ករណីឆេះឃ្លាំងស្តុកគ្រាប់​ ក្នុងទីបញ្ជាការយោធភូមិភាគទី៣ នៃខេត្តកំពង់ស្ពឺ​ សមត្ថកិច្ចគ្រប់គ្រងស្ថានការណ៍បានហើយ


ខេត្តកំពង់ស្ពឺ ៖ ករណី​ផ្ទុះ​គ្រាប់​ធុន​ធំ​តូច បណ្តាល​ឱ្យ​ឆេះ​ឃ្លាំង​ស្តុក​គ្រាប់ ក្នុង​ទីបញ្ជាការ​យោធភូមិ​ភាគ​ទី​៣ នៃ​ខេត្តកំពង់ស្ពឺ ពេល​នេះ​សមត្ថកិច្ច​គ្រប់គ្រង​ស្ថានការណ៍​បាន​ហើយ ដោយ​សមត្ថកិច្ច​ជំនាញ បាន​ចូល ដើម្បី​បាញ់​ទឹក​ពន្លត់​អគ្គិ​ស​ភ័យ ដែល​កំពុង​តែ​ឆាបឆេះ ហើយ​ឈាន​ទៅ​គ្រប់គ្រង​ស្ថានការណ៍ ឱ្យ​មាន​លក្ខណៈ​ប្រក្រតី​ឡើង​វិញ​ហើយ នេះ​បើ​យោង​តាម​ការ​ឱ្យ​ដឹង​ពី​មន្ត្រី​សមត្ថកិច្ច​នៅ​កន្លែង​កើតហេតុ ។

សមត្ថកិច្ច​ប្រាប់​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ បានឱ្យ​ដឹង​ថា នៅ​ម៉ោង​ប្រមាណ​ជា​០៤​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០២៤ ស្នូរ​គ្រាប់​បាន​ស្ងប់ស្ងាត់​ទៅ​វិញ (​លែង​ផ្ទុះ​ទៀត​ហើយ​) ក្នុង​កិច្ច​អន្តរាគមន៍ របស់​សមត្ថកិច្ច​ជំនាញ មាន​កម្លាំង​កងរាជអាវុធហត្ថ នគរបាល និង​យោធា​អង្គភាព​៧១១ ដែល​ត្រៀម​បង្ការ បាន​សម្រុកចូល​ទៅ​ចំណុច​ទីតាំង​ឃ្លាំង​ស្តុក​គ្រាប់​នោះ ដើម្បី​ធ្វើការ​បាញ់​ទឹក​សន្ធាប់​ឱ្យ​ភ្លើង​រលត់​។ ស្រប​ពេល​នោះ​ផង​ដែរ​មេឃ ក៏​បាន​បង្អុរ​ធ្លាក់​ភ្លៀង​ហាក់បីដូចជា​ជួយ​ស្រោចស្រព និង​បាញ់​ពន្លត់​ជាមួយ​សមត្ថកិច្ច​ផង​ដែរ ទើបបាន​គ្រប់គ្រង​ស្ថានការណ៍​បាន ។

ទន្ទឹម​នឹង​ការ​គ្រប់គ្រង​ស្ថានការណ៍​បាន ប្រភព​ក៏​បាន​បង្ហើប​ដែរ​ថា មាន​មន្ត្រី​យោធា​យ៉ាងតិច ២០​នាក់ បាន​បាត់បង់​ជីវិត នៅ​ក្នុង​ហេតុការណ៍​នោះ ខណៈ​ដែល​ពួក​គេ​កំពុង​រៀបចំ​ទុកដាក់​គ្រាប់ ដែល​ចល័ត​មក​ពី​ខេត្តកោះកុង និង​ប្រជាពលរដ្ឋ​ជិតខាង​ជា​ច្រើន​នាក់ រួម​ទាំង​កុមារ​ផង​ដែរ បាន​រង​របួស ហើយ​កំពុង​ទទួល​ការ​សង្គ្រោះ​ពី​ក្រុម​គ្រូពេទ្យ​។ ចំនួន​អ្នក​ស្លាប់​នេះ​ដែរ នឹង​អាច​មានការ​កើនឡើង​បន្ថែម​ទៀត ខណៈ​ដែល​សមត្ថកិច្ច​គ្រប់គ្រង​សភាពការណ៍​បាន​ទាំងស្រុង និង​កំពុង​ស្រាវជ្រាវ​រក​អ្នក​ដែល​ស្ថិត​នៅ​ក្បែរ​កន្លែង​កើតហេតុ​នោះ ។

សូម​បញ្ជាក់​ផង​ដែរ​ថា ឃ្លាំង​ផ្ទុក​គ្រាប់​យុទ្ធភណ្ឌ នៅ​ក្នុង​ទីបញ្ជាការ​យោធភូមិ​ភាគ​ទី​៣ ស្ថិត​ក្នុងភូមិ​ចំការ​ដូង សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ បាន​រង​ការ​ឆាបឆេះ ខណៈ​គ្រាប់​ធុន​ធំ​មួយ​គ្រាប់​បាន​ផ្ទុះ និង​គ្រាប់​ធុន​តូច​ជា​ច្រើន​គ្រាប់​ផ្សេង​ទៀត បាន​ផ្ទុះ​បន្តបន្ទាប់ ដែល​ហេតុការណ៍​ដ៏​រន្ធត់​នេះ បាន​កើតឡើង​នៅ​ម៉ោង​ប្រមាណ​ជា​០២​និង​៣០​នាទី រសៀល​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០២៤​នេះ ៕​

CREATOR: gd-jpeg v1.0 (using IJG JPEG v62), quality = 90

Advertisements

Next Post

ឈ្វេងយល់ អំពីព្រែកជីកហ្វូណនតេជោ! (មានវីដេអូ)

Sat Apr 27 , 2024
ទី១- ត្រូវបានតភ្ជាប់ប្រព័ន្ធដៃទន្លេមេគង្គ និងផ្លូវសមុទ្រ ប្រវែងសរុបប្រមាណ ១៨០ គីឡូម៉ែត្រ។ ទី២- គ្រោងចំណាយថវិកាសរុបប្រមាណ ១ ៧០០ លានដុល្លារអាមេរិក ជាប្រភេទគម្រោងវិនិយោគ BOT (Build-Operate-Transfer)។ ទី៣- ទីតាំងគឺចាប់ពីព្រែកតាកែវ ឆ្លងកាត់ព្រែកតាឯក ចូលតាមព្រែកតាហ៊ីង និងបន្តរហូតដល់សមុទ្រខេត្តកែប។ ទី៤- ឆ្លងកាត់ខេត្តចំនួន ៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។ ទី៥- តាមការប៉ាន់ស្មាន មានចំនួនប្រជាជនសរុបប្រមាណ ១លាន៦សែននាក់ រស់នៅអមសងខាងព្រែកជីកនេះ និងទទួលផលពីព្រែកជីកនេះ។ ទី៦- ព្រែកជីកនេះ មានទទឹងខាងលើ ១០០ម៉ែត្រ ទទឹងខាងក្រោម ៨០ម៉ែត្រ និងជម្រៅ ៥,៤ម៉ែត្រ (បញ្ជាក់៖ ជម្រៅនាវា ៤,៧ម៉ែត្រ) ចំពោះហេដ្ឋារចនាសម្ព័ន្ធ៖ សន្ទះផ្លូវនាវាចរណ៍មាន ០៣កន្លែង ស្ពាន ១១កន្លែង ផ្លូវអមសងខាងប្រវែងសរុបប្រមាណ […]

អត្ថបទគួរអាន!

ព័ត៌មានទាន់ហេតុការណ៍