Skip to content
Mah Khmer

Mah Khmer

សារព័ត៌មានមហាខ្មែរ

  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • ជីវិតនិងសង្គម
  • សេដ្ឋកិច្ច
  • ហោរាសាស្ត្រ
  • បច្ចេកវិទ្យា
  • សុខភាពនិងសម្រស់
    • កីឡា
    • កម្មវិធីសិក្សា
  • English
  • Toggle search form
  • ទប់លែង ឈ្នះ ហើយ! រកា មមែ ច វក ថោះ កុរ និងម្សាញ់ ​មានលាភមានសំណាង​ធំ​ចាប់ពីថ្ងៃនេះទៅ!! ហោរាសាស្ត្រ
  • ចាប់ពីថ្ងៃអាទិត្យនេះទៅដល់ចុងខែ ប្រុសស្រីកើតឆ្នាំ​ទាំង​៧​មានលាភ​ខ្លាំង និងជាឆ្នំាកុង្សី ហោរាសាស្ត្រ
  • អស្ចារ្យ​ឆ្នាំ​អំណាច​ទាំង​៨​មាសប្រាក់​ហូរ​ចូល​រាប់​កោដិ​នៅ​ចន្លោះបួនថ្ងៃ​នេះ ហោរាសាស្ត្រ
  • ត្រៀមៗ មហាឆ្នាំទាំង៦​មានង៉ូវហេង​ល្អ​ណាស់ពេញ​១​ខែថ្មី​នេះ ហោរាសាស្ត្រ
  • ហេងៗ និងលាភសំណាងចូលផ្ទះ! ប្រុសស្រីកើតឆ្នាំ មមី រកា ថោះ ច ខាល ម្សាញ់ ជូត លាភចូលបីថ្ងៃ​ទី ១ ២ ៣ ហោរាសាស្ត្រ
  • ខេត្តសៀមរាប នឹងសាងសង់ផ្លូវរថភ្លើងធុនស្រាល ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ មកក្រុងសៀមរាប សេដ្ឋកិច្ច
  • ថ្ងៃច័ន្ទដើមទ្រព្យ! ឆ្នាំ រោង កុរ ច មមែ ជូត​ ខាល រការតាមជើងលេខត្រូវផ្លា​ ស់ប្តូរវាសនាថ្មី ហោរាសាស្ត្រ
  • ឆ្លងផុតថ្ងៃនេះ ប្រុសស្រីកើតឆ្នាំ ឆ្លូវ ម្សាញ់ ជូត រកា វក ច ទទួលលាភសំណាងធំចូលមកក្នុងជីវិត៣ថ្ងៃជាប់គ្នា ហោរាសាស្ត្រ

ក្រសួងព័ត៌មាន នឹងមានវិធានការផ្លូវច្បាប់ចំពោះអ្នកដែលផលិតមាតិកាមិនសមរម្យ ប្រាស់ចាក ក្រមសីលធម៌ និងប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ជាតិ និងប៉ះពាល់ដល់សីលធម៌សង្គម។

Posted on February 28, 2025 By Mah Khmer

(ភ្នំពេញ)៖ ក្រសួងព័ត៌មាន បានកត់សម្គាល់ឃើញថា អ្នកផលិតមាតិកាផ្សព្វផ្សាយតាមបណ្តាញទំនាក់ទំនងសង្គម និងអ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួន បានផលិតខ្លឹមសារដោយបំពានលើក្រមសីលធម៌ និងផ្សព្វផ្សាយនៅលើបណ្តាញទំនាក់ទំនងសង្គមដោយប្រើប្រាស់វិធីសាស្ត្រមិនស្មោះត្រង់ និងបំពានលើសិទ្ធិ សេចក្តីថ្លៃថ្នូររបស់អ្នកដទៃ ឬប្រើប្រាស់ពាក្យពេចន៍អសុរោះ ដើម្បីទាក់ទាញការចាប់អារម្មណ៍ និងលក់ផលិតផលរបស់ខ្លួនដាច់ដោយមិនមានការគិតគូរដល់សីលធម៌សង្គម។

ដើម្បីចូលរួមលើកកម្ពស់សីលធម៌សង្គម ក្រសួងព័ត៌មានសូមធ្វើការណែនាំដល់អ្នកផលិតមាតិកា ផ្សព្វផ្សាយតាមបណ្តាញសង្គម និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម ត្រូវបញ្ឈប់ជាបន្ទាន់នូវការប្រើ វិធីសាស្រ្តលេងសើច (Prank) មកផលិតមាតិការបស់ខ្លួនដើម្បីលក់ផលិតផលឱ្យដាច់ ឬទាញការចាប់ អារម្មណ៍មកលើខ្លួនដែលបង្កផលប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ សិទ្ធិរបស់អ្នកដទៃ និងប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ជាតិ។ ទង្វើបែបនេះមិនមែនជាភាពស្មោះត្រង់ក្នុងការផលិតមាតិកាទេ ប៉ុន្តែជាការបង្កើតមាតិកាដោយខ្វះក្រមសីលធម៌ ខ្វះការទទួលខុសត្រូវ ព្រមទាំងបានបង្កើតឱ្យមានការយល់ច្រឡំ និង ប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់បុគ្គល និងសីលធម៌សង្គម។

ក្រសួងព័ត៌មាន បានសង្កត់ធ្ងន់ថា ការផលិតមាតិកាបែបលេងសើច (Prank) ដែលធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ និងកិត្តិយសអ្នកដទៃ មិនត្រូវបានលើកទឹកចិត្តឡើយ។ ការប៉ះពាល់សេចក្តីថ្លៃថ្នូរ និងកិត្តិយសរបស់អ្នកដទៃ ជាការបំពាន ច្បាប់ និងអាចជាកម្មវត្ថុនៃបណ្តឹងរបស់អ្នកដែលទទួលរងផលប៉ះពាល់។ ក្នុងន័យនេះ ក្រសួងសូមអំពាវនាវដល់បងប្អូនសាធារណជនកុំចែករំលែកបន្តនូវខ្លឹមសារដែលមិនមានក្រមសីលធម៌ និងបំពានដល់សេចក្តី ថ្លៃថ្នូរ និងកិត្តិយសរបស់អ្នកដទៃ និងចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ និងមាតិកាបែបបំពុលសង្គមទាំង អស់គ្នា។

ទន្ទឹមនេះក្រសួងនឹងមានវិធានការផ្លូវច្បាប់ចំពោះអ្នកដែលផលិតមាតិកាមិនសមរម្យ ប្រាស់ចាក ក្រមសីលធម៌ និងប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ជាតិ និងប៉ះពាល់ដល់សីលធម៌សង្គម។

ជាមួយគ្នានេះក្រសួងព័ត៌មានសូមលើកទឹកចិត្ត និងកោតសរសើរចំពោះអ្នកផលិតមាតិកាតាម បណ្តាញទំនាក់ទំនងសង្គមភាគច្រើនដែលបានគោរពក្រមសីលធម៌ រក្សាបាននូវសេចក្តីថ្លៃថ្នូរ និងគោរព សិទ្ធិអ្នកដទៃ និងផ្តល់ព័ត៌មានពិត និងត្រឹមត្រូវជូនដល់សាធារណជន៕


ព័ត៌មានជាតិ Tags:National News

Post navigation

Previous Post: លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត អញ្ជើញចុះសួរសុខទុក្ខមន្រ្តីនគរបាលដែលរងគ្រោះ ដោយសារគ្រោះអគ្គិភ័យឆាបឆេះគេហដ្ឋាន
Next Post: ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់អនឡាញនៅកម្ពុជាមានប្រសិទ្ធភាពខ្លះៗ ខណៈគេហទំព័រខុសច្បាប់កំពុងកើនឡើង

អត្ថបទទាក់ទង

  • ទីប្រឹក្សាក្រសួងព័ត៌មានម្នាក់ត្រូវបានព្រះរាជអាជ្ញានៃអយ្យការអមតុលាការខេត្តសៀមរាបសម្រេចឱ្យបើកការស៊ើបអង្កេតលើករណីឆបោក ព័ត៌មានជាតិ
  • អធិរាជ មហាសាច់ បានលេបថ្នាំ ស ម្លា.ប់ ខ្លួ.ន ព័ត៌មានជាតិ
  • សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ក្រុមរបស់ ឡេង ចាន់ណា មានលក្ខណៈជាប្រព័ន្ធឆបោកតាមរូបមន្ត Ponzi Scheme ព័ត៌មានជាតិ
  • ចាប់ខ្លួនជនដៃដល់៣នាក់ ក្រោយ ស ម្លា.ប់ កា.ត់ ក្បា ល ជនជាតិចិនម្នាក់នៅខេត្តកំពង់ចាមហើយគេចខ្លួនមកសៀមរាប ព័ត៌មានជាតិ
  • ទីបំផុតចៅក្រមស៊ើបសួរសម្រេចហើយ ឃុំ ខ្លួ.ន ជីតា ឃោ .ឃៅ ដែលកាច់ បំ បា.ក់ ចៅរបស់ខ្លួន ព័ត៌មានជាតិ
  • ខឹងបបួលសង្សារចូលបន្ទប់ទឹកជាមួយ នាងមិនព្រម ឡើងស្ពានជ្រោយចង្វារ.លោ.ត.ទឹ.ក ព័ត៌មានជាតិ
  • ចំជាល្អមែន!ឆ្នាំទាំង ថោះ ច រការ វក ឆ្លូវ ជូត លាភជ័យសិរីសួស្តីចុងខែនេះ អានហើយស៊ែរចេញ ត្រូវតែជួបសំណាង ហោរាសាស្ត្រ
  • ក្រសួងរ៉ែ និងថាមពល ប្រកាសពីការបញ្ចុះថ្លៃអគ្គិសនីចំពោះអ្នកប្រើប្រាស់ប្រភេទឧស្សាហកម្ម និងកសិកម្ម សេដ្ឋកិច្ច
  • ៣ថ្ងៃដើមខែថ្មី ឆ្នាំទាំង8 ឆ្លូវ កុរ​ រោង ថោះ ខាល រការ មមី ម្សាញ់ មានលាភមានលុយធំ ហោរាសាស្ត្រ
  • ដើមខែថ្មីត្រៀមៗ ៣ថ្ងៃជាប់គ្នាឆ្នាំ​ទាំង​៦​មាន​លាភ​ធំ​ប្រជុំ​មាសប្រាក់ចូលជុំទិស ប្រញាប់ចូលអានហើយស៊ែរចេញ!! ហោរាសាស្ត្រ
  • ជឿមិនចេះខុស!ចន្លោះថ្ងៃ​ ៦, ៧, ៨ នេះ ហោចិនផ្តាំ អ្នកកើតឆ្នាំ រោង វក ច ថោះ ជូត ម្សាញ់ មមី រការ ហោរាសាស្ត្រ
  • អគ្គនាយកដ្ឋានពន្ធដារ សម្រេចពន្យាពេលយកពន្ធលើចំណេញមូលធនសម្រាប់ផ្នែកអចលនទ្រព្យ រហូតរហូតដល់ដំណាច់ឆ្នាំ ២០២៤ សេដ្ឋកិច្ច
  • សហគមន៍ដឹកភ្ញៀវទេសចរមានជ័យ-កំពង់ភ្លុក ត្រូវបានចោទប្រកាន់ថាបានយកលុយពីភ្ញៀវទេសចរណ៍ជាតិ ជីវិតនិងសង្គម
  • ចាប់ពីថ្ងៃស្អែកទៅឆ្នំា មមី ខាល រោង ម្សាញ់ មមែ កុរ ជូត រកា ៤​ថ្ងៃ​ទៀត​នឹង​ជួប​មហា​សំណាង ហោរាសាស្ត្រ

Address: House#111 group 06, Watbo village, Sangkat salakamreuk, Siem Reap city, Siem Reap province.

ទូរស័ព្ទលេខ៖ 069​ 522 333 Tel: 069 522 333 | អ៊ីម៉ែល៖ info@mahakhmer.com

Copyright © 2019-2025 | Maha Khmer & LSN Pte., Ltd | Email: info@mahakhmer.com | Tel: 012 927 732 . 015 883 332

Powered by Sambo Lim

Accessibility Adjustments

Powered by OneTap

How long do you want to hide the toolbar?
Hide Toolbar Duration
Select your accessibility profile
Vision Impaired Mode
Enhances website's visuals
Seizure Safe Profile
Clear flashes & reduces color
ADHD Friendly Mode
Focused browsing, distraction-free
Blindness Mode
Reduces distractions, improves focus
Epilepsy Safe Mode
Dims colors and stops blinking
Content Modules
Font Size

Default

Line Height

Default

Color Modules
Orientation Modules