Skip to content
  • Privacy
  • Terms
  • Terms of Use
  • Disclaimer
  • Copyright
  • Cookie
  • Contact Us
Mah Khmer

Mah Khmer

សារព័ត៌មានមហាខ្មែរ

  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • ជីវិតនិងសង្គម
  • សេដ្ឋកិច្ច
  • ហោរាសាស្ត្រ
  • បច្ចេកវិទ្យា
  • សុខភាពនិងសម្រស់
    • កីឡា
    • កម្មវិធីសិក្សា
  • English
  • Toggle search form
  • ទ្រាំបន្តិចទៅ! ឆ្នាំទំាង៥នេះ ចាប់ចូលខែថ្មីទៅ រាសីឡើងកប់ លាភលុយចូលច្រើនៗ! ហោរាសាស្ត្រ
  • ហេងនោះហេង ! សម្រាប់ខែថ្មី ថ្មីនេះតទៅ ឆ្នាំទាំង៦ ឆ្លូវ ជូត មមី ម្សាញ់ វក កុរ មានលុយហូរចូលដូចទឹក ហោរាសាស្ត្រ
  • ឯកឧត្តម សៀវ ណំា បេក្ខជនតំណាងរាស្រ្តមណ្ឌលខេត្តសៀមរាប នៃគណបក្សប្រជាជនកម្ពុជា គោរពថ្លែងអំណរអរគុណដល់ពលរដ្ឋទូទំាងខេត្ត ព័ត៌មានជាតិ
  • សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ម្ចាស់ផ្ទះ ម្ចាស់បន្ទប់កុំដំឡើងថ្លៃឈ្នួលផ្ទះ-បន្ទប់នៅឆ្នាំ២០២៤ ជីវិតនិងសង្គម
  • ត្រៀមបាវដាក់លុយថ្ងៃ 28,29,30 ឆ្នាំទាំង៧ មានលាភ សំណាង ង៉ូវហេងខ្ពស់ត្រដែត ហោរាសាស្ត្រ
  • លុយហូរចូលពេញផ្ទះ! ពេញមួយខែថ្មីនេះ ឆ្នាំ ឆ្លូវ រោង កុរ ច មមែ ជូត​ ខាល មានលាភរត់ចូល លុយចូលច្រើន សំណាងខ្លាំង ហោរាសាស្ត្រ
  • អស្ចារ្យណាស់​ឆ្នាំ​លាភ​ទាំង​៥​យីអ៊ុន​ឡើង​ខ្ពស់ លុយ​ហូរ​ចូល​ឈឹប​ៗ ហោរាសាស្ត្រ
  • ហេងណាស់! ចន្លោះ​បី​ថ្ងៃនេះ​​ឆ្នាំ​ទាំង​៧​ មមែ ខាល ជូត រកា ម្សាញ់ ច ថោះមាន​លាភ​មា​ន​​​លុយ​មាន​សិរី​សួស្តី​ប្រាថ្នា​អ្វី​ក៏​សម្រេច ហោរាសាស្ត្រ

អាជ្ញាធរស្រុកបន្ទាយស្រី ចុះហាមឃាត់ជនមានឥទ្ធិពលម្នាក់នៅក្នុងខេត្តសៀមរាប ធ្វើរបងថ្មកាត់អូរធម្មជាតិនៅជើងភ្នំគូលែន ធ្វើជាកម្មសិទ្ធិឯកជន

Posted on July 18, 2023July 18, 2023 By Mah Khmer

សៀមរាប៖ អាជ្ញាធរស្រុកបន្ទាយស្រី ចុះហាមឃាត់ជនមានឥទ្ធិពលម្នាក់នៅក្នុងខេត្តសៀមរាប ធ្វើរបងថ្មកាត់អូរធម្មជាតិនៅជើងភ្នំគូលែន ធ្វើជាកម្មសិទ្ធិឯកជន ខណៈដែលអាជ្ញាធរកំពុងរវល់ក្នុងការរៀបចំការបោះឆ្នោត។

លោក រិន ឡូត អភិបាលស្រុកបន្ទាយស្រី បានឲ្យ Maha Khmer ដឹងនៅរសៀលថ្ងៃទី១៨ ខែកក្កដានេះថា ពាក់ព័ន្ធនឹងការសង់របងកាត់អូរនេះ អាជ្ញាធរស្រុកបានចុះទៅហាមឃាត់រួចហើយកាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣។ លោកថា អាជ្ញាធរនឹងកោះហៅម្ចាស់សំណង់មកដោះស្រាយនៅសាលាស្រុក។

យោងតាមប្រភពព័ត៌មានពីមន្ត្រីមូលដ្ឋានដែលសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ទីតាំងដែលបុគ្គលមានអំណាចខាងលើធ្វើរបងរំលោភយកនោះ ជាអូរធម្មជាតិ ស្ថិតនៅក្នុងភូមិគូលែនថ្មី ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

ប្រភពដដែលបានឲ្យដឹងថា បុគ្គលខាងលើ មានឈ្មោះ ឃឹម ប៉ូសាយ ជាបងប្អូនបង្កើត របស់លោក ឃឹម ប៊ុនសុង រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអតីតជាអភិបាលខេត្តសៀមរាប។

បើតាមប្រភពព័ត៌មានខាងលើបានឲ្យដឹងថា ទីតាំងខាងលើកាលពីដើមឡើយជាចម្ការពនេចររបស់ប្រជាពលរដ្ឋ លុះបន្ទាប់ក៏មានឈ្មួញចុះទៅប្រមូលទិញ និងលក់បន្តមកឲ្យលោក ឃឹម ប៉ូសាយ។

ប្រភពបន្តថា ចាប់តាំងពីបានទិញដីនោះមក លោក ឃឹម ប៉ូសាយ បានព្យាយាមធ្វើរបងកាត់អូរនេះ តាំងពីជំនាន់ លោក ឃឹម ហ្វីណង់ (បច្ចប្បន្នជាអភិបាលរងខេត្តសៀមរាប)ដែលជាក្មួយប្រុសបង្កើតរបស់លោក នៅធ្វើជាអភិបាលស្រុកបន្ទាយស្រីមកម៉្លេះ ប៉ុន្តែមិនអាចធ្វើបានដោយរលូនបានទេ ដោយសារមានបណ្តឹងពីប្រជាពលរដ្ឋ។ ប៉ុន្តែដោយឃើញឱកាសល្អក្នុងពេលអាជ្ញាធរ មានសមត្ថកិច្ចជាប់រវល់ក្នុងការរៀបចំសណ្តាប់ធ្នាប់សម្រាប់ការបោះឆ្នោតជាតិខាងមុខនេះ លោក ឃឹម ប៉ូសាយ ក៏បានលបលួចធ្វើម្តងទៀត។

ពាក់ព័ន្ធការលើកឡើងនេះ Maha Khmer មិនអាចទាក់ទងសុំការបំភ្លឺពីលោក ឃឹម ប៉ូសាយបាននៅឡើយទេ នៅល្ងាចថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣នេះ។

បើទោះជាយ៉ាងណា លោកអភិបាលស្រុកបន្ទាយស្រី បានអះអាងថា មិនទាន់ដឹងច្បាស់ថាម្ចាស់សំណង់នោះជាអ្នកណានៅឡើយ។ លោកថា ទាល់តែខាងក្រុមការងាររៀបចំការកោះហៅរួចរាល់ទើបដឹងច្បាស់ថា នរណាជាម្ចាស់៕


ព័ត៌មានជាតិ Tags:National News

Post navigation

Previous Post: ដំណឹងក្តៅៗ!កម្ពុជាចេញសេចក្ដីថ្លែងការណ៍ហាមឃាត់បុគ្គល២២នាក់ ជាសមាជិកក្រុមប្រឹក្សាត្រួតពិនិត្យរបស់ក្រុមហ៊ុន Meta មិនឲ្យចូលកម្ពុជា, បើមានអ្នកកំពុងនៅកម្ពុជាត្រូវចាកចេញបន្ទាន់ ក្នុងរយៈពេល៤៨ម៉ោង
Next Post: ពលរដ្ឋជាង៣០នាក់ពុលអាហាប៊ូហ្វេនៅហាងស្រីខួច ខិនថេនើ ខណៈ លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាបថាមកពីស៊ីអាក្រក់ពេក

អត្ថបទទាក់ទង

  • ស្នងការនគរបាលខេត្តសៀមរាបធ្វើសេចក្តីបំភ្លឺព័ត៌មាន ករណីបា.ញ់ ប្រ.ហារទៅលើអ្នកសារព័ត៌មានម្នាក់ នៅស្រុកជីក្រែង ខេត្តសៀមរាប គឺជាករណីទំនាស់រវាងបុគ្គល និងបុគ្គល ពុំមែនពាក់ព័ន្ទនឹងនយោបាយណាមួយនោះឡើយ(វីដេអូ) ព័ត៌មានជាតិ
  • ក្រសួងមហាផ្ទែ​ បកស្រាយចំពោះការលេីកឡេីងដោយ​លោក​ ស សុខា ពាក់ព័ន្ធនឹងឱ្យសិក្សាធ្វើប័ណ្ណបើកបរទោចក្រយានយន្ត​ ដែលមានកម្លាំងចាប់ពី​ 60CCឡើងទៅ ព័ត៌មានជាតិ
  • ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បង្ហាញកម្លាំង និងយុទ្ធោបករណ៍ ត្រៀមចូលរួមសមរភូមិជាមួយកងទ័ពការពារទឹកដី ព័ត៌មានជាតិ
  • អភិបាល នៃគណៈអភិបាលខេត្តសៀមរាបត្រូវបានប្រកាសចូលកាន់មុខតំណែងជាផ្លូវការ ព័ត៌មានជាតិ
  • អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ចេញដីកាកោះហៅមនុស្ស ពីច្រាស ព័ត៌មានជាតិ
  • មេបញ្ជាការរងអាវុធហត្ថខេត្តកំពង់ស្ពឺ និងមេបញ្ជាការស្រុកភ្នំស្រួច រួមទំាងអាវុធហត្ថសរុប៦នាក់ ត្រូវបានចា.ប់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធទទួលផលបទល្មើសគ្រឿងញៀន ព័ត៌មានជាតិ
  • ចាប់ពីថ្ងៃស្អែកទៅឆ្នំា មមី ខាល រោង ម្សាញ់ មមែ កុរ ជូត រកា ៤​ថ្ងៃ​ទៀត​នឹង​ជួប​មហា​សំណាង ហោរាសាស្ត្រ
  • ដើមសប្តាហ៍! ថ្ងៃនេះ ថ្ងៃសិរីមង្គល ថ្ងៃលាភសំណាង លុយចូលហៀរហូរ សម្បូរលុយចាយដល់ប្រុសស្រីកើតឆ្នាំឆ្លូវ រកា ជូត មមី ម្សាញ់ វក កុរ ហោរាសាស្ត្រ
  • 4ថ្ងៃដើមខែថ្មី ឆ្នាំ​ ឆ្លូវ ថោះ ខាល មមែ ម្សាញ់ វក កុរ ជូត លាភធំសម្រុកចូលមកផ្ទួនៗ ហោរាសាស្ត្រ
  • បើកភ្នែកឡើងលុយចូលដល់ក្នុងផ្ទះ! ប្រុសស្រីកើត ឆ្នាំ មមែ រកា​ រោង ម្សាញ់ ថោះ មានឬ ទ្ធិអំ ណា​ ច រាសីខ្ពស់ត្រដែត ហោរាសាស្ត្រ
  • តំបន់មាត់ស្ទឹងសៀមរាប និងតំបន់ជុំវិញវត្តរាជបូណ៌ គ្រោងដាក់ជាទីតាំងកម្សាន្តទី៣ បន្ទាប់ពីរមណីយដ្ឋានអង្គរ និងតំបន់ផប់ស្ទ្រីត សេដ្ឋកិច្ច
  • ឆុត១០០%! ក្នុងសប្តាហ៍ថ្មីនេះ ឆ្នាំទាំង៦ ឆ្លូវ ជូត មមី ម្សាញ់ វក កុរ មានលុយហូរចូលដូចទឹក មានង៉ូវហេងជាងគេ ហោរាសាស្ត្រ
  • ចាប់ពីថ្ងៃនេះទៅឆ្នាំទាំង៦ជុំជិតដោយមាសប្រាក់ ​និងសិរី​សួស្តី ហោរាសាស្ត្រ
  • ត្រៀមៗ មហាឆ្នាំទាំង៦​មានង៉ូវហេង​ល្អ​ណាស់ពេញ​១​ខែថ្មី​នេះ ហោរាសាស្ត្រ

Address: House#111 group 06, Watbo village, Sangkat salakamreuk, Siem Reap city, Siem Reap province.

ទូរស័ព្ទលេខ៖ 069​ 522 333 Tel: 069 522 333 | អ៊ីម៉ែល៖ info@mahakhmer.com

Copyright © 2019-2025 | Maha Khmer & LSN Pte., Ltd | Email: info@mahakhmer.com | Tel: 012 927 732 . 015 883 332

Powered by Sambo Lim