Skip to content
  • Privacy
  • Terms
  • Terms of Use
  • Disclaimer
  • Copyright
  • Cookie
  • Contact Us
Mah Khmer

Mah Khmer

សារព័ត៌មានមហាខ្មែរ

  • ទំព័រដើម
  • ព័ត៌មានជាតិ
  • អន្តរជាតិ
  • ជីវិតនិងសង្គម
  • សេដ្ឋកិច្ច
  • ហោរាសាស្ត្រ
  • បច្ចេកវិទ្យា
  • សុខភាពនិងសម្រស់
    • កីឡា
    • កម្មវិធីសិក្សា
  • English
  • Toggle search form
  • បែកធ្លាយកាន់តែច្រើនឡើងអំពីឯកឧត្តម បណ្ឌិត ទីប្រឹក្សាក្រសួងព័ត៌មានម្នាក់គឺជាអតីតទណ្ឌិតព្រោះប្រព្រឹត្តិបទល្មើសដដែលៗ ព័ត៌មានជាតិ
  • សំណាងពិតៗបានមកដល់! ឆ្នាំ​សំណាង​ទាំង​៥ចាប់ពីពេលនេះដល់ដាច់ខែសម្រុក​ប្រមូល​លុយ ហោរាសាស្ត្រ
  • ចាប់ពីថ្ងៃនេះតទៅប្រុសស្រីកើតឆ្នំា ជូត វក ឆ្លូវ ថោះ កុរ ម្សាញ់ និង រោង ទេវតាទ្រព្យនាំសំណាង ជួបលាភធំក្នុងជីវិតជាក់ជាមិនខាន ហោរាសាស្ត្រ
  • ឆ្នាំ​ទ្រព្យ​ទាំង​៦ ខាល មមី ឆ្លូវ រោង ថោះ កុរ ​ង៉ូ​វ​ហេង​ល្អ​ជួប​ភ្នំ​មាស​ភ្នំ​ប្រាក់​នៅ​ចន្លោះបីថ្ងៃនេះ​ហើយ ហោរាសាស្ត្រ
  • ត្រៀមកើបលុយឱ្យហើយទៅ! ថ្ងៃដាច់ខែចាស់ចូលខែថ្មី ឆ្នាំទាំង៨ រោង ច វក ជូត កុរ ថោះ មមី រកា ប្រញាប់ធ្វើរឿងទាំងនេះ ហោរាសាស្ត្រ
  • សុក្រ សៅរ៍ អាទិត្យ ប្រុសស្រីកើតឆ្នាំទាំង៦ត្រៀមហិបដាក់លុយ ហោរាសាស្ត្រ
  • ចាប់ពី​ថ្ងៃ​នេះទៅ ម្ចាស់ឆ្នាំទាំង៥ ង៉ូវហេងល្អ សម្បូរ​លាភ សំណាងហូរចូលមក ហោរាសាស្ត្រ
  • ខែថ្មីលាភសំណាងបានមកដល់ហើយ! ឆ្នាំ មមែ ជូត វក ខាល ម្សាញ់ រការ ថោះ ច ជួបលាភសំណាងខ្លាំងមានលុយចាយមិនខ្វះ ហោរាសាស្ត្រ

ភាគីពាក់ព័ន្ធ កំពុងពិគ្រោះយោបល់លើ ព្រះរាជក្រឹត្យស្តីពី «ការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ»

Posted on September 14, 2023 By Mah Khmer

ភ្នំពេញ៖ ក្រសួងយុត្តិធម៌ រួមនឹងក្រសួងស្ថាប័នជំនាញពាក់ព័ន្ធមួយចំនួនទៀត អាជ្ញាធរពាក់ព័ន្ធ រួមនឹងអង្គការសង្គមស៊ីវិលផងដែរ បានឯកភាពគ្នារៀបចំសិក្ខាសាលាមួយស្តីពី ការពិគ្រោះយោបល់លើព្រះរាជក្រឹត្យស្តីពី «ការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ»។

 

សិក្ខាសាលានេះបានធ្វើឡើងក្រោមវត្តមាន លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅបណ្ឌិតសភាភូមិន្ទយុត្តិធម៌កម្ពុជា នៅព្រឹកថ្ងៃ១៤ ខែកញ្ញា ឆ្នាំ២០២៣។

លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានលើកឡើងនូវចំណុចសំខាន់នៃការបង្កើតយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះគឺ ជាទិសដៅអាទិភាពនៃការកែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ដើម្បីឆ្លើយតបនឹងស្នូលយុទ្ធសាស្ត្របញ្ចុកោណ ដែលប្រកាសចេញក្នុងកិច្ចប្រជុំគណៈពេញអង្គលើកដំបូងដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

នេះជាស្នូលមួយធំក្នុងចំណោមស្នូលផ្សេងៗទៀត ដែលជាការពង្រឹងប្រសិទ្ធភាពច្បាប់ និងប្រព័ន្ធយុត្តិធម៌ នៅកម្ពុជា។ ការពង្រឹងប្រសិទ្ធភាពច្បាប់ និងប្រព័ន្ធយុត្តិធម៌ បានដាក់ចេញនូវទិសដៅអាទិភាពជាច្រើន ក្នុងនោះរួមមាន ពាក់ព័ន្ធនឹងការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះតែម្តង។

លោករដ្ឋមន្ត្រីបាន បានសង្កត់ធ្ងន់ថា សារៈសំខាន់នៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ទី១ ជាការបង្កើតនូវជម្រើសផ្សេងៗសម្រាប់ប្រជាពលរដ្ឋ ដោយពលរដ្ឋមិនចាំបាច់មកតុលាការនោះទេ ដោយអាចធ្វើការដោះស្រាយជាមួយនឹងជម្រើសផ្សេងៗ ងាយស្រួលសាមញ្ញ និងនៅជិតពួកគាត់។ ទី២ ជាការបង្កភាពងាយស្រួល ដោយបង្ខិតសេវានេះឱ្យនៅជិតបំផុតចៀសវាងការចំណាយពេលមកតុលាការដែលអាចនៅឆ្ងាយពីពួកគាត់។ ទី៣ ជាការជួយដល់ប្រព័ន្ធតុលាការផងដែរ ដើម្បីបន្ថយបន្ទុករបស់តុលាការ ក្នុងការដោះស្រាយសំណុំរឿង ខណៈបញ្ហាដែលជួបប្រទះគឺធនធានរបស់តុលាការមានតិច រីឯសំណុំរឿងមានច្រើន ជាហេតុដែលតុលាការមិនអាចដោះស្រាយសំណុំរឿងបានទាំងអស់ ឱ្យបានឆាប់រហ័សទៅតាមអ្វីដែលជាតម្រូវការរបស់ប្រជាពលរដ្ឋ។

 

ទី៤ ការបង្កើតភាពសុខុដុមរមនាក្នុងសហគមន៍ ពីព្រោះប្រសិនបើមានវិវាទ ត្រូវមកតុលាការ តុលាការកាត់ក្តី កាលណាកាត់ហើយ មានអ្នកចាញ់មានអ្នកឈ្នះ ដែលជាហេតុនាំឱ្យមានការមើលមុខគ្នាលែងចំ មិនថាបងប្អូន មិត្តភក្តិ ក្រុមគ្រួសារ ឪពុកម្តាយ កូនចៅ ជាដើម។ ប៉ុន្តែបើសិនពួកគាត់សម្រុះសម្រួលតាមការដោះស្រាយវិវាទនៅមូលដ្ឋានោះបាន ពួកគាត់អាចនឹងរាប់រកគ្នាវិញដដែល។

បន្តែមពីលើនេះ លោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានឱ្យដឹងថា សិក្ខាសាលាពិគ្រោះយោបល់នេះមានទិសដៅក៏ដូចជាផែនការកែសម្រួលរបស់ក្រសួងយុត្តិធម៌រៀបចំ ដែលហៅថា ស្ថាប័នរមនីយកម្ម ឱ្យទៅជាស្ថាបនថ្នាក់ជាតិមួយទទួលបន្ទុកលើការងារដឹកនាំ និងការដោះស្រាយវិវាទក្រៅប្រពន្ធតុលាការ។

 

ការរៀបចំបង្កើតយន្តការនេះ បានធ្វើវិប្បសនាចំនួន ៥លើករួចមកហើយ ដែលដឹកនាំដោយ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ផ្ទាល់ បានបញ្ចប់សេចក្តីព្រាងព្រះរាជ្យក្រឹត្យនេះទៅលើទម្រង់ ទៅលើខ្លឹមសារ ដំណើរការប្រព្រឹត្តិទៅវិធានប្រតិបត្តិក៏ដូចជាគតិយុត្តិគ្រប់បែបយ៉ាង។ ប៉ុន្តែដើម្បីឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ភាគីពាក់ព័ន្ធទើបមានការរៀបចំសិក្ខាសាលាពិគ្រោះយោបល់ថ្ងៃនេះ ដើម្បីប្រមូលធាតុចូលបន្ថែម។ ក្នុងនោះរូមមានទាំងអង្គការសង្គមស៊ីវិលស្ថាប័នអនុវត្តដែលជាស្ថាប័នតុលាការ និងអ្នកវិជ្ជាជីវៈជាមេធាវី និងក្រុមប្រឹក្សាការងាររួមទាំងអាជ្ញាធរពាក់ព័ន្ធ។

សូមបញ្ជាក់ថា សិក្ខាសាលាពិគ្រោះយោបល់លើព្រះរាជក្រឹត្យស្តីពី «ការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ» ធ្វើឡើងពេញមួយថ្ងៃ ដែលមានអ្នកចូលរួមមកពីស្ថាប័នពាក់ព័ន្ធផ្នែកច្បាប់ប្រមាណ ១៥១នាក់ ដោយពេលព្រឹកមានការធ្វើបទបង្ហាញពីខ្លឹមសារពាក់ពន្ធនឹងព្រះរាជ្យក្រឹត្យ និងពេលរសៀល ធ្វើកិច្ចពិភាក្សាប្រមូលធាតុចូល ដែលដឹកនាំដោយ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌៕

 


ព័ត៌មានជាតិ Tags:National News

Post navigation

Previous Post: ច្បាស់ៗណាស់! សេដ្ឋីឆ្នាំទាំង៦ លាភ​សំណាងមកដល់នៅថ្ងៃស្អែកនេះហើយ
Next Post: បីថ្ងៃចុងសប្តាហ៍ ពេលា​ល្អ​ឆ្នាំ​ទាំង​៧ ​ទេវតា​ទ្រព្យ​គោះ​ទ្វារ​ប្រទាន​លាភធំទាំងព្រឹក

អត្ថបទទាក់ទង

  • អធិការ និងអធិការងក្រុងប៉ោយប៉ែតត្រូវបានប្រជាពលរដ្ឋប្តឹងទៅកាន់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ(វីដេអូ) ព័ត៌មានជាតិ
  • ក្រុមហ៊ុន Metfone គឺជាក្រុមហ៊ុន បំពានគោលការណ៍ និងសិទ្ធអតិថិជនយ៉ាងធ្ងន់ធ្ងរ ព័ត៌មានជាតិ
  • អាជ្ញាធរខេត្តសៀមរាបព្រមានចាត់វិធានការចំពោះជនល្មើសមិនរាងចាល ដែលនៅតែបន្តប្រើឧបករណ៍នេសាទខុសច្បាប់ ព័ត៌មានជាតិ
  • ថេរសភាសង្ឃខេត្តសៀមរាប បានសម្រេចបញ្ចប់តំណែង និងចោទប្រកាន់ភិក្ខុ កែវ ខូយ ចៅអធិការវត្តពោធិលង្កា ឲ្យត្រូវអាបត្តិសង្ឃាទិសេស ព័ត៌មានជាតិ
  • ចោរលួចកាប់ឈើគ្រញូងអាជ្ញារធរជាតិអប្សរា មិនដែលចាប់បាន តែបើពលរដ្ឋធ្វើទ្រុងមាន់រកឃើញភ្លាម! ព័ត៌មានជាតិ
  • សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាបង្ខំចិត្តវាយបកដើម្បីការពារទឹកដី ក្រោយអត់ធ្មត់គោរពបទឈប់បាញ់ជាង ២៤ម៉ោង ដើម្បីទុកពេលជម្លៀសប្រជាជនទៅកាន់តំបន់សុវត្ថិភាព ព័ត៌មានជាតិ
  • ឆ្នាំ​ង៉ូ​វ​ហេង​ទាំង​៦ មមី ខាល ឆ្លូវ រោង ជូត វក លាភធំណាស់នៅថ្ងៃ​ស្អែកនេះ ហោរាសាស្ត្រ
  • បើកទ្វារទទួលលាភ! 100% ឆ្នាំមមែ វក ជូត កុរ ឆ្លូវ ថោះ រោង មាន​លាភមានសំណាង​ធំ​នៅថ្ងៃស្អែក ហោរាសាស្ត្រ
  • Angkor Songkran 2025 in Siem Reap: A Fusion of Ancient Traditions and Modern Celebrations English
  • ផឹកស៊ីស្រវឹងបាញ់រះជាង២០០គ្រាប់ នៅលើខ្នងភ្នំគិរីរម្យ ខេត្តកំពង់ស្ពឺ ខណៈពេលសមត្ថកិច្ចកំពុងចាត់វិធានការតាមច្បាប់ចំំពោះជនបង្ក ព័ត៌មានជាតិ
  • ដើមខែថ្មីបីថ្ងៃនេះ ០១,០២,០៣​ជា​ថ្ងៃ​ល្អ ថ្ងៃ​មាស ថ្ងៃ​ប្រា​ក់ ថ្ងៃ​ហេង​នៃ​ឆ្នាំ​ទាំង​៧​ពិត​ណាស់ ហោរាសាស្ត្រ
  • ប្រញាប់អានហើយស៊ែរចេញ! បីថ្ងៃ6,7,8 ប្រុសស្រីកើតឆ្នាំ វក ខាល ថោះ ច ជូត ម្សាញ់ មមី រការនឹងជួបរឿងទាំងនេះជាមិនខាន ហោរាសាស្ត្រ
  • ក្រសួងព័ត៌មាន នឹងមានវិធានការផ្លូវច្បាប់ចំពោះអ្នកដែលផលិតមាតិកាមិនសមរម្យ ប្រាស់ចាក ក្រមសីលធម៌ និងប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ជាតិ និងប៉ះពាល់ដល់សីលធម៌សង្គម។ ព័ត៌មានជាតិ
  • ខែថ្មី ខែលាភ ខែទ្រព្យ ខែជ័យ!ដើមខែថ្មីបីថ្ងៃ ០១,០២,០៣​ជា​ថ្ងៃ​ល្អ ថ្ងៃ​មាស ថ្ងៃ​ប្រា​ក់ ថ្ងៃ​ហេង​នៃ​ឆ្នាំ​ទាំង​៧​ពិត​ ហោរាសាស្ត្រ

Address: House#111 group 06, Watbo village, Sangkat salakamreuk, Siem Reap city, Siem Reap province.

ទូរស័ព្ទលេខ៖ 069​ 522 333 Tel: 069 522 333 | អ៊ីម៉ែល៖ info@mahakhmer.com

Copyright © 2019-2025 | Maha Khmer & LSN Pte., Ltd | Email: info@mahakhmer.com | Tel: 012 927 732 . 015 883 332

Powered by Sambo Lim

Accessibility Adjustments

Powered by OneTap

How long do you want to hide the toolbar?
Hide Toolbar Duration
Select your accessibility profile
Vision Impaired Mode
Enhances website's visuals
Seizure Safe Profile
Clear flashes & reduces color
ADHD Friendly Mode
Focused browsing, distraction-free
Blindness Mode
Reduces distractions, improves focus
Epilepsy Safe Mode
Dims colors and stops blinking
Content Modules
Font Size

Default

Line Height

Default

Color Modules
Orientation Modules