Skip to content
  • Privacy
  • Terms
  • Terms of Use
  • Disclaimer
  • Copyright
  • Cookie
  • Contact Us
Mah Khmer

Mah Khmer

សារព័ត៌មានមហាខ្មែរ

  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • ជីវិតនិងសង្គម
  • សេដ្ឋកិច្ច
  • ហោរាសាស្ត្រ
  • បច្ចេកវិទ្យា
  • សុខភាពនិងសម្រស់
    • កីឡា
    • កម្មវិធីសិក្សា
  • English
  • Toggle search form
  • សម្បត្តិ​សេដ្ឋី​! ​ថ្ងៃ24,25,26, 27នេះ​ឆ្នាំ​ទាំង​៨​រាសី​ល្អ​លាភ​ផ្ទួន​ង៉ូ​វ​ហេង​ឡើង​ស្រឺ​តៗ ហោរាសាស្ត្រ
  • ទីភ្នាក់ងារសារព័ត៌មាន លឹម សំបូរ ញូស៍ & អង្គភាពសារព័ត៌មានមហាខ្មែរ សម្រេចបញ្ឈប់ឈ្មោះ សុខ សំអុល ជាអ្នកសារព័ត៌មាន ព័ត៌មានជាតិ
  • ថ្ងៃទី14,15,16 ឆ្នំាម្សាញ់ ច ថោះ មមែ ខាល មមី វក ញញឹមចាំទទួលជោគជ័យ លាភសេដ្ឋីមកដល់ ហោរាសាស្ត្រ
  • មាឌប៉ុនដំរី អត់ចេះរកស៊ីអី?! សមត្ថកិច្ចខេត្តបាត់ដំបង ឃាត់ខ្លួនបានបុរសរត់ម៉ូតូកង់បី ដែលបង្កបញ្ហាលើ​ស្ត្រី​ជន​ជាតិបារាំង បណ្តាលឱ្យរងរបួស.. ព័ត៌មានជាតិ
  • តុលាការសម្រេចដោះលែងមន្ត្រីអាជ្ញាធរអប្សរា ដែលប្រើហឹង្សាលើអ្នកចាប់សត្វអណ្តើកក្នុងកសិន្ធុអង្គរ ព័ត៌មានជាតិ
  • ទប់លែង ឈ្នះ ហើយ! រកា មមែ ច វក ថោះ កុរ និងម្សាញ់ ​មានលាភមានសំណាង​ធំ​នៅ​ស្អែក​នេះ!! ហោរាសាស្ត្រ
  • រាជរដ្ឋាភិបាល បង្កើតគណៈកម្មការអន្តរក្រសួង ជំរុញដំណើរការអនុវត្តគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប សេដ្ឋកិច្ច
  • ៣ថ្ងៃនេះ (29, 30, 31) រោង មមែ ជូត រកា ច ម្សាញ់ ថោះ មាន​សំណាង​ធំ​លុយ​ចូល​ជុំ​ទិស ហោរាសាស្ត្រ

លោក ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណន-តេជោ និងផ្លូវល្បឿនភ្នំពេញ-សៀមរាប, សៀមរាប-ប៉ោយប៉ែត នៅតែបន្តសម្រាប់រាជរដ្ឋាភិបាលអាណត្តិថ្មី

Posted on August 9, 2023August 9, 2023 By Mah Khmer

(ភ្នំពេញ)៖ គម្រោងព្រែកជីកហ្វូណន-តេជោ និងគម្រោងផ្លូវល្បឿនលឿន​ភ្នំពេញ-​សៀម​រាប, សៀមរាប-ប៉ោយប៉ែត គឺគម្រោងផ្នែកដឹកជញ្ជូនដ៏សំខាន់ចំនួនពីរ ត្រូវ​បានរាជរដ្ឋា​ភិបាល​នីតិកាលទី៦ របស់សម្តេចតេជោ ហ៊ុន សែន មានលោក​ទេស​រដ្ឋ​មន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនជាសេនាធិការ​ដ៏​ចំណាននោះ បានប្រឹងប្រែងសិក្សា និងជំរុញឱ្យមានវឌ្ឍនភាពទៅមុខជា​បន្ត​បន្ទាប់។

បើទោះបីជាយ៉ាងណាការងាររបស់រាជរដ្ឋាភិបាលក្នុងអាណត្តិចាស់ត្រូវបានបិទបញ្ចប់ ហើយគម្រោងទាំងពីរក៏មិនទាន់ឈានដល់ការបើកការដ្ឋានសាងសង់​នោះ​ដែរ។ បន្ថែមពីលើនោះរាជរដ្ឋាភិបាលអាណត្តិថ្មី ដែលនឹងចាប់ផ្តើមពីថ្ងៃទី២២ ខែ​សីហា ឆ្នាំ២០២៣តទៅ នឹងមានការធ្វើកំណែទម្រង់កម្រិតខ្ពស់ជាប្រវត្តិសាស្ត្រ ដោយប្តូរ​ទាំងនាយករដ្ឋមន្ត្រី ហើយក៏ប្តូរទាំងរដ្ឋមន្ត្រីកាន់ការងារនៅក្រសួង​សាធារ​ណ​ការ និងដឹកជញ្ជូនផងដែរ។

ប្រជាពលរដ្ឋខ្មែរបានសាទរយ៉ាងខ្លាំងចំពោះគម្រោងព្រែកជីកហ្វូណន-តេជោ និង​ផ្លូវ​ល្បឿនលឿនភ្នំពេញ-សៀមរាប, សៀមរាប-ប៉ោយប៉ែត ហើយក៏ចង់ឃើញ​គម្រោង​ទាំងពីរនេះលេចចេញជារូបរៀងរាងផងដែរ។ ការផ្លាស់ប្តូរនាយករដ្ឋមន្ត្រី និងរដ្ឋ​មន្ត្រី​ដែលជាអ្នកជំរុញ និងកាន់ការងារផ្ទាល់លើគម្រោងទាំងពីរសម្រាប់​អាណត្តិថ្មី នាំឱ្យ​ប្រជាពលរដ្ឋមួយចំនួនចង់ដឹងថា តើគម្រោងទាំងពីរនេះ នៅតែ​បន្តដំណើរការ ឬ​យ៉ាង​ណាសម្រាប់អាណត្តិថ្មីនេះ?

ក្នុងបទសម្ភាសន៍មួយជាមួយអ្នកព័ត៌មានពេលចុះពិនិត្យផ្លូវបាក់ស្រុតនៅស្រុកអូររាំង ខេត្តមណ្ឌលគិរី លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអះអាងថា គម្រោង​ទាំង​ពីរ​ខាងលើជាគម្រោងរបស់ជាតិ ហើយនៅតែជានយោបា​យ​អាទិភាព​របស់​រាជ​រដ្ឋា​ភិបាល​ដឹក​នាំដោយ​គណបក្សប្រជាជនកម្ពុជា។ ដូច្នេះរាជរដ្ឋាភិបាល​អា​ណត្តិថ្មី នៅ​តែ​បន្តលើគម្រោងដ៏មានសារៈសំខាន់ទាំងពីរខាងលើនេះ។

គម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាគម្រោងតភ្ជាប់ការដឹកជញ្ជូនផ្លូវ​ទឹក​ពី​ទន្លេ ទៅកាន់សមុទ្ររបស់កម្ពុជា ត្រូវបានសិក្សា និងដឹកឆ្លងការត្រួតពិនិត្យរបស់​រាជ​រដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣។

គម្រោងព្រែកជីកហ្វូណន-តេជោ ធ្វើឡើងដើម្បីពង្រីកវិសាលភាព​នៃការ​ប្រើប្រាស់​សក្តានុពលលើការដឹកជញ្ជូនតាមផ្លូវទឹក សំដៅចូលរួមលើកកម្ពស់​សកម្ម​ភាព​សេដ្ឋកិច្ច-សង្គមឱ្យកាន់តែមានការរីកចម្រើនឈានទៅមុខមួយកម្រិតថែមទៀត និងផ្តល់ជាដំណោះស្រាយសមស្របលើបញ្ហាប្រឈមនិងឧបសគ្គនានានៃវិស័យដឹកជញ្ជូនតាមផ្លូវទឹកដែលយើងបាននិងកំពុងជួបប្រទះនាពេលបច្ចុប្បន្ន។

តាមការ​សិក្សា បានបង្ហាញថា ផ្លូវទឹកព្រែកជីកហ្វូណន-តេជោ មានប្រវែង ១៨០​គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវនៃ​ទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេ​បាសាក់ រួចចូលតាមព្រែកតាហ៉ីង នៃទន្លេ​បាសាក់ ស្រុកកោះធំ និងបន្តរហូត​ដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់​ខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ដែលមានប្រជាជនសរុបប្រមាណ ១.៦លាននាក់ រស់នៅអមសងខាងផ្លូវទឹក។

ផ្លូវទឹកនេះមានទទឹងមុខកាត់ផ្នែកខាងលើប្រវែង១០០ម៉ែត្រ និងមុខកាត់ផ្នែកខាង​ក្រោម​ប្រមាណ ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ (ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ) មានគន្លងនាវាចរណ៍ចំនួន ២គន្លង អាច​ចេញ-ចូល និងជៀសគ្នាបានដោយសុវត្ថិភាព។

គម្រោងនេះ នឹងសាងសង់សន្ទះផ្លូវនាវាចរណ៍ចំនួន ៣កន្លែង, សាងសង់ស្ពាន​ចំនួន ១១កន្លែង, សាងសង់ផ្លូវអមសាងខាងប្រវែង ២០៨គីឡូម៉ែត្រ, និងមាន​បំពាក់​សញ្ញាជំនួយនាវាចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធឆ្លងកាត់​ទន្លេផ្សេងៗ​ទៀតផង​ដែរ។ ការសាងសង់គម្រោងផ្លូវទឹកថ្មីនេះ ត្រូវបានប៉ាន់ស្មានថា នឹងចំណាយ​ទុន​វិនិ​យោគ ១,៧០០លានដុល្លារអាម៉េរិក និងរយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ។

គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ នឹងផ្តល់អត្ថប្រយោជន៍​ជាច្រើនរួមមាន៖ ការកាត់បន្ថយរយៈពេល ចម្ងាយ និងតម្លៃនៃការដឹកជញ្ជូន​នាពេលបច្ចុប្បន្ន, ការបង្កើតតំបន់ពាណិជ្ជកម្មនិងមជ្ឈមណ្ឌលភស្តុភារកម្ម, ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន, ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្រ្ត វារីវប្បកម្ម និងចិញ្ចឹមសត្វ, ការជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា, ការបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែផេ្សងទៀត, ការជំរុញការអភិវឌ្ឍទីក្រុងនិងនគរូបនីយកម្ម, និងការជំរុញការរីកចម្រើនផ្នែកអចលនទ្រព្យ។

ដោយឡែកផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប, សៀមរាប-ប៉ោយប៉ែត បានឈានដល់ការចុះកិច្ចព្រមព្រៀងរវាងក្រសួងសាធារណការណការ និងដឹកជញ្ជូន ជាមួយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) នៅថ្ងៃទី០៧​ ខែមិថុនា​ ឆ្នាំ២០២៣។

គម្រោងសាងសង់ផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅសៀមរាប និងពីសៀមរាប ទៅប៉ោយប៉ែតនេះ មានប្រវែងសរុបប្រមាណ ៤០០គីឡូម៉ែត្រនេះ គ្រោងចំណាយថវិកាប្រមាណ ៤ពាន់លានដុល្លារអាមេរិក។

គម្រោងផ្លូវល្បឿនលឿនទី៣នេះ នឹងត្រូវឆ្លងកាត់រាជធានីខេត្តចំនួន៥ រួមមាន រាជធានីភ្នំពេញ ខេត្ដកណ្ដាល ខេត្ដកំពង់ចាម ខេត្ដកំពង់ធំ ខេត្ដសៀមរាប និងបន្ទាយមានជ័យ៕


សេដ្ឋកិច្ច Tags:Economic

Post navigation

Previous Post: ព្រះមហាក្សត្រត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយសពិសេសដ៏ឧត្តុង្គឧត្តមបំផុតនៃរាជបណ្ឌិត្យសភាកម្ពុជា ជូនឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជា «កិត្តិទេសាភិបាលបណ្ឌិត» តែមួយរូបគត់
Next Post: ឆុត១០០%! អ្នក​​កើត​ឆ្នាំ ជូត ឆ្លូវ ថោះ ម្សាញ់ មមី មមែ រកា ច កុរ មានសំណាង មានទ្រព្យសូម​លោក​អ្នក​បួងសួង

អត្ថបទទាក់ទង

  • សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រកាសថា «ពន្ធថ្មីមិនមាននោះទេ ហើយពន្ធក៏មិនមានតម្លើងអត្រាពន្ធបន្ថែមដែរ» សេដ្ឋកិច្ច
  • កម្ពុជាមានបំណុលបរទេសសរុបជាង ១១ ពាន់លានដុល្លារ សេដ្ឋកិច្ច
  • គម្រោងផ្លូវល្បឿនលឿនទី៣ “ភ្នំពេញ-សៀមរាប” អាចនឹងសាងសង់ហួសទៅដល់ក្រុងប៉ោយប៉ែត សេដ្ឋកិច្ច
  • ក្រុមហ៊ុនចិនដ៏ធំពិគ្រោះយោបល់ជាមួយរដ្ឋបាលខេត្តសៀមរាបលើផែនការសាងសង់ផ្លូវរថភ្លើងធុនស្រាល សេដ្ឋកិច្ច
  • គម្រោងផ្លូវវាងក្រុងសៀមរាប (Green Siem Reap Urban Bypass Project) ប្រវែង ៤៦,៥៧គីឡូម៉ែត ត្រូវបានសិក្សាតម្រាយប្លង់ទីតាំងលម្អិតរួចរាល់ និងឈានដល់ដំណាក់កាលបើកការដ្ឋានសាងសង់ សេដ្ឋកិច្ច
  • រដ្ឋមន្រ្តីដែនដីថ្មី ជំរុញបង្កើតរោងចក្រនៅតំបន់រុនតាឯក ពិសេសបណ្តុះជំនាញអាចបម្រើការងារនៅព្រលានថ្មី សេដ្ឋកិច្ច
  • ថ្ងៃនេះ ថ្ងៃសិរីមង្គល លុយចូលហៀរហូរ សម្បូរលុយចាយដល់ប្រុសស្រីកើតឆ្នាំឆ្លូវ រកា ជូត មមី ម្សាញ់ វក កុរ ហោរាសាស្ត្រ
  • លាដៃទទួលលាភ! ថ្ងៃទី 04, 05, 06, 07, 08 អ្នកកើត​ឆ្នាំ​ទាំង​៦ មមែ ឆ្លូវ ខាល រោង ម្សាញ់ រកា​ ជួបលាភធំ លុយ​ ហោះ​​ ពេ​ញ​​ ផ្ទះ​ ! ហោរាសាស្ត្រ
  • ៣ថ្ងៃនេះ (29, 30, 31) រោង មមែ ជូត រកា ច ម្សាញ់ ថោះ មាន​សំណាង​ធំ​លុយ​ចូល​ជុំ​ទិស ហោរាសាស្ត្រ
  • ដាច់ខាតអានហើយស៊ែរចេញ ចន្លោះថ្ងៃ 29, 30 នេះ ហោចិនផ្តាំ អ្នកកើតឆ្នាំ រោង វក ច ថោះ ជូត ម្សាញ់ មមី រការ ហោរាសាស្ត្រ
  • ពលរដ្ឋជាង៣០នាក់ពុលអាហាប៊ូហ្វេនៅហាងស្រីខួច ខិនថេនើ ខណៈ លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាបថាមកពីស៊ីអាក្រក់ពេក ព័ត៌មានជាតិ
  • លោក នេត្រ ភក្ត្រា ពីជីវិតក្មេងវត្ត បានក្លាយជារដ្ឋមន្ត្រីក្រសួងព័ត៌មាន ជីវិតនិងសង្គម
  • រោងចក្រ​ផលិតស្បែកជើងកីឡា​​មួយនៅកម្ពុជា ប្រកាស​បិទ ដោយសារ​គ្មា​ន​ការ​បញ្ជាទិញ សេដ្ឋកិច្ច
  • ​ឆ្នាំ​ទាំង​៦​រាសី​ល្អ​ខ្លាំ​ង​ណាស់​ដឹង​តែ​មិន​ខ្វះ​លុយ​ចាយ​​ទេ ហោរាសាស្ត្រ

Address: House#111 group 06, Watbo village, Sangkat salakamreuk, Siem Reap city, Siem Reap province.

ទូរស័ព្ទលេខ៖ 069​ 522 333 Tel: 069 522 333 | អ៊ីម៉ែល៖ info@mahakhmer.com

Copyright © 2019-2025 | Maha Khmer & LSN Pte., Ltd | Email: info@mahakhmer.com | Tel: 012 927 732 . 015 883 332

Powered by Sambo Lim