Skip to content
  • Privacy
  • Terms
  • Terms of Use
  • Disclaimer
  • Copyright
  • Cookie
  • Contact Us
Mah Khmer

Mah Khmer

សារព័ត៌មានមហាខ្មែរ

  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • ជីវិតនិងសង្គម
  • សេដ្ឋកិច្ច
  • ហោរាសាស្ត្រ
  • បច្ចេកវិទ្យា
  • សុខភាពនិងសម្រស់
    • កីឡា
    • កម្មវិធីសិក្សា
  • English
  • Toggle search form
  • អ្នកសៀមរាបគួរដឹង! អនុក្រឹត្យ ស្តីពី ការកែប្រែតំបន់ការពារទេសភាពអង្គរ ព័ត៌មានជាតិ
  • ឆ្នាំចាស់ផ្លាស់ទៅឆ្នំាថ្មីចូលមក! ប្រុសស្រីកើតឆ្នាំ រកា កុរ ជូត ឆ្លូវ វក មមែ ត្រូវធ្វើរឿងទាំងនេះ ហោរាសាស្ត្រ
  • ទប់លែង ឈ្នះ ហើយ! រកា មមែ ច វក ថោះ កុរ និងម្សាញ់ ​មានលាភមានសំណាង​ធំ​នៅ​ស្អែក​នេះ!! ហោរាសាស្ត្រ
  • អតីតឧកញ៉ា ហេង សិទ្ធី ត្រូវបានចាប់ខ្លួន បញ្ជូនតាមយន្តហោះ ត្រឡប់ទៅប្រទេសកម្ពុជាវិញ ព័ត៌មានជាតិ
  • ស្នងការដ្ឋាននគរបាលខេត្តសៀមរាប រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងចាត់វិធានការរថយន្តដែលដឹកសម្ភារៈ និងការដាក់មនុស្សលើសចំណុះ ព័ត៌មានជាតិ
  • ស្អែកថ្ងៃថ្មី ថ្ងៃសិរីមង្គល លុយចូលហៀរហូរ សម្បូរលុយចាយដល់ប្រុសស្រីកើតឆ្នាំឆ្លូវ រកា ជូត មមី ម្សាញ់ វក កុរ ហោរាសាស្ត្រ
  • ខែលាភ ខែជ័យ! ពេញ១ខែថ្មីនេះ មមី ថោះ ឆ្លូវ ម្សាញ់ កុរ មានង៉ូវហេងល្អខ្លាំងណាស់ ហោរាសាស្ត្រ
  • រដ្ឋមន្ត្រីក្រសួងព័ត៌មាន ព្រមានចាត់វិធានការចំពោះក្រុមហ៊ុន និងអ្នកសារព័ត៌មាន ដែលធ្វើសកម្មភាពល្មើសច្បាប់ នាំឱ្យប៉ះពាល់ដល់សារព័ត៌មានវិជ្ជាជីវៈ ព័ត៌មានជាតិ

មន្ត្រីរដ្ឋបាលព្រៃឈើ ឈ្មោះ កែវ ផល្លា ស្រវឹងស្រាបើកឡានបុករះពេញផ្លូវ ខណៈនគរបាលចរាចរណ៍ថាស្រវឹងតិចតួចប៉ុណ្ណោះ!

Posted on August 11, 2023 By Mah Khmer

ខេត្តសៀមរាប៖ សមត្ថនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបញ្ជាក់ថា លោកកែវ ផល្លា ជាមន្ត្រីរដ្ឋបាលព្រៃឈើនៅស្រុកពួក ដែលបើកឡានបុករះ នៅក្នុងភូមិសាស្ត្រ ភូមិទ្រាំង និងបន្តទៅបុករះ ប៉ុស្តិ៍យាមអតីតមណ្ឌលចត្តាឡីស័ក រថយន្ត Land Rover Discovery និងរុឺម៉ក នៅភូមិចុងកៅស៊ូ សង្កាត់ស្លុក្រាម ក្រុងសៀមរាប ខេត្តសៀមរាប កាលពីវេលាម៉ោង១៤ និង០០ នាទីថ្ងៃទី ៩ ខែសីហា ឆ្នាំ ២០២៣ ។

បើយោងតាមការឲ្យដឹង ពីសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ថ្លែងប្រាប់អ្នកសារព័ត៌មានថា នៅរសៀលថ្ងៃទី 10 ខែសីហាឆ្នាំ 2023 នេះ ថា លោក កែវ ផល្លា  មានជាតិស្រវឹង តិចតួចប៉ុណ្នោះ ។

សមត្ថកិច្ចបន្តថា គ្រោះថ្នាក់ចរាចរណ៍ នៅថ្ងៃទី ៩ ខែ សីហា ឆ្នាំ ២០២៣ នៅវេលាម៉ោង ១៦ និង ១៣នាទី សមត្ថកិច្ច បានទទួលទូរស័ព្ទពីប្រជាពលរដ្ឋ ថាមានករណីគ្រោះថ្នាក់ចរាចរណ៍នៅផ្លូវ ៦០ ម៉ែត្រ កម្លាំងសមត្ថកិច្ចជំនាញចរាចរណ៍ចំនួន ៤នាក់ បានចុះទៅដល់ទីតាំងកើតហេតុ។

ពេលទៅដល់ខាងជើងតាម៉ាប់ ទាអាំង ឃើញភាគីរថយន្តហុចលុយអោយទៅភាគីខាងម៉ូតូរុឺម៉ក់ ពេលកងកម្លាំងចុះពីម៉ូតូដើរទៅសួរនាំ ខាងម៉ូតូរុឺម៉កឆ្លើយថាសុីសងគ្នារួចហើយ។ (Sic)

ពេលនោះសមត្ថកិច្ចក៍បានមើលទៅឃើញរថយន្ត Highlander ទៅបុករោងរបស់ ស.ស.យ.ក (ប៉ុស្តិ៍យាមសម័យកូវីត)។ បុករោងរួចរថយន្តបន្តដំណើរទៅមុខទៀត ឃើញហេតុការណ៍របៀបនេះកំលាំងចរាចរណ៍ដែលឡើងទៅមើលរឿងនោះ បាននាំគ្នាឡើងម៉ូតូដេញតាមរថយន្ត។

ពេលទៅជិតដល់រថយន្តឃើញរថយន្ត Highlander បុកគូថរថយន្ត LAND ROVER Discovery ( ចតលើចិញ្ចើមផ្លូវ) បណ្ដាលអោយរថយន្ត LAND ROVER ប៉ើងទៅមុខប្រហែល ២០ ម៉ែត្រប៉ះនិងរុឺម៉កដាក់តាំងលក់(ខូចតិចតួច)។

សមត្ថកិច្ចបន្តថា ឃើញសភាពការណ៍បែបនេះ ជំនាញចរាចរណ៍ដែលចុះទៅមើលចំនួន ០២នាក់ បាននាំអ្នកបើករថយន្តបង្ករយកមកសួរនាំ និង ធ្វើតេស្តជាតិអាកុល ឃើញ 0.23mg/L នៅស្នាក់ការចរាចរណ៍មាត់ស្ទឹង។

សមត្ថកិច្ចបន្តបញ្ជាក់ថា កម្រិតជាតិអាកុលដែលបានរកឃើញ ខាងលើនេះ ជាកម្រិតមួយតិចតួចបំផុត ដែលមិនអាចឈានដល់ការផាកពិន័យបាននោះទេ។ ហើយមូលហេតុដែលបណ្ដាលឲ្យមាន គ្រោះថ្នាក់ចរាចរណ៍នេះ មកពីអ្នកបើកបរ បានបើកបររថយន្តទាំងបែកកង់ និងមានសារធាតុអាកុលក្នុងខ្លួនផងដែរ។ បច្ចុប្បន្នភាគីទាំងអស់ បានធ្វើការសម្របសម្រួលបញ្ចប់រឿងសព្វគ្រប់អស់ហើយ។

តាម ប្រភពពីកន្លែងកើតហេតុបានឲ្យដឹង កាលពីវេលាម៉ោង ១៤ និង 00 នាទីថ្ងៃទី ៩ ខែសីហាឆ្នាំ ២០២៣ លោក កែវ ផល្លា ដែលគេស្គាល់ថាជាមន្ត្រី រដ្ឋបាលព្រៃឈើស្រុកពួក បានបើកបររថយន្តម៉ាក Toyota Highlander ពណ៌ទឹកប្រាក់ ផ្លាកលេខ ភ្នំពេញ 2W-6201 ក្នុងស្ថានភាពស្រវឹង បុករុឺម៉កម៉ូតូ នៅត្រង់ចំណុចភូមិទ្រាំង សង្កាត់ស្លក្រាម រួចព្យាយាមរត់គេចទាំងស្ថានភាពបែកកង់មុខផ្នែកខាងស្ដាំ ត្រូវបានប្រជាពលរដ្ឋតាមឃាត់បាន នៅត្រង់ចំណុចខាងកើតផ្សារកុងតឺន័រ៦០ម៉ត្រ ស្ថិតក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លុកក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ក៍បានដោះស្រាយសំណងជូនភាគីរុឺម៉កម៉ូតូនៅចំពោះមុខសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការរដ្ឋាននគរបាលខេត្តសៀមរាប។

ប្រភពដដែលបន្តថា ដោយឃើញភាគីសងខាងត្រូវរូវគ្នាហើយនោះ សមត្ថកិច្ចក៏អនុញ្ញាតឱ្យ អ្នកបើកបររថយន្តបន្តដំណើរទៅមួយទៀត ទាំងដែលរថយន្តនៅបែកកង់មុខខាងស្ដាំនៅឡើយ។ ប៉ុន្មាននាទីក្រោយមក បន្ទាប់ពីធ្វើដំណើរបានប្រហែល៥០០ ម៉ែត្រ ក្នុងស្ថានភាពរថយន្តបែកកង់ ហើយអ្នកបើកបរក៏សង្ស័យស្រវឹងទៀតនោះ រថយន្តក៏បានបន្តទៅបុករះ ប៉ុស្តិ៍យាមរបស់មណ្ឌលចត្តាឡីស័ក ឱ្យរាបដល់ដី ប៉ុន្តែរថយន្តនៅតែអាចបន្តដំណើរទៅមុខទៀត រហូតទៅបុកនឹងរថយន្ត Land Rover discovery ពណ៌ប្រផេះក្រម៉ៅ ផ្លាកលេខ ភ្នំពេញ 2Y-0088 និង រុឺម៉ក បណ្ដាលអោយរងការខូចខាត។ ចំណែករថយន្តបង្ក ក៏រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ នឹងមិនអាចបន្តទៅមុខទៀតបាននោះឡើយ។

ប្រភពបានបញ្ជាក់ថា ឃើញសភាពមិនស្រួលបែបនេះ ប្រជាពលរដ្ឋបានរាយការណ៍ជូនសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក ចុះមកទីតាំងកន្លែងកើតហេតុ ធ្វើការវាស់វែង ស្ទូចយកវត្ថុតាងទាំងអស់ រួមទាំងអ្នកបើកបររថយន្តបង្ក ទៅកាន់ស្នាក់ការចរាចរណ៍ ដើម្បីកសាងសំណុំរឿងដោះស្រាយតាមនីតិវិធី។ នៅក្នុងហេតុការណ៍នេះពុំមានបណ្ដាលឲ្យនរណាម្នាក់រងរបួសនោះទេ៕


ព័ត៌មានជាតិ Tags:National News

Post navigation

Previous Post: ពេញមួយសប្តាហ៍ថ្មីនេះ! ប្រុសស្រីកើត ឆ្នាំ មមី មមែ វក រកា ច ជូត ឆ្លូវ ខាល សំណាងខ្លាំង មានលុយចាយពេញដៃ
Next Post: ២ថ្ងៃចុងសប្តាហ៍នេះឆ្នាំ​ទាំង​៨​មានលាភ​ធំ​ង៉ូវហេងល្អណាស់

អត្ថបទទាក់ទង

  • សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ក្រុមរបស់ ឡេង ចាន់ណា មានលក្ខណៈជាប្រព័ន្ធឆបោកតាមរូបមន្ត Ponzi Scheme ព័ត៌មានជាតិ
  • សម្ដេចតេជោ ហ៊ុន សែន ព្រមានបិទ Facebook មិនឱ្យប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា ព័ត៌មានជាតិ
  • សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឲ្យរឹតបន្តឹងការផ្តល់សេវាសុខាភិបាលរបស់ផ្នែកឯកជន ខណៈដែលមន្ទីរពហុព្យាបាល សុខភាពបានធ្វើឱ្យមានមនុស្សស្លា.ប់ដល់ទៅ២នាក់រួចមកហើយ ព័ត៌មានជាតិ
  • រាជរដ្ឋាភិបាល ចេញអនុក្រឹត្យ ស្ដីពី ការកែប្រែដែនជម្រកសត្វព្រៃគូលែន-ព្រហ្មទេព ព័ត៌មានជាតិ
  • សេចក្តីប្រកាសព័ត៌មាន ព័ត៌មានជាតិ
  • ចោរលួចកាប់ឈើគ្រញូងអាជ្ញារធរជាតិអប្សរា មិនដែលចាប់បាន តែបើពលរដ្ឋធ្វើទ្រុងមាន់រកឃើញភ្លាម! ព័ត៌មានជាតិ
  • ដាច់ខាតអានហើយស៊ែរចេញ ចន្លោះថ្ងៃ 17,18,19 នេះ ហោចិនផ្តាំ អ្នកកើតឆ្នាំ រោង វក ច ថោះ ជូត ម្សាញ់ មមី រការ ហោរាសាស្ត្រ
  • សម្ដេចធិបតី ហ៊ុន ម៉ាណែត ចោទសួរអភិបាលខេត្តសៀមរាបពីចំនួនភ្ញៀវទេសចរបរទេសកើនឡើងប៉ុន្មានឲ្យពិតប្រាកដ? សេដ្ឋកិច្ច
  • រដ្ឋត្រៀមដីជាង ១ពាន់ហិកតា សម្រាប់អភិវឌ្ឍជាតំបន់សេដ្ឋកិច្ចរណបឱ្យអាកាសយានដ្ឋានសៀមរាបថ្មី សេដ្ឋកិច្ច
  • ដើមខែថ្មីបីថ្ងៃនេះ ០១,០២,០៣​ជា​ថ្ងៃ​ល្អ ថ្ងៃ​មាស ថ្ងៃ​ប្រា​ក់ ថ្ងៃ​ហេង​នៃ​ឆ្នាំ​ទាំង​៧​ពិត​ណាស់ ហោរាសាស្ត្រ
  • ហេងនោះហេង ! ចាប់ពីថ្ងៃស្អែកនេះតទៅ ឆ្នាំទាំង៦ ឆ្លូវ ជូត មមី ម្សាញ់ វក កុរ មានលុយហូរចូលដូចទឹក ហោរាសាស្ត្រ
  • ឆុត១០០%! ក្នុងសប្តាហ៍ថ្មីនេះ ឆ្នាំទាំង៦ ឆ្លូវ ជូត មមី ម្សាញ់ វក កុរ មានលុយហូរចូលដូចទឹក មានង៉ូវហេងជាងគេ ហោរាសាស្ត្រ
  • ឈ្មួញដីឈ្មោះ សេង មង្គល កំពុងសម្រុកឈូសឆាយព្រៃលិចទឹក ជីកយកអាចម៍ដីលក់ ក្រោមរូបភាពស្តារអាងទឹក ខណ:អាជ្ញាធរបញ្ជាក់ថា គ្មានច្បាប់អនុញ្ញាត ព័ត៌មានជាតិ
  • សំណាងបានមកដល់ហើយត្រៀមហិបដាក់លុយថ្ងៃ 9,10,11 ឆ្នាំទាំង៧ មានលាភ សំណាង ង៉ូវហេងខ្ពស់ត្រដែត ហោរាសាស្ត្រ

Address: House#111 group 06, Watbo village, Sangkat salakamreuk, Siem Reap city, Siem Reap province.

ទូរស័ព្ទលេខ៖ 069​ 522 333 Tel: 069 522 333 | អ៊ីម៉ែល៖ info@mahakhmer.com

Copyright © 2019-2025 | Maha Khmer & LSN Pte., Ltd | Email: info@mahakhmer.com | Tel: 012 927 732 . 015 883 332

Powered by Sambo Lim

Accessibility Adjustments

Powered by OneTap

How long do you want to hide the toolbar?
Hide Toolbar Duration
Select your accessibility profile
Vision Impaired Mode
Enhances website's visuals
Seizure Safe Profile
Clear flashes & reduces color
ADHD Friendly Mode
Focused browsing, distraction-free
Blindness Mode
Reduces distractions, improves focus
Epilepsy Safe Mode
Dims colors and stops blinking
Content Modules
Font Size

Default

Line Height

Default

Color Modules
Orientation Modules