេះ ហោចិនផ្តាំ អ្នកកើតឆ្នាំ រោង វក ច ថោះ ជូត ម្សាញ់ មមី រការ ហោរាសាស្ត្រ
  • ថ្ងៃទី​18, 19, 20 ​មាន​តែ​ឆ្នាំ​ ជូត មមែ វក រកា ថោះ ខាល ​ប៉ុណ្ណោះ​ដែល​ជោគ​ជ័យ​​ទាំង​លុយ​ទាំង​ក្តី​ស្នេហា និងការរកស៊ី ហោរាសាស្ត្រ

Address: House#111 group 06, Watbo village, Sangkat salakamreuk, Siem Reap city, Siem Reap province.

ទូរស័ព្ទលេខ៖ 069​ 522 333 Tel: 069 522 333 | អ៊ីម៉ែល៖ info@mahakhmer.com

Copyright © 2019-2025 | Maha Khmer & LSN Pte., Ltd | Email: info@mahakhmer.com | Tel: 012 927 732 . 015 883 332

Powered by Sambo Lim