សៀមរាប៖ យើងតែងតែឃើញអតិថិជន របស់ក្រុមហ៊ុន Metfone និងមហាជនផុសលើបណ្តាញសង្គម ហ្វេសបុក និង TiKToK រិះគន់រឿងសេវាអ៊ិនធើណើត ព្រមទំាងសេវាកម្មបំរើអតិថិជនរបស់ ក្រុមហ៊ុន Metfone ដែលមើលទៅហាក់គ្មានប្រសិទ្ធភាពសោះឡើយ។ ប៉ុន្តែកន្លងមកអង្គភាពសារព័ត៌មានយើងខ្ញុំមិនដែលជឿសោះឡើយ។ ស្រាប់ថ្ងៃនេះយើងខ្ញុំបានជួបផ្ទាល់ទើបដឹងច្បាស់ថា ក្រុមហ៊ុន Metfone គឺជាក្រុមហ៊ុនបំរើសេវាកម្មអន់បំផុតមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ហេតុអ្វីយើងហ៊ានថាដូច្នេះ?
នោះក៏ដោយសារយើងបានជួបរឿងពិតតែម្តងក្នុងថ្ងៃ ដែលប៉ះចំលើ លោកអគ្គនាយក ទីភ្នាក់ងារសារព័ត៌មាន លឹម សំបូរ ញូស៍ & អង្គភាពសារមានមហាខ្មែរ។ ក្រុមហ៊ុន Metfone បានកាត់ផ្តាច់សេវាអ៊ិនធើណើត របស់លោកអគ្គនាយក ទំាងលោកអគ្គនាយមិនបានមានកំហុសអ្វីទាល់សោះ ហើយសេវាបង់ប្រចំាខែ ក៏មិនទាន់ដល់ថ្ងៃបង់នោះដែរ ពោលគឺត្រូវបង់ នៅថ្ងៃទី២៦ ខែមករា ឆ្នំា ២០២៤ ឯណោះ។ ស្រាប់តែក្រុមហ៊ុន Metfone បានកាត់ផ្តាច់សេវាអ៊ីនធើណើត តំាងពីថ្ងៃទី២៣ ខែឆ្នូ ឆ្នំា ២០២៣ ។ នៅថ្ងៃទី ២៤ វេលាម៉ោង៧ព្រឹក លោកអគ្គនាយកបានខលទៅសួរនំា ពេលខលទៅសួរនំាហេតុផល ផ្នែកបំរើសេវាកម្មឆ្លើយថា មិនទាន់បង់លុយ។ អោយបង់លុយយ៉ាងម៉េច បើមិនទាន់ដល់ថ្ងៃបង់ផងនោះ? ក្រោយមកផ្នែកបំរើសេវាកម្ម អតិថិជន បានសុំលេខសំគាល សុំឈ្មោះ និង លេខអត្តសញ្ញណប័ណ្ណ ដើម្បីដោះស្រាយ។ ប៉ុន្ថែមិនមានការឆ្លើយតបនោះទេ ទើបម៉ោង៨ព្រឹ ថ្ងៃដដែល លោក អគ្គនាយកខលទៅសួរនំាម្តងទៀត ហើយផ្នែកបំរើ សេវាកម្មឆ្លើយថា ត្រូវរងចំា២៤ម៉ោង។ តើអោយរងចំា២៤យ៉ាងម៉េច? បើអតិថិជនមិនមានកំហុសអីផងនោះ? ហើយថ្លៃបង់សេវាប្រចំាខែក៏មិនទាន់ត្រូវបង់ដែរ។ ពេលសួរនំាកាន់តែច្រើន គេថា រងចំាឆ្លងយោបល់ទៅមេសិន។ យើងខ្ញុំសួរថាតើមេណាដែលហ៊ានធ្វើខុស និងបំពានសិទ្ធអតិថិជន ដូចក្រុមហ៊ុន ក្រុមហ៊ុន Metfone នេះដែរទេ? លោកអគ្គនាយកបន្តសួរនំាទៀតថា តើពេលណាបើដំណើរការអោយខ្ញុំប្រើប្រាស់វិញ? ផ្នែកបំរើសេវាអតិថិជននៅតែឆ្លើយថាអោយរងចំា២៤ម៉ោងដដែល។ លោកអគ្គនាយសួរបន្តទៀតថា ខ្ញុំចោរលួចប្រើប្រាស់មែន? ផ្នែកបំរើសេវាអតិថិជនឆ្លើយថា ច៎ា។ វាពិតជាជាព្រហើន និងឈ្លើយបំផុត ដែលហ៊ានប្រមាឌអតិថិជនរបស់ខ្លួនថា ចោរទៅវិញ។ (មានសំលេងខ្សែអាត់)
អតិថិជនមិនដឹងគោលការណ៍ផ្ទៃក្នុងរបស់ក្រុមហ៊ុន Metfone បែបម៉េចទេ ហើយរឹតតែគ្មានសិទ្ធដឹងទៅទៀតរឿងក្រុមហ៊ុនរបស់គេ គឺបានត្រឹមតែដឹងថា បង់សេវាប្រចំាខែហើយគឺប្រើប្រាស់បានតែប៉ុណ្ណោះ។
ទំនូលដែលមិនទទួលខុសត្រូវរបស់ ក្រុមហ៊ុន Metfone គឺធ្វើអោយបាត់បង់ជំនឿជឿជាក់ ពីអតិថិជន និងមហាជនជាក់ជាពុំខាន។
កំហុសក្រុមហ៊ុន ទំាងមូល បែរជាមិនទទួលខុសត្រូវដោះស្រាយអោយអតិថិជន បែរជាទៅធ្វើតាមទំនើងចិត្តរបស់ខ្លួនទៅវិញ។ បើយោងតាមច្បាប់ ក្រុមហ៊ុន Metfone ដាច់ខាតត្រូវបង់ជំងឺចិត្តអោយអតិថិជនរបស់ខ្លួន សម្រាប់ការខាតបង់ពេលវេលារកស៊ីរបស់អតិថិជន។ មិនមែននិយាយបែបមិនទទួលខុសត្រូវ និងប្រមាឌមើលងាយអតិថិជនរបស់ខ្លួននោះឡើយ។
គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាលបានកំពុងយកចិត្តទុកដាក់អំពីរឿងសេវាអ៊ិនធើណើតនេះជាខ្លំាង ដើម្បីបំរើអោយប្រជាពលរដ្ឋមានចំណេះដឹង ទំាងក្នុងក្រុង និងទីជនបទ។ ប៉ុន្តែក្រុមហ៊ុន Metfone មិនដែលបានស្តាប់តាមការណែនំារបស់រដ្ឋាភិបាលនោះឡើយ។
មហាជន និងរងចំាមើលថាតើ ក្រុមហ៊ុន Metfone និងធ្វើសេចក្តីថ្លៃការណ៍បែបយ៉ាងម៉េច? ឬបន្តប្រមាឌមើលងាយដល់អតិថិជនរបស់ខ្លួនទៀត?
សូមមើលការបង់ប្រាក់របស់លោក អគ្គនាយកដូចខាងក្រោម៖
ក្រុមហ៊ុន Metfone គឺជាក្រុមហ៊ុន បំពានគោលការណ៍ និងសិទ្ធអតិថិជនយ៉ាងធ្ងន់ធ្ងរ
Advertisements